Category: ទូរទស្សន៍

  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០៦ មករា ឆ្នាំ២០២៣ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០៦ មករា ឆ្នាំ២០២៣ (មានវីដេអូ)
  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៧ មករា ២០២៣ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៧ មករា ២០២៣ (មានវីដេអូ)
  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជិត ៣ពាន់នាក់ (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជិត ៣ពាន់នាក់ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តកើន ឡើងវិញចំនួន ១ពាន់១៤៣ករណី។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយៈពេល ២៤ម៉ោង ចុងក្រោយនេះ មានចំនួន ២ពាន់ ៩៩២ករណី ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន ៨ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាង ដែល មានចំនួន ១ពាន់ ៥៣៥ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួន តែ ២ករណីប៉ុណ្ណោះ ។ ប្រទេសប្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន តែ ១៩នាក់ប៉ុណ្ណោះ…

  • ចំណូលពីប្រាសាទអង្គរកើនឡើងវិញខ្លះ ក្រោយការធ្លាក់ចុះជាង២ឆ្នាំមកនេះ (Video Inside)

    ចំណូលពីប្រាសាទអង្គរកើនឡើងវិញខ្លះ ក្រោយការធ្លាក់ចុះជាង២ឆ្នាំមកនេះ (Video Inside)

    ចំណូលពីការលក់ប័ណ្ណចូលទស្សនាប្រាសាទអង្គរវត្ត បានកើនឡើងមកវិញក្នុងឆ្នាំ២០២២ ក្រោយការធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ។ យោងតាមសេចក្តី ប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរថ្ងៃទី៥មករានេះ ចំណូលពេញមួយឆ្នាំ២០២២នៃការលក់ បណ្ណចូលទស្សនាប្រាសាទអង្គរបានប្រាក់ចំណូល១១លាន ៥២ម៉ឺន៨ពាន់ ១៥៨ដុល្លារ ជាមួយនឹង ភ្ញៀវទេសចរណ៍បរទេស២៨ម៉ឺន៧ពាន់៤៥៤នាក់។ គួរបញ្ជាក់ថាក្នុងឆ្នាំ ២០២១ កន្លងមកនេះ ចំណូលពីវិស័យនេះ ទទួលបានប្រាក់ចំនួន២លាន៥១ម៉ឺន៥ពាន់៣០៦ដុល្លារ ជាមួយនឹងភ្ញៀវតែចំនួន៦ម៉ឺន២ពាន់២៦៣នាក់ទេ។ ចំណូលដែលបានពីការលក់សំបុត្រ ចូលទស្សនាអង្គរក្នុងឆ្នាំ២០២២ ត្រូវបានឧបត្ថម្ភចូលមូល និធិគន្ធបុប្ផាកម្ពុជា ចំនួន៥៧ម៉ឺន៤ពាន់ ៩០៨ដុល្លារ។

  • ខេត្តពោធិ៍សាត់បង្កើតភូមិថ្មីបន្ថែម១៥ភូមិ (Video Inside)

    ខេត្តពោធិ៍សាត់បង្កើតភូមិថ្មីបន្ថែម១៥ភូមិ (Video Inside)

    ខេត្តពោធិ៍សាត់ត្រូវបានបង្កើតភូមិថ្មីចំនួន១៥យោងតាមសេចក្តីសម្រេចមួយរបស់ក្រសួងមហាផ្ទៃ។ ភូមិទាំង១៥ដែលបានបង្កើតថ្មី គឺជាភូមិដែលបំបែកចេញខ្លះក្នុងក្រុងពោធិ៍សាត់, ក្នុងស្រុកកណ្តៀង, ក្នុងស្រុកបាកាន, ក្នុងស្រុកក្រគរ និងស្រុកភ្នំក្រវាញ។ ភូមិដែលបំបែក ចេញក្នុងក្រុងពោធិ៍សាត់មានចំនួន៧គឺភូមិបរវង្ស, ភូមិផ្ទះព្រៃ, ភូមិសំពៅមាស, ភូមិចំការចេក, ភូមិថ្មបីដុំ, ភូមិអូរត្រាវ និងភូមិឈើទាលរូង។ ចំណែកភូមិដែលបំបែកក្នុងស្រុកកណ្តៀងមាន ចំនួន២ គឺភូមិតាម៉ៅ និងភូមិប្រឡាយធំ។ ភូមិដែលបំបែកក្នុងស្រុកបាកាន មានមួយភូមិគឺភូមិពោល… ភូមិដែលបំបែកចេញក្នុងស្រុកក្រគរមាន២ គឺភូមិស្រគំ និងភូមិក្រាំងខឿន, ចំណែក ភូមិ ដែលបំបែកក្នុងស្រុកភ្នំក្រវាញមានបី គឺភូមិរគោ, ភូមិអូរ និងភូមិព្រៃអណ្តូង ។ ការបង្កើន ចំនួនភូមិ១៥ថ្មីនេះទៀត នឹងធ្វើឱ្យចំនួនភូមិនៅក្នុងប្រទេសកម្ពុជាបានកើនឡើងដល់១ម៉ឺន៤ ពាន់៤០៩។

  • រដ្ឋមន្ត្រីក្រសួងកសិកម្មបង្ហាញគន្លឹះថ្មីលើការរកស៊ីអង្ករ (Video Inside)

    រដ្ឋមន្ត្រីក្រសួងកសិកម្មបង្ហាញគន្លឹះថ្មីលើការរកស៊ីអង្ករ (Video Inside)

    រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហាញនូវគន្លឹះជំរុញវិស័យកសិកម្មដែលគេអាចប្រមូលចំណូល ថវិកាបានច្រើនជាពិសេសលើវិស័យអង្ករ។ កម្ពុជាគឺជាប្រទេសមួយដែលមានសមត្ថភាពនាំ អង្ករចេញទៅកាន់ទីផ្សារអន្តរជាតិ។ ការនាំអង្ករចេញរបស់កម្ពុជាកន្លងមកនេះ មានភាព ស្មុគស្មាញមួយចំនួនដែលខ្លះបានថ្លែងថាដើម្បីរកការចំណេញ គេត្រូវតែព្យាយាម ផលិតឱ្យបានច្រើននិងនាំចេញក្នុងតម្លៃថោក ប៉ុន្តែរដ្ឋមន្ត្រីក្រសួងកសិកម្មលោក ឌិត ទីណា ក្នុងសន្និសីទកាសែតមួយនាថ្ងៃទី៥ មករា ឆ្នាំ២០២៣ បានថ្លែងបង្ហាញការយល់ឃើញផ្ទុយពីនោះវិញ។ លោករដ្ឋមន្ត្រីបានថ្លែងថាក្នុងការរួមចំណែកជំរុញលើបញ្ហានេះផងដែរ ការឃោសនាពាណិជ្ជកម្ម និងការផ្សាយលើកកម្ពស់យល់ដឹងពីគុណភាពនៃផលិតផលរបស់កម្ពុជា ដល់ទីផ្សារ បរទេស គឺជាកិច្ចការចាំបាច់ដែលត្រូវរៀបចំធ្វើថែមទៀត ដើម្បីឱ្យបរទេសកាន់តែជ្រួតជ្រាប អំពីផលិតផលល្អរបស់កម្ពុជា។ កម្ពុជាក្នុងរយៈពេលចុងក្រោយនេះ បានក្លាយជាប្រទេសនៃការផលិតអង្ករល្អជាងគេនិង ទទួលបានចំណាត់ថ្នាក់លេខ១។ ទោះជាយ៉ាងណាក៏ដោយ ក្នុងវិស័យស្វែងរកពូជកាន់តែល្អ ថែមទៀតនោះ កម្ពុជាបានធ្វើការស្រាវជ្រាវយ៉ាងដិតដល់ និងបានរកឃើញនូវពូជស្រូវខ្លះទៀត ដែលរំពឹងថានឹងទទួលបានការគាំទ្រពីទីផ្សារអន្តរជាតិ។ កម្ពុជាបានដាក់ផែនការណ៍មុននេះក្នុងការចង់នាំអង្ករចេញឱ្យបានមួយលានតោនចូលក្នុងទីផ្សារបរទេស ប៉ុន្តែកម្ពុជាចាប់តាំងពីឆ្នាំ២០១៥នោះមក នៅមិនអាចសម្រេចបាននៅឡើយទេ។ ក្នុងឆ្នាំ២០២២កន្លងមកនេះ ការនាំចេញអង្កររបស់កម្ពុជាចូលទីផ្សារបរទេសទើបបានចំនួន ជាង៦៣ម៉ឺនតោនទៅកាន់៥៩ប្រទេស ក្នុងនោះប្រទេសចិនក្នុងលំដាប់ទី១ប្រមាណ៤៥ភាគ រយ, ទៅទ្វីបអឺរ៉ុបប្រមាណ៣៥ភាគរយ, ទៅកាន់ប្រទេសក្នុងសមាជិកអាស៊ាន១០ភាគរយ និងគោលដៅផ្សេងៗទៀតដូចជាប្រទេសក្នុងទ្វីប អាហ្វ្រិក, ទ្វីបអាមេរិក, អូស្ត្រាលី, រុស្ស៊ីនិង អ៊ុយក្រែនជាដើម។

  • យុវជនកម្ពុជាផ្តល់ទស្សនៈអ្វីគឺជាទិវា៧ មករា ឆ្នាំ១៩៧៩ (Video Inside)

    យុវជនកម្ពុជាផ្តល់ទស្សនៈអ្វីគឺជាទិវា៧ មករា ឆ្នាំ១៩៧៩ (Video Inside)

    នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ទិវាខួប៤៤ឆ្នាំរំលឹកព្រឹត្តិការណ៍រំដោះប្រទេសចេញរួចផុតពី ក្រញាំដៃរបបកាប់សម្លាប់ខ្មែរក្រហម នឹងឈានមកដល់ហើយ។ យុវជនកម្ពុជាបានថ្លែងថាគេ តែងចងចាំនូវមេរៀនជាប្រវត្តិសាស្ត្រនេះដោយការរំលឹកដឹងគុណទិវា៧មករា និងប្រឆាំងជានិច្ចចំពោះការឃោសនាអកុសលណាដែលចោទប្រកាន់ថាទិវា៧មករា គឺជាការលុកលុយឈ្លានពានរបស់វៀតណាមនោះ។ អប្សរាណិតរាយការណ៍

  • សហគមន៍ខ្មែរនៅក្រៅប្រទេសជួបជុំគ្នាអបអរសាទរទិវា៧មករា (Video Inside)

    សហគមន៍ខ្មែរនៅក្រៅប្រទេសជួបជុំគ្នាអបអរសាទរទិវា៧មករា (Video Inside)

    សហគមន៍ខ្មែរក្នុងប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានជួបជុំគ្នាក្នុងពិធីអបអរខួប ៤៤ឆ្នាំ ថ្ងៃ៧មករាដែលជាទិវាជួយរំដោះប្រជាពលរដ្ឋខ្មែររួចចាកផុតពីរបបកាប់សម្លាប់ខ្មែរក្រហម។ ពិធីជួបជុំពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ បានរៀបចំធ្វើនៅក្នុងក្រុងកង់បេរ៉ា នៃប្រទេសអូស្ត្រាលី នារសៀលថ្ងៃទី៤ មករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរដ្ឋលេខាធិការក្រសួងយុត្តិធម៌បណ្ឌិត គឹម សន្តិភាព។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថាពលរដ្ឋខ្មែរចងចាំជានិច្ចទិវា៧មករា (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថាពលរដ្ឋខ្មែរចងចាំជានិច្ចទិវា៧មករា (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាទិវា៧មករាដែលនឹងមកដល់វេលាចុងសប្តាហ៍នេះ គឺជាទិវា ដែលតែងស្ថិតដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋទូទៅ។ ប្រសាសន៍ថ្លែងរបស់ បណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តឧត្តមសាមគ្គី ហៅវត្តវាលកន្សែង នាខេត្តក្រចេះ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។ កម្ពុជាត្រៀមនឹងរៀបចំពិធីខួប៤៤ឆ្នាំ នៃទិវា៧មករា ដែលរំលឹកការរំដោះប្រទេសនាអតីតកាល ចេញរួចផុតពីរបបកាប់សម្លាប់ខ្មែរក្រហម ដឹកនាំដោយប៉ុលពតនាវេលាចុងសប្តាហ៍នេះ។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីសាសនាក្នុងខេត្តក្រចេះថា «ឈរលើមូលដ្ឋាននៃថ្ងៃជ័យជម្នះ៧មករា, កម្ពុជាបានបោះជំហានទៅមុខឥតឈប់ឈរ និងសម្រេចបាននូវសមិទ្ធ ផលប្រវត្តិសាស្ត្រជាច្រើន។ លោកបានថ្លែងទៀតថា អត្ថន័យ នៃគុណបំណាច់ ៧ មករានេះ នឹងបន្តស្ថិតដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប ដែលទទួលបានការជួយសង្គ្រោះអាយុជីវិតឱ្យរួចផុតពីការកាប់សម្លាប់ក្នុងរបបវាលពិតឃាតដ៏សាហាវយង់ឃ្នង។ កម្ពុជាក្នុងអតីតកាលដែលរស់នៅក្នុងរបបវាលពិឃាតខ្មែរក្រហម, ក្រុមអង្គការស្លៀកខោអាវ ខ្មៅ បានចាប់បង្ខំពលរដ្ឋធ្វើពលកម្មធ្ងន់ធ្ងរដោយផ្តល់អាហារទទួលទានមិនបានគ្រប់គ្រាន់ ឡើយ។ អតីតអ្នករដ្ឋការ, សាស្ត្រាចារ្យ, និស្សិតបញ្ញវ័ន្ត បានក្លាយជាមុខព្រួញនៃការ វាយ កម្ទេចរបស់ក្រុមអង្គការស្លៀកខោអាវខ្មៅ។ ក្នុងអតីតកាលនៃការគ្រប់គ្រងរបស់របបខ្មែរក្រហម រយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ មានមនុស្សស្លាប់ច្រើនលាននាក់ដោយសារការឈឺគ្មានថ្នាំ សង្កូវ,…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៥កើត ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៥កើត ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកដែលប្រកបអាជីវកម្មមានអំណោយផលយ៉ាងខ្លាំងក្នុងការបង្កើតមុខរបរថ្មី បណ្តាក់ទុន ឬគិតចង់ផ្លាស់ប្តូរកន្លែងធ្វើការ ពីព្រោះផលចំណេញមានកំរិតខ្ពស់។ ចំណែកអ្នកធ្វើការរដ្ឋឯកជនអាចនឹងទទួលការតម្លើងប្រាក់ខែ ឬទទួលបានការលើកទឹកចិត្តពីសំណាក់មនុស្សរួមក្រុម ជាពិសេសថា្នក់លើ។ ថ្ងៃនេះអ្នកមានអំណោយផលពេញមួយថ្ងៃតែម្តង ដូច្នេះអ្នកអាចផ្តើមការងារពេលណាក៏មិនយឺតពេលនោះទេ។ ដោយឡែកសូមថែរក្សាសុខភាព ដោយរកពេលវេលាសម្រាកបន្ថែម។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអ្នកទំនងជាប្រឈមមុខនឹងលួចបន្លំ ឬការបោកប្រាស់ពីមនុស្សនៅជុំវិញខ្លួន ជាពិសេសអ្នកធ្វើការរួមគ្នា។ ប៉ុន្តែមិនមានន័យថាលោកអ្នកត្រូវសង្ស័យមនុស្សគ្រប់គ្នានោះទេ គឺគ្រាន់តែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ហើយគិតគូរឲ្យបានវែងឆ្ងាយ។ ក្រៅពីនេះ សូមលោកអ្នកវាយតម្លៃស្ថានភាពងាយស្រួលពេក ត្រូវប្រុងប្រយ័ត្នជានិច្ច ហើយចំណាយពេលវេលាបន្ថែមធ្វើការងារដែលមានក្នុងដៃ។ ក្រៅពីនេះ លោកអ្នកនៅតែមានលទ្ធភាពគ្រប់គ្រាន់ការពារទស្សនៈយោបល់ខ្លួនដោយត្រឹមត្រូវ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចសម្រេចការងារនានាតាមបំណងប្រាថ្នា ដូច្នេះសូមកុំមានការព្រួយបារម្ភ ចូរធ្វើការ ឬបង្ហាញសមត្ថភាពរបស់អ្នកដោយការជឿជាក់។ ថ្ងៃនេះមានអំណោយដល់លោកអ្នកដែលចង់ផ្លាស់ប្តូរការងារ ពីព្រោះអ្វីៗនឹងទទួលបានសញ្ញាណវិជ្ជមាន ​ព្រមទាំងស្ថិតក្នុងភាពស្ថិតស្ថេរក្នុងរយៈពេលយូរ។​ ក្រៅពីនេះសូមលោកអ្នកធ្វើការងារយោងទៅលើសមត្ថភាព និងបទពិសោធន៍។ ដោយឡែក សូមប្រុងប្រយ័ត្នចំពោះទំនាក់ទំនងជាមួយមនុស្សថ្មីនៅក្នុងថ្ងៃនេះ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ…