-
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១០កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាណែនាំឲ្យចាប់ផ្តើមរៀបចំសម្រាប់ជ័យជំនះនៅអនាគតដ៏ខ្លីខាងមុខ។ អ្នកកំពុងតែរងចាំភាពលូតលាស់នៃអាជីព ប៉ុន្តែត្រូវត្រៀមខ្លួនដើម្បីធ្វើការយ៉ាងលំបាក ដើម្បីសម្រេចបាននូវគោលដៅ។ ក្រៅពីនេះ សូមបង្កើនចំណាប់អារម្មណ៍ទៅលើពត៌មាន និងអាថ៌កំបាំងក្នុងការងារទាំងឡាយ ដើម្បីឲ្យអ្នកអាចយល់ដឹង និងសម្របទៅតាមរបត់នោះដោយងាយស្រួល។ អ្វីដែលកាន់តែពិសេស ក្នុងថ្ងៃនេះអ្នកអាចប្រើប្រាស់អារម្មណ៍ខាងក្នុងរបស់អ្នក ប៉ុន្តែក៏សូមយកចិត្តទុកដាក់នឹងបរិកាសផងដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកឡើងខ្ពស់ត្រដែត។ រាល់ជំហានានាដែលអ្នកកំពុងដើរនឹងទទួលបានភាពចម្រុងចម្រើនយ៉ាងល្អប្រសើរណាស់។ លោកអ្នកនឹងមានភាពព្រឹត្តិការណ៍រីករាយច្រើននៅពេលខាងមុខ ក៏ប៉ុន្តែជាប្រយោជន៍នៃភាពរីករាយនេះក៏សូមខិតខំប្រឹងប្រែងជានិច្ច។ ចំពោះការពិភាក្សា ចរចាក្នុងករណីលំបាកយ៉ាងណាក៏អាចធ្វើទៅបានដោយងាយស្រួលណាស់ ដូច្នេះមិនគួរមានភាពភ័យខ្លាចឬស្ទាក់ស្ទើរក្នុងការបំពេញក្តីស្រមៃរបស់អ្នកឡើយ។ ក្នុងនោះដែរ ការប្រកាន់អាកប្បកិរិយាទន់ភ្លន់ ស្មោះត្រង់ និងមានជំនឿចិត្តចំពោះខ្លួនឯងបំផុត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារអាចសម្រេចបានលទ្ធផលគួរជាទីមោទនភាពក្រៃលែង។ លោកអ្នកអាចនឹងទទួលបានភាពរីករាយយ៉ាងខ្លាំងទាំងក្នុងអាជីព និងសម្រាប់ស្ថានភាពជីវិតផ្ទាល់ខ្លួន។ ក្នុងពេលនេះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ និងមានមនុស្សល្អជាច្រើននៅជុំវិញខ្លួន ដូច្នេះសូមឆក់យកឳកាសថ្ងៃនេះបំពេញក្តីប្រាថ្នារបស់ខ្លួន។ ដោយឡែក ការយកចិត្តទុកដាក់នឹងការងារទាំងឡាយដែលស្ថិតក្រោមបន្ទុក។ ចាក ចេញពីស្ថានភាពមុខពីរ និងរាល់បញ្ហាដើមចុងរបស់អ្នកដទៃ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ…
-
សម្តេចតេជោសែនអំពាវនាវពលរដ្ឋចាក់វ៉ាក់សាំងដូសជំរុញ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវការចាក់វ៉ាក់សាំងដូសជំរុញ ខណៈដែលការឆ្លងកូវីដ១៩ នៅមិនទាន់បានស្ងប់ស្ងាត់នៅឡើយ។ ប្រសាសន៍អំពាវនាវនៅថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២២ បានធ្វើឡើងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដែលមានតួលេខឆ្លង១៤ករណី ដែលលើសពីម្សិលមិញចំនួនមួយករណី។ កម្ពុជាក្នុងរយៈពេលឆ្លងបីឆ្នាំកន្លងមកនេះ តួលេខអ្នកឆ្លងសរុបមានចំនួន១៣ម៉ឺន៨ពាន់៥៧៨ ករណីគិតត្រឹមថ្ងៃទី៣០ធ្នូឆ្នាំ២០២២។ ការឆ្លងខ្លាំងបំផុតនៅក្នុងប្រទេសកម្ពុជាបានកើតឡើង នៅក្នុងឆ្នាំ២០២១។ គិតក្នុងរយៈពេលមួយឆ្នាំ២០២០, ការឆ្លងសរុបមានត្រឹមតែ៣៧៨ករណី តែប៉ុណ្ណោះ…ប៉ុន្តែឈានចូលក្នុងឆ្នាំ២០២១ កម្ពុជាមានតួលេខឆ្លងខ្ពស់ជាមួយនឹងមនុស្សស្លាប់ ផងដែរ។ ក្នុងរយៈពេលពេញមួយឆ្នាំ២០២១នោះ កម្ពុជាមានតួលេខឆ្លង១២ម៉ឺន១២៩ករណី និងមានមនុស្សស្លាប់៣ពាន់១២នាក់។ ដោយឡែកក្នុងឆ្នាំ២០២២ យោងតាមក្រសួងសុខាភិ បាល គិតត្រឹមថ្ងៃទី៣០ធ្នូ មានតួលេខឆ្លងសរុប១ម៉ឺន៨ពាន់៧១នាក់ និងមានអ្នកស្លាប់ចំនួន ៤៤នាក់ ដែលជាតួលេខធ្លាក់ចុះខ្លាំង ដោយសារតែគោលនយោបាយចាក់ស្រោចវ៉ាក់សាំង របស់រាជរដ្ឋាភិបាល។ បច្បុប្បន្នការចាក់វ៉ាក់ដូសមូលដ្ឋានមានជាង៩៥ភាគរយនៃពលរដ្ឋសរុបទូទាំងប្រទេស ប៉ុន្តែតួលេខអ្នកចាក់វ៉ាក់សាំងដូសជំរុញខ្លះទើបបានដូសទី៣, ខ្លះទី៤ និង ខ្លះទី៥។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី៣០ ធ្នូថា គេត្រូវតែកំណត់ការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានទៀងទាត់។ កម្ពុជានៅជាមួយនឹងការលើកទឹកចិត្តពលរដ្ឋចាក់វ៉ាក់សាំងដូសជំរុញ នៅបានបង្កើនការប្រុងប្រយ័ត្នថែមទៀតលើពលរដ្ឋនានា ដែលធ្វើដំណើរចេញចូលមកពីក្រៅប្រទេស។ កាលពីថ្ងៃទី២៩ ធ្នូ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ…
-
សម្តេចតេជោ ហ៊ុន សែន កោតសរសើរអភិបាលខេត្តកំពត ជុំវិញការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (Video Inside)

អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានទទួលការកោតសរសើរពីប្រមុខដឹកនាំរាជរដ្ឋាភិបាល ជុំវិញភាពប៉ិនប្រសប់ក្នុងការជួយដោះស្រាយបញ្ហាដល់ពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈដំណោះស្រាយក្រៅប្រព័ន្ធតុលាការ។ ខេត្តកំពត គឺជាខេត្តមួយដែលមុននេះមានសេចក្តីរាយការណ៍ ជាប្រចាំអំពីទំនាស់ដីធ្លី ប៉ុន្តែបន្ទាប់ពីលោក ម៉ៅ ធនិន បានផ្លាស់ពីខេត្តពោធិ៍សាត់ មកកាន់ជាអភិបាលខេត្តកំពតតាំងពីខែតុលា ឆ្នាំ២០២១ ភាពវិវាទដីធ្លីច្រើនរយករណី ត្រូវបានដោះស្រាយ តាមរយៈក្រៅប្រព័ន្ធតុលាការ។ សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍នៅថ្ងៃសុក្រ ទី៣០ ធ្នូ ឆ្នាំ២០២២ បានលើកទឹកចិត្តលោក ម៉ៅ ធនិន បន្តធ្វើកិច្ចការដោះស្រាយនេះជាបន្ថែមទៀត ដើម្បីភាពសុខសាន្តរបស់ពលរដ្ឋក្នុងមូលដ្ឋាន។
-
សម្តេចតេជោដាស់តឿនក្រុមសង្គ្រោះចូលរកមនុស្សស្លាប់ និងបាត់ខ្លួន ក្នុងអគារកាស៊ីណូ ប្រុងប្រយ័ត្ន ខណៈអគារបានទ្រេត និងផ្អៀង

ដំណើរការស្វែងរកសាកសព និងមនុស្សបាត់ខ្លួនដោយសារគ្រោះអគ្គិភ័យ ក្នុងអគារកាស៊ីណូ ២កន្លែងនៅក្រុងប៉ោយប៉ែត ខេតុ្តបន្ទាយមានជ័យ បានបន្តរុករកបន្ថែមទៀតខណៈដែលមានសេចក្តីរាយការណ៍ថាអគារកាស៊ីណូកម្ពស់ច្រើនជាន់ដែលឆេះនោះ បានទ្រេតនិងផ្អៀង។ សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍ចូលរួមសម្តែងក្តីសោកស្តាយចំពោះហេតុការណ៍គ្រោះថ្នាក់ អគ្គិភ័យនោះ បានដាស់តឿនក្រុមចូលសង្គ្រោះត្រូវប្រុងប្រយ័ត្ន។ អគារកាស៊ីណូ Grand Diamond និង Casino Poipet Resort បានរងនឹងការឆេះវេលាអាធ្រាត្រ ឈានចូលថ្ងៃទី២៩ធ្នូឆ្នាំ២០២២ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើនសិបនាក់។ សម្តេចតេជោបានថ្លែងបញ្ជាក់ជុំវិញព្រឹត្តិការណ៍សោកសៅដែលបានកើតឡើងដោយសារតែ អគារមានកម្ពស់ខ្ពស់ដែលមានការពិបាកក្នុងការបាញ់ទឹកពន្លត់។ សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់និងរបួស ភាគច្រើនគឺជាជនបរទេសរួមមានជនជាតិថៃ, ចិន, នេប៉ាល់ និងឥណ្ឌូណេស៊ី។ សេចក្តីរាយការណ៍មុននេះ បានបញ្ជាក់ថាការឆេះនោះ គឺដោយសារទុស្សេខ្សែភ្លើង ខណៈសេចក្តីរាយការណ៍របស់ក្រុមសង្គ្រោះថៃ ដែលបានសហការជាមួយនឹងអាជ្ញាធរកម្ពុជា ចូលជួយសង្គ្រោះ ក្នុងហេតុការណ៍នោះ និយាយថាការ ឆេះបានចេញពីជាន់ក្រោមមួយដែលជាកន្លែងចំអិន អាហារនៃភោជនីយដ្ឋានក្នុងអគារកាស៊ីណូ និងភ្លើងបានឆេះរាលដាលពាសពេញកាន់តែធំទៅៗមិនអាចគ្រប់គ្រងបាន។ សេចក្តីរាយការណ៍ចុងក្រោយមួយវេលាល្ងាចថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២២ តួលេខមនុស្សស្លាប់ដែលគេបានរកសាកសពឃើញ មានចំនួន២៥នាក់ និងមនុស្សរងរបួស មានប្រមាណ៨០នាក់។
-
សម្តេចតេជោបើកការដ្ឋានសំណង់ផ្លូវ២ខ្សែប្រវែងជាង១០០គីឡូម៉ែត្រ ក្នុងខេត្តភាគនិរតី (Video Inside)

កំណាត់ផ្លូវជាតិ២ខ្សែប្រវែងសរុបជាង១០០គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពនៅថ្ងៃសុក្រ ទី៣០ ធ្នូ ឆ្នាំ២០២២ ក្រោមជំនួយឧបត្ថម្ភរបស់សាធារណរដ្ឋប្រជាមានិតចិន។ កំណាត់ផ្លូវទាំង២ខ្សែ គឺរួមមានផ្លូវជាតិលេខ៣១ ប្រវែងប្រមាណ៥៣,៥៣ គីឡូ ម៉ែត្រដែលជាកំណាត់ផ្លូវប្រសព្វជាតិលេខ៣ពីចំណុចបែកគូស រហូតដល់ផ្សារកំពង់ត្រាចខេត្ត កំពត… ចំណែកឯផ្លូវជាតិលេខ៣៣ មានប្រវែងប្រមាណ៥២,៥៧គីឡូម៉ែត្រ ចេញពីផ្លូវជាតិ លេខ៣ ត្រង់គីឡូម៉ែត្រលេខ ១៤៨និង១០០ ដែលស្ថិតក្នុងខេត្តកំពត រហូតដល់ច្រកលក នៃព្រំដែនកម្ពុជានិងវៀតណាម។ ពិធីបើកការដ្ឋាននេះ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងមានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនធាន។ កម្ពុជាក្នុងជំនាន់ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ផ្លូវថ្នល់, ស្ពានឆ្លងកាត់ទន្លេ និងដៃសមុទ្ទ ត្រូវបានស្ថាបនាឡើងជាច្រើន ដែលសមិទ្ធទាំងនេះ បានជួយបំរើកិច្ចការជាច្រើនសម្រាប់ពលរដ្ឋក្នុងការដឹកជញ្ជួន, ការធ្វើដំណើរកំសាន្តរបស់ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ព្រមទាំងកសិផលរួមមាន ស្រូវ កៅស៊ូ ម្រេច ផលនេសាទ អំបិល និងផ្លែឈើផ្សេងៗ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ ក្នុងចំណោមបណ្តាប្រទេសដៃគូអភិវឌ្ឍន៍ដែលជួយកម្ពុជាក្នុងការកសាងសមិទ្ធផលជាតិនេះ គឺប្រទេសចិនបានចូលរួមចំណែកយ៉ាងសំខាន់ លើការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិនេះ។ គិតមកទល់ពេលនេះ ផ្លូវប្រវែងជាង…
-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៩កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំអ្នកឲ្យបដិសេធលើការប្រើអារម្មណ៍ ពិសេសទៅលើការសម្រេចចិត្តក្នុងអាជីព។ សូមលោកអ្នកចងចាំថា កំហុសថ្ងៃនេះមានឥទ្ធិពលយូរអង្វែង ដូច្នេះសូមកុំបណ្តោយឲ្យកំហុសណាមួយមកបំផ្លាញការងាររបស់អ្នកឡើយ។ ក្នុងនោះដែរ ប្រហែលជាមនុស្សដែលនៅជុំវិញអ្នកមិនសូវយល់ស្របតាមយោបល់ ឬជួយជ្រោមជ្រែងយកអាសារអ្នកនោះទេ អ្នកគួរត្រៀមផែនការអនុវត្តការងារឲ្យបានល្អិតល្អន់ ហើយការគ្រប់គ្រងពេលវេលាក៏ជារឿងសំខាន់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកកុំអោយចុះចាញ់នឹងការល្បួង។ ប្រហែលជាស្នេហាក្នុងការិយាល័យនឹងនាំមកនូវអារម្មណ៍រវើរវាយមកលើជីវិតរបស់អ្នក ប៉ុន្តែភាគច្រើនលោកអ្នកទំនងជាអាចរារាំងបាន។ ក្នុងថ្ងៃនេះទាំងការងារ និងអាជីវកម្ម មិនឃើញមានការរីកចម្រើនខ្ពស់ណាស់ណានោះទេ ដូច្នេះមិនចាំបាច់បោះទុនច្រើន ឬចំណាយកំលាំងលើសលុបពេកនោះទេ។ ក្នុងនោះក៏ត្រូវមានការប្រុងប្រយ័ត្ន ពីព្រោះលោកអ្នកនឹងអាចក្លាយទៅជាអ្នកទោសនៃគំនិតផង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ សូមលោកអ្នកព្យាយាមគ្រប់គ្រងពេលវេលាអនុវត្តការងារ ដោយសារអ្នកអាចខ្វះពេលវេលាច្រើន។ កុំសម្រាកពិសារអាហារយូរពេក និងកុំចំណាយពេលវេលាលើប្រធានបទក្រៅពីការងារ។ ជ្រើសរើសការងារអាទិភាពធ្វើពីព្រឹកទើបជាការល្អប្រសើរ។ ភាពមិនយល់ចិត្ត ឬមតិរិះគន់ខ្លះអាចនឹងកើតឡើង ប៉ុន្តែគ្មានហេតុផលណាមួយឲ្យអ្នកខ្វល់ខ្វាយនៅពេលនេះទេ។ ការពឹងពាក់អាស្រ័យអាចធ្វើទៅបានមិនជំទាស់នោះទេ ប៉ុន្តែការពិនិត្យវាយតម្លៃលើពត៌មានទាំងនោះជាការសំខាន។ ក្រៅពីនេះ សូមមានភាពអត់ ធ្មត់អោយបានក្នុងកំរិតអតិបរមា។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ…
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២២ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី៣១ ធ្នូ ២០២២ (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង ៣ពាន់នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តកើនឡើងចំនួន ៨៩០ករណីបន្ថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងសរុបកាលពីម្សិលមិញ ។ តួលេខឆ្លងថ្ងៃនេះ មានចំនួន ៣ពាន់ ១៦៤ករណី ដែលបានឆ្លងលើប្រទេសចំនួន៨ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាង ដែលមានចំនួន ១ពាន់ ៥៤៧ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួន ១៣ករណី ។ ប្រទេសព្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤៤នាក់ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ២៦នាក់ ដែលជាតួ លេខស្លាប់ច្រើនជាងគេ ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៥០ម៉ឺន…
-
២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន១៣ករណី (Video Inside)

ការឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានថយចុះមកវិញចំនួន ៣ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ។ តួលេខឆ្លងកូវីដ១៩នៅកម្ពុជា នាប៉ុន្មាថ្ងៃចុងក្រោយនេះ បានថយចុះគួរឲ្យកត់សម្គាល់ ។ យោងតាមក្រសួងសុខាភិបាល តួលេខឆ្ល ថ្មីនៃ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៣ករណី ។ តួលេខឆ្លងថ្មីទាំង ១៣ករណី នៅថ្ងៃនេះ សុទ្ធតែកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូស មូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយ រួចមកនេះ។