-
មន្ត្រីអ៊ុយក្រែន១៥នាក់ចាប់ផ្តើមហ្វឹកហាត់របៀបដោះគ្រាប់មីន (Video Inside)

មន្ត្រីអ៊ុយក្រែន១៥នាក់ បានចាប់ផ្តើមទទួលការហ្វឹកហ្វឺនរបៀបដោះគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះពីគ្រូបង្វឹកកម្ពុជា ហើយបន្ទាប់វគ្គហ្វឹកហ្វឺនមួយ បានបើកនៅថ្ងៃទី១៦មករានេះក្រោម វត្តមានអគ្គនាយកអង្គការស៊ីម៉ាក់លោក ហេង រតនា។ ពិធីនេះបានប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនរបស់ CMAC ក្នុងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីប្រធានអង្គការ JICA របស់ជប៉ុនផងដែរ។ វគ្គសិក្សាជំនាញបោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ នឹងមានរយៈពេលមួយ សប្តាហ៍ចាប់ផ្តើមពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ក្រុមហ្វឹកហ្វឺន១៥នាក់របស់អ៊ុយក្រែននេះ នឹងគ្រោងធ្វើទស្សនកិច្ចតាមការដ្ឋានដោះមីន នៅខេត្តបាត់ដំបង និងខេត្តសៀមរាបផងដែរ ។ អង្គភាព CMAC គឺជាអង្គភាពបោសសម្អាតមីនគ្រាំទ្រសកម្មភាពមនុស្សធម៌ ដែលមានវ័យចំណាស់ និងធំជាងគេបង្អស់នៅលើពិភពលោក។ សម្រាប់ការហ្វឹកហ្វឺនជំនាញដោះមីនដល់សិក្ខាកាមអន្តរជាតិនេះ មិនមែនជាលើកទី១ សម្រាប់មន្ត្រីអ៊ុយក្រែននោះទេ។ កន្លងមកដោយមានការគាំទ្រដោយរដ្ឋាភិបាល និងប្រជាជនជប៉ុន, អង្គភាព CMAC របស់កម្ពុជា ធ្លាប់បានផ្តល់ការជួយហ្វឹកហ្វឺនដោះមីននេះ ដល់ប្រទេសជាច្រើនដូចជា កូឡុំប៊ី, អ៊ីរ៉ាក់, អង់ហ្គោឡា និងប្រទេសឡាវជាដើម៕
-
ផ្ទះពលរដ្ឋជិត៦០០ខ្នងលិចដោយសារជំនន់ទឹកហៀរចេញពីស្ទឹងព្រែកត្នោត (Video Inside)

-
សម្តេចតេជោ និងប្រធានាធិបតីកោះម៉ាល់ឌីវ ចុះហត្ថលេខាលើឯកសារចំនួន៦ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីកោះម៉ាល់ឌីវ បានចុះហត្ថលេខាលើឯកសារចំនួន៦ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យទេសចរណ៍, ការទូត និងសុខាភិបាល។ កម្ពុជា និងប្រទេសម៉ាល់ឌីវ មានចំណងការទូតរវាងគ្នារយៈពេល២៨ឆ្នាំ និងដំណើរទស្សនកិច្ច រយៈពេល៣ថ្ងៃរបស់សម្តេចតេជោ ហ៊ុន សែន រវាងពីថ្ងៃទី១៥ ដល់១៧ មករា ឆ្នាំ២០២៣ គឺជាដំណើរទស្សនកិច្ចលើកដំបូងតបតាមការអញ្ជើញរបស់ប្រធានាធិបតីកោះម៉ាល់ឌីវ។ អប្សរាណិតរាយការណ៍
-
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកត្រូវធ្វើការជ្រើសរើសដ៏លំបាកមួយ។ ការសម្រេច ចិត្តនេះប្រហែលជាមិនមែនជាការសម្រេចចិត្តដ៏ល្អបំផុតនោះទេ ប៉ុន្តែសូមកុំបារម្ភ ពីព្រោះ ទោះយ៉ាងណាក្តី ការសម្រេចចិត្តនេះនឹងនាំដល់ភាពជោគជ័យ។ ទន្ទឹមនឹងនេះលោកអ្នក នឹងអាចយកឈ្នះរាល់ឧបសគ្គទាំងអស់ដោយប្រើត្រឹមវិធីសាស្រ្តធម្មតាៗ។ ក្នុងពេលនេះ លោកអ្នកនឹងអាចផ្តោតទៅលើគោលដៅបានល្អ ចំណែកការទំនាក់ទំនងនានារវាងមនុស្ស នៅជុំវិញខ្លួនមានសភាពល្អប្រសើរ ដែលករណីនេះនឹងជួយលោកអ្នកក្នុងការអនុវត្តការងារ ផង និងធ្វើដំណើរឆ្ពោះទៅរកភាពជោគជ័យងាយស្រួលផង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ វេលានេះជារយៈពេលដែលល្អប្រសើរក្នុង ការធ្វើការវិនិយោគ ហើយវាអាចត្រូវបានបង្ហាញមិនត្រឹមតែក្នុងលក្ខខណ្ឌរូបិយប័ណ្ណ ប៉ុណ្ណោះទេ។ ស្របពេលនឹងដំណើរអាជីពដ៏ល្អប្រសើរ សូមលោកអ្នកចូលរួមក្នុងសកម្ម ភាពនានាអោយបានសកម្ម ពិសេសការរួមវគ្គបណ្តុះបណ្តាល។ ហោរាសាស្រ្តអាជីពព្រមាន ចំពោះសកម្មភាពប្រញាប់ប្រញាល និងចំណុចហានិភ័យទាំងឡាយ ពីព្រោះបញ្ហាអាច នឹងធ្វើអោយអ្នកបាត់បង់ហិរញ្ញវត្ថុធ្ងន់ធ្ងរ លើសពីនេះគឺកេរ្តិ៍ឈ្មោះរបស់អ្នកតែម្តង។ ដោយ ឡែក សូមលោកអ្នកប្រយ័ត្នចំពោះអារម្មណ៍រវើរវាយ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពសម្រាប់ថ្ងៃនេះព្រមានថា សកម្ម ភាពប្រញាប់ប្រញាលអាចបណ្តាលអោយមានហានិភ័យទៅដល់បុព្វហេតុការងារ។ហេតុនេះអ្នកគួរសម្រេចចិត្តដោយផ្អែកទៅលើហេតុផល…
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៦ មករា ឆ្នាំ២០២៣ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៧ មករា ២០២៣ (មានវីដេអូ)

-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៩រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងទទួលបានភាពរីកចម្រើននៅក្នុងអាជីវកម្ម។ ទន្ទឹមនឹងនោះដែរ លោកអ្នកមិនគួរបន្ថយល្បឿនក្នុងការអនុវត្តការងារនោះទេ។ អ្នកគួរប្រឹងប្រែងដើម្បីទទួលបានលទ្ធផលដែលចង់បាន។ ក្នុងពេលនេះដែរសូមលោកអ្នកកុំចូលទៅពាក់ព័ន្ធនឹងរឿងលុយកាក់ ពិសេសករណីខ្ចីបុល បើមិនដូច្នេះលោកអ្នកអាចប្រទះនឹងការខាតបង់។ ក្នុងពេលនេះដែរ លោកអ្នកមិនគួរធ្វើការប្រថុយប្រ ថានជាមួយនឹងហេតុការណ៍ណាមួយ ឡើយ។ ការពិភាក្សានឹងផ្តល់លទ្ធផលចំពោះអ្នក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីដំណើរការទៅដោយប្រក្រតី ប៉ុន្តែលទ្ធផលធំដុំនៅមិនទាន់អាចទទួលបាននោះទេ។ ប៉ុន្តែលោកអ្នកនឹងទទួលបានភាពវិជ្ជមានក្នុងការផ្លាស់ប្តូរក្នុងវិស័យវិជ្ជាជីវៈ។ បើទោះបីជាការងារខ្លះ នៅមិនទាន់ទទួលបានភាពរីករាយក៏ដោយ ប៉ុន្តែនៅពេលអនាគតដ៏ខ្លី អ្នកនឹងមានឳកាសដើម្បីអនុវត្តគំនិតទាំងអស់របស់អ្នក។ ក្នុងពេលនេះជៀសវាងការគិតច្រើនលើសពីស្ថានការណ៍ដែលនឹងកើតឡើង។ ក្នុងនោះ ក៏សូមយកចិត្តទុកដាក់ជាពិសេសនឹងទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររបស់លោកអ្នកមានដំណើរការទៅដោយរលូន និងជោគជ័យខ្លាំងណាស់។ ថ្ងៃនេះសូមលោកអ្នកធ្វើសកម្មភាពដោយអង់អាច និងម៉ឹងម៉ាត់ ប៉ុន្តែក៏ត្រូវមើលកាលទេសផងដែរ។ លោកអ្នកគួរជឿទុកចិត្តលើសមត្ថភាព និងបទពិសោធន៍របស់ខ្លួនឯង ហើយគួរចាប់យកការងារណាដែលទាក់ទងនឹងការច្នៃប្រឌិត។ ពេលវេលាថ្ងៃនេះទាមទារឲ្យពង្រឹងសមត្ថភាពការទូត ហើយជៀសវាងការជឿទុកចិត្តដោយ គ្មានមូលដ្ឋានច្បាស់លាស់ ដូច្នេះបើអាចសូមកុំធ្វើទំនាក់ទំនងដោយមិនចាំបាច់។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៤ មករា ឆ្នាំ២០២៣ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៥ មករា ២០២៣ (មានវីដេអូ)

-
15/ កិច្ចសន្ទនា២០២៣៖ សិប្បកម្មផលិតកែច្នៃសាច់
