-
រកឃើញសាកសពក្រោយបាត់៤៨ម៉ោង ក្នុងទឹកសមុទ្ទ (Video Inside)

សាកសពបុរសអ្នកនេសាទម្នាក់ ដែលរងគ្រោះដោយករណីលិចទូក កាលពីយប់ថ្ងៃទី២៦ ធ្នូ ត្រូវបានសមត្ថកិច្ចនគរបាលរកឃើញហើយ ក្រោយការរុករកអស់រយៈពេលជាច្រើនថ្ងៃមកនេះ។ មេបញ្ជាការគរបាលការពារព្រំដែនទឹកខេត្តកែប លោក សំរឹទ្ធិ ថាវរ៉ាត់ បានឲ្យដឹងថា សាកសពបុរសអ្នកនេសាទ ត្រូវបានរកឃើញនៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៦និង២០ នាទី ដែលស្ថិតនៅចំណុច ក្បែរកោះពោធិ៍ នៃភូមិសាស្ត្រខេត្តកែប។ គួរបញ្ជាក់ថា ហេតុការណ៍លិចទូកនេសាទនេះបានកើតឡើងវេលា យប់ថ្ងៃទី២៦ ធ្នូ គ្រាដែលទូកនេសាទនាពេលនោះ បានព័ទ្ធមង ប៉ះចំហ្វូងត្រីដែលមានចំនួន ច្រើនធ្វើឱ្យទូមិនអាចទ្រទ្រង់នឹងទម្ងន់ផលនេសាទនោះបាន។ ក្នុងនោះមានមនុស្ស៤នាក់ ត្រូវបានគេជួយសង្គ្រោះ ចំណែកម្នាក់ទៀតឈ្មោះ ហ៊ុយ បានបាត់ខ្លួននៅក្នុងទឹក ។ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប លោក ថឹង បូរិន បានថ្លែងថាទូក ដែលលិចនោះមិនមែនដោយតែឧបទ្ទវហេតុនោះទេ ប៉ុន្តែក្នុងពេលកំពុងធ្វើនេសាទនោះ ស្រាប់តែបានប៉ះចំហ្វូងត្រីជាច្រើន។ លោកបញ្ជាក់ថាក្រុមអ្នកនេសាទព្យាយាមទាញយក ផលត្រីដែលជាប់ក្នុងមងនោះ ប៉ុន្តែទូកមិនអាចទ្រទម្ងន់ត្រីទាំងនោះបាន ជាហេតុធ្វើអោយ មានហេតុការណ៍លិចទូកនេះកើតឡើងតែម្តង។
-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិ ក្នុងខេត្តកំពត (Video Inside)

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ និងលេខ៣៣ នៅថ្ងៃសុក្រនេះ។ ផ្លូវជាតិលេខ៣១ ប្រវែងប្រមាណ៥៣,៥៣ គីឡូម៉ែត្រ គឺជាកំណាត់ផ្លូវប្រសព្វជាតិលេខ៣ពីចំណុចបែកគូស រហូតដល់ ផ្សារកំពង់ត្រាច ដោយមានចំណុចឆ្លងកាត់ខេត្តតាកែវ និងខេត្តកំពត។ ចំណែកឯផ្លូវជាតិលេខ៣៣មានប្រវែង ប្រមាណ៥២,៥៧គីឡូម៉ែត្រ គិតចេញពីផ្លូវជាតិលេខ៣ ត្រង់គីឡូម៉ែត្រលេខ ១៤៨និង១០០ ដែលស្ថិតក្នុងខេត្តកំពត រហូតដល់ច្រកលក នៃព្រំដែនកម្ពុជានិងវៀតណាម។ មន្ត្រីក្រសួងសាធារណការ បានថ្លែងថាផ្លូវជាតិទាំងពីរខ្សែនេះ គឺផ្លូវតភ្ជាប់សេដ្ឋកិច្ចដ៏មានសារៈសំខាន់ ដែលមានតួនាទីក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ, ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ព្រមទាំងកសិផលរួមមាន ស្រូវ កៅស៊ូ ម្រេច ផលនេសាទ អំបិល និងផ្លែឈើផ្សេងៗ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិផងដែរ៕
-
អ៊ុយក្រែនបដិសេធការដាក់ឱសានវាទរបស់រុស្ស៊ី (Video Inside)

រុស្ស៊ីបានដាក់ចំណុចឱសានវាទក្នុងសប្តាហ៍នេះ និងបានបង្ខំឱ្យអ៊ុយក្រែនត្រូវបំពេញតាម ប៉ុន្តែអ៊ុយក្រែនបានធ្វើព្រងើយមិនទទួលយក និងបញ្ជាក់ការប្តេជ្ញាធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ីជាបន្ត។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានថ្លែងព្រមានថាបើអ៊ុយក្រែនមិនធ្វើតាម គឺមានតែកងទ័ពរុស្ស៊ីនឹងសម្រេចជោគវាសនាឱ្យអ៊ុយក្រែនហើយ។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍
-
មនុស្សជិត១០០នាក់បានស្លាប់ និងរបួសដោយសារអគ្គិភ័យឆេះកាស៊ីណូ នៅប៉ោយប៉ែត (Video Inside)

-
កម្ពុជាផ្ទេរអគារសាលាក្តីខ្មែរក្រហមមកឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោក (Video Inside)

អគារសាលាក្តីខ្មែរក្រហម ត្រូវបានប្រគល់មកបញ្ជាការដ្ឋានកងទ័ពជើងគោកគ្រប់គ្រងវិញ ក្នុងពិធីមួយដែលបានអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២៨ ធ្នូ ឆ្នាំ២០២២។ កម្ពុជាបាន បញ្ចប់ដំណើរការសាលាក្តីខ្មែរក្រហមបន្ទាប់ពីមានការបិទបញ្ចប់សំណុំរឿង០០២ ដំណាក់កាលទី២ ក៏ដូចជាសំណុំរឿងក្តីទាំងមូល ក្រោយពេលសំណុំរឿងពាក់ព័ន្ធនឹង ការកាត់ទោសមេដឹកនាំខ្មែរក្រហមនេះ ត្រូវបានដំណើរការអស់រយៈពេល ១៥ឆ្នាំ ចាប់តាំងពី បើកដំណើរការស៊ើបអង្កេតដំបូងនោះមក។ អប្សរាណិតរាយការណ៍
-
កម្ពុជាបង្កើនដាក់ម៉ាស៊ីនស្កេនកំដៅនៅព្រលានយន្តហោះ (Video Inside)

កម្ពុជាបានបន្ថែមម៉ាស៊ីនស្កេនកំដៅចំនួន៣ នៅអាកាសដ្ឋានអន្ដរជាតិភ្នំពេញ ដើម្បីផ្ដល់នូវសុខសុវត្ថិភាពផ្នែកសុខភាពជូនអ្នកដំណើរមកកម្ពុជា។ ការបង្កើនម៉ាស៊ីនស្កេនកំដៅនេះ បានទន្ទឹមនឹងប្រទេសចិនបានប្រកាសបើកច្រកទ្វារព្រំដែនរបស់ខ្លួនក្រោយការបិទជិត អស់រយៈពេលបីឆ្នាំកន្លងមកនេះ។ ការបើកច្រកព្រំដែនចិនជាលើកដំបូងនេះ ត្រូវគេរំពឹងថាកម្ពុជា នឹងអាចទទួលបានភ្ញៀវទេសចរចិនសាឡើងវិញ ជាពិសេសក្នុងដើមឆ្នាំ២០២៣ ដែលមានការឈប់សម្រាកបុណ្យចូលឆ្នាំចិន។ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារសុខាភិបាល ចុះពិនិត្យស្ថានភាពអ្នកដំណើរ អញ្ជើញចូលមកប្រទេសកម្ពុជា តាមអាកាសដ្ឋានអន្ដរជាតិភ្នំពេញ។ លោកស្រីវេជ្ជបណ្ឌិតបានថ្លែងថា ក្រសួងសុខាភិបាលនឹងដាក់បន្ថែមនូវម៉ាស៊ីនស្កេនកំដៅ ចំនួន៣គ្រឿងទៀត នៅច្រកចេញចូល VIP ចំនួន១គ្រឿង និងច្រកធម្មតាចំនួន២គ្រឿង ដើម្បីធ្វើការតាមដានសុខភាពអ្នកដំណើរដែលចូលមកប្រទេសកម្ពុជា។
-
កម្ពុជារំលឹកទិវា២៤ឆ្នាំបញ្ចប់សង្គ្រាមស៊ីវិល (Video Inside)

កម្ពុជាបានប្រារព្ធទិវារំលឹកខូប២៤ឆ្នាំនៃការបញ្ចប់អតីតកាលសង្គ្រាមស៊ីវិលដែលនាំមកនូវ សន្តិភាព និងការអស់សង្គ្រាមជាលើកដំបូងមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំកន្លងមក ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដាក់ចេញនូវនយោបាយឈ្នះឈ្នះបញ្ចប់ សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា បានសរសេរបង្ហោះតាមបណ្តាញសង្គមនៅថ្ងៃព្រហស្បតិ៍ នេះថា «ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាខួប២៤ឆ្នាំហើយ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ ដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ»។ អប្សរាណិតរាយការណ៍
-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៨កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំឲ្យអ្នកមានទំនួលខុសត្រូវលើការងារ បើទោះបីជាការងារតូចតាចក្តី។ ការបំពេញកាតព្វផ្លូវការ ដោយយកចិត្តទុកដាក់ គឺជាលក្ខខណ្ឌសំខាន់មួយសម្រាប់សកម្មភាពវិជ្ជាជីវៈ ដែលអាចនឹងទទួលបានជោគជ័យ។ រាសីក្នុងពេលនេះនឹងផ្តល់ជូនលោកអ្នកនូវភាពស្រមើស្រមៃយ៉ាងសម្បូរបែប។ បើទោះជាយ៉ាងណាក៏ដោយ សូមផ្សារភ្ជាប់សកម្មភាពការងាររបស់អ្នកជាមួយនឹងការច្នៃប្រឌិតខ្ពស់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចមានលទ្ធភាពពេញលេញក្នុងការបំពេញការងារតាមការប៉ងប្រាថា្ន។ ក្នុងពេលនេះមិនចាំបាច់ត្រូវត្រូវធ្វើការប្រញាប់ប្រញាលពេលទេ ពីព្រោះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារដោយមិនបង្កើតឲ្យមានកំហុស។ ដោយឡែកសូមប្រើប្រាស់ពេលវេលាដើម្បីស្វែងរកពត៌មានសំខាន់ៗ ពិសេសការចូលរួមកម្មវិធីអប់រំ និងសិក្ខាសាលាផ្សេងៗដើម្បីទទួលបានចំណេះដឹង និងការ ត្រិះរិះបានល្អ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំកុំឲ្យផ្សារភ្ជាប់សារៈសំខាន់ការងារទៅនឹងបញ្ហា។ ក្នុងពេលនេះលទ្ធផលការងារធំដុំមិនទាន់អាចទទួលបានតាមបំណងប្រាថ្នានោះទេ ប៉ុន្តែក្នុងអនាគតដ៏ខ្លីនេះ អ្នកនឹងទទួលបានលាភសំណាងទាំងលុយកាក់ និងសម្ភារៈយ៉ាងសម្បូរបែប។ ចំពោះទំនាក់ទំនងជាមួយដៃគូ និងមិត្តរួមការងារអាចនឹងជួបភាពរអាក់រអួលខ្លះ ដូច្នេះសូមមានការអត់ធ្មត់ ហើយព្យាយាមបង្ហាញពីគោលគំនិតរបស់ខ្លួនឲ្យបានច្បាស់។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្ត្រអាជីពផ្តល់ជូនលោកអ្នកនូវភាពសម្បូរបែបក្នុងការគិតពិចារណា និងការវាយតម្លៃប្រកបដោយភាពសុទិដ្ឋិនិយម។ ក្នុងពេលនេះគួរតែគូសវាសផែនការអនាគតរបស់អ្នក ពីព្រោះអ្នកមានលទ្ធភាពធ្វើឲ្យអ្វីៗប្រសើរឡើងក្នុងកំរិតខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ…
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២២ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី៣០ ធ្នូ ២០២២ (មានវីដេអូ)
