-
កូនដើមកោងកាង៣ពាន់ដើមដាំនៅខេត្តកែបក្នុងទិវាបរិស្ថានជាតិ (Video Inside)

កូនដើមកោងកាងចំនួន ៣ពាន់ដើមត្រូវបានដាំ ក្នុងទិវាអនាម័យបរិស្ថានជាតិនៅក្នុងថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ២០២២ នៅក្នុងខេត្តកែប ក្រោមអធិបតីភាពរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា។ អភិបាលខេត្តកែបលោក សោម ពិសិដ្ឋ, មន្ត្រីជំនាញក្រសួងបរិស្ថាន និងមន្ត្រីនៃមន្ទីរជំនាញចំណុះរដ្ឋបាលខេត្ត សិស្សានុសិស្ស និស្សិត និងប្រជាសហគមន៍ប្រមាណជាង ២០០នាក់ទៀត បានចូលរួមយ៉ាងកុះករ នៅតំបន់សហគមន៍នេសាទភូមិថ្មី ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង»។ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា ដើមកោងកាងផ្តល់សារៈ សំខាន់យ៉ាងច្រើនដល់ បរិស្ថានសមុទ្រក្នុងនោះមានជួយបង្កើតសុខភាពប្រព័ន្ធអេកូឡូស៊ី សមុទ្រ។ លោកបានបញ្ជាក់ទៀតថា ព្រៃកោង កាងជារបៀងយុទ្ធសាស្ត្រតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួល អាកាសធាតុ។ ព្រៃកោងកាងមិនត្រឹមតែជារុក្ខជាតិផ្តល់នូវគុណប្រយោជន៍ខ្ពស់និងមានមុខងារសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ និងសមុទ្រប៉ុណ្ណោះទេ, វាមានសារៈប្រយោជន៍ការពារជម្រាលដីពី ការសិករិចរិល, ជាកន្លែងបង្កាត់ពូជ និងថ្នាលសម្រាប់សរីរាង្គសត្វសមុទ្រមួយចំនួនរួម មាន បង្កង ក្តាម និងប្រភេទត្រីសមុទ្រដែលជាប្រភពសេដ្ឋកិច្ចដ៏សំខាន់ក្នុងតំបន់។ ព្រៃកោងកាង…
-
កងយោធពលខេមរភូមិន្ទហ្វឹកហ្វឺនកងកម្លាំងកុម៉្មង់ដូពិសេស (Video Inside)

កម្ពុជាកំពុងបន្តដុសខាត់ធនធានកម្លាំងការពារជាតិ ដើម្បីការរក្សាការពារប្រទេស និងប្រឆាំងរាល់ឧបាយកលបដិវត្តពណ៌ដែលចង់ទាញកម្ពុជា ធ្លាក់ចូលក្នុងសង្គ្រាមសាជាថ្មី។ នៅថ្ងៃទី២៨ វិច្ឆិកាឆ្នាំ២០២២ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គកងកុម្មង់ដូជំនាន់ទី១១ ដែលប្រព្រឹត្តទៅនៅបញ្ជាការដ្ឋាន កងទ័ពពិសេសជាយរាជធានីភ្នំពេញ។ វគ្គហ្វឹកហ្វឺនកងកម្មង់ដូជំនាន់ទី១១នេះ រួមមានវគ្គឆត្រយោង, វគ្គឆត្របញ្ជា, វគ្គឯកទេសមុជទឹក, វគ្គជួសជុលអូរប័រ និងវគ្គសង្គ្រោះគ្រោះមហន្តរាយថែមទៀត។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងជុំវិញការដឹកនាំប្រទេសមានសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងលោកបានចាត់ទុកវគ្គហ្វឹកហ្វឺននេះ ជាឱកាសដ៏មានតម្លៃសម្រាប់កងយោធពលខេមរភូមិន្ទធ្វើដើម្បីការពង្រឹងសមត្ថភាពជំនាញឲ្យកាន់តែមុតស្រួច ក្នុងបុព្វហេតុបម្រើជាតិ ការពារមាតុភូមិ។ លោកបានថ្លែងដាស់តឿនដល់កងយោធពល ខេមរភូមិន្ទត្រូវដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារឱ្យខានតែបាននូវសន្តិភាព ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។
-
តុលាការឃុំខ្លួនស្ត្រីមេខ្លោង ឈឹម ស៊ីថរ (Video Inside)

ចៅក្រមស៊ើបសួរ បានឃុំខ្លួនស្ត្រីមេខ្លោងម្នាក់ឈ្មោះ ឈឹម ស៊ីថរ ដែលបំពានសេចក្តីសម្រេច របស់តុលាការក្នុងពេលដាក់ឱ្យស្ថិតនៅក្រៅឃុំ។ ឈ្មោះ ឈឹម ស៊ីថរ ដែលជាមេដឹកនាំកម្មករ ធ្វើបាតុកម្មខុសច្បាប់នៅកាស៊ីណូណាហ្គា ត្រូវបានតុលាការចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០២២ ប៉ុន្តែក្រោយជាប់ឃុំរយៈពេលប្រមាណ២ខែ ក៏ត្រូវបានដោះលែងក្នុងស្ថានភាពឱ្យនៅក្រៅឃុំបណ្តោះអាសន្ន និងគ្មានការអនុញ្ញាតឱ្យធ្វើដំណើរចាកចេញក្រៅប្រទេសឡើយ។ ប៉ុន្តែឈ្មោះឈឹម ស៊ីថរ ត្រូវគេរាយការណ៍ថានាងបានធ្វើដំណើរទៅប្រទេសអូស្ត្រាលី, និងពេលវិលត្រឡប់មកវិញបានមួយថ្ងៃ ក៏ត្រូវបានអាជ្ញាធរចាប់ខ្លួន។ មន្ត្រីនាំពាក្យនៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញលោកវរសេនីយ៍ឯក សានសុខ សីហា ត្រូវបានគេដកស្រង់សម្តីដែល បញ្ជាក់ថាការចាប់ខ្លួនស្ត្រីឈ្មោះ ឈឹម ស៊ីថរ នេះ គឺដោយសារតែនាងមិនគោរពតាមដីការរបស់តុលាការដែលដាក់ឱ្យនាងស្ថិតនៅក្រៅឃុំក្រោមការត្រួតពិនិត្យរបស់តុលាការ និងហាមការចាកចេញទៅក្រៅប្រទេស។ នាង ឈឹម ស៊ីថរ ត្រូវបានគេចាប់ខ្លួនសាជាថ្មីនៅថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២២។ ឈ្មោះ ឈឹម ស៊ីថរ នេះ ត្រូវបានគេបញ្ជាក់នៅថ្ងៃទី២៨វិច្ឆិកាថា នាងកំពុងស្ថិតក្នុងពន្ធនាគារព្រៃស។ នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លោកហ្វីល រ៉ូបឺត សុន បានទាមទារឱ្យមានការដោះលែងនាង ឈឹម ស៊ីថរ ដែលបំពាននឹងច្បាប់តុលាការ របស់កម្ពុជានេះ ប៉ុន្តែមន្ត្រីកម្ពុជាបានបដិសេធនិងចាត់ទុកទង្វើរបស់ ឈឹម…
-
សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ការចូលរួមជីវភាពនយោបាយ របស់ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានទទួលជួបជាមួយប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបោះបង់ចោលនូវការគណបក្សដែលខ្លួនបានបង្កើត ដោយសុខចិត្តចូលរួមជីវភាពជា មួយនឹងគណបក្សប្រជាជនកម្ពុជា។ បណ្ឌិត យ៉ង់ សាំងកុមារ ដែលមានជំនាញខាងកសិកម្ម បានទទួលការអនុញ្ញាតជួបជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២២ ដែលជាសញ្ញាបង្ហាញថាអ្នកនយោបាយដែលធ្លាប់តែជំទាស់នឹងនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា កាន់តែស្វែងយល់អំពីនយោបាយដឹកនាំជាតិរបស់គណបក្សប្រជាជន កម្ពុជា។ ការចូលរួមនេះ បានធ្វើឱ្យធនធានមនុស្សរបស់គណបក្សប្រជាជនកម្ពុជាជាពិសេស លើវិស័យកសិកម្មកាន់តែរឹងមាំល្អថែមទៀត។ អប្សរាណិតរាយការណ៍
-
GPO14: ភូមិសាស្រ្តនយោបាយ៖ ការឡើងកាន់តំណែងនាយរដ្ឋមន្រ្តីទី១០ របស់ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ិម (មានវីដេអូ)

-
សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី២៨ វិច្ឆកា ឆ្នាំ២០២២ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២៩ វិច្ឆិកា ២០២២ (មានវីដេអូ)

-
សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី២៧ វិច្ឆកា ឆ្នាំ២០២២ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២៧ វិច្ឆិកា ២០២២ (មានវីដេអូ)

-
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មកំពុងស្ថិតក្នុងដំណាក់កាលហ្នឹងហ្ន៎ ភាពប្រែប្រួលយ៉ាងណាមួយមិនទាន់អាចកំណត់បាននោះទេ។ ហេតុដូច្នេះសូមរក្សាអាជីពដែលលោកអ្នកកំពុងតែអនុវត្តឲ្យនៅក្នុងកំរិតធម្មតាសិន ហើយការផ្លាស់ប្តូរការងារ បង្កើតមុខរបរ ឬការបណ្តាក់ទុនឃើញថាមិនអាចទទួលបានភាពជោគជ័យ និងរីកចម្រើនតាមក្តីរំពឹងនោះទេ។ ក្រៅពីនេះសូមមានការប្រុងប្រយ័ត្នឲ្យមានខ្ពស់បំផុត ព្រមទាំងត្រៀមខ្លួនដើម្បីទប់ស្កាត់ហេតុការទាំងឡាយដែលអាចនឹងកើតឡើង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការស្វែងរកការងារថ្មីទេ ប៉ុន្តែជាថ្ងៃដែលមានអំណោយផលសម្រាប់ការប្រាស្រ័យទាក់ទងជាមួយអ្នកគ្រប់គ្រង ហើយអ្នកក៏ប្រហែលជាអាចទទួលបានការតម្លើងប្រាក់ខែ។ អ្នកគួរក្សាការងារដែលកំពុងតែអនុវត្តជាប្រចាំសិន ហើយចំណាយពេលបន្ថែមធ្វើការទៅលើវា។ លទ្ធផលវិជ្ជមាន និងភាពចម្រើនលូតលាស់នឹងកើនឡើងយ៉ាងក្នុងកំរិតខ្ពស់។ ដោយឡែក អ្នកមិនគួរចូលរួមក្នុងដំណើរផ្សងព្រេងទាំងឡាយណា ដែលមានលក្ខណៈគួរឲ្យសង្ស័យនោះទេ ពិសេសកុំពាក់ព័ន្ធមនុស្សដែលអ្នកទើបតែស្គាល់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ចំណុចសំខាន់ជាងគេក្នុងថ្ងៃនេះ គឺលោកអ្នកត្រូវមានការប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តផ្លាស់ប្តូរការងារ។ ឳកាសដែលលោកអ្នកអាចជួបវិបត្តិសេដ្ឋកិច្ចមានកំរិតខ្ពស់ ដូច្នេះរាសីថ្ងៃនេះណែនាំមិនឲ្យលោកអ្នកធ្វើការសម្រេចចិត្តដោយលឿនពេកនោះទេ។ ក្រៅពីនេះលោកអ្នកក៏អាចជួបនឹងបញ្ហាដែលបណ្តាលឲ្យមានភាពមិនសប្បាយរីករាយទៀតផង ពិសេសទាក់ទងនឹងការប្រកួតប្រជែងក្នុងការងារ។ ដូច្នេះសូមលោកអ្នកព្យាយាមធ្វើការតាមសមត្ថភាព ហើយមិនចាំបាច់ត្រូវបង្ខំខ្លួនឯងជ្រុលពេកនោះទេ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះអ្នកគួរមានការប្រុងប្រយ័ត្នខ្ពស់ ពីព្រោះឳកាសដែលអាចមានបញ្ហាជាមួយមិត្តភក្តិក្នុងរង្វង់ការងារ…