-
កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល២៤ម៉ោងនេះ (Video Inside)

កម្ពុជាគ្មានអ្នកឆ្លងថ្មីកូវីដ១៩ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ យោងតាមក្រសួងសុខាភិបាល កម្ពុជាក្នុងរយៈពេលប្រមាណ ១ខែកន្លងមកនេះ កម្ពុជាមានការឆ្លងបានថយចុះដែលមានតួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងគ្មានអ្នកឆ្លងសោះឡើយនៅថ្ងៃនេះ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២៥ម៉ឺន ៥ពាន់ ៣៥២នាក់ហើយ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀន រស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយរួចមកនេះ ។
-
រដ្ឋមន្ត្រីក្រសួងសាធារណការ អំពាវនាវអ្នកបើករថយន្តកុំបើកបញ្ច្រាសទិស (Video Inside)

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់អ្នកបើកបរមិនត្រូវបើកបញ្ច្រាសទិសឡើយ ជាពិសេសលើផ្លូវល្បឿនលឿន។ សេចក្តីអំពាវនាវរបស់លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្ងៃទី២២កុម្ភៈនេះ បានធ្វើឡើងក្រោយមានសេចក្តីរាយការណ៍រថយន្តមួយគ្រឿង ដែលគេបានចាប់ស្លាកលេខសម្គាល់ បើកបរបញ្ច្រាសទិសក្នុងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ មិនមានការបញ្ជាក់ថាតើរថយន្តបើកបញ្ច្រាសនោះ ជារថយន្តនៃកម្មសិទ្ធិរបស់អ្នកណាឡើយ ប៉ុន្តែមានការបង្ហាញថាស្លាករថយន្តនោះគឺ 2AX-9217។ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំពាវនាវម្តងហើយម្តងទៀត ដោយមិនត្រូវបើកបរបញ្ច្រាស ដែលនឹងនាំឱ្យមានគ្រោះថ្នាក់ដល់ជីវិតនោះឡើយ។
-
អភិបាលស្រុកស៊ីធរកណ្តាលថ្លែងថា កុមារីស្លាប់ដោយសារ H5N1 ចូលចិត្តទទួលទានសាច់មាន់ចម្អិនដាក់លើរទេះរុញ (Video Inside)

កុមារី១១ឆ្នាំដែលបានស្លាប់ដោយសារតែជម្ងឺផ្តាសាយបក្សី H5N1 ក្នុងស្រុកស៊ីធរកណ្តាល នៃខេត្តព្រៃវែង ត្រូវគេរាយការណ៍ថាគឺជាកុមារដែលចូលចិត្តទទួលទានស្លាបមាន់ចម្អិនលក់ តាមរទេះរុញតាមថ្នល់។ សេចក្តីរាយការណ៍បានឱ្យដឹងក្រុមជំនាញកំពុងពិនិត្យសំណាកមាន់ ទាដែលងាប់ចំនួន២៥ក្បាលដើម្បីចង់ដឹងថាតើសត្វមាន់និងទាទាំងនោះមានការឆ្លងនឹងវីរុសនោះដែរឬទេ? អប្សរាណិតរាយការណ៍
-
សម្តេចតេជោសែនថ្លែងថា រដ្ឋបាលខេត្ត និងរាជធានី មិនមែនជាផ្នែក ឬមន្ទីររបស់ក្រសួងមហាផ្ទៃ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថារដ្ឋបាលខេត្ត និងរាជធានី មិនមែនជាផ្នែក ឬមន្ទីររបស់ក្រសួងមហាផ្ទៃ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់នៅថ្ងៃទី ២៣ កុម្ភៈ ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃថា រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ គឺស្ថិតនៅក្រោមរាជរដ្ឋាភិបាល។
-
ផ្លូវរកសន្តិភាព នៃសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន មិនទាន់អាចមានច្រកចេញឡើយ ក្រៅពីសង្គ្រាមលើសមរភូមិសិន (Video Inside)

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចាកចេញពីប្រទេសប៉ូឡូញហើយ ប៉ុន្តែភាពបន្សល់ទុកនូវសម្តីលើកទឹកចិត្តជម្រុញឱ្យអ៊ុយក្រែនធ្វើការប្រយុទ្ធដើម្បីយកឈ្នះលើរុស្ស៊ី កំពុងតែស្ថិតក្នុងភាពប្តេជ្ញាចិត្តរបស់អ៊ុយក្រែន។ មេដឹកនាំរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន ក៏បានប្តេជ្ញាផងដែរ ក្នុងការកំដរលេងល្បែងសង្គ្រាមដែលអូសបន្លាយឈានចូលដល់ឆ្នាំទី២។ លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍
-
តុលាការកំពូលរក្សាសេចក្តីសម្រេចឧទ្ធរណ៍លើការផ្តន្ទាទោសលោក សុន ឆ័យ (Video Inside)

តុលាការកំពូលបានសម្រេចនៅថ្ងៃទី២៣កុម្ភៈរក្សាតម្កល់សេចក្តីសម្រេចទាំងស្រុងរបស់ សាលាឧទ្ធរណ៍លើសំណុំរឿងលោក ស៊ុន ឆ័យ ដែលប្តឹងដោយគណបក្សប្រជាជនកម្ពុជា និងគ.ជ.ប។ គណបក្សប្រជាជនកម្ពុជា និង គ.ជ.ប បានដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ត្រូវបានគណបក្សប្រជាជនកម្ពុជា និង គ.ជ.ប បានដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីអនុប្រធានគណបក្សភ្លើងទៀនរូបនោះបានចោទប្រកាន់ធ្ងន់ៗថាមានការទិញ និងលួចបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនាឆ្នាំ២០២២។ តុលាការសាលាដំបូងបានផ្តន្ទាទោសលោក សុន ឆ័យ ដោយពិន័យបង់ថវិកា ចូលរដ្ឋចំនួន ៩លានរៀលចំពោះការចាញ់បណ្តឹងរបស់គជប។ តុលាការបានបង្គាប់ឱ្យលោក សុន ឆ័យ ដែលចាញ់ក្តីគណបក្សប្រជាជនកម្ពុជា ត្រូវបង់សងជម្ងឺចិត្តគណបក្សប្រជាជនចំនួន ៣ពាន់ លានរៀល និងបង់ចូលថវិការដ្ឋចំនួន៨លានរៀល។ លោក សុន ឆ័យ បានប្តឹងបន្តទៅសាលាឧទ្ធរណ៍។ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សាលាឧទ្ធរណ៍ បានសម្រេចរក្សា តម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈជាដដែល ប៉ុន្តែបានសម្រេចកែប្រែបន្ថែមលើប្រាក់ពិន័យ និងលើប្រាក់សំណងជំងឺចិត្តកាន់តែច្រើនជាងមុន។ លោក សុន ឆ័យ បានបន្តប្តឹងទៅតុលាការកំពូល។ តុលាការកំពូលនៅថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២៣ បានបានប្រកាសសាលដីកាដោយសម្រេចតម្កល់សេចក្តីសម្រេចទាំងស្រុង…
-
នៅសល់៧១ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត២៩ថ្ងៃមកហើយ។ កម្ពុជានៅសល់រយៈពេល៧១ថ្ងៃទៀត ដែលនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំលើកដំបូងនៃកីឡាស៊ីហ្គេមលើកទី៣២ ។ សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍បញ្ជាក់នៅថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២៣ បានអំពាវនាវការយកចិត្តទុកដាក់ដល់ការរក្សាសណ្តាប់ធ្នាប់សាធារណៈ។ គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២៣នេះ គឺនៅសល់តែ៧១ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ»។ នៅប្រមាណ៧១ដែលកម្ពុជានឹងត្រៀមប្រកាសបើកកីឡាស៊ីហ្គេមនេះ ប្រទេសជប៉ុនបានជូនដំណឹងមកថា គេត្រៀមនឹងបញ្ជូនអាជ្ញាកណ្តាលចំនួន៤០នាក់ ដើម្បីជួយកម្ពុជាក្នុងការរៀបចំការប្រកួតខាងមុខនេះ។ យោងតាមមន្ត្រីរៀបចំកីឡា គឺចាប់ពីថ្ងៃទី២៥ មេសា ឆ្នាំ២០២៣, កម្ពុជានឹងទទួលគណៈប្រតិភូ ក្នុងក្រុមកីឡាករពីប្រទេសនានាដែលនឹងមកដល់ជាបណ្តើរៗ។ នៅថ្ងៃទី២៩មេសា នឹងត្រូវចាប់ផ្តើមការប្រកួតបាល់ទាត់…និងរហូតដល់ថ្ងៃទី៥ ឧសភា ឆ្នាំ២០២៣ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្តើមធ្វើពិធីបើក។ ចំណែកមុខកីឡាដែលនឹងត្រូវដាក់ ចេញប្រកួតទាំងអស់ក្នុងកីឡាស៊ីហ្គេមខាងមុខនេះ មានទាំងអស់ចំនួន ៣៧ប្រភេទកីឡា។
-
រាជរដ្ឋាភិបាលស្វែងរកកិច្ចសហការ ខណៈដាក់ចេញចក្ខុវិស័យកម្ពុជាគ្មានមីនឆ្នាំ២០២៥ (Video Inside)

រាជរដ្ឋាភិបាលកម្ពុជាដែលបានប្តេជ្ញាការបោសសំអាតមីនឱ្យអស់ចេញពីកម្ពុជាក្នុងរយៈប្រមាណជាង២ឆ្នាំទៅមុខទៀតនេះ បានធ្វើសេចក្តីអំពាវនាវ៤ចំណុចនៅចំពោះមុខ នៃចក្ខុវិស័យ “កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»។ សេចក្តីអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើតាមរយៈសារលិខិតមួយ ចុះថ្ងៃទី២៣កុម្ភៈ ក្នុងឱកាសប្រារព្ធខួបលើកទី២៤ នៃទិវាជាតិយល់ដឹងអំពីគ្រាប់មីន។ សេចក្តីអំពាវនាវ៤ចំណុចបានធ្វើទៅកាន់ប្រជាពលរដ្ឋ, ក្រសួងស្ថាប័ន, ប្រតិបត្តិករ កំពុងធ្វើការដោះមីន និងម្ចាស់ជំនួយអន្តរជាតិ។ សេចក្តីអំពាវនាវទាំង៤ចំណុចបាន ផ្តោតលើការជម្រុញកាន់តែខ្លាំងការផ្សព្វផ្សាយយល់ដឹងអំពីគ្រោះថ្នាក់គ្រាប់មីន, ការកំណត់ឱ្យបានជាក់លាក់នូវតំបន់ ឬទីតាំងដែលរងការប្រឈមគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម, សេចក្តីអំពាវនាវប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ បន្តគាំទ្រដល់សកម្ម ភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម និង អប់រំកាត់បន្ថយគ្រោះថ្នាក់ និងសង្គ្រោះជនពិការដោយសារគ្រឿងផ្ទុះទាំងនេះ និងការកៀរគរធនធាន, ជំរុញការចូលរួមពីវិស័យឯកជន ក្នុងដំណើរឆ្ពោះទៅរកការសម្រេចបានចក្ខុវិស័យ“កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»។ សេចក្តីអំពាវនាវដដែល បានដាស់តឿនពលរដ្ឋដែលប្រទះឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ និងប្រញាប់ត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីការយកគ្រាប់សង្ស័យទាំងនោះទៅកម្ទេចចោល។
-
សម្តេចតេជោ ហ៊ុន សែន ជម្រុញការតែងតាំងស្ត្រីក្នុងជួរដឹកនាំមន្ត្រីរាជការ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការតែងតាំងស្ត្រីក្នុងជួរដឹកនាំមន្ត្រីរាជការមានតិច និងទាបជាងគោលដៅដាក់ចុះដោយរាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការលើកកម្ពស់សិទ្ធិស្ត្រី បានដាក់ចេញនូវគោលដៅកំណត់អត្រាស្ត្រីបំរើការក្នុងជួរមន្ត្រីរាជការ ប៉ុន្តែសេចក្តីរាយការណ៍បង្ហាញថាក្នុងឆ្នាំ២០២២កន្លងមកនេះ អត្រាមន្ត្រីរាជការជាស្ត្រីមានប្រមាណតែ៤២ភាគរយទេ ដែលទាបជាងគោលដៅដាក់ចេញ៤៨ភាគរយ។ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់យ៉ាងនេះ។ សម្តេចតេជោ បានស្នើរកការជម្រុញការតែងតាំងស្រ្តីឱ្យបានច្រើនជាងបច្ចុប្បន្ន។ សម្តេចបានបន្ថែមថា ដើម្បីជម្រុញការលើកកម្ពស់តួនាទីស្ត្រីនៅគ្រប់កម្រិត លុះត្រាតែគេកុំមើលរំលងស្តី្រ ដែលមានសមត្ថភាព។
-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការងារនានាប្រកបបានដោយផលជាទីគាប់ចិត្ត។ ប្រសិនបើអ្នកមិនពេញចិត្តនឹងអ្វីដែលអ្នកកំពុងធ្វើ ការផ្លាស់ប្តូរអាចធ្វើទៅបានដោយគ្មានជំទាស់ឡើយ។ ចំពោះការធ្វើដំណើរផ្លូវឆ្ងាយ គឺហាមដាច់ខាតពាក្យសំដីមិនបានការ។ អ្នកអាចរៀបចំពិធីមង្គលនានាបាន ប៉ុន្តែវេលានេះមិនកំណត់តែត្រឹមនេះឡើយ លោកអ្នកអាចធ្វើបាននៅពេលណាផ្សេងទៀតបាន គ្រាន់ជាពេលព្រឹកជាពេលល្អបំផុតសម្រាប់ថ្ងៃនេះ។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមរឹតចំណងមិត្តភាពជាមួយមនុស្សនៅជុំវិញខ្លួន ហើយគួរមានភាពអនុគ្រោះអោយបានខ្ពស់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពង់ត្រដែត។ កិច្ចការរកស៊ីជួញដូរទទួលបានជោគជ័យ និងផលលាភដ៏ប្រសើរណាស់។ សូមកុំខ្លាចក្នុងការបង្កើតទម្រង់ការងារថ្មី ឬបណ្តាក់ទុនធំ ការប្តេជ្ញាចិត្តរបស់លោកអ្នកនឹងនាំឲ្យបានជោគជ័យទាំងអស់។ សូមឈរលើគំនិតយោបល់របស់ខ្លួន ចំណែកការជឿទុកចិត្តត្រូវមានការប្រុងប្រយ័ត្ន។ ភាពអវិជ្ជមានកើតឡើងចំពោះកុមារ ដូច្នេះសូមផ្លាស់ប្តូរទម្រង់នៃការប្រាស្រ័យទាក់ទង ឬការអប់រំរបស់អ្នក។ សូមជៀសវាងមនុស្សដែលអ្នកមិនធ្លាប់ស្គាល់ ជាពិសេសសូមកុំទុកចិត្តដល់ថ្នាក់ចែករំលែកពត៌មានសំខាន់ របស់ខ្លួនឯង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលមានអំណោយផលដ៏ល្អខាងគំនិតច្នៃប្រឌិត ដូច្នេះសូមដាក់ចេញផែនការការងារដែលអ្នកបានរៀបចំ។ ដោយឡែកលោកអ្នកនឹងទទួលបានដំណឹងដ៏ល្អចំពោះកិច្ចការងារដែលអ្នកបានរងចាំ។ ចំពោះបុគ្គលិករដ្ឋឯកជន នឹងទទួលបានការសរសើរលើកទឹកចិត្តខ្លាំងពីថ្នាក់លើ។ ការទិញអចលនទ្រព្យ នឹងទទួលផលល្អ ហើយមង្គលក៏កើតមានផងដែរ។ ក្រៅពីនេះ ប្រសិនបើអ្នកមានបំណង ចង់ផ្លាស់ប្តូរទីកន្លែងការងារ…