-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងទទួលបានភាពរីកចម្រើននៅក្នុងអាជីវកម្ម។ ទន្ទឹមនឹងនោះដែរ លោកអ្នកមិនគួរបន្ថយល្បឿនក្នុងការអនុវត្តការងារនោះទេ។ អ្នកគួរប្រឹងប្រែងដើម្បីទទួលបានលទ្ធផលដែលចង់បាន។ ក្នុងពេលនេះដែរសូមលោកអ្នកកុំចូលទៅពាក់ព័ន្ធនឹងរឿងលុយកាក់ ពិសេសករណីខ្ចីបុល បើមិនដូច្នេះលោកអ្នកអាចប្រទះនឹងការខាតបង់។ ក្នុងពេលនេះដែរ លោកអ្នកមិនគួរធ្វើការប្រថុយប្រ ថានជាមួយនឹងហេតុការណ៍ណាមួយ ឡើយ។ ការពិភាក្សានឹងផ្តល់លទ្ធផលចំពោះអ្នក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីដំណើរការទៅដោយប្រក្រតី ប៉ុន្តែលទ្ធផលធំដុំនៅមិនទាន់អាចទទួលបាននោះទេ។ ប៉ុន្តែលោកអ្នកនឹងទទួលបានភាពវិជ្ជមានក្នុងការផ្លាស់ប្តូរក្នុងវិស័យវិជ្ជាជីវៈ។ បើទោះបីជាការងារខ្លះ នៅមិនទាន់ទទួលបានភាពរីករាយក៏ដោយ ប៉ុន្តែនៅពេលអនាគតដ៏ខ្លី អ្នកនឹងមានឳកាសដើម្បីអនុវត្តគំនិតទាំងអស់របស់អ្នក។ ក្នុងពេលនេះជៀសវាងការគិតច្រើនលើសពីស្ថានការណ៍ដែលនឹងកើតឡើង។ ក្នុងនោះ ក៏សូមយកចិត្តទុកដាក់ជាពិសេសនឹងទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររបស់លោកអ្នកមានដំណើរការទៅដោយរលូន និងជោគជ័យខ្លាំងណាស់។ ថ្ងៃនេះសូមលោកអ្នកធ្វើសកម្មភាពដោយអង់អាច និងម៉ឹងម៉ាត់ ប៉ុន្តែក៏ត្រូវមើលកាលទេសផងដែរ។ លោកអ្នកគួរជឿទុកចិត្តលើសមត្ថភាព និងបទពិសោធន៍របស់ខ្លួនឯង ហើយគួរចាប់យកការងារណាដែលទាក់ទងនឹងការច្នៃប្រឌិត។ ពេលវេលាថ្ងៃនេះទាមទារឲ្យពង្រឹងសមត្ថភាពការទូត ហើយជៀសវាងការជឿទុកចិត្តដោយ គ្មានមូលដ្ឋានច្បាស់លាស់ ដូច្នេះបើអាចសូមកុំធ្វើទំនាក់ទំនងដោយមិនចាំបាច់។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១២ មករា ឆ្នាំ២០២៣ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១២ មករា ២០២៣ (មានវីដេអូ)

-
២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ៤ករណី (Video Inside)

ការឆ្លងថ្មីកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានកើនឡើងមកវិញចំនួន ១ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ យោងតាមក្រសួងសុខាភិបាល តួលេខឆ្លង ថ្មី២៤ម៉ោងចុងក្រោយ មានចំនួន៤ករណីផងដែរ ។ តួលេខឆ្លងថ្មីទាំង ៤ករណី នៅថ្ងៃនេះ សុទ្ធតែកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ក្នុងសប្តាហ៍នេះ ដែលមានចំនួន១ម៉ឺន ៣ពាន់ ៥៧៣ នាក់ហើយ ខណៈពិភពលោកកំពុងប្រុងប្រយ័ត្ន នូវវីរុសបំបែ្លងថ្មីម្យ៉ាងឈ្មោះ XBB។ វីរុសនេះ នៅមិនទាន់មានសេចក្តីរាយការណ៍អំពីការឆ្លង ចូលមកដល់ប្រទេសកម្ពុជានៅឡើយទេ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូល ដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយ រួចមកនេះ។។។។។
-
ពលរដ្ឋខ្សត់ខ្សោយ១៨០គ្រួសារ ទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (Video Inside)

អំណោយអង្ករគ្រឿងឧបភោគបរិភោគ និងថវិកាគិតជាទឹកប្រាក់តម្លៃប្រមាណ៤០លានរៀល ត្រូវបានជួយឧបត្ថម្ភដល់ពលរដ្ឋខ្សត់ខ្សោយ១៨០គ្រួសារ ក្នុងឃុំចំនួន៤ នៃស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ អំណោយដែលជារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានចែកជួនដល់ពលរដ្ឋក្នុងពិធីមួយនាថ្ងៃទី១០មករាឆ្នាំ២០២៣ក្រោមវត្តមានចូល រួមដោយមន្ត្រីទីប្រឹក្សាផ្ទាល់របស់សម្តេចគឺឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង ដែលជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូប ត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងជាទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ អប្សរាណិតរាយការណ៍
-
គណបក្សប្រជាជនកម្ពុជាក្នុងខេត្តត្បូងឃ្មុំ ប្តឹងលោក គង់ គាំ ទារសំណង៥០ម៉ឺនដុល្លារ (Video Inside)

លោក គង់ គាំ ត្រូវបានគណបក្សប្រជាជនខេត្តត្បូងឃ្មុំ បានប្តឹងទារប្រាក់សំណងចំនួន ៥០ម៉ឺន ដុល្លារក្រោយសម្តីបរិហាកេរ្តិ៍ជុំវិញទិវា៧មករា។ ការប្តឹងនេះបានធ្វើឡើងក្រោយសម្តីរបស់ លោក គង់ គាំ ក្នុងពិធីមួយនៃការប្រកាសសុពលភាពក្រុមការងារគណបក្សភ្លើងទៀន នៅខេត្តត្បូងឃ្មុំនៅចំថ្ងៃ៧ មករា ឆ្នាំ២០២៣ ដោយលោក គង់ គាំ បានប្រើពាក្យសម្តីមិនពិតទាក់ទងនឹងប្រវត្តិរបស់ថ្ងៃ៧មករា ដែលគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បានប្តឹងថាសម្តីរបស់លោក គង់ គាំ បានបង្ហាញពីចេតនាទុច្ចរិត និងញុះញង់ឲ្យមានភាពវឹកវរដល់សង្គម។ លោក គង់ គាំ បានប្រតិកម្មមកវិញថា ខ្លឹមសារនៃបណ្តឹង របស់គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ មិនមានលក្ខណៈជាក់ស្តែង និងមិនមានលក្ខណៈ ពិតប្រាកដនោះទេ។ លោកគង់គាំបានថ្លែងថា មេធាវីរបស់លោកកំពុងសិក្សាមើលថា តើសម្តីរបស់លោកនោះបានបំពាននិងបណ្តាលឲ្យមានបទល្មើសក្នុងកម្រិតណា? គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ក្នុងលិខិតប្តឹងបានប្រាប់តំណាងអយ្យការថា សម្តីរបស់លោក គង់ គាំ បង្ហាញពីចេតនាទុច្ចរិត និងញុះញង់ឲ្យមានភាពវឹកវរដល់សង្គម។ ក្នុងបណ្តឹងមួយចុះកាលបរិច្ឆេទថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នោះ គណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ បានប្តឹងសុំឲ្យតុលាការ ដាក់ទោសលោកគង់គាំឱ្យបានធ្ងន់ធ្ងរ និងសុំទារសំណង ជំងឺ ចិត្តពីលោកដល់ទៅ៥០ម៉ឺនដុល្លារ។
-
បណ្ឌិត ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សម្ពោធ «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន នឹងក្លាយទៅជា ឧទាហរណ៍គំរូមួយទៀតនៃមិត្តភាពដែកថែបកម្ពុជា-ចិន។ ប្រសាសន៍ថ្លែងរបស់បណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសចូលរួមសម្ពោធជាមួយ នឹងរដ្ឋមន្ត្រីចិនលោកលីវ ជានឆាវ Liu Jianchao ដាក់ឱ្យដំណើរការជាផ្លូវការ «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» និង «សិក្ខាសាលាយុវជនស្ដីពីទំនាក់ទំនងកម្ពុជា-។ លោក លីវ ជានឆាវ គឺជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា។ ពិធីសម្ពោធវេលាព្រឹកថ្ងៃទី១១មករា បានប្រព្រឹត្តទៅនៅអគារចាយ៉ាស្មាត រាជធានីភ្នំពេញ ដោយមានការចូលរួមផងដែរពីសំណាក់ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ព្រមទាំង ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» នឹងដើរតួនាទីដ៏សំខាន់ ក្នុងនាមជាវេទិកានៃការផ្លាស់ប្តូរបទពិសោធន៍, ទស្សនាទាន, និងវប្បធម៌ រវាងយុវជន នៃប្រទេសទាំងពីរ ដែលនឹងជំរុញបន្ថែមទៀតនូវមិត្តភាពជាប្រពៃណី និងការកសាងអនាគត រួមគ្នាស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ»។ លោកបានបន្តថាវេទិកានេះក៏នឹងចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា បន្ថែមលើការគាំទ្រកន្លងមករបស់មិត្តចិនដូចជា៖ ការផ្តល់អាហារូបករណ៍,…
-
កម្ពុជា និងតួកគី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការបណ្តាក់ទុន (Video Inside)

សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យរដ្ឋមន្ត្រីកសិកម្មនៃប្រទេសតួគី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជំនួបជាមួយនឹងលោករដ្ឋមន្ត្រីវ៉ាហ៊ីត គីរីស៊ី បានធ្វើនៅថ្ងៃទី១១ មករា នៅវិមានសន្តិភាព ដែលជំនួបបានផ្តោតលើវិស័យពាណិជ្ជកម្ម និងការបណ្តាក់ទុន។ ជំនួយការផ្ទាល់សម្ដេចតេជោ លោក អ៊ាង សុផល្លែត បានថ្លែងថាលោករដ្ឋមន្ត្រីកសិកម្មតួកគី បានជំរាបសម្តេចតេជោថាដំណើរទស្សនកិច្ចរបស់លោក គឺដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញការអនុវត្តលើគ្រប់កិច្ចសហប្រតិបត្តិការ ដែលបានចុះហត្ថលេខានាពេលកន្លងមក។ រដ្ឋមន្ត្រីកសិកម្មតួកគី បានថ្លែងថាកម្ពុជានិងតួគី មានសក្ដានុពលច្រើនដែលអាច ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដូចជាការជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យបានកើនឡើងដល់១ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះរួមមាន៖ វិស័យកសិកម្ម, ការកែច្នៃ ផលិតផលកសិកម្មសម្រាប់នាំចេញ, វិស័យវារីវប្បកម្ម, វិស័យគ្រឿងយន្តកសិកម្ម, វិស័យ សំណង់, វិស័យ IT, វិស័យកែច្នៃម្ហូបអាហារនិងអាហារហាឡាល់, វិស័យអប់រំ, ការផ្ដល់អាហា រូបករណ៍ឲ្យនិស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសតួគី, ការហោះហើរត្រង់ពីប្រទេសតួគី មកកាន់ព្រះរាជាណាចក្រកម្ពុជា និងវិស័យជាច្រើនដទៃទៀត។ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ជូនលោក វ៉ាហ៊ីត វិញថាគេ គប្បីលើកទឹកចិត្ត ឱ្យមានអ្នកវិនិយោគតួកគី មកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ម៉ាស៊ីន…
-
មន្ត្រីក្រសួងសង្គមកិច្ចម្នាក់ត្រូវចាប់ខ្លួនពីបទកឹបកេងប្រាក់រដ្ឋជិត៤០ម៉ឺនដុល្លារ (Video Inside)

មន្ត្រីម្នាក់នៃក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា ត្រូវបានគេចាប់ និងបញ្ជូនខ្លួន ទៅតុលាការនៅថ្ងៃទី១១មករានេះ ពាក់ព័ន្ធនឹងអំពើពុករលួយកឹបកេងថវិការដ្ឋជិត៤០ម៉ឺន ដុល្លារ។ លោក ឡាយ សំណាង នៃអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់របស់ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទា ត្រូវបានគេចោទពីបទល្មើសកេងយកផលប្រយោជន៍ ដោយខុសច្បាប់ និងទី២ការសម្អាតប្រាក់។ អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញលោក ឡាយ សំណាង កេងកឹបប្រាក់ពីគម្រោងចំនួន១១ដែលមានទឹកប្រាក់ចំនួន១ពាន់៥៤៩លាន ៨១ម៉ឺន៤ពាន់១៦០រៀល ដែលស្មើនឹង៣៨ម៉ឺន ៧ពាន់ដុល្លារអាមេរិក ។ អង្គភាពប្រឆាំង អំពើពុករលួយបានថ្លែងថាគេបានប្រើពេលធ្វើការស៊ើបអង្កេតលើករណីនេះ រយៈពេលជាង ១៣ខែ មុនការចាប់ខ្លួន និងបញ្ជូនទៅតុលាការ។
-
សម្តេចតេជោ ហ៊ុន សែន ទទួលជួបក្រុមអង្គការ FATF (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានទទួលជួបមន្ត្រីជាន់អង្គការការងារហិរញ្ញវត្ថុអន្តរជាតិ FATF ដែលបានដាក់ឈ្មោះកម្ពុជាក្នុងបញ្ជីប្រផេះពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់។ ជំនួបជាមួយ លោកស្រីម៉ី-លីន វ៉ាង (Mei-Lin Wang) បានធ្វើនៅថ្ងៃទី១១ មករា ឆ្នាំ២០២៣ ដោយមន្ត្រីជាន់ខ្ពស់អង្គការ FATF នេះ បានសម្តែងនូវសេចក្តីរីករាយ ដែលបានដឹកនាំគណៈប្រតិភូមកកាន់កម្ពុជា។ កម្ពុជាត្រូវក្រុមការងារហិរញ្ញវត្ថុអន្តរជាតិ FATF បានដាក់ជាប្រទេសនៃបញ្ជីប្រផេះជាលើក ទី២ក្នុងឆ្នាំ២០១៩។ អង្គការហិរញ្ញវត្ថុអន្តរជាតិ FATF បានស្នើកម្ពុជាត្រូវធ្វើបង្ក្រាប អំពើជួញ ដូរមនុស្សខុសច្បាប់ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ ដើម្បីការនាំប្រទេសកម្ពុជាចេញរួចផុតពីបញ្ជីប្រផេះនេះ។ យ៉ាងហោចគម្រោងផែនការសកម្មភាពចំនួន១៤ចំណុចដែលអង្គការ FATF បានជំរុញកម្ពុជាក្នុងការអនុវត្ត ដើម្បីការនាំកម្ពុជាចាកចេញពីបញ្ជីប្រផេះនេះ។ លោកស្រី ម៉ី-លីន វ៉ាង ដែលទទួលបន្ទុកផ្នែកវិភាគគោលនយោបាយ នៃលេខាធិការដ្ឋានក្រុមការងារហិរញ្ញវត្ថុ FATF បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា និងលើកទឹកចិត្តកម្ពុជា នាំមុខប្រទេសដទៃទៀត លើវិស័យហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍបៃតង ។ សម្តេចតេជោ បានជម្រាបគណៈប្រតិភូអំពីគំនិតផ្តួចផ្តើមអភិវឌ្ឍបៃតង ដែលកម្ពុជាដាក់ចេញ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលកន្លងមក។ កម្ពុជារំពឹងថាឈ្មោះដែលត្រូវបានដាក់ក្នុងបញ្ជីប្រផេះនៃអង្គការការងារហិរញ្ញវត្ថុអន្តរជាតិ FATF នឹងត្រូវស្តារសំអាតល្អឡើងវិញក្រោយដំណើរទស្សនកិច្ចរបស់ក្រុមគណប្រតិភូ FATF នេះដែលនឹងមានរវាងពីថ្ងៃទី១១ដល់១៣មករាឆ្នាំ២០២៣។