-
លោក ហ៊ុន ម៉ានី អំពាវនាវសមត្ថកិច្ចចាត់វិធានការលើអ្នកក្លែងបន្លំជាឧត្តមសេនីយ៍ឯកកង យោធពលខេមរភូមិន្ទ និងការប្រើសម្តីវាយប្រហារលើបងប្រុស (Video Inside)

ការក្លែងអត្តសញ្ញាណបន្លំជានាយទាហានថ្នាក់ឧត្តមសេនីយ៍ឯក ជាមួយការប្រើប្រាស់ពាក្យ សម្តីប្រមាថវាយប្រហារមកលើបណ្ឌិត ហ៊ុន ម៉ាណែត បានជំរុញឱ្យតំណាងយុវជនកម្ពុជា អំពាវនាវអាជ្ញាមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។ ឈ្មោះ សុគន្ធារៈ ឡុង ដែលគេស្គាល់ថាជាមនុស្សរបស់ទណ្ឌិត សម រង្ស៊ី ក្នុងសម្លៀកបំពាក់គ្រងបន្លំជាឧត្តមសេនីយ៍ឯក នៃកងយោធពលខេមរភូមិន្ទ បានបង្ហោះវីដេអូមួយតាមបណ្តាញសង្គម ប្រើប្រាស់ពាក្យសម្តីវាយប្រហារដាក់មកលើលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងនិយាយប្រមាថដល់ក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន។ សម្តីប្រមាថ និងមានចរឹតបង្កភាពពិសពុលនេះ គឺជាផ្នែកមួយ នៃនយោបាយទុច្ចរឹតរបស់ សម រង្ស៊ី និងបក្ខពួក ដែលព្យាយាមញុះញង់ចង់បង្កភាពចលាចល និងអសន្តិសុខដល់ប្រទេសកម្ពុជា ដែលទើបបានទទួលសន្តិភាពរយៈពេល២៥ឆ្នាំ កន្លងមកនេះ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី ដែលត្រូវជាប្អូនប្រុសរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងតាមបណ្តាញសង្គមថា សម្តីរបស់បុគ្គល សុគន្ធារៈ ឡុង បានបង្កប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសដល់បងប្រុសរបស់លោកដែលជាអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក។ ឈ្មោះ សុគន្ធារៈ ឡុង ដែលប្រើសម្តីប្រមាថបង្កភាពពិសពុលនយោបាយនេះ គឺពីមុនជាអតីតសង្ឃខ្មែរ…
-
សម្តេចតេជោ ហ៊ុន សែន ដាស់តឿនពលរដ្ឋត្រូវបន្តថែរក្សាសន្តិភាព (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានរំលឹកដាស់តឿនពលរដ្ឋជុំវិញការថែរក្សាសន្តិភាព ដោយមិនត្រូវឱ្យរបូតធ្លាក់ចូលក្នុងសង្គ្រាមវិញបានឡើយ។ ការដាស់តឿននៅក្នុងថ្ងៃទី២៣ មករា ឆ្នាំ២០២៣នេះ បានធ្វើឡើងទន្ទឹមនឹងក្រុមធ្វើនយោបាយប្រឆាំង កំពុងរកវិធីផ្តួលរំលំរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នៃស្ថាបនិកសន្តិភាពរបស់កម្ពុជា។ សម្តេចតេជោបានថ្លែងថា ក្រុមធ្វើនយោបាយប្រឆាំងតែងតែរិះគន់ជាប់ជានិច្ច ដល់នយោបាយដឹកនាំប្រទេស និងរាល់ការធ្វើសកម្មភាពរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល។ កម្ពុជាចាប់តាំងពីចុងឆ្នាំ១៩៩៨ ដែលរំលត់ភ្លើងសង្គ្រាមក្នុងប្រទេសបានទាំងស្រុងក្រោម យុទ្ធសាស្ត្រឌីហ្វីដ នៃនយោបាយឈ្នះឈ្នះនោះមក គឺការចាប់ផ្តើមអភិវឌ្ឍន៍ប្រទេសក្រោម សន្តិភាពពិតប្រាកដ ទើបមានរយៈពេល២៥ឆ្នាំនេះទេ។ ក្នុងរយៈពេលធ្វើដំណើរ២៥ឆ្នាំមកនេះ មេខ្លោងក្រុមឧទ្ទាម និងបក្ខពួកដែលរស់នៅក្រៅស្រុក បានព្យាយាមរកវិធីផ្តួលរំលំស្ថាបនិកសន្តិភាពរបស់កម្ពុជា រាល់គ្រប់ល្បិចកលទុច្ចរិត ប៉ុន្តែនៅតែពួកគេមិនអាចផ្តួលរំលំបានឡើយ ។ នៅក្នុងការរៀបចំបោះឆ្នោតសកលថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ខាងមុខនេះទៀត, សម្តេចតេជោ ហ៊ុន សែន នៃស្ថាបនិកសន្តិភាពរបស់កម្ពុជា នឹងបន្តឈរឈ្មោះបោះឆ្នោតជានាយករដ្ឋមន្ត្រីខ្មែរអាណ្ណត្តិថ្មីថែមទៀត ដែលការឈរឈ្មោះរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវគេរំពឹងថា គឺជាការបញ្ចប់ភាពស្រមើស្រមៃរបស់ក្រុមឧទ្ទាម និងបក្ខពួកដែលចង់នាំកម្ពុជាពីសន្តិភាពធ្លាក់ចូលក្នុងសង្គ្រាមសាជាថ្មីឡើងវិញនោះ។
-
តម្លៃប្រេងសាំងកើនឡើង (Video Inside)

តម្លៃប្រេងសាំង បានកើនឡើងមកវិញ សម្រាប់ការលក់ក្នុងរយៈពេល១០ថ្ងៃ ខាងមុខនេះ ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ រវាងពីថ្ងៃទី២១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតាមានតម្លៃចំនួន៤ពាន់៤០០រៀល ក្នុង១លីត្រដែលតម្លៃនេះ មានការកើនឡើងចំនួន២០០ រៀល ក្នុងមួយលីត្រ បើធៀបទៅការ លក់រយៈពេល១០ថ្ងៃមុន..ចំណែកប្រេងម៉ាស៊ូតវិញ គឺមានតម្លៃចំនួន ៤ពាន់៦០០ រៀលក្នុង ១លីត្រ កើនឡើងចំនួន២០០រៀល បើធៀបទៅនឹងការលក់រយៈ ពេល១០ថ្ងៃមុន។ តម្លៃប្រេងស៊ុបពែ័រ មិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់ តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ខ្លះគឺមានតម្លៃ ចំនួន៥ពាន់រៀល និងកន្លែងខ្លះទៀតគឺមានតម្លៃចំនួន៥ពាន់៥០រៀល ក្នុងមួយលីត្រ ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។
-
អគ្គលេខាធិការអង្គការណាតូថ្លែងថា វិធីដែលបញ្ចប់សង្គ្រាមមានតែមួយគត់ គឺពូទីនត្រូវតែចាញ់ក្នុងសង្គ្រាម (Video Inside)

អគ្គលេខាធិការអង្គការណាតូលោក Jens Stolenberg បានថ្លែងថាវិធីតែមួយគត់ក្នុងការពន្លត់សង្គ្រាមក្នុងអ៊ុយក្រែនបាន គឺត្រូវធ្វើឱ្យមេដឹកនាំរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន ចាញ់សង្គ្រាម។ ក្នុងកិច្ចពិភាក្សាមួយនៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្រុងដាវ៉ូស នៃប្រទេសស្វីស កាលពីសប្តាហ៍មុន ប្រធានាធិបតីប៉ូឡូញលោក អង់ដ្រ៍ហ្សិច ឌូដា Andrzej Duda បានថ្លែងបារម្ភថា សង្គ្រាមនឹងកាន់តែកាចសាហាវថែមទៀតក្នុងពេលខាងមុខនេះ។ លោកបានជម្រុញឱ្យសហគមន៍អន្តរជាតិត្រូវបន្តជួយផ្តល់ជំនួយយោធា និងសេដ្ឋកិច្ចដល់អ៊ុយក្រែន ដើម្បីការយកឈ្នះលើរុស្ស៊ី។ វិមានក្រឹមឡាំងបានថ្លែងថាទោះបីជាប្រទេសលោកខាងលិចជួយជំនួយយោធា ទាំងនោះដល់អ៊ុយក្រែនក៏ដោយ វាមិនអាចផ្លាស់ប្តូររូបភាពលើសមរភូមិប្រយុទ្ធបាននោះទេ។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍
-
គជបទទួលពាក្យបណ្តឹង៦៧ ក្រោយបិទបញ្ចប់ការប្តឹងតវ៉ា (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបិទបញ្ចប់ការប្តឹងតវ៉ា នៃបញ្ជីឈ្មោះបោះឆ្នោត រយៈពេល១០ដំបូង ជាមួយការទទួលបានពាក្យបណ្តឹងចំនួន៦៧បណ្តឹង។ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានបញ្ជាក់ថាថ្ងៃទី២៣ មករានេះ គ.ជ.ប បិទបញ្ចប់ការប្តឹងតវ៉ានៃបញ្ជីឈ្មោះបោះឆ្នោតដំបូង។ លោកបន្តថា ក្នុងចំណោមពាក្យបណ្តឹង៦៧នោះ រួមមាន៦៣បណ្តឹង គឺជាបណ្តឹងតវ៉ា, និង ៤បណ្តឹងគឺជា បណ្តឹងជំទាស់ដែលភាគច្រើនពាក់ព័ន្ធនឹងការស្នើកែតម្រូវទិន្នន័យ ដូចជាលេខអត្តសញ្ញាណ បណ្ណជាដើម។ យោងតាមរបាយការណ៍របស់គ.ជ.ប ចំនួនអ្នកចុះឈ្មោះបោះឆ្នោតក្នុងបញ្ជី ដែលនឹងត្រូវប្រើសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានជាង៩ លាន៧សែននាក់ ខណៈអ្នកដែលនឹងត្រូវលុប ឈ្មោះចេញ ពីបញ្ជីមានចំនួនជិត២៨ម៉ឺននាក់៕
-
ផ្ទុះមីនតោននៅព្រះវិហារ, របួសធ្ងន់លើយុវជនម្នាក់ (Video Inside)

មីនតោនមួយគ្រាប់បានផ្ទុះនៅក្នុងខេត្តព្រះវិហារ ដោយបណ្តាលឱ្យយុវជនអាយុ២០ឆ្នាំម្នាក់ ដែលកំពុងភ្ជួរដីចំការ បានរងរបួសធ្ងន់។ ខេត្តព្រះវិហារដែលជាប់នឹងព្រំដែនថៃ គឺជាខេត្តដែលមានសេសសល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះច្រើនជាងគេបំផុត បន្សល់ទុកពីអតីតកាលសង្គ្រាមស៊ីវិល។ យុវជនឈ្មោះ សៀក គឹមហុង អាយុ ២០ឆ្នាំ និងត្រាក់ទ័រដែលបានភ្ជូរដីប៉ះចំមីនតោន ត្រូវបានគេថតបង្ហោះរូបដែលរងគ្រោះថ្នាក់នេះ តាមបណ្តាញសង្គមនៅថ្ងៃទី២៣ មករា ឆ្នាំ២០២៣នេះ។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារវេលាម៉ោងជិត៨យប់ ថ្ងៃទី២២ មករា ឆ្នាំ២០២៣។ កម្ពុជាមានគំរោងបោសសំអាត គ្រាប់មីនឱ្យអស់ទាំងស្រុងនៅក្នុងឆ្នាំ២០២៥ ខណៈទំហំផ្ទៃដី ត្រូវបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅមានប្រមាណ៦០០គីឡូម៉ែត្រក្រឡាថែមទៀត។ យុវជនរងរបួស សៀក គឹមហុង គឺជាមនុស្សចុងក្រោយម្នាក់ដែលរងរបួសនឹងការផ្ទុះ ដោយសារគ្រាប់មីនតោន។ យោងតាមទិន្នន័យរបស់អាជ្ញាធរមីន ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ មានប្រជាជនរងគ្រោះ សរុបចំនួន៦ម៉ឺន៥ពាន់ និង៤នាក់ ក្នុងនោះចំនួនមនុស្សស្លាប់ មាន ១ម៉ឺន ៩ពាន់៨១៨ នាក់ ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។
-
កម្ពុជាត្រៀមរាប់ថយក្រោយ១០០ថ្ងៃ នៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (Video Inside)

កម្ពុជាត្រៀមការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ នៃការប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជា ត្រៀមនឹងធ្វើជាម្ចាស់ផ្ទះលើកដំបូងដែលនឹងប្រព្រឹត្តទៅក្នុងខែឧសភា ឆ្នាំ២០២៣។ យោងតាមកម្មវិធីបន្ទាប់ពីកីឡាស៊ីហ្គេម កម្ពុជានឹងបន្តការរៀបចំប្រកួតកីឡាប៉ារ៉ាហ្គេមសម្រាប់ជនពិការអាស៊ានថែមទៀតនឹងធ្វើនៅក្នុងខែមិថុនា។ ខណៈដែលថ្ងៃចាប់ផ្តើមរាប់ នឹងមកដល់ ២ខាងថ្ងៃខាងមុខទៀតនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកថែមទៀតនូវ ការត្រៀមរៀបចំរាប់ថយក្រោយសម្រាប់ព្រឹត្តិការណ៍នោះ។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលនឹងមកដល់ច្រើនខែទៅមុខទៀតនេះ គឺជាលើកដំបូងហើយ ក្នុងរយៈពេល៦០ឆ្នាំចុងក្រោយមកនេះ។ កម្ពុជាដែលជាសមាជិកអាស៊ាន បានបោះបង់សិទ្ធិធ្វើជាម្ចាស់ផ្ទះការរៀបចំនេះប៉ុន្មានដងរួចមកហើយ ដោយសារតែកម្ពុជាមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ នៅក្នុងការត្រៀមរៀបចំលក្ខណៈធ្វើការប្រកួតនោះឡើយ។ ម្យ៉ាងទៀតដោយសារតែកម្ពុជាមានតម្រូវការសន្សំថវិកា ដើម្បីផ្តោតលើការអភិវឌ្ឍន៍លើវិស័យចាំបាច់ជាបន្ទាន់ជាងនេះ បន្ទាប់ពីប្រទេសអស់សង្គ្រាមស៊ីវិលនោះរួចមក។ សម្តេចបានថ្លែងរំលឹកថាមានការរិះគន់ ដាក់លើសម្តេចជាខ្លាំងដោយសារតែពេលនោះកម្ពុជាមិនអាចរៀបចំធ្វើកីឡាស៊ីហ្គេមពីមុន នោះបាន។ យោងតាមកម្មវិធីដែលរៀបចំកីឡាស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា នឹងប្រព្រឹត្តទៅរវាងពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ បន្ទាប់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម, កម្ពុជានឹងបន្តការប្រកូតកីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ថែមទៀតរវាង ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។
-
រាជរដ្ឋាភិបាលបញ្ចេញគម្រោងជួយសិស្សក្រីក្ររៀននៅមហាវិទ្យាល័យ (Video Inside)

សម្តេចតេជោបានថ្លែងថារាជរដ្ឋាភិបាលមានគម្រោងក្នុងការជួយសិស្សក្រីក្រនៅមហាវិទ្យាល័យឱ្យទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញ នឹងថែមទាំងទទួលបានការជួយពីរដ្ឋនូវ ការឧបត្ថម្ភប្រាក់បន្ថែមទៀត ដើម្បីជួយឱ្យសិស្សនោះ ក្លាយជាទំពាំងស្នងឫស្សី។ បច្ចុប្បន្នតួលេខ នៃគ្រួសារដែលក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសមានចំនួន១លាន៥សែននាក់។ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេស នៃកម្ពុជា នៅថ្ងៃទី២៣ មករា ឆ្នាំ២០២៣បានថ្លែងថាគំរោងនេះ កំពុងស្ថិតក្នុងការពិចារណា និងអាចត្រូវដាក់ឱ្យអនុម័តនាពេលខាងមុខ។ កម្ពុជាទើបតែក្នុងសម័យតេជោសន្តិភាពនេះទេ ដែលមានគោលនយោបាយដាក់ចេញជា បន្តបន្ទាប់ ដើម្បីជួយជីវភាពពលរដ្ឋក្រីក្រដ៏ដូចជាការជម្រុញដុសខាត់ធនធានមនុស្សដើម្បីការ ដើរទាន់សម័យបច្ចេកវិទ្យាឧស្សាហកម្មក្នុងយុគសម័យបច្ចុប្បន្ន។ កម្ពុជាក្នុងសម័យដែលប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម ជាពិសេសក្នុងអតីតកាលរបបដឹកនាំ ខ្មែរក្រហមប៉ុលពត, និស្សិត បញ្ញវ័ន្ត សាស្ត្រាចារ្យ និងបណ្តាអ្នកចេះដឹងនានា ត្រូវបានក្រុមខ្មែរក្រហមធ្វើទុក្ខបុកម្នេញ ចាប់យកទៅដាក់គុក បង្ខំធ្វើពលកម្មបង្អត់អាហារបណ្តាលឱ្យស្លាប់អស់ជាច្រើន។ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩, កម្ពុជាបានក្លាយជាប្រទេសឱនថយជាងគេ លើពិភពលោកដោយសារតែកង្វះធនធានមនុស្ស។ ប៉ុន្តែក្នុងសម័យដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យប្រទេសមានសន្តិភាពអស់សង្គ្រាមស៊ីវិលពិតប្រាកដចាប់តាំងពីចុង ឆ្នាំ១៩៩៨នោះមក, កម្ពុជាបានមានឱកាសកសាងវិស័យសិក្សាធិការអប់រំរបស់ខ្លួនសាឡើងវិញ ដែលបច្ចុប្បន្ននេះ មានសាលារៀននៅទូទាំងប្រទេសសរុបជាង១ម៉ឺន៤ពាន់សាលា រាប់ចាប់ពីមត្តេយ្យសិក្សាដល់ថ្នាក់វិទ្យាល័យ។ សាលារដ្ឋមានចំនួន១ម៉ឺន៣ពាន់៣០០ សាលា ។ គ្រឹះស្ថានបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ដែលរួមមានសាកលវិទ្យាល័យ និងវិទ្យាស្ថានមានចំនួន ១២៥សាលា ក្នុងនោះរដ្ឋមានចំនួន៤៨។
-
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ចុះហត្ថលេខា លើកិច្ចសន្យាសំខាន់ៗនោះទេ។ សូមផ្អាកកិច្ចការទាំងនោះក្នុងរយៈពេលនេះសិន បន្ទាប់មក យកពេលដែលមានធ្វើការវាយតម្លៃទៅលើស្ថានភាពទាំងអស់ដែលកើតឡើង និងដែលអាច កើតឡើង។ បើទោះបីជាស្ថានភាពតម្រូវអោយអ្នកមានការប្រុងប្រយ័ត្នយ៉ាងណាក្តី ហោរា សាស្រ្តអាជីពសន្យាថាលោកអ្នកនឹងអាចទទួលបានផលសម្រេចទៅតាមបំណងប្រសិនបើ អ្នកអាចយកឈ្នះឧបសគ្គទាំងអស់ដោយប្រើប្រាស់វិធីសាស្រ្តធម្មតាៗ។ ក្រៅពីនេះ លោក អ្នកទទួលបានភាពរហ័សរហួន និងមានវិន័យល្អក្នុងការអនុវត្តការងារស្ថិតក្រោមបន្ទុក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃស្រុតចុះ។ ក្នុងថ្ងៃនេះសូមព្យាយាមចូលទៅកៀកនឹងបញ្ហាអោយសោះ ពិសេសជាមួយនឹងចៅហ្វាយរបស់អ្នកតែម្តង ហេតុនេះសូមរក្សាគំលាត ហើយមិនចាំបាច់ ត្រូវមានមតិរិះគន់ណាមួយនោះទេ។ ផ្ទុយពីនេះ ចំពោះមិត្តរួមការងារគឺអ្នកអាចធ្វើការប្រា ស្រ័យទាក់ទងសួរនាំបានដោយសេរី។ ជាទូទៅថ្ងៃនេះល្អប្រសើរសម្រាប់ការធ្វើទំនាក់ទំនង ក្នុងក្រៅ ប៉ុន្តែមិនមែនសម្រាប់អាជ្ញាធររបស់លោកអ្នកនោះទេ។ ហោរាសាស្រ្តអាជីពណែនាំ លោកអ្នកមិនអោយធ្វើការហួសម៉ោង។ សក្កានុពលការងាររបស់អ្នកមានកំរិតខ្ពស់ ប៉ុន្តែសូម សន្សំសំចៃពេលវេលាសិន ហើយរងចាំធ្វើការងារសំខាន់ៗនៅថ្ងៃខាងក្រោយ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពព្រមានសកម្មភាពរបស់អ្នកនឹង អាចបង្ករគ្រោះថ្នាក់ដល់បុព្វហេតុការងារ។ ហេតុនេះសូមធ្វើការសម្រេចចិត្តដោយផ្អែកទៅ លើហេតុផល…
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៣ មករា ឆ្នាំ២០២៣ (មានវីដេអូ)
