-
តម្លៃប្រេងឥន្ធនៈបន្តធ្លាក់ចុះ (Video Inside)

តម្លៃប្រេងសាំង បានបន្ដធ្លាក់ចុះថែមទៀត សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្មតម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ គឺប្រេងសាំងធម្មតាមានតម្លៃ៤ពាន់២០០រៀលក្នុង១លីត្រ ដែលតម្លៃនេះបានថយចុះចំនួន១៥០រៀល បើធៀបទៅការលក់រយៈពេល១០ថ្ងៃមុន… ចំណែកប្រេងម៉ាស៊ូតមានតម្លៃចំនួន៤ពាន់៦៥០រៀល ក្នុង១លីត្រ ដែលតម្លែនេះ ធ្លាក់ចុះចំនួន ៣៥០រៀល បើធៀបទៅនឹងការលក់រយៈ ពេល១០ថ្ងៃមុន។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មទេ ប៉ុន្តែតម្លៃលក់ តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រ តាមស្ថានីយ៍ខ្លះគឺមាន តម្លៃចំនួន៤ពាន់៨៥០រៀល និងកន្លែងខ្លះមានតម្លៃចំនួន៤ពាន់៨០០រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។
-
កម្ពុជាបូជាអដ្ឋិធាតុយុទ្ធជនតស៊ូ៤៩នាក់ ដែលយកចេញពីផ្នូរកប់ ក្នុងប្រទេសវៀតណាម (Video Inside)

អដ្ឋិធាតុយុទ្ធជនកម្ពុជា៤៩រូប ដែលបានធ្វើពិធីសាសនានាំមកពីប្រទេសវៀតណាម ត្រូវបានធ្វើពីធីបូជាតាមប្រពៃណីនៅតំបន់ X16 នៅថ្ងៃទី២ធ្នូឆ្នាំ២០២២។ ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ ពិធីដ៏អធិកអធមនេះ ការចូលរួមពីថ្នាក់ដឹកនាំ វៀតណាម ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ ផ្សេងទៀតក្នុងតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងក្នុងពិធីបូជាអដ្ឋិធាតុយុទ្ធជនតស៊ូកម្ពុជាទាំង៤៩រូប។ កម្ពុជាក្នុងអម្លុងកាលនៃការដឹកនាំតស៊ូដើម្បីធ្វើការរំដោះប្រទេសជាតិ មានយុទ្ធជនតស៊ូ៤៩ រូបនៃអង្គភាព១២៥ ដែលបង្កើតដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានពលីជីវិត ។ អដ្ឋិធាតុរបស់យុទ្ធជនតស៊ូទាំងនោះ មុននេះត្រូវបានរក្សាទុកក្នុងវិមានអនុស្សាវរីយ៍ មួយនៅក្នុង ឃុំឡុងយ៉ាវ ស្រុកឡុងខាញ់ ខេត្តដុងណាយ។ ប្រវត្តិនៃយុទ្ធជនតស៊ូទាំង៤៩នាក់នោះ ត្រូវប្រវត្តិសាស្ត្របានកត់ត្រានៃការបង្កើតអង្គភាព ១២៥ ដែលជាចំណុចចាប់ផ្តើមដំបូងបង្អស់ នៃចលនាតស៊ូរំដោះប្រទេសកម្ពុជា ចេញពីយុគខ្មៅងងឹត នៃសម័យរបបខ្មែរក្រហមប៉ុលពត។ នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងបង្ហាញទឹកចិត្តនឹករលឹកដល់អ្នកតស៊ូដែលលះបង់ជីវិតក្នុងបុព្វហេតុរំដោះជាតិ។
-
ប្រធានព្រឹទ្ធសភាកម្ពុជាចាត់ទុកអតីតប្រធានាធិបតីចិនលោក ជាំង ជឺមីន គឺជាមិត្តភក្តិដ៏ល្អរបស់កម្ពុជា (Video Inside)

ប្រធានព្រឹទ្ធសភា នៃប្រទេសកម្ពុជាសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពអតីតប្រធានាធិបតីចិន លោក ជាំង ជឺមីន។ សារលិខិតថ្ងៃទី២ ធ្នូ ឆ្នាំ២០២២ តាមរយៈលោក វ៉ាង យ៉ាង នៃប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានចាត់ទុកលោក ជាំង ជឺមីន «គឺជារដ្ឋបុរសដ៏ឆ្នើមដែលបានលះបង់ស្ទើពេញមួយជីវិត ដើម្បីបុព្វហេតុអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេសចិនឱ្យមានការរីកចម្រើនដ៏អស្ចារ្យ នាំមកនូវវឌ្ឍនភាព វិបុលភាពដ៏ត្រចះត្រចង់ ជូនប្រជាជនចិន និងនាំមកជូនជាតិនូវកិត្យានុភាព ឧត្ដមភាពដ៏ខ្លាំង ក្លានៅក្នុងតំបន់ និងសកលលោក»។ គួរបញ្ជាក់ថាលោក ជាំង ជឺមីន អាយុ៩៦ឆ្នាំ ត្រូវបណ្តាញសារព័ត៌មានផ្សព្វផ្សាយ នៃប្រទេសចិន បានបញ្ជាក់ថាលោកបានទទួលមរណភាព កាលពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២២ ដោយសារជម្ងឺមហារីកឈាមក្នុងមន្ទីរពេទ្យ នៃក្រុងសៀងហៃ។ សាររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសរសេរថា «លោក ជាំង ជឺមីន គឺជាមិត្តភក្តិដ៏ល្អរបស់កម្ពុជា ដែលបានយកចិត្តទុកដាក់ និងផ្ដល់សារៈសំខាន់ខ្ពស់ដល់ការថែរក្សាពូន ជ្រំ ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជា-ចិន និងធ្លាប់បានរួមដំណើរជាមួយប្រជាជនកម្ពុជា ក្នុងការកសាង…
-
ពលរដ្ឋខ្មែរក្នុងទ្វីបអឺរ៉ុបសម្តែងការស្វាគមន៍ត្រៀមទទួលដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន (Video Inside)

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូគ្រោងនឹងបំពេញទស្សនកិច្ចក្នុងទ្វីបអឺរ៉ុប នៅមុនពាក់កណ្តាលខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ដើម្បីចូលរួមក្នុងខួបលើកទី៤៥ នៃភាពជាដៃគូសន្ទនារវាងអឺរ៉ុប និងអាស៊ាន ដែលនឹងមានរៀបចំព្រឹត្តិការណ៍ជួបប្រជុំកំពូលជាច្រើននៅទីនោះ។ ខួបលើកទី៤៥នៃភាពជាដៃគូសន្ទនារវាងអឺរ៉ុប និងអាស៊ាន នឹងរៀបចំធ្វើនៅក្នុងក្រុងប្រុចសែល នៃប្រទេសបែលហ្ស៊ីក នៅចំថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២២។ ប្រជាពលរដ្ឋខ្មែរជាច្រើនបានចាប់ផ្តើមធ្វើសារស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចតេជោហ៊ុន សែន ជាបណ្តើរចាប់ពីសប្តាហ៍នេះហើយ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
មន្ត្រីអនុព័ន្ធយោធាស្ថានទូតអង់គ្លេសបញ្ជាក់ការប្តេជ្ញាបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា (Video Inside)

សេនានុព័ន្ធស្ថានទូតអង់គ្លេសប្រចាំកម្ពុជា លោកវរសេនីយ៍ឯក ចេមី មូរ៉េ JAMIE MURRAY បានប្តេជ្ញាចិត្តបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងអង់គេ្លសឲ្យកាន់តែជិតស្និទ្ធ។ ការប្តេជ្ញាចិត្តនេះបានធ្វើឡើង ក្នុងជំនួបមួយកាលពីរសៀលថ្ងៃទី១ ធ្នូ ឆ្នាំ២០២២ រវាងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ លោកវរសេនីយ៍ឯក ចេមី មូរ៉េ ដែលមាននិវេសនដ្ឋាននៅប្រទេសសិង្ហបុរី ទើបបានឡើងចូលកាន់មុខតំណែងសេនានុព័ន្ធយោធាស្ថានទូតអង់គ្លេស កាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅ។ លោកវរសេនីយ៍ឯកចេមី មូរ៉េ បានសម្តែងនូវក្តីរីករាយបានថ្លែងតាំងចិត្តថាជាមួយនឹងបទពិសោធន៍ការងារជាយូរឆ្នាំដែលលោកមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ លោកនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរឱ្យបានជិតស្និទ្ធ និងមានចីរភាពទៅមុខ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការពេញចិត្តចំពោះការប្តេជ្ញា ក្នុងការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា និងអង់គ្លេសលើវិស័យការពារជាតិ។ លោកឧត្តមសេនីយ៍មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស ដែលបានជួយឧបត្ថម្ភគាំទ្រកម្ពុជា ក្នុងដំណាក់កាលស្វែងរកសន្តិភាពនាទសវត្សរ៍ឆ្នាំ១៩៩០ និងបន្តរហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម, អប់រំ, ការបោសសម្អាតមីន និងការប្រយុទ្ធក្នុងជំងឺកូវីដ-១៩ ជាដើម។
-
សម្តេចតេជោប្រាប់អភិបាលក្រុងអាស៊ាននូវកត្តាសន្តិភាព និងស្ថិរភាពដែលជាគន្លឹះ នៃការកសាងទីក្រុងអាស៊ានប្រកបដោយចិរភាព (Video Inside)

កិច្ចប្រជុំអភិបាលក្រុងអាស៊ានឆ្នាំ២០២២ បានចាប់ផ្តើមនៅថ្ងៃសុក្រទី២ ធ្នូ ឆ្នាំ២០២២ ដោយអ្នកចូលរួមទាំងអស់ បានស្តាប់ដោយយកចិត្តទុកដាក់នូវការផ្តល់អនុសាសន៍របស់ប្រធានអាស៊ានឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍៥ចំណុចដែលជាមូលដ្ឋានគន្លឹះ នៃការកសាង និងតភ្ជាប់ទីក្រុងអាស៊ានឆ្ពោះទៅរកសហគមន៍ប្រកបដោយចិរភាព, បរិយាបន្ន និងភាពធន់។ អប្សរាណិតរាយការណ៍
-
សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី២ ធ្នូ ឆ្នាំ២០២២ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី៣ ឆ្នូ ២០២២ (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងជាង ១ម៉ឺននាក់

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១ម៉ឺន ២០៥ករណីដែលថយចុះចំនួន ៣៧៣ករណី បើប្រៀបធៀបតួលេខឆ្លងសរុបកាលពីម្សិលមិញ ។ នៅក្នុងអាស៊ានថ្ងៃនេះ មានប្រទេសចំនួន ៨ ដែលមានករណីឆ្លងថ្មីកូវីដ១៩ ដែលរួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសដែលមានតួលេខឆ្លងច្រើន ជាងគេ ដដែល ដែលមានចំនួន ៥ពាន់ ៦០៩ករណី ស្មើនឹងប្រមាណ ៥៥ភាគរយ នៃតួលេខឆ្លងសរុប នៃបណ្តាប្រទេសដែលរកឃើញឆ្លងនៅអាស៊ាននៅថ្ងៃនេះ ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនតែ ៧ករណីប៉ុណ្ណោះ ។ ប្រទេសព្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨២នាក់ ក្នុងនោះប្រទេសឥណ្ឌូណេស៊ី មានមនុស្សស្លាប់ចំនួន ៤១នាក់…
-
២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ចំនួន ៧ករណី

តួលេខឆ្លងថ្មីកូវីដ១៩នៅកម្ពុជា បានថយចុះវិញចំនួន១០ករណី ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ បើប្រៀបធៀបនឹងការរកឃើញឆ្លងកាលពីម្សិលមិញ ។ យោងតាមក្រសួងសុខាភិ បាលការឆ្លងថ្មីកូវីដ១៩ នៅថ្ងៃនេះមានចំនួន ៧ករណី ដែលកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជានៅតែបន្តការចាក់វ៉ាក់សាំងកូវីដ១៩ ជាដដែលដើម្បីជម្រុញភាពស៊ាំក្នុង សហគមន៍ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី២៩ វិច្ឆិកា បានកើនដល់ចំនួន ១៥លាន ២២ម៉ឺន ៨ពាន់ ៤៥៦នាក់ ដែលស្មើនឹង ៩៥,១៨ភាគរយ ។