-
រដ្ឋមន្ត្រីបារាំងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាលើវិស័យវប្បធម៌ និងការអភិវឌ្ឍន៍ (Video Inside)

រដ្ឋមន្ត្រីបារាំងផ្នែកក្រសួងពាណិជ្ជកម្មក្រៅប្រទេស លោកអូលីវីយ៉េ បិច Olivier Becht បានអញ្ជើញជួបសម្តែងការគួរសមចំពោះសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និងបានប្តេជ្ញាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាលើវិស័យវប្បធម៌ និងការអភិវឌ្ឍន៍។ លោករដ្ឋមន្ត្រីបារាំង អូលីវីយ៉េ បានធ្វើទស្សនកិច្ច២ថ្ងៃក្នុងប្រទេសកម្ពុជារវាងពីថ្ងៃទី២៤ដល់២៥ មករា ឆ្នាំ២០២៣។ អប្សរាណិតរាយការណ៍
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៥ មករា ឆ្នាំ២០២៣ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២៦ មករា ២០២២ (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៥២៧នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តថយចុះចំនួន ៧៩២ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ។ តួលេខ ឆ្លងថ្មីកូវីដ ១៩ នៅអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួនតែ ៥២៧ករណី ប៉ុណ្ណោះ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន៧ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន និងប្រទេសឡាវ ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ១៧៨ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសវៀតណាម និងប្រទេសឡាវ ដែលមានចំនួនឆ្លងតែ ៣ករណី។ ប្រទេសថៃ កម្ពុជា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញ តួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២៩នាក់ ដែលកើតឡើងចំពោះតែប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន…
-
កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

កម្ពុជាគ្មានអ្នកឆ្លងថ្មីកូវីដ១៩ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ ការឆ្លងបានថយចុះជាលំដាប់ និងគ្មានអ្នកឆ្លងសោះឡើយនៅថ្ងៃទី២៤មករានេះ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៥ម៉ឺន ៩ពាន់ ៩៤០នាក់ហើយ ខណៈពិភពលោកកំពុងប្រុងប្រយ័ត្ននូវវីរុសបំបែ្លងថ្មីម្យ៉ាងឈ្មោះ XBB ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូល ដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយ រួចមកនេះ។
-
អាកាសធាតុក្តៅចុះថយ២អង្សាសេនៅសប្តាហ៍នេះ (Video Inside)

ធាតុអាកាសក្តៅនឹងថយចុះបន្តិចក្នុងមួយសប្តាហ៍ទៅមុខនេះខណៈកម្ពុជាទទួលរងឥទ្ធិពល ពីទ្រនុងនៃសម្ពាធខ្ពស់ចិន និងខ្យល់មូសុងឦសាន្តបក់ក្នុងល្បឿនពីមធ្យមទៅខ្លាំង ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម រវាងពីថ្ងៃទី២៥ រហូតដល់ ថ្ងៃទី៣១ខែមករា, តំបន់ទំនាបកណ្ដាល នឹងមានសីតុណ្ហភាពត្រជាក់អប្បបរមារវាងពី ១៨ ទៅ២២ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមាមានរវាងពី ២៨ទៅ៣៣ អង្សាសេ។ យោងតាមការព្យាករណ៍ តំបន់ទំនាបកណ្ដាលនេះ អាកាសធាតុអាចចុះត្រជាក់នៅក្នុងកម្រិតមធ្យម ។ ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពត្រជាក់អប្បបរមា មានរវាងពី ១៥ទៅ២០ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមាមានរវាងពី ២៨ទៅ៣១ អង្សាសេ ។ យោងតាមការព្យាករណ៍ តំបន់ខ្ពង់រាបនេះ ធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង។ ជាពិសេសនៅ ខេត្តរតនគិរី ខេត្ដមណ្ឌលគិរី ខេត្ដព្រះវិហារ និងខេត្ដឧត្ដរមានជ័យ សីតុណ្ហភាពត្រជាក់អប្បបរមា អាចនឹងធ្លាក់ចុះមកនៅ រវាងពី១៥ទៅ១៧ អង្សាសេ នៅពេលព្រឹក និងនៅពេលយប់ ។ ដោយឡែកនៅ តំបន់មាត់សមុទ្រនោះវិញ សីតុណ្ហភាពត្រជាក់អប្បបរមា នឹងមានរវាងពី ២១ ទៅ២៣ អង្សាសេ, រីឯសីតុណ្ហភាពកម្ដៅអតិបរមា គឺមានរវាងពី៣០ទៅ៣៣អង្សាសេ។ យោងតាមការព្យាករណ៍ តំបន់មាត់សមុទ្ទនេះ…
-
ឆេះអគារកាស៊ីណូហ្គ្រេនដាយអឺម៉ឹនក្នុងពេលផ្សារដែក (Video Inside)

អគារកាស៊ីណូហ្ក្រេនដាយអឺមេនស៊ីធី ត្រូវបានឆេះសាជាថ្មីបណ្តាលឱ្យមានការភ្ញាក់ផ្អើល ជាខ្លាំងនៅថ្ងៃទី២៤ មករា ឆ្នាំ២០២៣។ អគារកាស៊ីណូ ហ្ក្រេនដាយអឺមេនស៊ីធី និងកាស៊ីណូ ប៉ោយប៉ែត រីសត ធ្លាប់បានឆេះម្តងកាលពីចុងខែធ្នូ ឆ្នាំ២០២២ ដែលពេលនោះមានមនុស្ស ស្លាប់២៧នាក់ និងអ្នករងរបួស៥៧នាក់។ សំណង់អគារកាស៊ីណូហ្ក្រេនដាយអឺមេនស៊ីធី ត្រូវបានជួសជុលផ្សារឡើងវិញនៅក្នុងខែមករានេះ ប៉ុន្តែក្នុងការជួសជុលមួយវេលាព្រឹកមិញនេះ ស្រាប់តែមានករណីឆេះសាឡើងវិញដោយសារតែកម្ទេចផ្កាភ្លើងពីការផ្សារដែកដែលមិនប្រុងប្រយ័ត្ន។ ស្ថានភាពឆេះ បានកើតឡើងប្រមាណកន្លះម៉ោងទើបអាចពន្លត់ភ្លើងឆេះនោះបាន។ មិនមានករណីមនុស្សរងគ្រោះថ្នាក់នោះទេ។
-
ខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលសម្តេចតេជោសែន (Video Inside)

ខេត្តបាត់ដំបង បានប្រែមុខមាត់របស់ខ្លួនក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា។ ខេត្តបាត់ដំបង បើទោះបីជាមានចម្ងាយជាង ២៩២គីឡូម៉ែត្រពីភ្នំពេញក៏ដោយ ប៉ុន្តែការធ្វើដំណើរក្នុងអតីតកាលដែលកម្ពុជាមានសង្គ្រាមស៊ីវិល ហាក់ដូចឆ្ងាយណាស់ ដោយសារផ្លូវលំបាក និងមានការបារម្ភលើកត្តាអសន្តិសុខយាយីពីក្រុមឧទ្ទាមខ្មែរក្រហម ដែលចាំស្ទាក់បាញ់តាមផ្លូវធ្វើដំណើរថែមទៀត ដែលធ្វើឱ្យខេត្តបាត់ដំបង ហាក់ដូច ជាខេត្តដែលដាច់ស្រយាលមួយ។ ប៉ុន្តែក្រោមនយោបាយបំបាត់សង្គ្រាមស៊ីវិលដាក់ចេញ ដោយសម្តេចតេជោ ហ៊ុន សែន ទទួលបានជោគជ័យទាំងស្រុងនាចុងឆ្នាំ១៩៩៨ ខេត្តបាត់ដំបងមិនមែនជាខេត្តដែលជួបប្រទះការលំបាកដូចមុនទៀតឡើយ។ អប្សរាណិតរាយការណ៍
-
កម្ពុជាធ្វើម្ចាស់ផ្ទះ នៃកម្មវិធី «បវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣» ចូលរួមពី៣០ប្រទេស (Video Inside)

កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ នៃកម្មវិធីប្រកួតជ្រើសរើស «បវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣»។ កម្មវិធីនេះ បាននិងកំពុងប្រព្រឹត្តទៅរវាងថ្ងៃទី២៤-២៩ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីបេក្ខភាពបវរកញ្ញាមកពីចំនួន៣០ប្រទេស រួមមានមកពី បុតស្វាណា, កម្ពុជា, ចិន ឥណ្ឌា ជប៉ុន ឡាវ ឡេតូនី ប៉ាគីស្ថាន ហ្វីលីពីន តង់ហ្សានី វៀតណាម និងប្រទេស ហ្ស៊ីម បាបវ៉េ ជាដើម។ ប្រធានរៀបចំកម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣ លោកស្រី ហាឡី អាមីន Halley Amin បានឱ្យដឹងថាគោលបំណងរបស់កម្មវិធី «បវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ ២០២៣» គឺដើម្បីលើកកម្ពស់សមត្ថភាពស្ត្រីទាំងនៅកម្ពុជា និងនៅទូទាំងពិភពលោក ដែលជាឆ្អឹងខ្នងដ៏សំខាន់មិនអាចខ្វះបាន។ លោកស្រីបានបន្តថា ក្រៅពីនេះ ក៏ដើម្បីលើកស្ទួយ ផ្សព្វផ្សាយពីវិស័យទេសចរណ៍, វិស័យវប្បធម៌ វិស័យបរិស្ថាននៅកម្ពុជា ដែលស្របទៅនឹង ចក្ខុវិស័យរបស់អង្គការសហប្រជាជាតិ ដែលកំពុងយកចិត្តទុកដាក់ខ្លាំងទៅលើវិស័យទាំងនេះ។ កម្មវិធីប្រកួតជ្រើសរើសបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣ រវាងពីថ្ងៃទី២៤-២៩ ខែមករា ឆ្នាំ២០២៣ ប្រព្រឹត្តទៅនៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ៕
-
មេបញ្ជាការយោធាកម្ពុជា និងថៃជួបគ្នាតាមខ្សែបណ្តោយព្រំដែនពិភាក្សាកិច្ចសហប្រតិបត្តិការ (Video Inside)

កម្លាំងរក្សាការពារព្រំដែន នៃប្រទេសកម្ពុជា និងថៃ បានជួបគ្នានៅថ្ងៃទី២៤ មករា ឆ្នាំ២០២៣ ដោយកម្ពុជាបានស្នើសុំឱ្យភាគីថៃជួយទប់ស្កាត់ កុំឲ្យមានអ្នកនយោបាយយកព្រំដែនធ្វើជាបញ្ហា នៃលេសនយោបាយដើម្បីបញ្ចៀសការប្រឈមមុខ។ ជំនួបនៅថ្ងៃអង្គារ៍នេះ បានធ្វើនៅបរិវេណស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកអន្តរជាតិ «ប៉ោយប៉ែត-ខ្លងលឹក»។ អប្សរាណិតរាយការណ៍