-
បណ្ឌិត ហ៊ុន ម៉ាណែត ទទួលជួបពាណិជ្ជករ និងអាជីវករមកពីរដ្ឋកាលីហ្វ័រនីញ៉ា (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជាបានបើកចំហសម្រាប់ធុរកិច្ចមកពីគ្រប់បណ្តាប្រទេស លើសាកលលោក ដែលប្រសាសន៍ថ្លែងនេះ បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលមួយជាមួយក្រុមពាណិជ្ជករ និងអាជីវករមកពីរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិកដែលបានមកជួបជុំគ្នាធ្វើសិក្ខាសាលានៅរាជធានីភ្នំពេញ។ ជាមួយនឹងប្រសាសន៍បញ្ជាក់ថាកម្ពុជាបើកចំហរទ្វារសម្រាប់ធុរកិច្ចនោះ, បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងរំពឹងថា ទីផ្សារសកលលោកក៏នឹងបើកចំហរសម្រាប់គ្រប់ផលិតផលរបស់កម្ពុជា ក្នុងការនាំចេញនោះ ផងដែរ។ ប្រសាសន៍សំណេះសំណាលនេះ បានធ្វើឡើងនារសៀលថ្ងៃអាទិត្យទី៤ ធ្នូ បន្ទាប់ពីសិក្ខាសាលាមួយដែលប្រមូលក្រុមពាណិជ្ជករ និងវិនិយោគបរទេសនានាពីរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិកមកជួបជុំគ្នាក្នុងរាជធានីភ្នំពេញ។ សិក្ខាសាលាស្តីពី «ការនាំចេញផលិតផល ចំណី អាហារទៅកាន់ទីផ្សារសហរដ្ឋអាមេរិក» ប្រព្រឹត្តទៅថ្ងៃទី៣ខែធ្នូ បានរៀបចំសម្របសម្រួល ដោយលោក ហួត គីមឆា អគ្គកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រនីញ៉ា។ ក្នុងប្រសាសន៍សំណេះសំណាលនោះ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងលើកទឹកចិត្តដល់ក្រុមពាណិជ្ជករ និងអាជីវករមកពីសហរដ្ឋអាមេរិក ក្នុងការប្រមើលលើវិស័យ ដទៃទៀតនៅក្នុងគ្រប់ខ្សែចង្វាក់ផលិតកម្ម ដើម្បីពង្រីកនូវកាលានុវត្តភាពនៃការអភិវឌ្ឍន៍។
-
GPO15: ភូមិសាស្រ្តនយោបាយ៖ តើពិភពលោកអាចដោះស្រាយដោយរបៀបណា ចំពោះទណ្ឌកម្មថ្មីលើវិស័យប្រេងរបស់រុស្ស៊ី?

-
សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី៥ ធ្នូ ឆ្នាំ២០២២ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី៦ ឆ្នូ ២០២២ (មានវីដេអូ)

-
សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី៤ ធ្នូ ឆ្នាំ២០២២ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី៥ ឆ្នូ ២០២២ (មានវីដេអូ)

-
សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី៣ ធ្នូ ឆ្នាំ២០២២ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី៤ ឆ្នូ ២០២២ (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងជាង ១ម៉ឺននាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានការកើន ឡើងចំនួន៤០៣ករណី បើប្រៀបធៀបនឹងតួលេខឆ្លងសរុប ដែលបានរកឃើញឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានថ្ងៃនេះ មានចំនួន ១ម៉ឺន ៥៤១ករណី ដែលឆ្លង លើប្រទេសចំនួន ៨ នៅអាស៊ានរួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និង ប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសដែល មានតួលេខឆ្លងច្រើនជាងគេដដែល ដែលមានចំនួន៤ពាន់ ៩៧៧ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនតែ ១៤ករណីប៉ុណ្ណោះ ។ ប្រទេសប្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨៣នាក់ ក្នុងនោះប្រទេសឥណ្ឌូណេស៊ី មានមនុស្សស្លាប់ចំនួន ៥៤នាក់ ជាតួលេខ…
-
២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ចំនួន ១៤ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ នៅកម្ពុជា ក្នុងរយៈពេល ២៤ម៉ោងមកនេះ មានចំនួន ១៤ករណី ដែលជាតួលេខឆ្លងកើនឡើងច្រើនជាងម្សិលមិញចំនួន ៧ករណី ។ យោងតាមក្រសួងសុខាភិបាលការឆ្លងថ្មីកូវីដ១៩ ទាំង ១៤ករណី នៅថ្ងៃនេះ សុទ្ធកើតឡើង ក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជាដែលកំពុងរស់នៅក្នុងរបត់នៃគន្លងថ្មីនៃជម្ងឺកូវីដ១៩នៅ តែបន្តការចាក់វ៉ាក់សាំងកូវីដ១៩ ជាដដែលដើម្បីជម្រុញភាពស៊ាំក្នុងសហគមន៍កាន់តែខ្លាំង ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី២៩ វិច្ឆិកា បានកើនដល់ចំនួន ១៥លាន ២២ម៉ឺន ៨ពាន់ ៨៥៥នាក់ ដែលស្មើនឹង ៩៥,១៨ភាគរយ ។