Category: ទូរទស្សន៍

  • ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន ២ករណី (Video Inside)

    ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន ២ករណី (Video Inside)

    កម្ពុជាមានការឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះចំនួន ២ករណី ដែលបន្តថយចុះ៤ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីថ្ងៃម្សិលមិញ។ យោងតាមក្រសួងសុខាភិបាល តួលេខឆ្លងថ្មីទាំង២ករណីនៅថ្ងៃនេះ សុទ្ធតែកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ។ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញ បន្ថែមការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានទៀងទាត់ ខណៈបច្ចុប្បន្នការចាក់វ៉ាក់ដូសមូលដ្ឋាន មានជាង៩៥ភាគរយនៃពលរដ្ឋសរុបទូទាំងប្រទេស ។

  • អ៊ុយក្រែនទាត់ចោលសំណើព្រះវិហារ Orthodox របស់រុស្ស៊ី (Video Inside)

    អ៊ុយក្រែនទាត់ចោលសំណើព្រះវិហារ Orthodox របស់រុស្ស៊ី (Video Inside)

    អ៊ុយក្រែនបានទាត់ចោលលើសំណើរុស្ស៊ី ដែលស្នើរកការឈប់បាញ់គ្នារយៈពេល៣៦ម៉ោង។ ព្រះវិហារ Orthodox របស់រុស្ស៊ី ត្រូវគេរាយការណ៍ថា បានស្នើរកការឈប់បាញ់គ្នាបណ្តោះ អាសន្នក្នុងពិធីបុណ្យ Orthodox Christmas ថ្ងៃទី៦និង៧មករា និងបានស្នើរកការផ្អាកបាញ់ ទាំងស្រុងថែមទៀត ក្នុងសង្គ្រាមនៃប្រទេសអ៊ុយក្រែន។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍

  • កម្ពុជាឈានចូលដំណាក់កាលត្រីចុះលើកទី២ សម្រាប់ធ្វើអាហារប្រចាំរដូវ (Video Inside)

    កម្ពុជាឈានចូលដំណាក់កាលត្រីចុះលើកទី២ សម្រាប់ធ្វើអាហារប្រចាំរដូវ (Video Inside)

    រដូវធ្វើត្រីប្រហុក និងផ្អក របស់កម្ពុជាបានឈានចូលដល់ដំណាក់កាលទី២ក្នុងសប្តាហ៍នេះ។ ពលរដ្ឋខ្មែរជាច្រើនបាននាំគ្នាធ្វើដំណើរមកកាន់គោលដៅតាមមាត់ទន្លេ ដើម្បីទិញត្រីដើម្បីធ្វើប្រហុក, ផ្អក និងត្រីឆ្អើរប្រចាំឆ្នាំ។ រដ្ឋមន្ត្រីក្រសួងកសិកម្មលោក ឌិត ទីណា ដែលបានអញ្ជើញចុះពិនិត្យស្ថានភាពត្រីចុះ និងការធ្វើត្រីផ្អក, ត្រីប្រហុករបស់ពលរដ្ឋ បានថ្លែងថា លោកចង់រៀបចំការប្រកួតប្រជែងមួយ ដើម្បីបង្ហាញលក្ខណៈពិសេស នៃការផលិតប្រហុក និងផ្អករបស់កសិករខ្មែរ។ អប្សរាណិតរាយការណ៍

  • ស្នងការដ្ឋាននគរបាលរាជធានីធ្វើពិធីបំពាក់ឋានន្តរសក្តិ៍ (Video Inside)

    ស្នងការដ្ឋាននគរបាលរាជធានីធ្វើពិធីបំពាក់ឋានន្តរសក្តិ៍ (Video Inside)

    ស្នងការដ្ឋាននគរបាលរាជធានីបានធ្វើពិធីបំពាក់ឋានន្តរសក្តិនិងការប្រកាសផ្ទេរភារកិច្ច និងមុខតំណែងដល់មន្ត្រីមានស្នាដៃ ដែលជាពិធីលើកដំបូងហើយក្នុងឆ្នាំ២០២៣ ដែលទើបនឹងបានឈានចូលមួយសប្តាហ៍មកនេះ។ អប្សរាណិតរាយការណ៍

  • មួយឆ្នាំចាប់គ្រឿងញៀនបានជាង១៤តោន (Video Inside)

    មួយឆ្នាំចាប់គ្រឿងញៀនបានជាង១៤តោន (Video Inside)

    ការបង្ក្រាបគ្រឿងញៀនក្នុងរយៈពេលមួយឆ្នាំ២០២២កន្លងមកនេះ បានចាប់សារធាតុញៀន សរុបជាង១៤តោន និងបានឃាត់ខ្លួនមនុស្ស១ម៉ឺន៤ពាន់៧៨៤នាក់។ របាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ក្នុងចំណោមមនុស្សឃាត់ខ្លួនទាំងនោះរួមមានជនបរទេស២៥៩នាក់ ដែលមាន៩សញ្ជាតិ។ ចំណែកសារធាតុញៀនជាង១៤តោន ដែលសមត្ថកិច្ចបានចាប់នោះរួមមានដើមកញ្ឆាចំនួនជាង៦ម៉ឺនដើម, កញ្ឆាស្ងួតជាង៤៥គីឡូក្រាម និងសារធាតុផ្សំគីមីជាង ៥០០តោន។ សមត្ថកិច្ចបានចាប់មធ្យោបាយដឹកគ្រឿងញៀនរួមមាន រថយន្ត ១៤៤គ្រឿង, ម៉ូតូ១ពាន់៤៣៦គ្រឿង, ទូរស័ព្ទ ៥ពាន់៤១១គ្រឿង, ជញ្ជីងថ្លឹង ៣៩៥ គ្រឿង, អាវុធខ្លី ២៩ដើម និងអាវុធវែង៦៤ដើម, គ្រាប់កែកែច្នៃ៣៩ដើម, គ្រាប់បែក៥គ្រាប់, ប្រាក់រៀលជាង៤១លានរៀល, ប្រាក់ដុល្លារជាង៥ម៉ឺនដុល្លារ, ប្រាក់បាតជិត៤ម៉ឺនបាត, ប្រាក់ វៀតណាម ២៨លានដុង និងប្រាក់យ័នចិនចំនួន ៧០០យ័ន។ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានថ្លែងប្រៀបធៀបថាការបង្ក្រាបបទល្មើសគ្រឿងញៀនសម្រាប់ឆ្នាំ២០២២ ធៀបនឹងឆ្នាំ២០២១ បទល្មើសមានចំនួនប្រហាក់ប្រហែលគ្នា ប៉ុន្តែចំនួនសារធាតុញៀនដែលរឹបអូសបាន នៅឆ្នាំ២០២២ មានចំនួន១៤តោន…ចំណែកការចាប់ក្នុងឆ្នាំ២០២១ មានតែជាង៤តោននោះទេ។ គួរបញ្ជាក់ថាកាលពីឆ្នាំ២០២១ ការឃាត់មនុស្សសង្ស័យគ្រឿងញៀនមានចំនួន ១ម៉ឺន៣ពាន់ ៧៦៥នាក់។

  • រដ្ឋបាលក្រុងចំនួន២ នៅអាមេរិក លើកទីកចិត្តពលរដ្ឋចូលរួមអបអរទិវាខួប៧មករា របស់កម្ពុជា (Video Inside)

    រដ្ឋបាលក្រុងចំនួន២ នៅអាមេរិក លើកទីកចិត្តពលរដ្ឋចូលរួមអបអរទិវាខួប៧មករា របស់កម្ពុជា (Video Inside)

    យ៉ាងហោចមានរដ្ឋបាលក្រុងចំនួន២ក្នុងរដ្ឋ Washington State របស់សហរដ្ឋអាមេរិក បានសរសេរលើកទឹកចិត្តដល់ពលរដ្ឋក្នុងក្រុងរបស់ខ្លួន ចូលរួមរីករាយជាមួយនឹងទិវា៧មករា ខួបលើកទី៤៤ឆ្នាំរបស់កម្ពុជា ដែលរំលឹកដល់ព្រឹត្តិការណ៍ផ្តួលរំលំរបបគ្រប់គ្រងខ្មែរក្រហម។ ក្រុងទាំង២នៅក្នុងសហរដ្ឋអាមេរិកនោះ គឺក្រុង King County និងក្រុង Kent ដែលមានសហគមន៍ខ្មែរបានរស់នៅទីនោះ។ ក្នុងពិធីមួយដែលសហគមន៍ខ្មែរ បានរៀបចំធ្វើដើម្បីអបអរខួបទី៤៤ ឆ្នាំនៃទិវា៧មករាថ្ងៃជ័យជំនះរបស់កម្ពុជា ដែលអញ្ជើញចូលរួមជាកិត្តិយសដោយឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកលោក កែវ ឈា, មន្ត្រីអាជ្ញាធរអាមេរិកក្នុងក្រុង King County និងក្រុង Kent បានធ្វើលិខិតទទួលស្គាល់នូវទិវាជ័យជំនះ៧មករា និងបានលើកទឹកចិត្តដល់ ពលរដ្ឋអាមេរិកាំងនានាអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបជ័យជំនះរៀបចំធ្វើដោយមន្ត្រីកម្ពុជា និងសហគមន៍ខ្មែរនៅទីនោះថែមទៀត។

  • វិចារណកថា៖ «ប្រវត្ថិ និងអត្ថន័យនៃមហាជ័យជំនះ៧មករា ជាប្រវត្តិសាស្ត្រ» (Video Inside)

    វិចារណកថា៖ «ប្រវត្ថិ និងអត្ថន័យនៃមហាជ័យជំនះ៧មករា ជាប្រវត្តិសាស្ត្រ»  (Video Inside)

    ទិវា៧មករានឹងឈានមកដល់នៅថ្ងៃនេះហើយដែលជាទិវានៃប្រវត្តិសាស្ត្រផ្តួលរំលំរបបគ្រប់គ្រងកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ជាទូទៅថាជារបបដឹកនាំខ្មែរក្រហម។ មនុស្សជាង២ម៉ឺននាក់ដែលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា នឹងគ្រោងចូលរួមអបអរក្នុងពិធីជាប្រវត្តិសាស្ត្ររំលឹកខួប៤៤ឆ្នាំកន្លងមកនេះ ក្រោមអធិបតីភាពថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា។ រយៈកាល៤៤ ឆ្នាំចាប់តាំងពីមានការផ្តួលរំលំរបបដឹកនាំខ្មែរក្រហមនោះហើយ កម្ពុជាបានធ្វើដំណើរឆ្លងកាត់លើផ្លូវដ៏វែងឆ្ងាយ និងបានប្រឈមឧបសគ្គជាច្រើន។ តើឧបសគ្គទាំងនោះមានអ្វីខ្លះ? អប្សរាណិតមានបទវិចារណកថាមួយក្រោមចំណងជើងថា «ប្រវត្តិនិងអត្ថន័យនៃមហាជ័យជំនះ៧មករា ជាប្រវត្តិសាស្ត្រ»

  • ការប្រកួតកីឡាយោធាអបអរសាទរខួបទិវាជ័យជម្នះ៧មករា បិទបញ្ចប់នៅថ្ងៃសុក្រនេះ (Video Inside)

    ការប្រកួតកីឡាយោធាអបអរសាទរខួបទិវាជ័យជម្នះ៧មករា បិទបញ្ចប់នៅថ្ងៃសុក្រនេះ (Video Inside)

    ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ ដើម្បីអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ៧មករា បានបិទបញ្ចប់នៅថ្ងៃសុក្រនេះ ក្រោមការអញ្ជើញចូលរួមជាអធិបតីរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ កម្ពុជាបានបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទនេះ រយៈពេល២ឆ្នាំមកហើយដោយសារវិបត្តិឆ្លង នៃជម្ងឺកូវីដ១៩។ ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ ដែលមានការចូលរួមពី២៧ក្រុម មកពីកងឯកភាព និងស្ថាប័ននានាចំណុះអគ្គបញ្ជាការដ្ឋាន, ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានកងទ័ពជើងទឹក ព្រមទាំងក្រសួងបរិស្ថាន ជាមួយនឹងកីឡាករសរុបចំនួន២៧០ រូប គឺជាលើកដំបូងហើយបន្ទាប់ ពីកម្ពុជាអាចគ្រប់គ្រងស្ថានភាពឆ្លងកូវីដ ១៩នេះបានវិញ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថាពិធីប្រកួតកីទ្បាកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ ដើម្បីអបអរសាទរខួបលើកទី៤៤ នៃទិវាជាតិជ័យជម្នះ ៧មករា គឺជាការរំឭកទៅដល់កម្លាំងរួបរួមសាមគ្គីរបស់អ្នកសេ្នហាជាតិ ក្នុងបុព្វហេតុប្រយុទ្ធវាយរំដោះ និងសង្គ្រោះអាយុជីវិតប្រជាជនខ្មែរឱ្យរួចផុតពីការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងនៅក្នុងរបបវាលពិឃាត ប៉ុល ពត។

  • រាជរដ្ឋាភិបាលត្រៀមបោះឆ្នោតជ្រើសរើសមន្ត្រីដឹកនាំក្រុង និងស្រុក៥ ដែលទើបបង្កើតថ្មី (Video Inside)

    រាជរដ្ឋាភិបាលត្រៀមបោះឆ្នោតជ្រើសរើសមន្ត្រីដឹកនាំក្រុង និងស្រុក៥ ដែលទើបបង្កើតថ្មី (Video Inside)

    រាជរដ្ឋាភិបាលបានត្រៀមរៀបចំបោះឆ្នោតជ្រើសរើសមន្ត្រីដឹកនាំក្រុង និងស្រុកចំនួន៥ ដែលទើបនឹងបង្កើតថ្មីកន្លងមកនេះ។ រាជរដ្ឋាភិបាលទើបបានប្រកាសបង្កើតក្រុងថ្មីចំនួន៣គឺក្រុង អរិយក្សត្រ, ក្រុងសំពៅពូន ដែលស្ថិតក្នុងខេត្តកណ្តាល, ក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យក្នុងខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀលសែនជ័យ ក្នុងខេត្តក្រចេះ។ យោងតាមអនុក្រឹត្យ ក្រុងអរិយក្សត្រ នឹងត្រូវមានសមាជិកក្រុមប្រឹក្សាចំនួន១១នាក់, ក្រុងសំពៅពូននឹងត្រូវមាន សមាជិកក្រុមប្រឹក្សាចំនួន១៩នាក់, ក្រុងឧដុង្គម៉ែជ័យនឹងមានចំនួន១៧នាក់, ស្រុកសាមគ្គីមុនីជ័យនឹងមាន១៩នាក់, ចំណែកស្រុកអូរគ្រៀងនឹងមានចំនួន១៥នាក់។ យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល, គេបានកំណត់យកថ្ងៃទី៩ មេសា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទ្ធ នៃការបោះឆ្នោតលើកទី១ ដើម្បីធ្វើការជ្រើសរើសក្រុមប្រឹក្សាក្រុង និងស្រុកទាំង៥នេះ។

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១រោច ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១រោច ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ នៅក្នុងថ្ងៃនេះលោកអ្នកទំនងជានឹងធ្វើអោយទំនាក់ ទំនងកាន់តែអាក្រក់ទៅៗជាមួយនឹងមិត្តភក្តិ ដៃគូជំនួញ និងថ្នាក់លើ។ យោបល់ និងមតិទាំង ឡាយរបស់អ្នកនឹងមិនអាចយល់ដឹងក្នុងផ្លូវត្រឹមត្រូវនោះទេ ដូច្នេះសូមកុំចូលរួមក្នុងការប្រជុំ ពិភាក្សា​ ពិសេសការដោះស្រាយករណីណាមួយឡើយ។ ហោរាសាស្រ្តអាជីពណែនាំលោក អ្នកអោយផ្តោតអារម្មណ៍ទៅលើការងារជាជាងចំណាយពេលលើការចែចង់ និងការសន្ទនា មិនសមរម្យ។ លើសពីនេះ អ្នកអាចនឹងស្ថិតនៅចំកណ្តាលនៃការនិយាយដើម និងឧបាយ កលដូច្នេះសូមប្រយ័ត្នចំពោះទង្វើរបស់អ្នក។   ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជារយៈពេលដ៏ល្អសម្រាប់តំណាងវិជ្ជា ជីវៈច្នៃប្រឌិត។ អ្នកអាចបញ្ចប់គម្រោងដែលបានចាប់ផ្តើមពីមុនដោយជោគជ័យ ប៉ុន្តែមិន ត្រូវប្រញាប់ប្រញាលចាប់ផ្តើមគម្រោងថ្មីនោះទេ។ ហោរាសាស្រ្តអាជីពណែនាំអោយលោក អ្នកចាកចេញពីការិយាល័យត្រឹមបញ្ចប់ម៉ោងការងារ ពីព្រោះលោកអ្នកបានខិតខំប្រឹងប្រែង ជាច្រើនណាស់មកហើយក្នុងពេលកន្លងមកនេះ ដូច្នេះការសម្រាកខ្លះជាករណីត្រឹមត្រូវ ណាស់។ ក្នុងថ្ងៃនេះលោកអ្នកក៏ទទួលបាននូវសមត្ថភាពក្នុងការធ្វើការសម្រេចចិត្តប្រកប ទៅដោយប្រាជ្ញា។ សូមព្យាយាមអនុវត្តតាមបន្ទាត់នៃការប្រព្រឹត្តដែលបានជ្រើសរើស។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចបញ្ចប់កិច្ចការងារដោយងាយស្រួល និងប្រកបទៅដោយអំណោយផល។ ក្នុងនោះ លោកអ្នកនឹងអាចបង្កើនកិច្ចទំនាក់ទំនងកាន់…