-
ពលរដ្ឋក្នុងទ្វីបអឺរ៉ុបបន្តផ្តល់សារលិខិតសម្តែងការរង់ចាំស្វាគមន៍សម្តេចតេជោនៅបែលហ្ស៊ីក

-
កងកម្លាំងមួកខៀវថ្មីរបស់កម្ពុជាបញ្ជូនទៅប្រទេសម៉ាលីដើម្បីផ្លាស់ប្តូរកម្លាំងចាស់

កម្លាំងទាហានមួកខៀវកម្ពុជាចំនួន២កងអនុសេនាធំ បានចាកចេញពីកម្ពុជាចូលរួមបំពេញ បេសកកម្មថែរក្សាសន្តិភាព ក្នុងប្រទេសម៉ាលី ដែលជាប្រទេស នៃចំណុចក្តៅមួយដែលធ្លាប់ធ្វើឱ្យកងកម្លាំងកម្ពុជា៣នាក់បានរងរបួសនាពេលថ្មីៗកន្លងមកនេះ។ អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក្នុងឱកាសជូនដំណើរ កងកម្លាំងមួកខៀវចំនួន២៧៣នាក់ នៃកងអនុសេនាធំវិស្វកម្មថែទាំព្រលានយន្តហោះ និងកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ កាលពីយប់ថ្ងៃទី៥ ធ្នូ ឆ្នាំ២០២២ បានថ្លែងដាស់តឿនដល់ កងកម្លាំងបញ្ជូនទៅថ្មី ត្រូវបង្កើនការប្រុងប្រយ័ត្នសន្តិសុខគ្រប់ពេលវេលា។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងប្រាប់ជុំវិញការរងរបួសរបស់កងកម្លាំងទ័ពមួកខៀវទាំង៣រួប ក្នុងព្រឹត្តិការណ៍ថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២២ ខណៈធ្វើដំណើរតាមរថយន្តយោធាបំពេញបេសកកម្ម ប៉ុន្តែពេលនោះរថយន្តដែលកំពុងបើកបរស្រាប់តែបានបើកកិនគ្រាប់មីនបង្កៃ។ ក្នុងហេតុការណ៍នោះព្រិន្ទបាលត្រី ពេញ រស្មី ដែលបើកបរបានរងរបួសធ្ងន់, ចំណែកព្រិន្ទបាលត្រី ម៉ី គឹមថុង បុគ្គលិកពេទ្យ របួសស្រាលប៉ះក្បាល និងព្រិន្ទបាលត្រី ម៉ែន ថារ៉ា បានថ្លោះចង្កេះ។ នាយឧត្តមសេនីយ៍ សែមសុវណ្ណនី បានដាស់តឿនកងកម្លាំងមួកខៀវកម្ពុជាត្រងត្រាប់ស្តាប់ នូវបទបញ្ជាអង្គភាព និងបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលាក្នុងការការពារខ្លួន នៅក្នុងការចុះបំពេញបេសកកម្មរក្សាសន្តិភាពក្នុងប្រទេសម៉ាលីនោះ។ កម្ពុជាបច្ចុប្បន្នមានកម្លាំងមួកខៀវជាង៨០០នាក់ ដែលបាននឹងកំពុងឈរជើងបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅតាមប្រទេសមួយចំនួន រួមមាន៖ ប្រទេសម៉ាលី ស៊ូដង់ខាងត្បូង លីបង់ និងអាហ្វ្រិកកណ្តាល…
-
14/ កិច្ចសន្ទនា២០២២៖ កម្ពុជាខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ ក្នុងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស

-
សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី៦ ធ្នូ ឆ្នាំ២០២២ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី៧ ឆ្នូ ២០២២ (មានវីដេអូ)

-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងជាង ២ម៉ឺននាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានការថយ ចុះចំនួន១ម៉ឺន ៣ពាន់ ៦២៦ករណី បើប្រៀបធៀបនឹងតួលេខឆ្លងសរុប រយៈពេល៣ថ្ងៃដូចគ្នា កាលពីសប្តាហ៍មុន ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយះពេលបីថ្ងៃមកនេះ មានចំនួន ២ម៉ឺន៤ពាន់ ២៣២ករណី ដែលឆ្លងលើប្រទេសចំនួន ៨ នៅអាស៊ានរួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និង ប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រ ទេសដែលមានតួលេខឆ្លងច្រើនជាងគេដដែល ដែលមានចំនួន ១ម៉ឺន ៣៨៣ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនតែ ៣៧ករណី ។ ប្រទេសព្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ១៨២នាក់ ក្នុងនោះប្រទេសឥណ្ឌូណេស៊ី មានមនុស្សស្លាប់ចំនួន…
-
៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន៣៧ករណី (Video Inside)

ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ការឆ្លងថ្មីកូវីដ១៩មានចំនួន ៣៧ករណី ដែលកើន ឡើងច្រើនជាងសប្តាហ៍មុនជាងទ្វេដង ។ តួលេខឆ្លងកូវីដ១៩ កាលពីសប្តាហ៍មុនមានតែចំនួន ១៨ករណីនោះទេ ដែលសកម្មភាពកម្រើកសាឡើងវិញនេះ គឺជាតួលេខកើនខ្ពស់គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ ។ យោងតាមក្រសួងសុខាភិបាលកាលពីថ្ងៃសៅរ៍ មានការឆ្លងចំនួន ១១ករណី, ថ្ងៃអាទិត្យមាន ១១ករណី និងនៅថ្ងៃច័ន្ទនេះកើនដល់ ១៥ករណីផងទៀត ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងទាំង ៣៧ករណី វេលា៧២ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំង អស់ ។ កម្ពុជានៅតែបន្តការចាក់វ៉ាក់សាំងកូវីដ១៩ ជាដដែល ដើម្បីជម្រុញភាពស៊ាំក្នុងសហគមន៍ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី២៨ វិច្ឆិកា បាន កើនដល់ចំនួន ១៥លាន ២២ម៉ឺន ៦ពាន់ ៧៧៣នាក់ ដែលស្មើនឹង ៩៥,១៩ ភាគរយ ៕
-
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថាគ្រួសារងាយរងគ្រោះ…នឹងទទួលការឧបត្ថម្ភបីលើក (Video Inside)

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសមួយ បញ្ជាក់ថា គ្រួសារងាយរងហានិភ័យពីសំពាធអតិផរណា នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២តទៅ ។ សេចក្តីប្រកាសដែលទទួលបាននៅថ្ងៃចន្ទនេះ បានបញ្ជាក់ថា គ្រួសារងាយរងហានិភ័យ ដែលបានកំណត់អត្តសញ្ញាណដោយក្រសួងផែនការ នឹងត្រូវទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ចំនួន៣លើក ដែលលើកទី១នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២, លើកទី២នៅថ្ងៃ ទី១០ ខែមេសាឆ្នាំ២០២៣ និងលើកទី៣ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ សេចក្តីប្រកាស ដដែលបញ្ជាក់ថាការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមាន សំពាធអតិផរណា ត្រូវបានអនុវត្តដោយមូលនិធិជាតិជំនួយសង្គម ដោយប្រើប្រាស់យន្តការ ដែលមានស្រាប់របស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុង ពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ តាមរយៈធនាគារវីង៕
-
គណៈឆ្មបកម្ពុជារៀបចំសិក្ខាសាលាក្រោយឆ្មបម្នាក់ប្រព្រឹត្តហួសវិជ្ជាជីវៈស្ទើរបណ្តាលឱ្យអ្នក ជម្ងឺស្លាប់ (Video Inside)

គណៈឆ្មបកម្ពុជាបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីដែនកំណត់និងនិយាមវិជ្ជាជីវៈឆ្មប ដែលសិក្ខាសាលានេះ ធ្វើឡើងក្រោយមានការរិះគន់ជុំវិញសេវាកម្ម ឆ្មបនៅគ្លីនីកឯកជនមួយ ក្នុងខេត្តកំពង់ស្ពឺ បានប៉ះពាល់សុខភាពមាតាម្នាក់ ដែលស្ទើរតែនឹងបាត់បង់ជីវិតថែមទៀត។ សិក្ខាសាលានៅថ្ងៃទី៥ ធ្នូ ឆ្នាំ២០២២ បានស្ថិតក្រោមអធិបតីភាព រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យ ធា គ្រុយ ដែលបានថ្លែងថាកិច្ចការរបស់ឆ្មប គឺខុសពីអាជីវកម្មរក ស៊ីលក់ដូរ។ ប្រសាសន៍បញ្ជាក់របស់សាស្ត្រាចារ្យ ធា គ្រុយ អំពីកាតព្វកិច្ចរបស់ឆ្មបនេះ គឺនៅបន្ទាប់ពីក្រសួងសុខាភិបាលបានដាក់ពិន័យឆ្មបម្នាក់ឈ្មោះ អ៊ឹង ធារិន នៃមជ្ឈមណ្ឌលឯកជនដើមអង្ក្រង នៃស្រុកគងពិសីខេត្តកំពង់ស្ពឺ។ ស្ត្រីជាមាតាអាយុ២២ឆ្នាំឈ្មោះ សឿន ស្រីអូន បានទៅរកពេទ្យឆ្មបនៅទីនោះដើម្បីជួយវះកាត់ បន្ទាប់ពីទារកអាយុ៥ខែស្លាប់ក្នុងផ្ទៃ ប៉ុន្តែក្នុងការព្យាបាលនោះ ស្ត្រីឆ្មបដែលគ្មានជំនាញនោះទាល់តែសោះ ត្រូវគេរាយការណ៍ថា គាត់ថែមទាំងបានកាត់ ដោយទាំងពោះវៀនស្ត្រីអ្នកជម្ងឺ ដែលវិះតែនឹងអស់ជីវិត។ លោកសាស្ត្រាចារ្យ ធា គ្រុយ បានថ្លែងដាស់តឿនថាឆ្មបដែលគ្មានជំនាញ មិនត្រូវធ្វើអ្វីដែលហួសពីជំនាញរបស់ខ្លួននោះទេ។ ក្រសួងសុខាភិបាល នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថ្ងៃទី៣០វិច្ឆិកា បានដាក់ទណ្ឌកម្មឆ្មប ឈ្មោះ អ៊ឹង ធារិន នោះ ដោយការផ្អាកការប្រកបវិជ្ជាជីវៈឆ្មបរយៈពេល២ឆ្នាំ។ លោកសាស្ត្រាចារ្យ ធា គ្រុយ បានថ្លែងព្រមានថាបើស្ត្រីឆ្មបរូបនោះ បន្តប្រព្រឹត្តនូវអំពើដដែល…
-
សម្តេចតេជោ និងគណៈប្រតិភូត្រៀមធ្វើដំណើរជិតមួយម៉ឺនគីឡូចូលរួមខួប៤៥ឆ្នាំអឺរ៉ុប និង អាស៊ាន ក្រោមប្រធានបទ«វេញត្បាញមហាសមុទ្ទអបអរសាទរខួបទំនាក់ទំនង៤៥ឆ្នាំ» (Video Inside)

ដំណើរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូក្នុងប្រទេសបែលហ្ស៊ីក នៃទ្វីបអឺរ៉ុប នឹងមកដល់រយៈពេល៧ថ្ងៃទៅមុខទៀតនេះ។ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ នឹងអញ្ជើញចូលរួមក្នុងខួបលើកទី៤៥នៃភាពជាដៃគូសន្ទនារវាង អឺរ៉ុប និងអាស៊ាន ដែលនឹងមានរៀបចំព្រឹត្តិការណ៍ជួបប្រជុំកំពូលមួយចំនួនថែមទៀត។ ប្រជាពលរដ្ឋខ្មែរជាច្រើនក្នុងទ្វីបអឺរ៉ុប បានបន្តធ្វើសារលិខិតតាមប្រព័ន្ធវីដេអូសង្គម ស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ដែលនឹងចាកចេញពីកម្ពុជានៅថ្ងៃទី១២ ធ្នូ ឆ្នាំ២០២២។ ចម្ងាយរវាងកម្ពុជានិងប្រទេសបែលហ្ស៊ីក មានប្រវែងជាង៩ពាន់៥៦៧គីឡូម៉ែត្រ ដែលនឹងធ្វើដំណើររយៈពេលជាង១៨ម៉ោងតាមជើងយន្តហោះ។ អប្សរាណិតរាយការណ៍