Category: ទូរទស្សន៍

  • បុរសអាយុ២៩ឆ្នាំកម្ពស់២ម៉ែត្រ៨៩ រៀបរាប់អំពីការប្រែប្រួលរាងកាយក្នុងរយៈពេលមួយយប់ (Video Inside)

    បុរសអាយុ២៩ឆ្នាំកម្ពស់២ម៉ែត្រ៨៩ រៀបរាប់អំពីការប្រែប្រួលរាងកាយក្នុងរយៈពេលមួយយប់ (Video Inside)

    ជាធម្មតា មនុស្សដែលគេចាត់ទុកថាខ្ពស់នោះ មានកម្ពស់ច្រើនបំផុត១ម៉ែត្រ៨០ ឬខ្ពស់ជាង នេះតិចតួច។ ប៉ុន្តែមនុស្សដែលបានជាប់ក្នុង World Guinness Record វេលាថ្មីៗចុងក្រោយ នេះ ត្រូវគេរកឃើញថាមានកម្ពស់វែងដល់២ម៉ែត្រ៨៩។ តើបុរសនោះ ឈ្មោះអ្វី និងរស់នៅ ក្នុងប្រទេសណា? សូមទស្សនាសេចក្តីរាយការណ៍

  • កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ (Video Inside)

    កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ (Video Inside)

    កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនាចុងខែមេសា នៅខេត្តព្រះសីហនុ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន នាព្រឹកថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យផែនការរៀបចំធ្វើជាម្ចាស់ផ្ទះនៃវេទិកាទេសចរណ៍មេគង្គ ដែលនឹងរៀបចំធ្វើរវាងពីថ្ងៃទី២៤ ដល់២៨ខែមេសាឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ «គិតគូរឡើងវិញពីភាពធន់ និងបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍»។ មន្ត្រីទេសចរណ៍កម្ពុជាបានថ្លែងថាកម្ពុជានឹងប្រើប្រាស់វេទិកាទេសចរណ៍មេគង្គនោះ ដើម្បីលើកកម្ពស់យុទ្ធនាការទាក់ទាញជនបរទេសធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២៣ និងការទាក់ទាញការរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមខែឧសភានិងកីឡាប៉ារ៉ា ហ្គេមអាស៊ានក្នុងខែមិថុនាឆ្នាំ២០២៣។

  • ជំនន់ទឹកភ្លៀងរដូវប្រាំងប៉ះពាល់ទ្រព្យសម្បត្តិពលរដ្ឋក្នុងខេត្តតាកែវ (Video Inside)

    ជំនន់ទឹកភ្លៀងរដូវប្រាំងប៉ះពាល់ទ្រព្យសម្បត្តិពលរដ្ឋក្នុងខេត្តតាកែវ (Video Inside)

    ជំនន់ទឹកភ្លៀងនារដូវប្រាំងនេះ មិនត្រឹមតែបង្កផលប៉ះពាល់ដល់ពលរដ្ឋក្នុងខណ្ឌដង្កោ និងពលរដ្ឋក្នុងខេត្តកណ្តាលប៉ុណ្ណោះទេ, ខេត្តតាកែវក៏មានសេចក្តីរាយការណ៍រងផលប៉ះពាល់ផងដែរ ។ អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានឱ្យដឹងថា យ៉ាងហោចណាស់មានស្រូវប្រាំងរបស់ប្រជាកសិករនៅក្រុង និងស្រុកចំនួន៤ ទំហំជាង១ម៉ឺនហិកតា បានរងផលប៉ះពាល់ដោយសារ ជំនន់ទឹកភ្លៀងនៅរដូវប្រាំង។ ពលរដ្ឋជាច្រើនដែលភូមិកររងការជន់លិច នឹងត្រៀមជម្លៀស ទៅកាន់ទីទួលមានសុវត្ថិភាពថែមទៀត។ បណ្តាស្រុកក្រុងដែលរងផលប៉ះពាល់នោះរួមមាន ស្រុកទ្រាំង, ស្រុកសំរោង, ស្រុកអង្គបុរី និងក្រុងដូនកែវ។ ស្រូវប្រាំងដែលរងការខូចខាតមាន ចំនួន១០ហិកតា ខណៈ៣០០ហិកតាដទៃទៀតត្រូវបានគេជួយសង្គ្រោះ។ អភិបាលខេត្តតាកែវថ្លែងថា នេះជាជំនន់ទឹកភ្លៀងក្នុងរដូវប្រាំងជាលើកដំបូងដែលគេមិនធ្លាប់ជួបប្រទះ។

  • ផ្ទះ២៧ខ្នងតាមព្រែកថី ក្នុងក្រុងតាខ្មៅត្រូវរុះរើ ដើម្បីបញ្ចៀសការបាក់ស្រុតដោយសារជំនន់ទឹកភ្លៀងរដូវប្រាំង​ (Video Inside)

    ផ្ទះ២៧ខ្នងតាមព្រែកថី ក្នុងក្រុងតាខ្មៅត្រូវរុះរើ ដើម្បីបញ្ចៀសការបាក់ស្រុតដោយសារជំនន់ទឹកភ្លៀងរដូវប្រាំង​ (Video Inside)

    ពលរដ្ឋដែលផ្ទះចំនួន២៧ខ្នងនៅតាមព្រែកថីក្នុងក្រុងតាខ្មៅ បានស្ម័គ្រចិត្តរុះរើចេញ ដើម្បីបញ្ចៀសការបាក់ស្រុត។ ក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល បានរងនឹងជំនន់ ទឹកភ្លៀងនៃរដូវប្រាំង ដែលទើបកើតមានលើកដំបូងមិនធ្លាប់ជួបប្រទះ។ អធិការនគរបាលក្រុងតាខ្មៅ លោកវរសេនីយ៍ឯក យី វណ្ណដា បានថ្លែងឱ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ មានពលរដ្ឋចំនួន ២៧គ្រួសារដែលរស់នៅ តាមសងខាងព្រែកថី ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានស័្មគ្រចិត្តរុះរើចេញ ដើម្បីបញ្ចៀស ការបាក់ស្រុតផ្ទះចូលក្នុងទឹក។ លោកវរសេនីយ៍ឯក យី វណ្ណដា បានថ្លែងថា ពលរដ្ឋនៅសងខាងព្រែកបានស្ម័គ្រចិត្តរុះរើ និងកងកម្លាំងរបស់លោកបានជួយរុះរើ ដើម្បីបញ្ចៀសការខាតបង់ទ្រព្យសម្បត្តិ។អធិការនគរបាលក្រុងតាខ្មៅបានបន្តថា ករណីបាក់ស្រុតផ្ទះពលរដ្ឋរស់នៅតាមព្រែកថីនេះ គឺបណ្តាលមកពីទឹកហូរខ្លាំង ដែលហូរពីសណ្តព្រែកត្នោត និងពីកំពង់ស្ពឺ នាំឱ្យហូរច្រោះដី។ យោងតាមអ្នកនាំពាក្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ លោក គីម កុលមុនី ករណីបាក់ច្រាំងព្រែកនៅក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានកើតឡើងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយបណ្តាលឱ្យផ្ទះចំនួន៦ បានបាក់ស្រុតចូលទៅក្នុងទឹកខូចខាតទាំង ស្រុង សរុបផ្ទះដែលរងផលប៉ះពាល់ធ្ងន់ធ្ងរមានចំនួន ៦១ខ្នង។ កាកបាទក្រហមកម្ពុជាខេត្តកណ្តាលបានយកអំណោយ និងថវិកា…

  • ខេត្តស្ទឹងត្រែងអំពាវនាវអាណាព្យាបាល, មាតា និងបិតាជម្រុញកូនចៅចូលរៀន​(Video Inside)

    ខេត្តស្ទឹងត្រែងអំពាវនាវអាណាព្យាបាល, មាតា និងបិតាជម្រុញកូនចៅចូលរៀន​(Video Inside)

    អភិបាលខេត្តស្ទឹងត្រែង បានអំពាវនាវអាណាព្យាបាល, មាតា និងបិតា ត្រូវជម្រុញកូនចៅ ដើម្បីការចូលរៀនឱ្យបានគ្រប់គ្នាដើម្បីពួកគេនឹងក្លាយជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ។ ប្រសាសន៍របស់លោក ស្វាយ សំអ៊ាង បានធ្វើឡើងនៅចំថ្ងៃដែលមានពិធីសម្ពោធសាលាបឋមសិក្សាសំអាង នៅខេត្ដស្ទឹងត្រែងនាថ្ងៃទី១៨មករានេះ។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងវេលាថ្មីៗនេះថា «ធនធានមនុស្សគឺជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់ដំណើរការកសាង អភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន»។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • នគរបាលត្រៀមកម្លាំងជាង១ពាន់៥០០នាក់ការពាររក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងបុណ្យចូលឆ្នាំចិន (Video Inside)

    នគរបាលត្រៀមកម្លាំងជាង១ពាន់៥០០នាក់ការពាររក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងបុណ្យចូលឆ្នាំចិន (Video Inside)

    នគរបាលបានត្រៀមពង្រាយកម្លាំងជាង១ពាន់៥០០នាក់ក្នុងរាជធានីភ្នំពេញ ដើម្បីការពារ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ខណៈបុណ្យចូលឆ្នាំចិន និងវៀតណាម ជិតឈានមកដល់ខាងមុខនេះ។ បុណ្យចូលឆ្នាំចិន និងវៀតណាម នឹងមានពីថ្ងៃទី២១ដល់២៤មករាឆ្នាំ២០២៣ ដែលបុណ្យចូលឆ្នាំចិននាពេលនេះ គឺជាលើកដំបូងដែលប្រទេសចិនទើបបានបើកព្រំដែនរបស់ខ្លួន ដែលនឹងមានអ្នកដំណើរទេសចរណ៍ចិនរាប់លាននាក់នឹងធ្វើដំណើរចេញមកក្រៅប្រទេស ដើម្បីជួបជុំសាច់ញាតិ ក្រោយការអាក់ខានប្រមាណ៣ឆ្នាំកន្លងមកដោយសារតែវិបត្តិឆ្លងនៃជម្ងឺ កូវីដ១៩។ នៅក្នុងអតីតកាលរបបខ្មែរក្រហម៣ឆ្នាំ៨ខែ២០ថ្ងៃ អ្នកមានសែស្រឡាយជាតិចិន និងជនបរទេស បានក្លាយជាមុខព្រួញនៃគោលដៅកម្ទេចចោលរបស់របបកម្ពុជាប្រទេសធិបតេយ្យប៉ុលពត។ សែស្រឡាយចិន បានរីកដុះដាលឡើងវិញក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩។ សេចក្តីរាយការណ៍បានប៉ាន់ប្រមាណថានៅក្នុងប្រទេសកម្ពុជា អ្នកមានសែស្រឡាយជាតិចិនមានប្រមាណ១ភាគរយ នៃពលរដ្ឋទូទាំងប្រទេសដែលក្នុងនោះរួមមានរស់នៅ ក្នុងខេត្តព្រះសីហនុប្រមាណ១៨ម៉ឺននាក់ផងដែរ។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងថាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលនឹងមកដល់នាពេលខាងមុខនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងត្រៀមកម្លាំងសមត្ថកិច្ចពង្រាយជាង ១ពាន់៥០០ នាក់ ដើម្បីការពារសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនដល់ពលរដ្ឋនៅក្នុងភូមិ សាស្ត្ររាជធានីភ្នំពេញ។

  • អាជ្ញាធរទទួលបណ្តឹង៣ស្វែងរកការជួយសង្គ្រោះបរទេសចំនួន១០នាក់ (Video Inside)

    អាជ្ញាធរទទួលបណ្តឹង៣ស្វែងរកការជួយសង្គ្រោះបរទេសចំនួន១០នាក់ (Video Inside)

    សមត្ថកិច្ចកម្ពុជាបានបន្តទទួលបានបណ្តឹង៣ទៀត ដែលស្នើឱ្យជួយសង្គ្រោះជនបរទេស ១០នាក់ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ។ កម្ពុជាបាននិងកំពុងស្ថិតក្នុងយុទ្ធការបង្ក្រាប អំពើជួញដូរមនុស្ស ក្រោយមានសេចក្តីរាយការណ៍ថា មានក្រុមទុច្ចរិតដែលមានប្រភពមកពីក្រៅប្រទេស បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេសកម្ពុជា បង្កនូវអំពើចាប់បង្ខាំងមនុស្ស ក្រោមរូបភាពល្បួងមកធ្វើការក្នុងប្រទេសកម្ពុជាដោយសន្យាឱ្យកម្រៃពលកម្មច្រើន។ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងនៅថ្ងៃទី១៨មករានេះថា មានសំណើ៣ករណីដែលស្នើឱ្យអាជ្ញាធរជួយសង្រ្គោះជនជាតិហ្វីលីពីនចំនួន១០នាក់។ កម្ពុជាបានធ្វើយុទ្ធនាការស្វែងរក និងជួយសង្គ្រោះមនុស្សដោយសារការជួញដូរមនុស្សខុស ច្បាប់នេះ ចាប់តាំងពីថ្ងៃទី១៨ សីហា ឆ្នាំ២០២២នោះមក។ គិតត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣, សំណើស្វែងរកការជួយសង្គ្រោះជនបរទេស មានចំនួន ៧០៤ករណី ជាមួយមនុស្ស ១ពាន់៧២០នាក់ ដែលមាន ១៤សញ្ជាតិ។ សមត្ថកិច្ចបានស្រាវជ្រាវអង្កេតបឋមបាន ៤៤២សំណើ, បិទសំណុំរឿង២៣២សំណើ, រកឃើញ១ពាន់៦៨ នាក់, ឃាត់ខ្លួន១២០នាក់, បិទក្រុមហ៊ុន៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ ទីតាំង។

  • សម្ភាសន៍២ដងជាមួយវិទ្យុអាស៊ីសេរី ត្រូវតុលាការកាត់ទោសជាប់គុកទាំង២ដង (Video Inside)

    សម្ភាសន៍២ដងជាមួយវិទ្យុអាស៊ីសេរី ត្រូវតុលាការកាត់ទោសជាប់គុកទាំង២ដង (Video Inside)

    កិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានធ្វើឱ្យអ្នកវិភាគនយោបាយគ្មានការពិតឈ្មោះ គឹម សុខ ត្រូវបានតុលាការកាត់ទោសជាប់ពន្ធនាគារជាបន្តបន្ទាប់។ នៅថ្ងៃទី១៨មករានេះ ឈ្មោះ គឹម សុខ ដែលរស់នៅក្រៅប្រទេស ត្រូវតុលាការរាជធានី បានកាត់ទោសកំបាំងមុខ ឱ្យជាប់ពន្ធ នាគារចំនួន១៨ខែ និងការសងជម្ងឺចិត្ត៥០លានរៀលទៅគណបក្សប្រជាជនកម្ពុជា និង៨លានរៀលទៀតជាប្រាក់ពិន័យចូលថវិការដ្ឋក្រោមការចោទប្រកាន់បទ «ញុះញង់បង្កឱ្យមានភាពវឹក វរធ្ងន់ធ្ងរសន្តិសុខសង្គមនិងបរិហាកេរ្តិ៍» ពាក់ព័ន្ធការធ្វើអត្ថាធិប្បាយគ្មានការពិតលើករណី សម្លាប់លោក កែម ឡី។ លោក គឹម សុខ បានធ្វើកិច្ចសម្ភាសន៍នេះជាមួយវិទ្យុអាស៊ិសេរីកាលពី ថ្ងៃទី១៣កុម្ភៈឆ្នាំ២០១៧ដោយនិយាយគ្មានការពិតថាឃាតកម្មលើលោក កែម ឡី បានជាប់ពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជា។ តុលាការនៅបានចេញដីកាបង្គាប់ឱ្យស្វែងរកតាម ចាប់ខ្លួន លោក គឹម សុខ ដើម្បីនាំខ្លួនមកឃុំខ្លួននៅក្នុងពន្ធនាគារព្រៃសផងទៀត តាមសាលក្រមរបស់តុលាការ។ លោក គឹម សុខ ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១៨ខែកន្លងមកផងដែរ ពីបទបរិហាកេរ្តិ៍ និងញុះញង់នេះ ដែលការផ្តន្ទាទោសនោះ គឺបានធ្វើក្នុងកិច្ចសម្ភាសន៍ជាមួយ នឹងវិទ្យុអាស៊ីសេរី ដែលតែងផ្សាយអំពីព្រឹត្តិការណ៍មិនពិត ពាក់ព័ន្ធនឹងដំណើរនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។

  • បណ្ឌិត ហ៊ុន ម៉ាណែត រៀបរាប់នូវអ្វីដែលជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជាបន្សល់ទុក (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត រៀបរាប់នូវអ្វីដែលជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជាបន្សល់ទុក (Video Inside)

    ការនិយាយមិនពិតនៅក្រៅប្រទេសរបស់ក្រុមគណបក្សធ្វើនយោបាយជំទាស់ តែងបង្ហាញនូវរូបភាពមិនល្អរបស់កម្ពុជា ប៉ុន្តែក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលគ្រប់ គ្រងអំណាចក្នុងរាជរដ្ឋាភិបាល កម្ពុជាបានផ្លាស់ប្តូរជាច្រើនណាស់លើទិដ្ឋភាពគ្រប់វិស័យ។ សាក្សីរស់បានថ្លែងថា កម្ពុជាសូម្បីតែមុនការធ្វើរដ្ឋប្រហារថ្ងៃទី១៨មីនាឆ្នាំ១៩៧០ក៏ដោយ សំណង់អគារដែលខ្ពស់បំផុតក្នុងប្រទេសមិនដែលហួសពីកំពស់៧ជាន់នោះទេ, ផ្លូវដែលល្អបំផុត គឺមានតែផ្លូវជាតិលេខ៤ និងផ្លូវនៅក្នុងក្រុង…ចំណែកការធ្វើដំណើរចេញក្រៅក្រុង, ផ្លូវរលាក់ និងមិនអាចការធានាសុវត្ថិភាពបានទាំងស្រុង ឡើយដោយសារតែស្ថានការណ៍អសន្តិសុខ បង្កដោយក្រុមប្រដាប់អាវុធតូចៗដែលតាំងខ្លួនជា ក្រុមបះបោរដូចជាក្រុមឥស្សរៈនោះជា ដើម។ ប៉ុន្តែក្រោមការកាច់ចង្កូតរបស់រដ្ឋាភិបាលនៃ គណបក្សប្រជាជនកម្ពុជាដែលបានរំដោះ ប្រទេសថ្ងៃទី៧មករាឆ្នាំ១៩៧៩ ចេញរួចផុតពីរបប ខ្មែរក្រហមប៉ុល ពតនោះមក ភាពវិវត្តន៍ បន្តិចម្តង” បានប្រែរូបរាងរបស់កម្ពុជាចេញពីរូបភាពនៃនរកអវចី។ កម្ពុជាដែលធ្លាប់តែមានសង្គ្រាមក្នុងស្រុក ត្រូវបានពន្លត់ដោយនយោបាយឈ្នះឈ្នះ, កម្ពុជា ដែលធ្លាប់តែរងទុរ្ភិក្ស បានក្លាយជាប្រទេសនាំអង្ករចេញលក់លើសកលលោក, កម្ពុជា ដែលធ្លាប់តែមានកម្លាំងអង្គការសហប្រជាជាតិមកជួយ បានក្លាយជាប្រទេសចូលរួមកម្លាំង ស្វែង រកសន្តិភាពដល់ប្រទេសដទៃក្រោមឆ័ត្រអង្គការសហប្រជាជាតិ, កម្ពុជាដែលមិនធ្លាប់ មាន សំណង់អភិវឌ្ឍន៍ស្កឹមស្កៃ បែរជាមានសំណង់ខ្ពស់ជាច្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ និង មានរូបភាពប្រែប្រួលជាច្រើនថែមទៀតដូចជាស្ពានអាកាស, ស្ពានវែងៗឆ្លងកាត់ដៃសមុទ្ទ, ឆ្លង កាត់ទន្លេសាប, ទន្លេមេគង្គ ដែលកម្ពុជាមិនធ្លាប់មានទេក្នុងអតីតកាលនោះ។ បេក្ខជននៃអនាគត នាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជនកម្ពុជាបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាមានគេធ្លាប់សួរសំណួរមក លោកក្នុងការចង់ដឹងថាតើគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចបានបន្សល់ទុកនូវកេរ…

  • ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីកោតសរសើរការដឹកនាំប្រទេសអភិវឌ្ឍន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា (Video Inside)

    ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីកោតសរសើរការដឹកនាំប្រទេសអភិវឌ្ឍន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា (Video Inside)

    ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលបន្សល់ទុកតាំងពីថ្នាក់ដឹកនាំជំនាន់មុន បន្តរហូតមកទល់បច្ចុប្បន្ន។ លោកឯកអគ្គរដ្ឋទូត ស៊ូឌីម៉ាន់ ហាសេង នៅបានកោតសរសើរចំពោះការដឹកនាំប្រទេសអភិវឌ្ឍន៍របស់ប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្នថែមទៀត ដោយលោកបញ្ជាក់ថាក្នុងរយៈពេលបំពេញបេសកកម្មការទូត៥ឆ្នាំមកនេះ ប្រទេសកម្ពុជាជាពិសេសរាជធានីភ្នំពេញមានការរីកចំរើនជាខ្លាំង។ ប្រសាសន៍វាយតម្លៃខ្ពស់របស់ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីនេះ បានធ្វើឡើងក្នុងឱកាសជួប សម្តែងការគោរពលាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន នាវិមានរដ្ឋសភានៅថ្ងៃទី១៨មករា ឆ្នាំ២០២៣។ អប្សរាណិតរាយការណ៍