Category: ទូរទស្សន៍

  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០៥ មករា ឆ្នាំ២០២៣ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០៥ មករា ឆ្នាំ២០២៣ (មានវីដេអូ)
  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៦ មករា ២០២៣ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៦ មករា ២០២៣ (មានវីដេអូ)
  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ស្វែង រកការងារថ្មីនោះទេ។ ប៉ុន្តែថ្ងៃនេះជាល្អសម្រាប់ការទាក់ទងជាមួយអ្នកគ្រប់គ្រង អ្នកអាច សម្រេចបាននូវការតម្លើងប្រាក់ឧបត្ថម្ភ។ ហោរាសាស្រ្តអាជីពរំលឹកថាសម្រាប់អ្នកឥឡូវនេះ មានភាពសុខសាន្តក្នុងអារម្មណ៍ និងចិត្តគំនិត ប៉ុន្តែមិនមែនសម្រាប់លុយកាក់ ឬការបង្កើត អាជីពថ្មីនោះទេ ដូច្នេះសូមធ្វើការងារដោយធម្មតា ហើយរងចាំឳកាសខាងមុខដើម្បីបំពេញ បំណងប្រាថ្នាធំដុំរបស់អ្នក។ ក្រៅពីនេះ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ធ្វើកិច្ចព្រម ព្រៀងនោះទេ។   ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ សូមព្យាយាមរកពេលវេលាដើម្បីប្រាស្រ័យទាក់ទងជាមួយ នឹងថ្នាក់លើ នោះអ្នកនឹងអាចទទួលបានការយល់ដឹងអំពីបញ្ហាជាច្រើន។ ប៉ុន្តែសូមលោកអ្នក កុំបញ្ចេញមតិយោបល់រិះគន់ និងអារម្មណ៍ដែលមិនចាំបាច់។ ក្នុងពេលនេះបើទោះបីជាមាន បញ្ហានឹងកើតឡើងខ្លះក្តីក៏មិនចាំបាច់ត្រូវព្រួយបារម្ភនោះដែរ ពីព្រោះអ្នកនឹងអាចដោះ ស្រាយបញ្ហាទាំងនោះបាន ប្រសិនបើអ្នកគ្មានការសង្ស័យចំពោះខ្លួនឯង។ ដោយឡែក លោកអ្នកប្រហែលជាត្រូវធ្វើការធ្ងន់ ឬទទួលបន្ទុកការងាររច្រើនដើម្បីសម្រេចបានតាម គោលដៅ។   ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងាររបស់អ្នកអាចដំណើរការបានល្អ ប្រសើរ ប៉ុន្តែអ្នកអាចជួបនូវមតិរិះគន់…

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៣កើត ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៣កើត ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់បញ្ចប់កិច្ចការងារទៅតាមគម្រោង និងការប្រតិបត្តិផ្នែកហិរញ្ញវត្ថុនោះទេ។ សូមប្រុងប្រយ័ត្នបន្ថែមចំពោះការភ្លេចភ្លាំង ដែលនាំឲ្យលោកអ្នកបាត់បង់ ឬខូចខាតប្រយោជន៍។ សូមចំណាយពេលបន្ថែម ឬព្យាយាមបញ្ចប់ការងារឲ្យរួចរាល់ជានិច្ចក្នុងពេលនេះ ពីព្រោះទំងន់នៃការងារ ឬការទទួលខុសត្រូវដ៏ច្រើនលើសលុបនឹងរំខាន់ស្ថានភាពការងារ និងភាពចម្រើនលូតលាស់ក្នុងពេលនេះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារនានារបស់អ្នកមានដំណើរការទៅដោយល្អប្រសើរណាស់ ហើយភាពជោគជ័យនឹងប្រាកដនៅចំពោះមុខលោកអ្នកក្នុងពេលនេះ។ ក៏ប៉ុន្តែលោកអ្នកគ្មានសញ្ញាណនៃការផ្លាស់ប្តូរការងារ ឬវិជ្ជាជីវៈនោះទេ។ លោកអ្នកអាចនឹងទទួលបានដំណឹងល្អទាក់ទងឋានៈការងារ និងការតម្លើងប្រាក់ខែ ហេតុដូច្នេះសូមព្យាយាមបន្តការងាររបស់អ្នក ហើយរងចាំឳកាសល្អក្នុងពេលខាងមុខ ប្រសិនបើអ្នកមិនពេញចិត្តនឹងការងារដែលអ្នកកំពុងធ្វើ។  ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានទ្រព្យសំណាងនាំមកពីមនុស្សដែលនៅក្បែរលោកអ្នក។ សម្រាប់អ្នកប្រកបរបររកស៊ី សូមកុំខ្លាចក្នុងការចាប់យកឳកាសថ្មី ព្រោះសញ្ញាណសេដ្ឋកិច្ចរបស់អ្នកឡើងខ្ពស់យ៉ាងខ្លាំង។ ជម្លោះគ្មានប្រយោជន៍អ្វីបន្តិចសោះ ដូច្នេះសូមដើរចេញ ឬអត់ធ្មត់ជាដាច់ខាត បើមិនដូច្នេះស្ថានភាពល្អក្នុងថ្ងៃនេះ និងប្រែប្រួលយ៉ាងខ្លាំង។  លោកអ្នកអាចមានសមត្ថភាពដោះស្រាយ និងគ្រប់គ្រងស្ថានការណ៍នៅជុំវិញខ្លួនបានយ៉ាងល្អប្រសើរណាស់។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ រយៈពេលនេះលោកអ្នកទទួលបានអំណោយផលសម្រាប់ដំណើរការវិជ្ជាជីវៈ…

  • GPO19: ភូមិសាស្រ្តនយោបាយ៖ ការប្រមើល មើលទៅលើសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន ក្នុងឆ្នាំ២០២៣ (មានវីដេអូ)

    GPO19: ភូមិសាស្រ្តនយោបាយ៖ ការប្រមើល មើលទៅលើសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន ក្នុងឆ្នាំ២០២៣ (មានវីដេអូ)

    ភូមិសាស្រ្តនយោបាយ ប្រធានបទ៖ ការប្រមើល មើលទៅលើសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន ក្នុងឆ្នាំ២០២៣ – ការកត់សំគាល់លើហេតុការណ៌សំខាន់ៗ ក្នុងរយៈពេល ៣០០ថ្ងៃ ក្នុងសង្រ្គាមនៅអ៊ុយក្រែន ក្នុងឆ្នាំ២០២២ – កងទ័ពរុស្សុី វាយប្រហារលើអ៊ុយក្រែន មិនគិតពីទិវាឆ្លងឆ្នាំថ្មី ឆ្នាំសកល – ការវិភាគលើសង្រ្គាម រុស្សុី និងអ៊ុយក្រែន ក្នុងឆ្នាំ២០២៣

  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០៣ មករា ឆ្នាំ២០២៣ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០៣ មករា ឆ្នាំ២០២៣ (មានវីដេអូ)
  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៤ មករា ២០២៣ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៤ មករា ២០២៣ (មានវីដេអូ)
  • ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៧ពាន់នាក់ (Video Inside)

    ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៧ពាន់នាក់ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ បានបន្តថយចុះចំនួន ៦ពាន់ ១០៧ករណី បើប្រៀបធៀបនឹងតួលេខឆ្លងសរុបរយៈពេល ៣ថ្ងៃ ដូចគ្នាកាលពីសប្តាហ៍មុន ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយះពេលបីថ្ងៃមកនេះ មានចំនួន ៧ពាន់៨៥៥ករណី ដែលឆ្លងលើប្រទេសចំនួន៩ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ប្រុយណេ, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ២ពាន់ ៤០៣ ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនតែ ១៧ករណីប៉ុណ្ណោះ ។ ប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ១០៩នាក់ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ៦៥នាក់ ដែលជាតួលេខ ស្លាប់ច្រើនជាងគេ…

  • ៧២ម៉ោងចុងក្រោយ កម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន១៧ករណី (Video Inside)

    ៧២ម៉ោងចុងក្រោយ កម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន១៧ករណី (Video Inside)

    ការឆ្លងថ្មីកូវីដ១៩ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ មានចំនួន១៧ករណី ដែលថយចុះ អស់២៤ករណី បើប្រៀបធៀបនឹងតួលេខឆ្លង ៧២ម៉ោងដូចគ្នាកាលពីសប្តាហ៍មុន ។ យោងតាមក្រសួងសុខាភិបាលតួលេខឆ្លងថ្មី នៃ៧២ម៉ោងចុងក្រោយនេះរួមមានការឆ្លងថ្ងៃសៅរ៍ មានចំនួន ៦ករណី, ថ្ងៃអាទិត្យមាន៧ករណី និងនៅថ្ងៃច័ន្ទនេះ មានចំនួន ៤ករណី។ តួលេខឆ្លងថ្មីទាំង ១៧ករណី នាវេលា ៧២ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស មានប្រមាណជាង ៩៥ភាគរយរួចមកនេះ។

  • សម្តេចក្រឡាហោម ស ខេង អំពាវនាវការឈប់ផ្ទេរមន្ត្រីពីខាងក្រៅចូលមកក្រសួងមហាផ្ទៃ (Video Inside)

    សម្តេចក្រឡាហោម ស ខេង អំពាវនាវការឈប់ផ្ទេរមន្ត្រីពីខាងក្រៅចូលមកក្រសួងមហាផ្ទៃ (Video Inside)

    សម្តេចក្រឡាហោម ស ខេង បានអំពាវនាវការឈប់ផ្ទេរមន្ត្រីនានាពីខាងក្រៅក្រសួង ចូលមកបំរើកិច្ចការជានគរបាលដោយសារតែបញ្ហាមិនបានឆ្លងកាត់ការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈនគរបាល។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថាឆ្នាំ២០២៣ ដែលមកដល់នេះ គេគួរតែបញ្ឈប់នូវការផ្ទេរនោះហើយ។ នេះជាប្រសាសន៍ដកស្រង់មួយ ក្នុងឱកាសដែលបានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គសុក្រិតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី២ នៅរាជបណ្ឌិតសភានគរបាលកម្ពុជា ថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២២ មុនដំណាច់ឆ្នាំសកល។