-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២៤ មករា ២០២២ (មានវីដេអូ)

-
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាថ្ងៃដែលល្អប្រសើរបំផុតសម្រាប់ដោះ ស្រាយបញ្ហាផ្សេងៗ។ ទាំងការគ្រប់គ្រង ទាំងមិត្តរួមការងារ និងដៃគូរបស់អ្នក សុទ្ធតែអាច ជឿទុកចិត្តបានទាំងអស់។ ក្នុងនោះ សូមកុំមានការព្រួយបារម្ភចំពោះការងារ ឬការបណ្តាក់ ទុននោះឡើយ ពីព្រោះភាពជោគជ័យគឺស្ថិតនៅលើផ្លូវរបស់អ្នក។ ប៉ុន្តែស្របពេលនៃភាព វិជ្ជមាននេះចូរគិតគូរអំពីសកម្មភាពរបស់អ្នក ជាមួយនឹងភាពខ្ជិលច្រអូស ពីព្រោះវាអាចនឹង ធ្វើអោយអ្នកឈោងចាប់មិនបាននូវអ្វីដែលអ្នកត្រូវការនោះទេ។ ក្រៅពីនេះ លោកអ្នកមាន គំនិតយោបល់សមហេតុផលណាស់ ក្នុងការចូលរួមការងារជាក្រុម និងធ្វើជាអ្នកដឹកនាំ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជារយៈពេលល្អប្រសើរសម្រាប់ធ្វើ កិច្ចព្រមព្រៀង។ ក្នុងនោះក៏សូមចូលរួមក្នុងការងារដោយលះបង់ពេលវេលា និងកំលាំង កាយចិត្តបំពេញការងារទាំងឡាយរបស់អ្នកដោយសមហេតុផល។ ក្នុងនោះ ហោរាសាស្ត្រ ផ្តល់អនុសាសន៍អោយអ្នកប្រុងប្រយ័ត្នចំពោះសំណើអាជីវកម្មនានា។ ជាទូទៅលោកអ្នកអាច នឹងយកឈ្នះនូវស្ថានភាពលំបាកផ្សេងៗ ប៉ុន្តែប្រហែលជាមិនទាន់ដល់ពេលអោយអ្នក បន្ធូរ បន្ថយសកម្មភាព ឬអបអរសាទរនៅពេលនេះនោះទេ។ សូមបង្កើនកិច្ចទំនាក់ទំនងជាមួយ ថា្នក់លើ ជៀសវាងកម្ចីអោយបានទាំងស្រុង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា…
-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២២ មករា ២០២៣ ( មានវីដេអូ )

-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២០ មករា ឆ្នាំ២០២៣ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២១ មករា ២០២៣ ( មានវីដេអូ )

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១ពាន់នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានថយចុះមកវិញចំនួន ១០២ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ។ តួលេខឆ្លងថ្មី កូវីដ១៩ នៅអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១ពាន់ ៤៦៤ករណី ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន៨ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៤០៧ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានចំនួនឆ្លងតែ ១ករណីប៉ុណ្ណោះ ។ ប្រទេសថៃ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣៤នាក់ ក្នុងនោះប្រទេសឥណ្ឌូនេស៊ី មានមនុស្សស្លាប់ចំនួន ១៩នាក់ ដែលជាតួលេខស្លាប់ច្រើនជាងគេ ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន…
-
២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ៤ករណី (Video Inside)

ការឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤ករណី ដែលបានកើនឡើងចំនួន ១ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងថ្មី ៤ករណីថ្ងៃនេះ គឺបានកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់។ កម្ពុជាបាន ចាប់ផ្តើមចាក់ដូសជំរុញទី៦ កាលពីខែមករា កន្លងមក ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣ម៉ឺន ៩ពាន់ ៧៥៧នាក់ហើយ ខណៈពិភពលោកកំពុងប្រុងប្រយ័ត្ន នូវវីរុសបំបែ្លងថ្មីម្យ៉ាងឈ្មោះ XBB ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស មានប្រមាណជាង ៩៥ភាគរយ រួចមកនេះ។
-
តុលាការបដិសេធការស្នើនៅក្រៅឃុំរបស់នាង ឈឹម ស៊ីថរ (Video Inside)

តុលាការបានបដិសេដនៅថ្ងៃទី១៩មករានេះជុំវិញសំណើសុំនៅក្រៅឃុំរបស់អតីតប្រធានសហជីពក្រុមហ៊ុនណាហ្គាវើល នាង ឈឹម ស៊ីថរ ។ ឈ្មោះ ឈឹម ស៊ីថរ ដែលជាមេដឹកនាំ កម្មករធ្វើបាតុកម្មខុសច្បាប់នៅកាស៊ីណូណាហ្គា ត្រូវបានតុលាការចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០២២ ប៉ុន្តែក្រោយជាប់ឃុំរយៈពេលប្រមាណ២ខែ ក៏ត្រូវបានដោះលែងក្នុងស្ថានភាពឱ្យនៅក្រៅឃុំបណ្តោះអាសន្ន និងគ្មានការអនុញ្ញាតឱ្យធ្វើដំណើរចាកចេញក្រៅប្រទេសឡើយ។ ប៉ុន្តែ ឈ្មោះ ឈឹម ស៊ីថរ បានធ្វើដំណើរទៅប្រទេសអូស្ត្រាលី, និងពេលវិលត្រឡប់មកវិញបាន មួយថ្ងៃ ក៏ត្រូវបានអាជ្ញាធរចាប់ខ្លួន។ សមត្ថកិច្ចបញ្ជាក់ថាការចាប់ខ្លួនស្ត្រីឈ្មោះ ឈឹម ស៊ីថរ នេះ គឺដោយសារតែនាងមិនគោរពតាមដីការ របស់តុលាការដែលដាក់ឱ្យនាងស្ថិតនៅក្រៅ ឃុំក្រោមការត្រួតពិនិត្យរបស់តុលាការ និងហាមការចាកចេញទៅក្រៅប្រទេស។
-
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងហ្វីលីពីនចុះហត្ថលេខាតាមប្រព័ន្ធវីដេអូ (Video Inside)

មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសកម្ពុជា និងប្រទេសហ្វីលីពីន បានចុះហត្ថលេខារួមគ្នា តាមប្រព័ន្ធវីដេអូលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ។ ការចុះហត្ថលេខារួមគ្នានេះបានធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ រវាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងឧត្តមសេនីយ៍ឯក រ៉ូម៉េអូ ប្រនណឺយូញៀ ROMEO S BRAWNER JUNIOR។ មន្ត្រីកងទ័ពជើងគោកបានថ្លែងថាការចុះហត្ថលេខានេះ គឺក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ, យូរអង្វែង និងប្រកបដោយទំនុកចិត្ត»។ ក្នុងជំនួបតាមប្រព័ន្ធវីដេអូនេះ សមភាគីទាំងពីរបានរំឭកអំពីទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរអង្វែង រវាងប្រទេសទាំង២ និងការភ្ជាប់ចំណងការទូតជាផ្លូវការចាប់តាំងពីឆ្នាំ ១៩៥៧។ ថ្នាក់ដឹកនាំបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំង២ បានសម្តែងនូវក្តីអបអរសាទរ និងមោទកភាពចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ទ្វេភាគី លើគ្រប់វិស័យ ដោយរួមទាំងវិស័យការពារជាតិផងដែរ តាមរយៈការចុះអនុស្សារណៈ នៃការយោគយល់រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក្នុងឆ្នាំ២០១៧។
-
សម្តេចតេជោអំពាវនាវការប្រុងប្រយ័ត្នគ្រោះអគ្គិភ័យ និងគ្រោះថ្នាក់ចរាចរណ៍ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះអគ្គិភ័យ ដែលសេចក្តីអំពាវនាវនេះបានធ្វើនៅ២ថ្ងៃមុនបុណ្យចូលឆ្នាំចិន និងវៀតណាម ឈានចូលមកដល់។ បុណ្យចូលឆ្នាំចិន និងវៀតណាមឆ្នាំ២០២៣នេះ នឹងមកដល់ថ្ងៃទី២១ដល់ ២៤មករា។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកវរសេនីយ៍ឯក សាន សុខសីហា បានថ្លែងថាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងមកដល់នាពេលខាងមុខនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងត្រៀមកម្លាំងសមត្ថកិច្ចពង្រាយជាង ១ពាន់៥០០ នាក់ ដើម្បីការពារសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនដល់ពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។