-
គណបក្សប្រជាជនកម្ពុជាប្រតិម្មចំពោះសេចក្តីថ្លែងការណ៍គណបក្សភ្លើងទៀន (Video Inside)

គណបក្សប្រជាជនកម្ពុជាបានហៅសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនថា «បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាចនៅកម្ពុជា»។ សេចក្តីថ្លែងការណ៍ថ្ងៃទី១៩មករារបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឡើងក្រោយសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនថ្ងៃទី១៦ មករាដែលសរសេរថា «មានចលនានៃការបំភិតបំភ័យ និងការគំរាមកំហែងពីសំណាក់អ្នកមានអំណាច មកលើថ្នាក់ដឹកនាំ និងសកម្មជនគណបក្សភ្លើងទៀនជាបន្តបន្ទាប់»។ គណបក្សប្រជាជនកម្ពុជា ក្នុងសេចក្តីថ្លែងការណ៍ប្រតិកម្មនៅថ្ងៃនេះ បានសរសេរថា «គណបក្សប្រជាជនកម្ពុជា ពុំអាចទទួលយកបានជាដាច់ខាត នូវការប្រមាថកាតទាន និងការចោទប្រកាន់ទាំងបំពានរបស់គណបក្សភ្លើងទៀន»។ សេចក្តីថ្លែងការណ៍របស់គណបក្សកាន់អំណាចបានបន្តថា «គណបក្សប្រជាជនកម្ពុជានឹងធ្វើអ្វីៗទាំងអស់តាមច្បាប់ ដើម្បីការពារខ្លួនមិនឱ្យគេរំលោភបំពានបានឡើយ»។ សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាគាំទ្រពេញទំហឹងរាល់ចំណាត់ការរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចចំពោះគ្រប់បុគ្គលបានប្រព្រឹត្តល្មើសច្បាប់ ដែលត្រូវតែទទួលទោសទណ្ឌតាមការកំណត់ នៃច្បាប់ដែលគ្រប់ប្រទេស នៅក្នុងពិភពលោកក៏អនុវត្តដូចគ្នានេះដែរ។
-
សម្តេចតេជោ ហ៊ុន សែន ព្រមានចាត់វិធានការផ្លូវច្បាប់ អ្នកប្រមាថកិត្តិយសថ្លៃថ្នូរ គណបក្សប្រជាជនកម្ពុជា (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានព្រមានជុំវិញការចាត់វិធានការតាមផ្លូវច្បាប់ដល់គណបក្សនយោបាយនានាណាដែលបន្តចោទថាគណបក្សប្រជាជនកម្ពុជាលួចសន្លឹកឆ្នោត ឬប្រមាថកិត្តិយស ដល់ភាពស្អាតស្អំរបស់គណបក្សប្រជាជនកម្ពុជា។ ប្រសាសន៍ព្រមាននៅថ្ងៃទី១៩មករានេះ បានធ្វើឡើងទន្ទឹមនឹងមានការឃាត់ខ្លួននអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ដែលជាប់ទាក់ទងនឹងការចេញសែកអត់សាច់ប្រាក់ ប៉ុន្តែគណបក្សភ្លើងទៀន បែរជានិយាយថាវាជារឿងនយោបាយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាក្នុងនាមសម្តេចជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេចមិនអាចឱ្យមានអំពើប្រមាថដាក់លើគណបក្សប្រជាជនកម្ពុជាបានឡើយចាប់ពីពេលនេះទៅ។
-
សម្តេចតេជោពិនិត្យវឌ្ឍនភាពសំណង់មន្ទីរពេទ្យតេជោសន្ដិភាព ដែលនឹងក្លាយជាមន្ទីរពេទ្យធំជាងគេបង្អស់នៅកម្ពុជា (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី បានអញ្ជើញពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារមន្ទីរពេទ្យ «តេជោសន្ដិភាព» ដែលនឹងក្លាយជាមន្ទីរពេទ្យដ៏ធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា បន្ទាប់ពីការសាងសង់រួចរាល់ជាស្ថាពរ។ សំណង់អគារមន្ទីរពេទ្យ «តេជោសន្ដិភាព» មានទីតាំងស្ថិតនៅសង្កាត់គោករកា, ខណ្ឌព្រែកព្នៅ ជាយរាជធានីភ្នំពេញ។ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងជុំវិញ មូលហេតុអ្វីដែលកម្ពុជាត្រូវកសាងមន្ទីរពេទ្យដ៏ធំនេះ? សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាគោលដៅចម្បង នៃការកសាងមន្ទីរពេទ្យនេះ គឺការគ្រប់គ្រងការផ្ទុះនៃជម្ងឺឆ្លងណាមួយដែលនឹងកើតឡើងសាជាថ្មី។ មន្ទីរពេទ្យដែលកំពុងសាងសង់នេះ នៅបានរៀបចំកន្លែងដាក់គ្រែប្រមាណ២ពាន់គ្រែសម្រាប់ការត្រៀមដល់ការផ្ទុះនៃជម្ងឺឆ្លងនានា។ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ការសាងសង់រួចជាស្ថាពរ និងដាក់ឲ្យដំណើរការជាផ្លូវការនៅខែមិថុនា ឆ្នាំ២០២៣។
-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាថ្ងៃដែលល្អប្រសើរបំផុតសម្រាប់ដោះ ស្រាយបញ្ហាផ្សេងៗ។ ទាំងការគ្រប់គ្រង ទាំងមិត្តរួមការងារ និងដៃគូរបស់អ្នក សុទ្ធតែអាច ជឿទុកចិត្តបានទាំងអស់។ ក្នុងនោះ សូមកុំមានការព្រួយបារម្ភចំពោះការងារ ឬការបណ្តាក់ ទុននោះឡើយ ពីព្រោះភាពជោគជ័យគឺស្ថិតនៅលើផ្លូវរបស់អ្នក។ ប៉ុន្តែស្របពេលនៃភាព វិជ្ជមាននេះចូរគិតគូរអំពីសកម្មភាពរបស់អ្នក ជាមួយនឹងភាពខ្ជិលច្រអូស ពីព្រោះវាអាចនឹង ធ្វើអោយអ្នកឈោងចាប់មិនបាននូវអ្វីដែលអ្នកត្រូវការនោះទេ។ ក្រៅពីនេះ លោកអ្នកមាន គំនិតយោបល់សមហេតុផលណាស់ ក្នុងការចូលរួមការងារជាក្រុម និងធ្វើជាអ្នកដឹកនាំ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជារយៈពេលល្អប្រសើរសម្រាប់ធ្វើ កិច្ចព្រមព្រៀង។ ក្នុងនោះក៏សូមចូលរួមក្នុងការងារដោយលះបង់ពេលវេលា និងកំលាំង កាយចិត្តបំពេញការងារទាំងឡាយរបស់អ្នកដោយសមហេតុផល។ ក្នុងនោះ ហោរាសាស្ត្រ ផ្តល់អនុសាសន៍អោយអ្នកប្រុងប្រយ័ត្នចំពោះសំណើអាជីវកម្មនានា។ ជាទូទៅលោកអ្នកអាច នឹងយកឈ្នះនូវស្ថានភាពលំបាកផ្សេងៗ ប៉ុន្តែប្រហែលជាមិនទាន់ដល់ពេលអោយអ្នក បន្ធូរ បន្ថយសកម្មភាព ឬអបអរសាទរនៅពេលនេះនោះទេ។ សូមបង្កើនកិច្ចទំនាក់ទំនងជាមួយ ថា្នក់លើ ជៀសវាងកម្ចីអោយបានទាំងស្រុង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា…
-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កុំបោះបង់ផែនការរបស់អ្នកដើម្បីស្វែងរកការងារ ថ្មី ឬផ្លាស់ប្តូរវិសាលភាណនៃសកម្មភាព។ ប្រសិនបើអ្នកចូលទៅជិតបញ្ហាដោយយកចិត្តទុក ដាក់ និងទទួលខុសត្រូវ អ្នកធានាថាទទួលបានជោគជ័យ។ ផ្ទុយទៅវិញ សូមលោកអ្នកប្រុង ប្រយ័ត្នចំពោះសំណើអាជីវកម្មទាំងឡាយ។ អ្នកទំនងជានឹងត្រូវបានភាពជោគជ័យយ៉ាងល្អ ប្រសើរ ប៉ុន្តែក៏មិនគួរធ្វើការអបអរសាទរនៅពេលនេះឡើយ ប្រហែលវាទំនងជាត្រូវប្រើពេល វេលាបន្ថែមទៀត។ ក្នុងអំឡុងពេលនេះ សូមចាប់អារម្មណ៍ជាពិសេសចំពោះតម្រូវការលើ ការងារ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកកុំឲ្យបាត់បង់ ការប្រុងប្រយ័ត្ន ពីព្រោះប្រហែលជាមានឳកាសនឹងជួបស្ថានភាពដែលមិននឹកស្មានដល់ក្នុង អាជីព បើទោះបីជាអ្នកអាចឆ្លងកាត់ដោយភាពស្ងប់ស្ងៀមក៏ដោយ។ អ្វីៗគួររក្សាទុកនៅ កន្លែងដដែលសិន។ លោកអ្នកគួរបងា្ហញភាពទទួលខុសត្រូវចំពោះអាជីវកម្ម ចំណាយពេល វេលាចំពោះការងារ និងមានភាពអត់ធ្មត់កាន់តែច្រើនចំពោះហេតុការណ៍ដែលបានកើត ឡើង។ លើសពីនេះ លោកអ្នកមិនចាំបាច់ត្រូវព្រួយបារម្ភចំពោះលទ្ធផលពេកនោះទេ សូម បន្តការងារជាធម្មតា។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការល្អ ក៏ប៉ុន្តែមានបញ្ហា ខ្លះៗនឹងកើតឡើង…
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៩ មករា ឆ្នាំ២០២៣ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២០ មករា ២០២៣ ( មានវីដេអូ )

-
GPO21: ភូមិសាស្រ្តនយោបាយ៖ លោកប្រធានាធិបតី Joe Biden ទុកឯកសារសម្ងាត់របស់រដ្ឋ ដែលច្បាប់មិនអនុញ្ញាត កំពុងរងការស៊ើបអង្កេត

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១ពាន់នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានកើនឡើងចំនួន ៤៧១ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងថ្មី កូវីដ១៩ នៅអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១ពាន់ ៥០៥ករណី។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន៧ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន និងប្រទេសកម្ពុជា ។ ប្រទេសសឹង្ហបុរី គឺជា ប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៥៥៣ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនឆ្លងតែ ៣ករណីប៉ុណ្ណោះ ។ ប្រទេសថៃ ឡាវ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៦នាក់ ក្នុងនោះប្រទេសឥណ្ឌូនេស៊ី មានមនុស្សស្លាប់ចំនួន ៧នាក់ ដែលជាតួលេខ ស្លាប់ច្រើនជាងគេ ។…
-
២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ៣ករណី (Video Inside)

ការឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣ករណី ដែលបានកើនឡើងចំនួន២ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងថ្មី៣ករណីថ្ងៃនេះ គឺបានកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ កាលពីខែមករាកន្លងមក ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់ដូសជំរុញនោះ បានចំនួន ៣ម៉ឺន ៥ពាន់ ១៨៧នាក់ហើយ ខណៈពិភពលោកកំពុងប្រុងប្រយ័ត្ននូវវីរុសបំបែ្លងថ្មីម្យ៉ាងឈ្មោះ XBB ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់ នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូល ដ្ឋានទូទាំងប្រទេសមាន ប្រមាណជាង ៩៥ភាគរយ រួចមកនេះ។