Category: ទូរទស្សន៍

  • សម្តេចតេជោពិនិត្យវឌ្ឍនភាពសំណង់មន្ទីរពេទ្យ «តេជោសន្ដិភាព» ដែលជាមន្ទីរពេទ្យធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា (Video Inside)

    សម្តេចតេជោពិនិត្យវឌ្ឍនភាពសំណង់មន្ទីរពេទ្យ «តេជោសន្ដិភាព» ដែលជាមន្ទីរពេទ្យធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រី នឹងអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារមន្ទីរពេទ្យ «តេជោសន្ដិភាព» និងសំណេះសំណាលជាមួយកម្មករសំណង់ នៅថ្ងៃព្រហស្បតិ៍នេះ ។ សំណង់អគារមន្ទីរពេទ្យ «តេជោសន្ដិភាព» ដែលនឹងក្លាយជាមន្ទីរពេទ្យ ធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា មានទីតាំងស្ថិតនៅសង្កាត់គោករកា, ខណ្ឌព្រែកព្នៅជាយរាជធានីភ្នំពេញ។ សម្តេចតេជោត្រៀមនឹងជួបសំណេះសំណាលជាមួយកម្មករសំណង់ប្រមាណ១ពាន់ ២០០ នាក់ ដែលបានធ្វើការនៅក្នុងការដ្ឋានសំណង់របស់មន្ទីរពេទ្យនេះថែមទៀត។ សំណង់អគារមន្ទីរពេទ្យ «តេជោសន្ដិភាព» បន្ទាប់ពីសាងសង់រួចហើយ នឹងមានបន្ទាប់អគារ សម្រាកព្យាបាលនិងសង្គ្រោះបន្ទាន់, អគារសម្រាកព្យាបាលកម្រិតធ្ងន់ដែលមានគ្រែសរុប ចំនួន៥២៧គ្រែ។ អគារថ្មីនេះ ក៏រួមមានកន្លែងសម្រាកព្យាបាលកម្រិតស្រាលដែលមាន គ្រែ ចំនួន ៩ពាន់៤៩៦គ្រែ, គ្រែបុគ្គលិកពេទ្យប្រចាំការចំនួន៤៦គ្រែ និងគ្រែបុគ្គលិកស្នាក់នៅចំនួន ២០៦គ្រែ។ ក្នុងបរិវេណមន្ទីរពេទ្យនេះ នឹងមានចំណតរថយន្តទំហំ៧ពាន់២៦ម៉ែត្រការ៉េ ដែលអាចចតរថយន្តបានចំនួន២១០គ្រឿង, សួនច្បារទំហំ៤ពាន់៤៩០ម៉ែត្រការ៉, អគារផ្គត់ផ្គង់និង ព័ត៌មានទំហំ២ពាន់៨៣៥ ម៉ែត្រការ៉េ និងអគារស្នាក់នៅសម្រាប់បុគ្គលិកដែលមានគ្រែសរុប ចំនួន ២៣៤គ្រែ។ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ការសាងសង់រួចជាស្ថាពរ និង ដាក់ឲ្យដំណើរការជាផ្លូវការនៅខែមិថុនាឆ្នាំ២០២៣។

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣

    ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម សូមព្យាយាមធ្វើយ៉ាងណាមិនឲ្យខកខានឳកាសរកប្រាក់ចំណេញ។ ប្រសិនបើអ្នកធ្វើសកម្មភាពដោយយកចិត្តទុកដាក់ នោះនឹងទទួលបានជោគជ័យជាទីពេញចិត្ត។ ថ្ងៃនេះជាពេលវេលាល្អក្នុងការផ្លាស់ប្តូរ ដូច្នេះលោកអ្នកមិនចាំបាច់នៅត្រាំត្រែងនឹងសភាពតប់ ប្រមល់នៅកន្លែងការងារចាស់ទៀតនោះទេ ដំណើរចាកចេញរបស់អ្នកធានាថានឹងទទួលបានភាពប្រសើរជាងមុន។ ក្នុងពេលស្របគ្នានេះសូមមានចិត្តអត់ធ្មត់ ហើយធ្វើយ៉ាងណា កុំបង្កើតកំហុសជាមួយថ្នាក់លើ។ ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរ សម្រាប់អាជីពទាំងឡាយ។ លោកអ្នកអាចទទួលបានអំណោយផលយ៉ាងពេញចិត្តសម្រាប់កិច្ចការងារ និងអាជីវកម្ម ហើយបញ្ហារំខាននានាក៏មិនកើតឡើងនោះទេ។ ក្នុងនោះដែរ លោកអ្នកអាចនឹងទទួលបានដំណឹងខ្លះលើការចាកចេញសម្រាប់ការងារ និងមុខជំនួញ ដូច្នេះប្រសិនបើអ្នកត្រៀមរៀបចំបន្តិច​ នោះអ្វីៗនឹងស្ថិតក្នុងគន្លងងាយស្រួល។ ក្នុងនោះមនុស្សដែលនៅក្បែរលោកអ្នក នឹងអាចជួយជ្រោមជ្រែង រួមទាំងជឿជាក់ទៅលើគំនិតយោបល់របស់អ្នកយ៉ាងល្អប្រសើរ ណាស់ ដូច្នេះគួរឆក់ឳកាស ដោយមានភាពរហ័សរហួន។ ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាល់កិច្ចការងារទាំងឡាយអាចសម្រេចទៅបានទាំងអស់។ សម្តីរបស់អ្នកហាក់មានឥទ្ធិពលលើទឹកចិត្តរបស់មនុស្សនៅជុំវិញខ្លួន ដូច្នេះប្រសិនបើអ្នកប្រើប្រាស់ពេលនេះនិយាយពិភាក្សា ឬចរចាការងារតូចធំនោះនឹងទទួលបានជោគជ័យ។ ដោយឡែក ពេលនេះមានអំណោយផលដល់ការលក់ចេញទិញចូលចលន និងអចលនទ្រព្យនានា ដូច្នេះសូមកុំខកខនឳកាសឲ្យសោះ។ ផ្ទុយពីអំណោយ…

  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៩ មករា ២០២៣ ( មានវីដេអូ )

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៩ មករា ២០២៣ ( មានវីដេអូ )
  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១ពាន់នាក់ (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១ពាន់នាក់ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានថយចុះចំនួន ៦៣៥ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងថ្មី កូវីដ១៩ នៅអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួនតែ ១ពាន់ ៣៤ករណី ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន៨ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ២៧៦ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនឆ្លងតែ ១ករណីប៉ុណ្ណោះ ។ ប្រទេសថៃ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤២នាក់ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ២៤នាក់ ដែលជាតួលេខស្លាប់ច្រើនជាងគេ ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ…

  • ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ១ករណី (Video Inside)

    ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ១ករណី (Video Inside)

    ការឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានតែ ១ករណីប៉ុណ្ណោះ ដែលបន្តថយចុះចំនួន១ករណីថែមទៀត បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងថ្មី ១ករណីថ្ងៃនេះ គឺបានកើតឡើងក្នុងរង្វង់សហគមន៍ ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ កាលពីសប្តាហ៍មុន ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣ម៉ឺន ១ពាន់ ៣៨៦នាក់ហើយ ខណៈពិភពលោកកំពុងប្រុងប្រយ័ត្ននូវវីរុស បំបែ្លងថ្មីម្យ៉ាងឈ្មោះ XBB ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូល ដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយរួចមកនេះ។

  • គណបក្សភ្លើងទៀនទាមទារការដោះលែងលោក ថាច់ សេដ្ឋា (Video Inside)

    គណបក្សភ្លើងទៀនទាមទារការដោះលែងលោក ថាច់ សេដ្ឋា (Video Inside)

    គណបក្សភ្លើងទៀនបានចោទថាការឃាត់ខ្លួនលោក ថាច់ សេដ្ឋា គឺជារឿនយោបាយ ប៉ុន្តែមន្ត្រីតុលាការបានថ្លែងថាការឃាត់ខ្លួនលោក ថាច់ សេដ្ឋា គឹពាក់ព័ន្ធផ្លូវច្បាប់ក្នុងការចេញសែកគ្មានសាច់ប្រាក់។ ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ការឃាត់ខ្លួនលោក ថាច់ សេដ្ឋា បន្ទាប់ពីបុគ្គលរូបនោះ មិនបានចូលខ្លួនបំភ្លឺ តាមដីកាបង្គាប់ឲ្យចូលខ្លួនចំនួន២លើករបស់ចៅក្រមស៊ើបសួរជុំវិញបទចោទ មិនបំពេញ កាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។ លោក ថាច់ សេដ្ឋា បានរងការចោទថាបានចេញសែកដោយគ្មានសាច់ប្រាក់ចំនួន៥សន្លឹក ប្រព្រឹត្តនៅភ្នំពេញកាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល បានថ្លែងក្នុងសន្និសីទកាសែតមួយថ្ងៃទី១៧ វិច្ឆិកា ទាមទារឲ្យមានដោះលែងលោក ថាច់ សេដ្ឋា ដោយឥតលក្ខខណ្ឌ។ មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានសរសេរក្នុងបណ្តាញសង្គមបញ្ជាក់ថាការចេញសែក អត់លុយគឺជាបទល្មើសព្រហ្មទណ្ឌ និងវាមិនមែនជារឿងនយោបាយទេ។

  • ស្នងការនគរបាលរាជធានីជួបមន្ត្រីទីប្រឹក្សាស្ថានទូតចិនទទួលបន្ទុកកិច្ចការនគរបាល (Video Inside)

    ស្នងការនគរបាលរាជធានីជួបមន្ត្រីទីប្រឹក្សាស្ថានទូតចិនទទួលបន្ទុកកិច្ចការនគរបាល (Video Inside)

    ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បានទទួលជួបមន្ត្រីទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា ដែលទទួលបន្ទុកកិច្ចការនគរបាលរបស់ប្រទេសចិន។ តើជំនួបរវាងស្នងការនគរបាលរាជធានីជាមួយនឹងលោក លី ស៊ាងមិញ នាថ្ងៃទី១៧ មករា ឆ្នាំ២០២៣ បានផ្តោតលើបញ្ហាអ្វីខ្លះ? អប្សរាណិតរាយការណ៍

  • សម្តេចក្រឡាហោម ស ខេង អំពាវនាវអាជ្ញាធរខេត្តសៀមរាប រក្សាភាពអត់ធ្មត់ក្នុងការដោះស្រាយរៀបចំសណ្តាប់ធ្នាប់ នៅតំបន់រមណីយដ្ឋានអង្គរ (Video Inside)

    សម្តេចក្រឡាហោម ស ខេង អំពាវនាវអាជ្ញាធរខេត្តសៀមរាប រក្សាភាពអត់ធ្មត់ក្នុងការដោះស្រាយរៀបចំសណ្តាប់ធ្នាប់ នៅតំបន់រមណីយដ្ឋានអង្គរ (Video Inside)

    សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់អាជ្ញាធរបន្តការដោះស្រាយដោយភាពអត់ធ្មត់ ក្នុងកិច្ចការរៀបចំសណ្តាប់ធ្នាប់នៅតំបន់រមណីយដ្ឋានអង្គរ។ តំបន់រមណីយដ្ឋានអង្គរ គឺជាតំបន់ដែលអង្គការយូណេស្កូបានចុះជាសម្បត្តិបេតិកភណ្ឌពិភពលោកដែលក្នុងន័យនេះ តំបន់ការពារបេតិកភណ្ឌក្នុងបរិវេណអង្គរទំហំ៤០១គីឡូម៉ែត្រក្រឡា នឹងតម្រូវការការពារ យ៉ាងម៉ឺងម៉ាត់ ដោយមិនត្រូវមានការខ្វៀលដី ឬផ្ដល់ឱ្យប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិឡើយ។ ប៉ុន្តែអំពើ អនាធិបតេយ្យជាច្រើនបានកើតឡើងក្នុងតំបន់រមណីយដ្ឋាននោះ ដែលជំរុញឱ្យអាជ្ញាធរ ត្រូវចុះបំពេញកាតព្វកិច្ចដើម្បីចៀសវាងអង្គការយូណេស្កូ ដកតំបន់រមណីយដ្ឋានអង្គរចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។ ការរៀបចំសណ្តាប់ធ្នាប់កន្លងមកនេះ ទោះជាយ៉ាងណាក៏ដោយ នៅតែមានមនុស្សញុះញង់បង្កមិនឱ្យមានការស្តាប់បង្គាប់ដល់អាជ្ញាធររៀបចំសណ្តាប់ ធ្នាប់នោះឡើយ។ សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី១៧ មករា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារអង្គភាពនគរបាលការពារបេតិកភណ្ឌ ប្រចាំតំបន់អង្គរ នៅខេត្តសៀមរាប បានថ្លែងដាស់តឿនអាជ្ញាធរបន្តភាពអត់ធ្មត់ក្នុងការរៀបចំសណ្តាប់ធ្នាប់នៅទីនោះ។ រាជរដ្ឋាភិបាលកម្ពុជាដើម្បីដោះស្រាយបញ្ហានេះ បានរៀបចំតំបន់ថ្មីមួយដែលមានការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ ផ្សារ និងជួយឧបត្ថម្ភលើសម្ភារៈមួយ ចំនួនក្នុងការរៀបចំធ្វើសំណង់លំនៅដ្ឋាន ដើម្បីធានាថាពលរដ្ឋដែលស្ម័គ្រចិត្តទៅរស់នៅលើទីតាំងថ្មី នឹងមិនមានការព្រួយបារម្ភលើអនាគត កូនចៅរបស់គេ និងសុខមាលភាពរស់នៅឡើយ។

  • សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញសម្ពោធទីលានផ្នូរយុទ្ធជនពលិ ក្នុងខេត្តកោះកុង (Video Inside)

    សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញសម្ពោធទីលានផ្នូរយុទ្ធជនពលិ ក្នុងខេត្តកោះកុង (Video Inside)

    សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញសម្ពោធទីលានផ្នូរយុទ្ធជនពលីនាសម័យសង្គ្រាមស៊ីវិល និងសមិទ្ធផលនានា នៅក្នុងពិធីមួយប្រារព្ធនាខេត្តកោះកុងថ្ងៃទី១៧មករានេះ។ ទីលានផ្នូរយុទ្ធជនពលី បានចាប់ផ្តើមបើកការដ្ឋានសាង់សង់កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២១កន្លងទៅ ដែលពិធីបុកគ្រឹះនាពេលនោះ បានធ្វើឡើងក្រោមអធិបតីរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ផងដែរ។ ទីលានផ្នូរយុទ្ធជនពលីជីវិតក្នុងសម័យសង្គ្រាម ទំហំដីជិត១ហិកតា ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ មន្ត្រីខេត្តបានថ្លែងថាការសាងសង់ផ្នូរនេះឡើង គឺដើម្បីឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ក្នុងនោះមានសពសរុបមាន ចំនួន៤៤៧សព ដែលជាសពមកពីបណ្តាលរាជធានី-ខេត្តចំនួន១៨ ដែលមានឈ្មោះ ទីកន្លែង កំណើតត្រូវបានយក មកបញ្ចុះនៅទីនេះផងដែរ។ ក្នុងចំណោមសពទាំង ៤៤៧សព រួមមានមកពីខេត្តកោះកុង ចំនួន២៨៧សព, ខេត្តកំពត ៤៤ សព, ខេត្តកំពង់ស្ពឺ៣៤សព, ខេត្តកណ្តាល ២៥សព, ខេត្តតាកែវ ១៧សព, ខេត្តព្រះសីហនុ ៨សព, ក្រុងភ្នំពេញ ៤សព, ខេត្តពោធិ៍សាត់ ៤សព, ខេត្តព្រៃវែង ២សព,…

  • ក្រសួងធនធានទឹកថ្លែងថាជំនន់ទឹកលិចក្នុងរដូវនេះ គឺជាលើកទីមួយមិនធ្លាប់ជួបប្រទះ (Video Inside)

    ក្រសួងធនធានទឹកថ្លែងថាជំនន់ទឹកលិចក្នុងរដូវនេះ គឺជាលើកទីមួយមិនធ្លាប់ជួបប្រទះ (Video Inside)

    មន្ត្រីក្រសួងធនធានទឹកបានថ្លែងថាទឹកជំនន់ក្នុងពេលដែលឈានផុតរដូវវស្សានេះ អាចចាត់ទុកជាជំនន់ខុសរដូវមួយដែលគេមិនដែលជួបប្រទះឡើយ។ ផ្ទះពលរដ្ឋខ្លះ ត្រូវបានរសាត់តាមទឹកហូរ ដោយសារតែការធ្លាក់ភ្លៀងក្នុងតំបន់ឳរ៉ាល់ ខេត្តកំពង់ស្ពឺ រយៈពេល៣ថ្ងៃជាប់ៗគ្នា ដែលបង្កការលិចដល់ភូមិករអ្នកស្រុកដែលរស់នៅជាយរាជធានីភ្នំពេញ និងក្នុងខេត្តកណ្តាល ដោយសារតែការបង្ហូរទឹកមកពីខាងលើនោះមក។ អប្សរាណិតរាយការណ៍