Category: ទូរទស្សន៍

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ចូរចំណាយពេលក្នុងថ្ងៃនេះដើម្បីរីករាយ និងជៀសវាងអារម្មណ៍អវិជ្ជមាន។ កិច្ចការងាររកស៊ីជួញដូរអាចសម្រេចបានជោគជ័យយ៉ាងត្រចេះត្រចង់។ លាភសំណាង និងទ្រព្យធនរបស់អ្នកនឹងហូរចូលក្នុងផ្ទះយ៉ាងច្រើន និងរក្សាស្ថេរភាពបានយូរអង្វែង។ ក្រៅពីនេះ លោកអ្នកនឹងអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើទំនាក់ទំនងជាមួយមនុស្សថ្នាក់លើ ដូច្នេះសូមចេះប្រើប្រាស់ពេលវេលាល្អថ្ងៃនេះ ដើម្បីសម្រេចជោគជ័យធំ។  ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ គ្មានរឿងអាក្រក់កើតឡើងចំពោះអ្នកឡើយ  ប្រសិនបើអ្នកយកចិត្តទុកដាក់ខ្លាំងចំពោះគ្រួសារ។ កិច្ចការនឹងសម្រេចបានដោយគ្មានអ្វីរាំងស្ទះនោះទេ ប៉ុន្តែសូមរក្សាឥរិយាបទល្អ ស្ងប់ស្ងៀមទើបប្រសើរ។ ថ្ងៃនេះប្រសិនបើអ្នកធ្វើការបណ្តាក់ទុន នោះផលល្អនឹងកើតមានឡើងដល់អ្នក។ ហើយប្រសិនបើអ្នកមិនពេញចិត្តនឹងការងារដែលអ្នកកំពុងមានសព្វថ្ងៃ គឺអ្នកអាចផ្លាស់ប្តូរការងារបាន។ ក្រៅពីនេះ សូមលោកអ្នករក្សាពាក្យសំដីជាពិសេស។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកចម្រើនលូតលាស់ជាប្រក្រតី។​ ប៉ុន្តែប្រសិនបើអ្នកធ្វើអ្វីមួយ ត្រូវធ្វើឲ្យចប់ចុងចប់ដើម។ លោកអ្នកមិនគួរគិតគូរពីការផ្លាស់ប្តូរអ្វីនោះទេ​ សូមរក្សាអ្វីៗឲ្យនៅដដែលប្រសើរជាង។ សូមមានចិត្តល្អ និងចេះអនុគ្រោះដល់មនុស្សជុំវិញខ្លួន ពិសេសជាមួយក្មេងៗ។ សូមជៀសវាងមនុស្សដែលមិនសូវស្គាល់ច្បាស់ ប្រយ័ត្នចាញ់បញ្ឆោតគេ។ ចំពោះរឿងទាក់ទងហិរញ្ញវត្ថុ គួរមានការប្រុងប្រយ័ត្ន កុំពាក់ព័ន្ធនឹងបំណុល។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…

  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១១ មករា ឆ្នាំ២០២៣ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១១ មករា ឆ្នាំ២០២៣ (មានវីដេអូ)
  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១២ មករា ២០២៣ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១២ មករា ២០២៣ (មានវីដេអូ)
  • ២៤ម៉ោងចុងក្រោយ អាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង ២ពាន់នាក់ (Video Inside)

    ២៤ម៉ោងចុងក្រោយ អាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង ២ពាន់នាក់ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តកើនឡើងចំនួន ៣០០ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងកូវីដ១៩ នៅអាស៊ានថ្ងៃនេះ បើទោះបីបានកើនឡើងជាងម្សិលមិញក៏ដោយ ប៉ុន្តែតួលេខឆ្លងសរុបប្រចាំថ្ងៃនារយៈពេល៣សប្តាហ៍ចុងក្រោយនេះ បានថយចុះគួរឲ្យកត់សម្គាល់ ដែលពីមុនធ្លាប់តែមានតួលេខឆ្លងច្រើនដល់ ៥ខ្ទង់ បានធ្លាក់មកនៅត្រឹមតែ៤ខ្ទង់ស្តើង ប៉ុណ្ណោះ ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន តែ ២ពាន់៦០៤ករណី ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន ៩ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ, ថៃ និងប្រទេសកម្ពុជា ។ ប្រទេសថៃ គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាង ដែលមានចំនួន ៩៩៧ ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនតែ ៣ករណីប៉ុណ្ណោះ ។ ប្រទេសប្រុយណេ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។…

  • ២៤ម៉ោងចុងក្រោយ កម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ៣ករណី (Video Inside)

    ២៤ម៉ោងចុងក្រោយ កម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ៣ករណី (Video Inside)

    ការឆ្លងថ្មីកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានថយចុះមកវិញចំនួន ៤ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ យោងតាមក្រសួងសុខាភិបាល តួលេខឆ្លង ថ្មី២៤ម៉ោងចុងក្រោយ មានចំនួន ៣ករណីផងដែរ ។ តួលេខឆ្លងថ្មីទាំង ៣ករណី នាវេលា ២៤ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ក្នុងសប្តាហ៍នេះ ខណៈពិភពលោកកំពុងប្រុងប្រយ័ត្ន នូវវីរុសបំបែ្លងថ្មីម្យ៉ាងឈ្មោះ XBB។ វីរុសនេះ នៅមិនទាន់មានសេចក្តីរាយការណ៍អំពីការឆ្លង ចូលមកដល់ប្រទេសកម្ពុជានៅឡើយទេ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយ រួចមកនេះ។

  • ឆេះឃ្លាំងស្តុករថយន្ត នៅទួលគោក (Video Inside)

    ឆេះឃ្លាំងស្តុករថយន្ត នៅទួលគោក (Video Inside)

    ឃ្លាំងស្តុករថយន្តមួយកន្លែងនៅក្នុងខណ្ឌទួលគោក ត្រូវបានឆាបឆេះនាវេលាម៉ោង៥ទាបភ្លឺ ថ្ងៃទី១០ មករានេះ។ រថយន្តសេរីទំនើបចំនួន ០៣គ្រឿង បានឆេះអស់ទាំងស្រុង ក្នុងហេតុការណ៍កើតឡើងនៅចំណុចឃ្លាំងលេខ២៣៤ ស្ថិតនៅតាមបណ្តោយផ្លូវ១៨៨ ក្នុងសង្កាត់ផ្សារដេប៉ូទី១។ ការិយាល័យបង្ការពន្លត់អគ្គិភ័យ បានបញ្ជាក់ថាមូលហេតុដែលបណ្តាលអោយមានគ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីការឆ្លងក្បាលអាគុយរថយន្ត ម៉ាកលុចស៊ីស LM300។ រថយន្តចំនួន ៣គ្រឿង ម៉ាកលុចស៊ីស LM300, រថយន្តតូយ៉ូតា និងរថយន្តម៉ាកបេល និងសម្ភារៈមួយចំនួន បានឆេះ ប៉ុន្តែអគ្គិភ័យមិនបានឆេះរាលដល់កន្លែងផ្សេងទេ ខណៈអាជ្ញាធរបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន១៧គ្រឿង ទើបគ្រប់គ្រងអគ្គិភ័យបានរលត់ជាស្ថាពរ៕

  • ឡានដឹកកម្មករ៦៥នាក់ ក្រឡាបនៅកំពង់ស្ពឺ, របួស៥នាក់ (Video Inside)

    ឡានដឹកកម្មករ៦៥នាក់ ក្រឡាបនៅកំពង់ស្ពឺ, របួស៥នាក់ (Video Inside)

    ឡានដឹកកម្មករចំនួន៦៥នាក់ បានក្រឡាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅថ្ងៃទី១០ មករា ឆ្នាំ២០២៣ នៅក្នុងខេត្តកំពង់ស្ពឺ។ ក្នុងហេតុការណ៍នោះ មានអ្នករងរបួសជាកម្មការីនីចំនួន៥នាក់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តវេលាព្រឹកម៉ោង៦និង ២០នាទី នៅចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច នៃស្រុកឧដុង្គ។ យោងតាមសមត្ថកិច្ចគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាននោះ គឺដោយសារតែមានរថយន្តមួយគ្រឿងម៉ាក HINO ពណ៌ស ពាក់ផ្លាកលេខកណ្តាល 3G-0470 បានបើកកៀររថយន្តដឹកកម្មករទាំង៦៥នាក់ បណ្តាញឱ្យរថយន្តដឹកកម្មករនោះ បានបើកធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង។ អ្នកបើកបររថយន្តទាំង២ ត្រូវគេរាយការណ៍ថា បានរត់គេចខ្លួនក្រោយហេតុការណ៍នោះ បានកើតឡើង។

  • សីតុណ្ហភាពបន្ដកើនកម្តៅតិចតួច ជាមួយការធ្លាក់ភ្លៀងខ្លះក្នុងមួយសប្តាហ៍ទៅមុខ (Video Inside)

    សីតុណ្ហភាពបន្ដកើនកម្តៅតិចតួច ជាមួយការធ្លាក់ភ្លៀងខ្លះក្នុងមួយសប្តាហ៍ទៅមុខ (Video Inside)

    សីតុណ្ហភាពកម្ដៅបានឡើងពី១ទៅ២អង្សាសេ ក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ ជាមួយនឹង ការព្យាករណ៍ការធ្លាក់ភ្លៀងខ្លះក្នុងកម្រិតខ្សោយ ដោយសារតែកម្ពុជា នឹងទទួលរងនូវឥទ្ធិពល ពីទ្រនុងសម្ពាធខ្ពស់ចិន និងខ្យល់មូសុងឦសាន្តក្នុងកម្រិត ពីខ្សោយទៅមធ្យម ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម…រវាងពីថ្ងៃទី១១ រហូតដល់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅតាមតំបន់ទំនាបកណ្ដាល សីតុណ្ហភាពត្រជាក់អប្បបរមា នឹងមានរវាងពី២២ទៅ២៤អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមាមានរវាងពី ៣០ទៅ៣២ អង្សាសេ ដែលសីតុណ្ហភាពទាំងពីរនេះ បើប្រៀបធៀបទៅនឹងសប្ដាហ៍មុន គឺមានការកើនឡើងកម្ដៅរវាងពី១ទៅ២ អង្សាសេ។ យោងតាមការព្យាករណ៍ តំបន់ទំនាបកណ្ដាល អាចនឹង មានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយដោយអន្លើ ។ នៅតំបន់ខ្ពង់រាប, សីតុណ្ហភាពត្រជាក់អប្បបរមានឹងមាន រវាងពី១៩ទៅ២២អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា នឹងមានរវាងពី ២៩ទៅ៣១ អង្សាសេ។ បើប្រៀបធៀបនឹងសប្ដាហ៍មុន សីតុណ្ហភាពទាំងពីរនេះ គឺមានការកើនកម្ដៅ ១ អង្សាសេ។ ការព្យាករណ៍នៅតំបន់ខ្ពង់រាបនេះ នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយដោយអន្លើ ខណ:ធាតុអាកាស អាចចុះត្រជាក់ ក្នុងកម្រិតខ្សោយ នាពេលព្រឹក ។ ចំណែកតំបន់មាត់សមុទ្រនោះវិញ នឹងមានសីតុណ្ហភាពត្រជាក់អប្បបរមា រវាងពី២២ទៅ២៤ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា…

  • កងកម្លាំងមួកខៀវកម្ពុជា១៥នាក់បញ្ជូនបំពេញបេសកកម្មមីនៀកា MINURCA ក្នុងអាហ្វ្រិកកណ្តាល (Video Inside)

    កងកម្លាំងមួកខៀវកម្ពុជា១៥នាក់បញ្ជូនបំពេញបេសកកម្មមីនៀកា MINURCA ក្នុងអាហ្វ្រិកកណ្តាល (Video Inside)

    កម្ពុជាបានបន្តបញ្ជូនកងកម្លាំងកម្ទេចគ្រឿងផ្ទុះនាំមុខ១៥នាក់ទៀត ដើម្បីបំពេញបេសកកម្ម មនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិនៅប្រទេសអាហ្វ្រិកកណ្តាល។ បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល មានឈ្មោះកាត់ ហៅថាមីនៀកា MINURCA ។ ពិធីជូនដំណើរកងកម្លាំងមួកខៀវកម្ពុជា នៅថ្ងៃទី១០មករា នេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ ដែលជាអគ្គនាយករងមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព។ កងកម្លាំងកម្ទេចគ្រឿងផ្ទុះនាំមុខ១៥នាក់នេះគឺជា កងកម្លាំង កម្ទេចគ្រឿងផ្ទុះលេខ៩៨។ ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ បានក្រើនរំឮកដល់កងកម្លាំងមួកខៀវកម្ពុជា ដែលចេញទៅ បំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ត្រូវអនុវត្តឱ្យបានម៉ឹងម៉ាត់ចំពោះប្រសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំនៃប្រទេស កម្ពុជា។ កម្ពុជាគិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ បានបញ្ជូនកងកម្លាំងរក្សា សន្តិភាពជាង៧ពាន់នាក់ក្នុងការបំពេញបេសកកម្មមនុស្សធម៌ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ គឺប្រទេស ស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិក កណ្តាល សាយប្រឺស និងយ៉េមែន។

  • មន្ត្រីគយ៖ ទំនិញកម្ពុជានាំចូលសហរដ្ឋអាមេរិកច្រើនជាងគេ ក្នុងឆ្នាំ២០២២ (Video Inside)

    មន្ត្រីគយ៖ ទំនិញកម្ពុជានាំចូលសហរដ្ឋអាមេរិកច្រើនជាងគេ ក្នុងឆ្នាំ២០២២ (Video Inside)

    មន្ត្រីគយបានថ្លែងថាសហរដ្ឋអាមេរិក គឺជាប្រទេស ដែលកម្ពុជាបាននាំចេញទំនិញច្រើនគេ ក្នុងឆ្នាំ២០២២កន្លងមកនេះ ក្នុងទំហំជិត៩ពាន់លានដុល្លារ។ តួលេខបង្ហាញទំហំ និងតម្លៃនាំចេញទំនិញទៅក្រៅប្រទេសនេះ បានផ្អែកតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលទទួលបាននៅថ្ងៃទី១០ មករា ឆ្នាំ២០២៣។ របាយការណ៍បានសរសេរថាពេញមួយឆ្នាំ២០២២ គឺកម្ពុជាបាននាំចេញទំនិញជាង២២ពាន់លានដុល្លារ កើនឡើង១៦.៤% បើធៀប នឹងឆ្នាំ២០២១។ របាយការណ៍សរសេរថាសហរដ្ឋអាមេរិក គឺជាប្រទេសដែលកម្ពុជាបាននាំចេញទំនិញច្រើនជាងគេ, ចំណែកប្រទេសក្នុងលំដាប់ទី២គឺវៀតណាម ដែលបានកម្ពុជាបាននាំ ចេញទំនិញ ក្នុងតម្លៃជាង២ពាន់លានដុល្លារ និងបាននាំចេញទៅប្រទេសចិន ក្នុងតម្លៃជាង ១ពាន់២០០ លានដុល្លារ រួមនឹងបណ្តាប្រទេស ដែលជាដៃគូនាំចេញទំនិញសំខាន់មួយចំនួនទៀត។