Category: ទូរទស្សន៍

  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៣ មករា ឆ្នាំ២០២៣ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៣ មករា ឆ្នាំ២០២៣ (មានវីដេអូ)
  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៤ មករា ២០២៣ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៤ មករា ២០២៣ (មានវីដេអូ)
  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ២ពាន់នាក់ (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ២ពាន់នាក់ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានថយចុះចំនួន១៧៤ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងថ្មីកូវីដ ១៩ នៅអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួនតែ ១ពាន់ ៩១០ករណី ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន៨ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាង ដែលមានចំនួន ៥៩៨ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនតែ ៤ករណីប៉ុណ្ណោះ ។ ប្រទេសប្រុយណេ និងប្រទេសថៃ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មាន ចំនួន ៣១នាក់ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ១១នាក់ ដែលជាតួលេខ ស្លាប់ច្រើនជាងគេ ។…

  • ២៤ម៉ោងចុងក្រោយ កម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ៩ករណី (Video Inside)

    ២៤ម៉ោងចុងក្រោយ កម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ៩ករណី (Video Inside)

    ការឆ្លងថ្មីកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានបន្តកើនឡើងចំនួន ៥ករណី បន្ថែមទៀតបើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ យោងតាមក្រសួងសុខាភិបាល តួលេខឆ្លងថ្មី២៤ម៉ោងចុងក្រោយ មានចំនួន៩ករណី។ តួលេខឆ្លងថ្មីទាំង ៩ករណីនៅថ្ងៃនេះ សុទ្ធតែកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ក្នុងសប្តាហ៍នេះ ដែលមានចំនួន ១ម៉ឺន ៦ពាន់ ២៦២ នាក់ហើយ ខណៈពិភពលោកកំពុងប្រុងប្រយ័ត្ននូវវីរុសបំបែ្លងថ្មីម្យ៉ាងឈ្មោះ XBB។ វីរុសនេះ នៅមិនទាន់មានសេចក្តីរាយការណ៍អំពីការឆ្លង ចូលមកដល់ប្រទេសកម្ពុជានៅឡើយទេ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូល ដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយ រួចមកនេះ។

  • បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងប្រាប់និស្សិតខេត្តបន្ទាយមានជ័យថា ការអភិវឌ្ឍធនធានមនុស្សនឹងនាំប្រទេសរីកចម្រើន (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងប្រាប់និស្សិតខេត្តបន្ទាយមានជ័យថា ការអភិវឌ្ឍធនធានមនុស្សនឹងនាំប្រទេសរីកចម្រើន (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី១២ មករានេះ ប្រាប់និស្សិតក្នុងខេត្តបបន្ទាយមានជ័យថា មានតែការអភិវឌ្ឍធនធានមនុស្សទេ ដែលនឹងអាចនាំឱ្យប្រទេសមានការរីកចម្រើនរុងរឿងបាន។ ប្រសាសន៍ថ្លែងរបស់បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាប្រធានគណៈកម្មាធិការ អាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភី និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារការិយាល័យនៅសាកលវិទ្យាល័យ គ្រប់គ្រងនិងសេដ្ឋកិច្ចនៃសាខាខេត្តបន្ទាយមានជ័យ។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សាប្រកបដោយភាពជោគជ័យ ដោយបញ្ជាក់ប្រាប់និស្សិតទាំងឡាយថា នេះគឺជាការចាប់ផ្តើមនៃដំណើរឆ្ពោះទៅរកការ កសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ខ្លួនឯង, ក្រុមគ្រួសារ, សហគមន៍ និងសង្គមជាតិទាំង មូល។ លោកបានថ្លែងបញ្ជាក់ទៀតថាចំណេះដឹង និងចំណេះធ្វើ ដែលទទួលបាននេះ នឹង ជួយនិស្សិតយើងប្រែក្លាយទៅជាមូលធនមនុស្សរបស់ប្រទេសជាតិ ជាពិសេសនៅក្នុង បរិការណ៍ដែលប្រទេសជាតិយើងកំពុងត្រូវការធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព គុណធម៌ និងសីលធម៌ខ្ពស់។

  • ហេតុអ្វីបានជារុស្ស៊ីផ្លាស់ប្តូរមេបញ្ជាការសមរភូមិអ៊ុយក្រែន? (Video Inside)

    ហេតុអ្វីបានជារុស្ស៊ីផ្លាស់ប្តូរមេបញ្ជាការសមរភូមិអ៊ុយក្រែន? (Video Inside)

    រុស្ស៊ីបានធ្វើការផ្លាស់ប្តូរមេបញ្ជាការសមរភូមិអ៊ុយក្រែនបន្ទាប់ពីទើបបានតែងតាំងលោកឧត្តមសេនីយ៍ សៀរហ្គេ ស៊ូរ៉ូវីគីន Sergei Surovikin រយៈពេលប្រមាណ៣ខែ។ តើមូលហេតុនៃការផ្លាស់ប្តូរនេះមានអ្វីខ្លះ? លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍

  • ប្រទេសន័រវ៉េសផ្តល់ជំនួយជិត២០ម៉ឺនដុល្លារដល់ការដោះមីនកម្ពុជា (Video Inside)

    ប្រទេសន័រវ៉េសផ្តល់ជំនួយជិត២០ម៉ឺនដុល្លារដល់ការដោះមីនកម្ពុជា (Video Inside)

    ប្រទេសន័រវែស បានផ្ដល់ជំនួយដល់កម្ពុជាជិត ២០ម៉ឺនដុល្លារ ដើម្បីពង្រឹងសមត្ថភាពសកម្មភាពមីន។ ការផ្តល់ជំនួយរបស់ប្រទេសន័រវែស បានធ្វើឡើងតាមរយៈអង្គការជំនួយ នៃប្រជាពលរដ្ឋន័រវែសហៅកាត់ថា NPA។ ពិធីចុះអនុស្សារណៈយោគយល់គ្នាដើម្បីការទទួលជំនួយ នេះ បានធ្វើនៅថ្ងៃទី១២ធ្នូឆ្នាំ២០២២ រវាងអនុប្រធានទី១ អាជ្ញាធរមីន លោក លី ធុជ និងតំណាងអង្គការ NPA ក្នុងប្រទេសកម្ពុជា។ លោក លី ធុជ បានចាត់ទុកអង្គការ NPA គឺជាដៃគូយុទ្ធសាស្ត្រ ដែលបានជួយគាំទ្រកម្ពុជា ទាំងការបង្កើនសមត្ថភាព និងតាមរយៈជំនួយហិរញ្ញវត្ថុដ៏សប្បុរស ក្នុងគោលបំណងធានាថា អាជ្ញាធរមីន មានសមត្ថភាព និងរឹងមាំក្នុងការគ្រប់គ្រង និងសម្របសម្រួលសកម្មភាពមីននៅ កម្ពុជា ប្រកបដោយប្រសិទ្ធភាព។ អង្គការជំនួយនៃប្រជាពលរដ្ឋន័រវែស NPA គឺជាអង្គការដែលជួយពលរដ្ឋបំបាត់គ្រាប់មីនក្នុងសហគមន៍។ អង្គការនេះ បានធ្វើកិច្ចការជួយដោះមីននេះតាំងពីឆ្នាំ១៩៩២។ កម្ពុជាបានដាក់ ចេញនូវផែនការធ្វើឱ្យប្រទេសអស់មីនទាំងស្រុងក្នុងឆ្នាំ២០២៥។

  • តុលាការឃុំខ្លួនមន្ត្រីសង្គមកិច្ចពាក់ព័ន្ធកេងកឹបថវិការដ្ឋជាង៣៨ម៉ឺនដុល្លារ (Video Inside)

    តុលាការឃុំខ្លួនមន្ត្រីសង្គមកិច្ចពាក់ព័ន្ធកេងកឹបថវិការដ្ឋជាង៣៨ម៉ឺនដុល្លារ (Video Inside)

    តុលាការបានសម្រេចឃុំខ្លួនអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទា ពាក់ព័ន្ធនឹងអំពើកិបកេងថវិការដ្ឋ និងប្រាក់របបគោលនយោបាយជនពិការជាង៣៨ម៉ឺនដុល្លារ អាមេរិក។ លោក ឡាយ សំណាង នៃអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់របស់ក្រសួងសង្គមកិច្ច ត្រូវបានគេចោទពីបទល្មើសកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងទី២ការសម្អាត ប្រាក់។ អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញលោក ឡាយ សំណាង កេងកឹបប្រាក់ពីគម្រោងចំនួន១១ ដែលមានទឹកប្រាក់ចំនួន១ពាន់៥៤៩លាន ៨១ម៉ឺន៤ពាន់១៦០រៀល ដែលស្មើនឹង៣៨ម៉ឺន ៧ពាន់ដុល្លារអាមេរិក។ អង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថាគេបានប្រើពេលធ្វើការស៊ើបអង្កេតលើករណីនេះ រយៈពេលជាង ១៣ខែ មុនការចាប់ខ្លួន និងបញ្ជូនទៅតុលាការ។ លោក ឡាយ សំណាង គឺជាជនជាប់ចោទលើកទី២ហើយ បន្ទាប់ពីអតីតស្មៀនសង្កាត់ ក្រុងតាខ្មៅឈ្មោះ សុខ សុផា ដែលអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជួនទៅតុលាការដាក់ទោសកាលពីខែវិច្ឆិកា ឆ្នាំ២០២២។ អតីតស្មៀនសង្កាត់ឈ្មោះ សុខ សុផា នោះ គេបានរកឃើញថាបានកឹបកេងថវិកាជាង៧០លានរៀល ដែលជាប្រាក់របស់រាជរដ្ឋាភិបាល សម្រាប់ឧបត្ថម្ភអ្នកក្រីក្រក្នុងពេលជួបវិបត្តិឆ្លងកូវីដ១៩។

  • អង្គភាពប្រឆាំងអំពើពុករលួយធ្វើការស៊ើបអង្កេតលើករណី គង់ គាំ ដែលធ្វើឯកសារបន្លំយកដី និងផ្ទះរបស់រដ្ឋជាកម្មសិទ្ធិ (Video Inside)

    អង្គភាពប្រឆាំងអំពើពុករលួយធ្វើការស៊ើបអង្កេតលើករណី គង់ គាំ ដែលធ្វើឯកសារបន្លំយកដី និងផ្ទះរបស់រដ្ឋជាកម្មសិទ្ធិ (Video Inside)

    អង្គភាពប្រឆាំងនឹងអំពើពុករលួយ ត្រូវគេរាយការណ៍ថាបាននិងកំពុងបើកការស៊ើបអង្កេត លើករណីសំណុំរឿងលោក គង់ គាំ ពាក់ព័ន្ធនឹងរឿងបន្លំធ្វើបណ្ណកម្មសិទ្ធិ ដីរបស់ក្រសួងការបរទេសធ្វើជាទ្រព្យសម្បត្តិរបស់ខ្លួន។ ដីនិងអចលនទ្រព្យដែលកំពុងស្ថិតក្នុងភាពវិវាទនោះ គឺដីនិងផ្ទះក្នុងឡូតិ៍លេខ៧១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ នៃខណ្ឌចំការមន។ លោក គង់ គាំ ក្នុងនាមជាអតីតមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានព្យាយាមលួចធ្វើវិញ្ញាបនបត្រយកផ្ទះ និងដីធ្វើជាទ្រព្យសម្បត្តិឯកជនកាលពីខែមេសាឆ្នាំ១៩៩០។ លោកគង់គាំក្នុងលិខិតមួយកាលពីថ្ងៃទី១១មករាឆ្នាំ២០២៣ បានសរសេរថាលោកពិតជាបានចូលរស់នៅក្នុងផ្ទះ នៃកម្មសិទ្ធិរបស់ក្រសួងការបរទេសនោះ ដោយគ្រាន់តែជូន ដំណឹងដល់រដ្ឋមន្ត្រីក្រសួងការបរទេសតែប៉ុណ្ណោះ។ គួរបញ្ជាក់រដ្ឋមន្ត្រីការបរទេស ជំនាន់នោះ គឺសម្តេចតេជោ ហ៊ុន សែន។ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាសម្តេចបានស្នើទៅ «អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្រាវជ្រាវជាបន្ទាន់ អំពីភាពមិនប្រក្រតីនានា នៃការលួចបន្លំធ្វើប័ណ្ណសម្គាល់សិទ្ធិកម្មសិទ្ធិលើដី និងផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស និងចាត់វិធានការបន្តតាមផ្លូវច្បាប់ តាមការចាំបាច់ ដោយផ្អែកលើមូលដ្ឋាន នៃលទ្ធផលដែលបានស្រាវជ្រាវរកឃើញ»។ សម្តេចតេជោបានបញ្ជាក់ថា ដី និងផ្ទះ ដែលលោក គង់ គាំ រៀបចំឯកសារបន្លំយកនេះ គឺជា កម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយដី និងផ្ទះនេះ…

  • សម្តេចតេជោសែនជំរុញប្រទេសខាងត្បូងពង្រឹងកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយប្រទេសដៃគូ និងប្រទេសអភិវឌ្ឍន៍ (Video Inside)

    សម្តេចតេជោសែនជំរុញប្រទេសខាងត្បូងពង្រឹងកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយប្រទេសដៃគូ និងប្រទេសអភិវឌ្ឍន៍ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានចូលរួមថ្លែងសុន្ទរកថាតាមប្រពន្ធវីដេអូ ក្នុងកិច្ចប្រជុំកំពូល ស្តីពីសំឡេងនៃបណ្តាប្រទេសខាងត្បូង Voice of South Summit ដែលមានប្រទេសចូលរួម ប្រមាណ១២០ប្រទេស។ ប្រទេសឥណ្ឌាគឺជាប្រទេសនៃម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលស្តីពីសំឡេង នៃបណ្តាប្រទេសខាងត្បូង ដែលកិច្ចប្រជុំនេះនឹងមានរយៈពេល២ថ្ងៃ។ ប្រធានបទឆ្នាំនេះគឺ សម្លេងរួមគ្នា និងគោលដៅរួមគ្នា។ អប្សរាណិតរាយការណ៍