Category: ទូរទស្សន៍

  • កម្ពុជា និងម៉ាល់ឌីវ លើកកម្ពស់ទំនាក់ទំនងជាប្រវត្តិសាស្ត្រលើកដំបូង (Video Inside)

    កម្ពុជា និងម៉ាល់ឌីវ លើកកម្ពស់ទំនាក់ទំនងជាប្រវត្តិសាស្ត្រលើកដំបូង (Video Inside)

    សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូបានអញ្ជើញវិលត្រឡប់មកប្រទេសកម្ពុជា ក្រោយការបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃក្នុងប្រទេសម៉ាល់ឌីវ។ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋម៉ាល់ឌីវ មានចំណងការទូតរវាងគ្នារយៈពេល២៨ឆ្នាំ ក៏ពិតមែន ប៉ុន្តែការពង្រឹងរឹតចំណងទំនាក់ទំនងខ្លាំងជាលើកដំបូង ទើបបានធ្វើឡើងតាមរយៈដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជារវាងពីថ្ងៃទី១៥ ដល់១៧ មករា ឆ្នាំ២០២៣។ អប្សរាណិតរាយការណ៍

  • សម្តេចម៉ែប្រោសព្រះរាជទានព្រះរាជអំណោយដល់មន្ទីរពេទ្យហ្លួងម៉ែ (Video Inside)

    សម្តេចម៉ែប្រោសព្រះរាជទានព្រះរាជអំណោយដល់មន្ទីរពេទ្យហ្លួងម៉ែ (Video Inside)

    សម្តេចម៉ែបានប្រោសប្រទានព្រះរាជអំណោយដ៏ឧត្តុងឧត្តមថ្លៃថ្លាបំផុតដល់មន្ទីរពេទ្យហ្លួងម៉ែ ដែលនឹងក្លាយជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក។ ព្រះរាជអំណោយនៃថវិកាចំនួន ២០ម៉ឺនដុល្លា, ម៉ាស់ ចំនួន ១ម៉ឺនបន្ទះ, និងឱសថបុរាណចិន ចំនួន ១ពាន់ ប្រអប់ត្រូវបានប្រគល់កាលពីថ្ងៃទី១៦ ខែមករា ដល់មន្ទីរពេទ្យហ្លួងម៉ែ។ ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកគ្រប់លំដាប់ថ្នាក់ នៃមន្ទីរពេទ្យហ្លួងម៉ែ បានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលព្រះអង្គតែងតែសព្វព្រះរាជហឫទ័យប្រោសប្រទានដល់មន្ទីរពេទ្យហ្លួងម៉ែ ជាដរាបរៀងមក ។

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យដើរតាមគម្រោងផែនការដែលបានគ្រោងទុក។ លោកអ្នកអាចធ្វើឲ្យសម្រេចតាមគម្រោងការ ឬអាចបង្កើតសកម្មភាពការងារថ្មីបានតាមបំណង។ ប្រការរឹតតែសំខាន់អ្នកមានលទ្ធភាពធ្វើទំនាក់ទំនងតូចធំដែលមិនតម្រូវឲ្យជួយស្ថានភាពតានតឹងណាមួយឡើយ។ ប៉ុន្តែក្នុងពេលស្របគ្នា​មិនគួរព្យាយាមបង្ហាញពីសមត្ថភាពវិជ្ជាជីវៈរបស់អ្នកចំពោះអ្នកដទៃនោះទេ ពីព្រោវាជាការគ្រប់គ្រាន់ហើយ ប្រសិនបើអ្នកទទួលខុសត្រូវលើការងាររបស់ខ្លួន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លទ្ធផលការងាររបស់អ្នកថ្ងៃនេះត្រូវបានកំណត់។ លោកអ្នកនៅតែមានលទ្ធភាពអាចធ្វើការទៅបាន ប៉ុន្តែផលចំណេញ ឬភាពចម្រើនលូតលាស់ខ្លាំងមិនអាចទៅរួចបានទេ។ អ្នកក៏ត្រូវត្រៀមខ្លួនឆ្លើយតបទៅនឹងស្ថានភាពប្រែប្រួលជាច្រើនរូបភាពផងដែរ ដូច្នេះប្រហែលជាអ្នកអាចជួបភាពហត់នឿយ និងតានតឹងច្រើនក្នុងថ្ងៃនេះ។ ចំពោះជម្លោះអាចកើតឡើង ឬរលត់ទៅវិញអាស្រ័យលើការអត់ធ្មត់របស់លោកអ្នកពេញមួយថ្ងៃតែម្តង។ ក្រៅពីនេះ សូមកុំទាន់ធ្វើការផ្លាស់ប្តូរវិសាលភាពការងារ ចូររកដំណោះ ស្រាយសិន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។​ ហោរាសាស្រ្តណែនាំឲ្យលោកអ្នកភ្លេចភាពបរាជ័យដែលបានកើតឡើងក្នុងពេលកន្លងមក។ វាគ្មានហេតុផលណាមួយឲ្យអ្នកគិតគូរពីកំហុសនៅអតីតកាល ហើយផ្សារភ្ជាប់កិច្ចការងារនៅក្នុងថ្ងៃនេះទៅលើវានោះទេ។ ចំពោះមុខ គឺអ្នកនឹងទទួលបានព្រឹត្តិការណ៍ដ៏រីករាយបំផុតមកតបស្នងការខិតខំប្រឹងប្រែងរបស់អ្នកក្នុងពេលនេះ។ អាស្រ័យេហតុនេះសូមកុំបោះបង់គម្រោងផែនការ កុំសង្ស័យចំពោះភាពជោគជ័យដោយមិនចាំបាច់។ ក្នុងពេលនេះសូមជឿជាក់ទៅលើគម្រោងផែនការដែលអ្នក បានរៀបចំ ហើយអនុវត្តការងារនោះអោយបានល្អិតល្អន់។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការល្អប្រសើរ។…

  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៧ មករា ឆ្នាំ២០២៣ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៧ មករា ឆ្នាំ២០២៣ (មានវីដេអូ)
  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៨ មករា ២០២៣ ( មានវីដេអូ )

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៨ មករា ២០២៣ ( មានវីដេអូ )
  • ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជិត ៨ពាន់នាក់ (Video Inside)

    ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជិត ៨ពាន់នាក់ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ បានបន្តថយ ចុះចំនួន ៧៣៦ករណី បើប្រៀបធៀបនឹងតួលេខឆ្លងសរុបរយៈពេល ៣ថ្ងៃ ដូចគ្នាកាលពីសប្តាហ៍មុន ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយៈពេលបីថ្ងៃមកនេះ មានចំនួន ៧ពាន់ ៧៣៤ករណី ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមាន ចំនួន ១ពាន់ ៧៤៦ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា និងប្រទេសឡាវ ដែលមានចំនួនអ្នកឆ្លងតែ ៥ករណីប៉ុណ្ណោះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ១៣៨នាក់ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ៨១នាក់ ដែលជាតួ លេខស្លាប់ច្រើនជាងគេ ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៥៥ម៉ឺន ៥ពាន់ ៩១៧ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៥ពាន់ ៤៤៥នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៧១លានករណី,…

  • ៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ៥ករណី (Video Inside)

    ៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ៥ករណី (Video Inside)

    ការឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ បានថយចុះចំនួន ១៣ករណី បើប្រៀបធៀបនឹងតួលេខឆ្លង ៧២ម៉ោងដូចគ្នាកាលពីសប្តាហ៍មុន ។ យោងតាមក្រសួងសុខាភិបាលតួលេខឆ្លងថ្មីនៃ៧២ម៉ោងចុងក្រោយ មានចំនួនតែ ៥ករណីប៉ុណ្ណោះ ដោយនៅថ្ងៃច័ន្ទ នេះការឆ្លងមានចំនួន ២ករណី, ថ្ងៃអាទិត្យមាន ៣ករណី និងដោយឡែកនៅថ្ងៃសៅរ៍ មិនមានការឆ្លងថ្មីនោះឡើយ ។ តួលេខឆ្លងថ្មីទាំង ៥ករណី នាវេលា ៧២ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ កាលពីសប្តាហ៍មុន ដែលរហូតមកទល់ពេលនេះមានពលរដ្ឋទៅចាក់បាន ចំនួន ២ម៉ឺន ៧ពាន់ ៤៤២នាក់ ហើយ ខណៈពិភពលោកកំពុងប្រុងប្រយ័ត្ននូវវីរុសបំបែ្លងថ្មីម្យ៉ាងឈ្មោះ XBB ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូល ដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយ រួចមកនេះ។

  • ក្រសួងកសិកម្មជម្រុញការបញ្ចេញពូជស្រូវថ្មីចំប៉ីស៧០ (Video Inside)

    ក្រសួងកសិកម្មជម្រុញការបញ្ចេញពូជស្រូវថ្មីចំប៉ីស៧០ (Video Inside)

    ក្រសួងកសិកម្មបាននឹងកំពុងជម្រុញការបញ្ចេញនូវពូជស្រូវចំប៉ីស៧០ ដែលត្រូវបានបង្កើតឡើងថ្មីសម្រាប់ប្រជាកសិករកម្ពុជា បន្ទាប់ពីបានធ្វើការពិសោធន៍អស់រយៈពេល៩ឆ្នាំ។ កិច្ចការជម្រុញនេះបានបង្ហាញឲ្យដឹងតាមរយៈដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក ឌិត ទីណា នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា នៅថ្ងៃទី១៦មករា ឆ្នាំ២០២៣នេះ។ ក្រសួងកសិកម្មបានបង្ហាញអំពីដំណើរការផលិតពូជស្រូវដែលមានគុណភាព សម្រាប់ផ្គត់ផ្គង់ ដល់ការធ្វើស្រែចម្ការរបស់បងប្អូនប្រជាពលរដ្ឋនៅរដូវក្រោយ។ អនុប្រធានការិយាល័យរុក្ខជម្រើសវិទ្យា លោក អន ឈួន បានថ្លែង ពីអំពីពូជស្រូវស្រាល “ចំប៉ីស៧០” ។ ហេតុអ្វីបានស្រូវនេះ មានឈ្មោះចំប៉ីស៧០? គម្រោងផលិតកម្មពូជស្រូវនេះ គឺជាធាតុចូលមួយសំខាន់នៅក្នុងបេសកកម្មឈានទៅកាត់ បន្ថយការចំណាយរបស់ប្រជាកសិករ ដើម្បីឲ្យលោកទទួលបានផលចំណេញច្រើនជាងមុន។ ពូជស្រូវ ចំប៉ីស៧០ ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងឆ្នាំ២០១៣ តាមរយៈការបង្កាត់រវាងពូជស្រូវផ្ការំដួលជាប្រភេទពូជស្រូវកណ្តាលប្រកាន់រដូវ ដែលមានគុណភាពអង្ករល្អប្រណីត ជាមួយនឹងសែស្រឡាយស្រូវ CN9024 ដែលជាស្រឡាយស្រូវស្រាលមិនប្រកាន់រដូវមាន ដងដើម ល្អមកពីប្រទេសចិន។ ក្រោយពីធ្វើពិសោធន៍ និងជ្រើសរើសអស់រយៈពេល០៩ឆ្នាំ វិទ្យាស្ថានបានសម្រេចស្នើសុំបញ្ចេញ ឲ្យប្រើប្រាស់ជាផ្លូវការទើបតែនៅខែធ្នូ ឆ្នាំ២០២២ នេះ ទេ។ លក្ខណៈពិសេសៗរបស់ពូជស្រូវ ចំប៉ីស៧០ពូជ ចំប៉ីស៧០” ត្រូវក្រុមជំនាញ កសិកម្មថ្លែងថា វាជាពូជស្រូវស្រាលក្រអូបមិនប្រកាន់រដូវ ដែលអាចច្រូតកាត់បានក្នុងរយៈពេល ៩៣ ទៅ៩៧…

  • គណបក្សភ្លើងទៀនគំរាមការដកខ្លួនចេញពីការបោះឆ្នោតសកល (Video Inside)

    គណបក្សភ្លើងទៀនគំរាមការដកខ្លួនចេញពីការបោះឆ្នោតសកល (Video Inside)

    គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍បង្ហាញការមិនចង់ចូលរួមការបោះឆ្នោត សកលឆ្នាំ២០២៣ខាងមុខនេះ ខណៈដែលត្អូញត្អែរថាមានអំពើគំរាមកំហែង។ មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក សោម សូរីដា បានថ្លែងថា ការចូលរួមឬមិនចូលរួម របស់គណបក្សនយោបាយ គឺជាសិទ្ធិផ្ទាល់ខ្លួនរបស់គណបក្ស។ គួរបញ្ជាក់ថាដំណើរការបោះឆ្នោតសកលថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ នឹងនៅសល់តែរយៈពេល១៨៨ថ្ងៃទៀតប៉ុណ្ណោះគិតត្រឹមថ្ងៃច័ន្ទទី១៦ មករា ឆ្នាំ២០២៣។ នៅជាង១៨០ថ្ងៃទៀតដែលបានមកដល់នេះ មន្ត្រីគណបក្សភ្លើងទៀនយ៉ាងហោចចំនួន២រូប គឺលោក សុន ឆៃ និងលោក គង់ គាំ បានរងនឹងបណ្តឹងក្តី នៅតុលាការ ក្នុងនោះរឿងសំណុំបរិហាកេរ្តិ៍របស់លោក សុន ឆៃ ត្រូវបានដើមបណ្តឹងគណបក្សប្រជាជនកម្ពុជា ទាមទារការបង់សងជម្ងឹចិត្ត១លានដុល្លារពាក់ព័ន្ធបទបរិហាកេរ្តិ៍ទាក់ទងនឹង សម្តីនិយាយចោទប្រកាន់ការលួចបន្លំសន្លឹកឆ្នោត, ចំណែកលោក គង់ គាំ បានសារភាពកំហុស ក្រោយការរកឃើញថាលោកបានប្រើអំណាចជាមន្ត្រីជាន់ខ្ពស់ក្រសូងការបរទេសធ្វើឯកសារ យកផ្ទះដែលជាទ្រព្យសម្បត្តិរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ គណបក្សភ្លើងទៀនក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន ថ្ងៃទី១៦មករានេះ បានសរសេរត្អូញត្អែរថាមានការបំភិតបំភ័យ, ការគំរាមកំហែង និងការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបង្ខិតបង្ខំ ឬរឹបអូសយកទ្រព្យសម្បត្តិដោយការប្តឹងទារសំណងខុសប្រក្រតី មកលើថ្នាក់ដឹកនាំគណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀននិយាយថាសកម្មភាពនោះគេមិនអាចទទួលបានឡើយ ។ គណបក្សភ្លើងទៀនដដែលនិយាយថាគេនឹងពិចារណាឡើងវិញអំពីលទ្ធភាព នៃការចូលរួមបោះឆ្នោតខាងមុខនេះ។ មន្ត្រីគណបក្សប្រជាជនកម្ពុជានៅមិនទាន់មានប្រតិកម្មជុំវិញ សេចក្តីថ្លែងការណ៍គណបក្សភ្លើងទៀននោះឡើយ។ ប៉ុន្តែមន្ត្រីគជប លោក…

  • ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បំបែកករណីឃាតកម្មមិនដល់រយៈពេល២៤ម៉ោង (Video Inside)

    ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បំបែកករណីឃាតកម្មមិនដល់រយៈពេល២៤ម៉ោង (Video Inside)

    ឃាតកម្មមួយលើបុរសអាយុ៣៣ឆ្នាំដែលសាកសពត្រូវគេសម្លាប់ដាក់ក្នុងកាបូប និងគ្រវែងចោលក្នុងប្រឡាយទឹកនៅក្នុងឃុំព្រៃដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ នៃខេត្តកណ្តាល ត្រូវសមត្ថកិច្ចបំបែកករណីនេះបានភ្លាម មិនដល់រយៈពេល២៤ម៉ោងឡើយ។ សមត្ថកិច្ចនគរបាលខេត្តកណ្តាលក្រោមការដឹកនាំរបស់ស្នងការនគរបាលលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានចាប់ខ្លួនជនសង្ស័យ២នាក់ក្នុងនោះរួមមានស្ត្រីម្នាក់ជាភរិយា និងម្នាក់ទៀតជាបុរសស៊ីឈ្នួលសម្លាប់អាយុ៣៩ឆ្នាំ។ អប្សរាណិតរាយការណ៍