-
២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ចំនួន ១៧ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩នៅកម្ពុជា បានឈានដល់២ខ្ទង់ឡើងវិញក្នុងរយៈពេល២៤ម៉ោងកន្លង មកនេះ។ យោងតាមក្រសួងសុខាភិបាល តួលេខឆ្លងថ្ងៃនេះមានចំនួន១៧ករណី ដែលជាតួលេខកើនខ្ពស់គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ ។ តួលេខឆ្លងថ្មី ១៧ករណីនៅថ្ងៃនេះ បានកើនឡើងចំនួន៨ករណី បើប្រៀបធៀបនឹងម្សិលមិញ ។ ការរកឃើញឆ្លងថ្មីនៅថ្ងៃនេះ បានកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជានៅតែបន្តការចាក់វ៉ាក់សាំងកូវីដ១៩ ជាដដែលដើម្បីជម្រុញភាពស៊ាំក្នុងសហគមន៍ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី៣០ វិច្ឆិកា បានកើនដល់ ចំនួន ១៥លាន ២២ម៉ឺន ៧ពាន់ ៩៤៨នាក់ ដែលស្មើនឹង ៩៥,១៧ភាគរយ ។
-
ស្នងការដ្ឋាននគរបាលរាជធានីជម្រុញការធ្វើអត្តសញ្ញាណបណ្ណតាមខ្នងផ្ទះ (Video Inside)

-
កុមារ៤នាក់ស្លាប់ក្នុងរណ្តៅដីលិចទឹក ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល (Video Inside)

កុមារប្រុសនិងស្រីចំនួន ៤នាក់ បានលង់ទឹកស្លាប់នៅក្នុងរណ្តៅដីមួយកន្លែង នៅក្នុងខេត្តកណ្តាល ក្នុងពេលដែលពួកគេបាននាំគ្នាចុះរាវខ្ចៅនិងខ្ចង។ ហេតុការណ៍នេះបាន កើតឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល នៃស្រុកអង្គស្នួល ក្នុងរណ្តៅដែលមានជម្រៅប្រមាណ៥ម៉ែត្រ ដែលមានកុមារីអាយុ១៣ឆ្នាំ២នាក់ និងកុមារាអាយុ ១០និង១២ឆ្នាំចំនួន២នាក់ បាននាំគ្នាចុះក្នុងទឹករាវរកខ្ចៅនិងខ្យង។ សមត្ថកិច្ចបានថ្លែងថា ក្នុងព្រឹត្តិការណ៍ដែលកើតឡើងនោះ មានកុមារីម្នាក់បានរត់មកប្រាប់បុរសជាកសិករអាយុ៣៨ឆ្នាំ ឈ្មោះ យឿន សែម ដោយប្រាប់ថា បងស្រីរបស់នាងបានលង់ទឹក។ បុរសជាកសិករ បានរត់ ទៅកាន់រណ្តៅនោះ និងឃើញស្បែកជើងច្រើនគូនៅមាត់រណ្តៅប៉ុន្តែមិនបានឃើញមនុស្សឡើយ។ គាត់និងអ្នកភូមិបាននាំគ្នាចុះរាវនិងរកឃើញភ្លាមកុមារី២នាក់ និងក្រោយមកទៀត ទើបបានរកឃើញ២នាក់ទៀត ប៉ុន្តែបានបាត់បង់ជីវិតទៅហើយ។ កុមារាកុមារីទាំង៤ រួមមាន ឈ្មោះ នី ស្រីណា ភេទស្រី អាយុ១៣ឆ្នាំ , នី ស្រីណាក់ ភេទស្រី អាយុ១៣ឆ្នាំ , កុមារីទាំង២នាក់ ជាបងប្អូនភ្លោះ…កុមារាអាយុ១២ឆ្នាំឈ្មោះ ខាន់ គីមយ៉ាន និងកុមារាអាយុ១០ឆ្នាំ ឈ្មោះ ខាន់ ថានុ។ ក្រុមគ្រូពេទ្យជំនាញ…
-
ខេត្តស្ទឹងត្រែង និងខេត្តសានទុង ចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការ (Video Inside)

-
កម្ពុជាស្នើអង់គ្លេសជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងទ័ព (Video Inside)

កម្ពុជាបានស្នើអង់គ្លេសលើការជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ដែលការស្នើនេះ បានធ្វើនៅក្នុងជំនួបមួយរវាងនាយឧត្តមសេនីយ៍ វង្ស ពិសេន ជាមួយនឹងមន្ត្រីអនុព័ន្ធយោធាអង់គ្លេសប្រចាំប្រទេសកម្ពុជា។ លោកវរសេនីយ៍ឯកចេមី មូរ៉េ JAMIE MURRAY ដែលមាននិវេសនដ្ឋាននៅសាធារណរដ្ឋសិង្ហបុរី ត្រូវបានទទួលជួបពិភាក្សាជាមួយនឹងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២២ ដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្នើឱ្យប្រទេសអង់គ្លេសបង្កើតនិវេសនដ្ឋានយោធារបស់ខ្លួន។ នៅក្នុងជំនួបនោះលោកវរសេនីយ៍ឯក ចេមី មូរ៉េ JAMIE MURRAY បានសន្យាថានឹងនាំយកសំណូមពររបស់នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកម្ពុជា ទៅជម្រាបជូនដល់ក្រុមការងារនៅចក្រភពអង់គ្លេស ។ កិច្ចពិភាក្សាបានផ្តោតលើការរួមចំណែកយ៉ាងសកម្មរបស់កងយោធពលខេមរភូមិន្ទចូលរួម ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ដោយមន្ត្រីអនុព័ន្ធយោធាអង់គ្លេសបានសម្តែងក្តីអបអរសាទរ ចំពោះការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានការចូលរួមយ៉ាង សកម្មពីកងយោធពលខេមរភូមិន្ទផងដែរនោះ។ លោកវរសេនីយ៍ឯកអនុព័ន្ធយោធាអង់គ្លេសបានលើកឡើងការទទួលនិស្សិតយោធាកម្ពុជាម្នាក់ ទៅសិក្សានៅចក្រភពអង់គ្លេស និងបច្ចុប្បន្នកំពុងបន្តជួយបណ្ដុះបណ្ដាលឆ្មាំសមុទ្រ និងនិស្សិតដែលត្រៀមទៅសិក្សានៅប្រទេសព្រុយណេ។ មន្ត្រីអនុព័ន្ធយោធាអង់គ្លេស នៅបានជម្រាបនាយឧត្តមសេនីយ៍ វង្ស ពិសេន ទៀតថា នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៣ នឹងមាននាវារបស់ចក្រភពអង់គ្លេសមួយគ្រឿង បន្ទាប់ពីមានការអនុញ្ញាតរាជរដ្ឋាភិបាលរួចមក ហើយនេះ នឹងគ្រោងចូលចតនៅកំពង់ផែខេត្តព្រះសីហនុ។ កិច្ចពិភាក្សានៅបានផ្លាស់ប្តូរទស្សនៈរវាងគ្នាលើសភាពការណ៍ក្នុងតំបន់និងអន្តរជាតិថែមទៀត ដែលជាផលប្រយោជន៍រួម។
-
សម្តេចតេជោ ហ៊ុន សែន បិទព្រឹត្តិការណ៍កីឡាជាតិ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងការបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ និងកីឡាជនពិការជាតិ នាល្ងាចថ្ងៃទី៣០វិច្ឆិកា បន្ទាប់ពីការប្រកួតនេះ បានដំណើរការរយៈ ពេល១១ថ្ងៃរួចមក។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរចំពោះការរៀបចំការប្រកួតកីឡាជាតិក្នុងពហុកីឡដ្ឋានជាតិមរតកតេជោនេះ មានដំណើរការប្រកបដោយជោគជ័យ។ ការប្រកួតកីឡាជាតិនេះ គឺជាការរៀបចំធ្វើតេស្តសាកល្បងសមត្ថភាពកីឡាករជំរើសជាតិ កម្ពុជាទាំងអស់នៅមុនការត្រៀមបើកកីឡាស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលត្រៀមនឹងប្រព្រឹត្តទៅរវាងពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ។ បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម, កម្ពុជានឹងបន្តការប្រកូតកីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ថែមទៀតរវាងពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ ការរៀបចំប្រកួតព្រឹត្តិការណ៍កីឡាជាតិនាពេលនេះ ត្រូវបានរៀបចំធ្វើដូចតាមទម្រង់កីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជានឹងត្រូវរៀបចំធ្វើក្នុងពេលជាង៥ខែទៅមុខទៀត នេះ។
-
ក្រសួងការងារ និងអយ្យការតុលាការបំភ្លឺជុំវិញការចាប់ខ្លួនឈ្មោះ ឈឹម ស៊ីថរ (Video Inside)

ប្រតិកម្មជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការចាប់ខ្លួនមេដឹកនាំសហជីពឈ្មោះ ឈឹម ស៊ីថរ បានប្រញាប់ឱ្យអង្គភាព និងស្ថាប័ននានាជាប់ពាក់ព័ន្ធបានធ្វើការបំភ្លឺតបមកវិញ។ នាង ឈឹម ស៊ីថរ ត្រូវបានអាជ្ញាធរចាប់ខ្លួននៅថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២២ មួយថ្ងៃបន្ទាប់ពីនាងបានវិលត្រឡប់មក ពីប្រទេសអូស្ត្រាលី។ ការផ្សាយរបស់ក្រុមប្រឆាំង បានចោទថាជាការចាប់ខ្លួនដោយបំពានខុសច្បាប់ ប៉ុន្តែអង្គភាពនគរបាល, ស្ថាប័នតុលាការ និងក្រសួងការងារ បានបញ្ជាក់មកវិញថា ជាការអនុវត្តច្បាប់របស់កម្ពុជា ដោយសារតែនាង ឈឹម ស៊ីថរ បានបំពាននឹងបំរាមរបស់តុលាការ។ ក្រសួងការងារនៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីថ្លែងការណ៍មួយបំភ្លឺជុំវិញ បញ្ហានេះថា ការចាប់ខ្លួន ឈ្មោះស៊ីថរជាថ្មីសាឡើងវិញនេះ មិនជាប់ពាក់ព័ន្ធនឹងការដោះ ស្រាយវិវាទការងារនោះទេ។ ក្រសួងការងារបញ្ជាក់ថាការចាប់ខ្លួននេះ ពាក់ព័ន្ធនឹង «អំពើបំពានកាតព្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការ»។ នាង ឈឹម ស៊ីថរ ដែលជាមេដឹកនាំកម្មករធ្វើបាតុកម្មខុសច្បាប់នៅកាស៊ីណូណាហ្គា ត្រូវបានតុលាការចាប់ខ្លួនកាលពីខែមករាឆ្នាំ ២០២២ ប៉ុន្តែក្រោយជាប់ឃុំរយៈពេលប្រមាណ២ខែ ក៏ត្រូវបានដោះលែងក្នុងស្ថានភាពឱ្យនៅ ក្រៅឃុំបណ្តោះអាសន្ន និងមិនអនុញ្ញាតឱ្យធ្វើដំណើរ ចាកចេញទៅក្រៅប្រទេសឡើយ។ ប៉ុន្តែឈ្មោះ ឈឹម ស៊ីថរ ត្រូវគេរាយការណ៍ថានាងបានធ្វើ ដំណើរទៅប្រទេសអូស្ត្រាលី, និងពេលវិលត្រឡប់មកវិញបានមួយថ្ងៃ ក៏ត្រូវបានអាជ្ញាធរចាប់…
-
សម្តេចតេជោអបអរការដាក់បញ្ចូលក្បាច់គុនល្បុក្កតោខ្មែរក្នុងបញ្ជីបេតិកភណ្ឌជាតិ (Video Inside)

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងអបអរសាទរចំពោះការដាក់បញ្ចូលក្បាច់ «គុនល្បុក្កតោ» របស់កម្ពុជា ក្នុងចុះបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ។ ក្បាច់គុនល្បុក្កតោ គឺជាក្បាច់គុននៃអត្តសញ្ញាណជាតិរបស់កម្ពុជា។ អង្គការយូណេស្កូ កាលពីវេលាយប់ថ្ងៃទី២៩ វិច្ឆិកាឆ្នាំ២០២២ បានសម្រេចដាក់ក្បាច់«គុនល្បុក្កតោ» របស់កម្ពុជានេះ ចុះបញ្ជីបេតិកភ័ណ្ឌ សម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ ក្នុងកិច្ចប្រជុំមួយប្រព្រឹត្តទៅនៅទីក្រុងរ៉ាបាតនៃប្រទេសម៉ារុក។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារអបអរសាទរទាំងយប់នៅថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២២ សម្តែងក្តីត្រេកអរចំពោះការដាក់បញ្ចូលក្បាច់គុនល្បុក្កតោនៃអត្តសញ្ញាណជាតិខ្មែរនោះ។ ក្នុងសារលិខិតមួយថ្ងៃនេះ ជូនចំពោះពលរដ្ឋកម្ពុជាទូទាំងប្រទេស សម្តេចបានសរសេរថា «នេះគឺជាមោទកភាពថ្មីមួយបន្ថែមទៀតនាចុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាលសម្រាប់ ប្រជាជនយើងទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋនានានៅក្នុងតំបន់ និងពិភពលោកផងដែរ។ ការចុះបញ្ជីនេះ បានផ្តល់ទាំងតម្លៃ ទន្ទឹមគ្នានឹងកាតព្វកិច្ចចំពោះកម្ពុជា និងសហគមន៍អន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការថែរក្សា ការពារក្បាច់គុនបុរាណខ្មែរដ៏កម្រមិនអាចកាត់ថ្លៃបាន ទុកជាកេរ្តិ៍មរតកសម្រាប់មនុស្សជាតិ ជំនាន់ក្រោយតរៀងទៅ»។ ការដាក់បញ្ចូលក្បាច់គុនល្បុក្កតោនេះ បាននាំឱ្យសម្បត្តិបេតិកភណ្ឌខ្មែរចំនួន៩ហើយ ដែលត្រូវបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងនោះរួមមានចាប៉ីដងវែង, របាំព្រះរាជទ្រព្យ, ប្រាសាទព្រះវិហារ, ល្ខោនស្រមោលស្បែកធំ, ល្បែងទាញព្រ័ត្រ, ប្រាសាទសំបូរព្រៃគុកជា និងល្ខោនខោលវត្តស្វាយអណ្ដែត។
-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាបំផុតសម្រាប់ធ្វើសកម្មភាពទេ ដូច្នេះសូមពន្យាពេលធ្វើរឿងរ៉ាវសំខាន់រហូតទៅដល់ថ្ងៃក្រោយសិន។ ក្នុងនោះ លោកអ្នក មិនគួរមានការព្រួយបារម្ភចំពោះការងារដែលហាក់ដាក់បន្ទុកទៅលើអ្នកពេកនោះទេ ហើយ បើកាន់តែល្អប្រសើរ គឺសូមជ្រើសរើសធ្វើកិច្ចការសាមញ្ញៗដែលមិនត្រូវការវិធីសាស្ត្រ និងការទទួលខុសត្រូវខ្លាំងពេក។ បន្ថែមពីលើនោះទៅទៀត លោកអ្នកមិនគួរចូលរួមក្នុងសកម្មភាព ប្រជុំ ឬការពិភាក្សារកវិធីសាស្រ្ត ឬធ្វើការសម្រេចចិត្តនោះទេ។ វានឹងគ្រប់គ្រាន់ ប្រសិនបើអ្នកយកចិត្តទុកដាក់នឹងកាតព្វកិច្ចតូចធំ ហើយបន្តការងារនោះដោយល្អិតល្អន់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេល្អជាមធ្យម។ សូមព្យាយាមកំណត់ការទំនាក់ទំនងរបស់អ្នកជាមួយមិត្តរួមការងារ និងដៃគូ។ បើអាច សូមកុំចូលរួមក្នុងកិច្ចប្រជុំ និងការចរចា ឬជា ពិសេសគឺការបញ្ចេញមតិដែលមិនចាំបាច់ ពីព្រោះភាគច្រើនគំនិតយោបល់ និងបំណងរបស់អ្នកពិបាកធ្វើឲ្យគេយល់ស្របបាននោះទេ។ បន្ថែមពីនេះទៅទៀត អ្នកអាចបង្កការ យល់ច្រលំបានដោយងាយ ហើយក៏ពិបាកនឹងកែលម្អផងដែរ។ ក្នុងថ្ងៃនេះសូមផ្តោតការ យកចិត្តទុកដាក់ទៅលើការងារដែលជាអាទិភាព។ ចំពោះបំណងដែលចង់ដោះស្រាយ បញ្ហា ឬផ្លាស់ប្តូរទីកន្លែងការងារគួរតែរងចាំសិនទើល្អបំផុត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះការងាររបស់អ្នកមានដំណើរការទៅដោយរលូន។…
-
ការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅសល់៨ថ្ងៃទៅមុខទៀត (Video Inside)

ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២២ នៅសល់រយៈពេលតែ៨ថ្ងៃប៉ុណ្ណោះទៀតទេ។ មន្ត្រីគជបបានអំពាវនាវពលរដ្ឋដែលមិនទាន់បានចុះឈ្មោះក្នុងបញ្ជីថ្មីត្រូវប្រញាប់រួសរាន់ដើម្បីចៀសវាងការបាត់ឈ្មោះ និងគ្មានឈ្មោះមិនអាចចូលរួមក្នុងដំណើរការបោះឆ្នោត សកលខែកក្កដាឆ្នាំ២០២៣។ សេចក្តីថ្លែងការណ៍គជបថ្ងៃទី៣០ វិច្ឆិកា បានបញ្ជាក់ថាក្នុងរយៈពេលដំណើរ៤២ថ្ងៃមកនេះ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ មានភាពរលូនល្អ និងគ្មានការបំភិតបំភ័យឬការគំរាមកំហែង និងអំពើហិង្សាឡើយ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២២ នឹងបញ្ចប់នៅថ្ងៃទី៨ ខែធ្នូខាងមុខនេះ ។ យោងតាមគជប ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ពលរដ្ឋដែលបានមកចុះបញ្ជីឈ្មោះ មានចំនួន៧ពាន់១៤០នាក់។ យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, រយៈពេល ៤២ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋដែលបានមកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះថ្មីមានចំនួន ៥១ម៉ឺន៣ពាន់៩១១នាក់ , អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុបមានចំនួន ២២ម៉ឺន៦ពាន់២៦៣នាក់ និងអ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ៥ម៉ឺន៣ពាន់ ៣៦៨នាក់។