Category: ទូរទស្សន៍

  • អដ្ឋិធាតុយុទ្ធជនតស៊ូ៤៩នាក់ធ្វើមាតុភូមិនិវត្តន៍ពីវៀតណាមមកទឹកដីកម្ពុជា (Video Inside)

    អដ្ឋិធាតុយុទ្ធជនតស៊ូ៤៩នាក់ធ្វើមាតុភូមិនិវត្តន៍ពីវៀតណាមមកទឹកដីកម្ពុជា (Video Inside)

    អដិ្ឋធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន៤៩រូប ត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសវៀតណាមហើយ។ គួរបញ្ជាក់ថាក្នុងអម្លុងកាលដឹកនាំតស៊ូ ដើម្បីធ្វើការរំដោះប្រទេសជាតិ មានយុទ្ធជនតស៊ូរបស់កម្ពុជា នៃអង្គភាព១២៥ ដែលបង្កើតដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានពលិជីវិត និងអដ្ឋិធាតុរបស់យុទ្ធជនតស៊ូទាំង នោះត្រូវបានរក្សាទុកក្នុងវិមានអនុស្សាវរីយ៍មួយនៅក្នុងឃុំឡុងយ៉ាវ ស្រុកឡុងខាញ់ ខេត្តដុងណាយ។ ប្រវត្តិនៃយុទ្ធជនតស៊ូទាំង៤៩នាក់នោះ ត្រូវប្រវត្តិសាស្ត្របានកត់ត្រានៃការ បង្កើតអង្គភាព១២៥ ដែលជាចំណុចចាប់ផ្តើមដំបូងបង្អស់នៃចលនាតស៊ូរំដោះប្រទេសកម្ពុជា ចេញពីយុគខ្មៅងងិតនៃសម័យរបបខ្មែរក្រហមប៉ុលពត។ អដ្ឋិធាតុរបស់យុទ្ធជនតស៊ូទាំងឡាយនោះ ត្រូវបានយកមករក្សាទុកក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៊ិច១៦ នៅឃុំទន្លូង ស្រុកមេមត់ នៃខេត្តត្បូងឃ្មុំ។ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ដែលជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រធានក្រុមការងារបច្ចេកទេស នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារក្នុងការចូលរួមកម្មវិធីមាតុភូមិនិវត្តន៍អដិ្ឋធាតុយុទ្ធជនទាំង៤៩រូបនោះ ពីវៀតណាមមកកាន់តំបន់ប្រវត្តិសាស្ត្រ យោធាតេជោកោះថ្ម X១៦ នៃស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ តំបន់កោះថ្ម ចំណុចអាងដាច់ X16 គឺជាចំណុចនៃការចាប់ផ្ដើមដំណើរតស៊ូរំដោះជាតិថ្ងែទី២០ មិថុនា ឆ្នាំ១៩៧៧ របស់សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលទីបំផុតបានផ្តួលរំលំរបបកាប់សម្លាប់មនុស្សនេះ នៅថ្ងៃទី៧ មករា…

  • រដ្ឋសភាកម្ពុជា និងរដ្ឋសភាឡាវ ចុះហត្ថលេខាលើអនុស្សារណៈ (Video Inside)

    រដ្ឋសភាកម្ពុជា និងរដ្ឋសភាឡាវ ចុះហត្ថលេខាលើអនុស្សារណៈ (Video Inside)

    ប្រធានរដ្ឋសភានៃប្រទេសកម្ពុជា និងប្រធានរដ្ឋសភានៃប្រទេសឡាវ បានចុះហត្ថលេខា ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាកាន់តែទូលំទូលាយ។ ការចុះកិច្ចហត្ថលេខាលើអនុស្សារណៈបានធ្វើឡើងនៅថ្ងៃទី២៥ វិច្ឆិកា ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចប្រធានសភាឡាវ បណ្ឌិត សាយ សំភូន ភូមវិហាន តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាកម្ពុជាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន។ អនុស្សារណៈនេះ មានខ្លឹមសារលើ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយកាន់តែខ្លាំងឡើងនៅគ្រប់កម្រិត ទាំងក្រប ខណ្ឌទ្វេភាគីនិងពហុភាគីនៅលើវេទិកាអន្តរសភានានា សំដៅបម្រើដល់ផលប្រយោជន៍ប្រទេសទំាងសងខាង ស្របតាមសភាពការណ៍ជាក់ស្តែង។ កម្ពុជានិងឡាវមានទំនាក់ទំនងការទូតជាផ្លូវការក្នុងឆ្នាំ១៩៥៦ ហើយនៅក្នុងឆ្នាំ២០១៩ ទំនាក់ទំនងទ្វេភាគីកម្ពុជា-ឡាវ ត្រូវបានលើកកម្ពស់ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង”។ សម្តេចប្រធានរដ្ឋសភាកម្ពុជា ក្នុងដំណើរទស្សនកិច្ចនេះ បានចាត់ទុកការផ្លាស់ប្តូរដំណើរ ទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ថាជាការរួមចំណែកបន្ថែមដល់ការពង្រឹង និងលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាពសាមគ្គី ភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានជាង ៦០ឆ្នាំមកនេះ។ កម្ពុជានិងឡាវដែលមានខ្សែបន្ទាត់ព្រំដែនរួម គ្នាប្រវែង ៥៤០គីឡូម៉ែត្រ គ្រោងនឹងធ្វើការបោះ បង្គោលព្រំដែនរួមគ្នាចំនួនសរុប១៤៥បង្គោល។ ប៉ុន្តែភាគីទាំងពីរ ទើបបានសម្រេចលើការបោះបង្គោលព្រំដែនចំនួន១២១ បង្គោលដែលស្មើនឹង៨៦% តែប៉ុណ្ណោះ។ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានទទួលសំណើ របស់ប្រធានសភាឡាវដែលបានអញ្ជើញក្នុងការចូលរួមកិច្ចប្រជុំកំពូលបីប្រទេស នៃតំបន់អភិវឌ្ឍន៍ត្រីកោណ CLV…

  • សម្តេច ហេង សំរិន ថ្លែងបញ្ជាក់ជោគជ័យនៃមហាសន្និបាតអាយប៉ាលើកទី៤៣ (Video Inside)

    សម្តេច ហេង សំរិន ថ្លែងបញ្ជាក់ជោគជ័យនៃមហាសន្និបាតអាយប៉ាលើកទី៤៣ (Video Inside)

    កិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ាលោកទី៤៣ បានបញ្ចប់ក្រោយការប្រជុំ រយៈពេល៥ថ្ងៃរវាងពីថ្ងៃទី២០ ដល់២៥វិច្ឆិកា ឆ្នាំ២០២២ ប្រព្រឹត្តទៅនៅក្នុងរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ បានចូលរួមដោយប្រទេសអាស៊ានចំនួន៨ លើកលែងតែប្រទេសមីយ៉ាន់ម៉ា និងម៉ាឡេស៊ី។ កិច្ចប្រជុំនេះ បានចូលរួមផងដែរពីបណ្តាប្រទេសជាអ្នកសង្កេតការណ៍, ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរយនាក់។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងថាមហាសន្និបាតលើទឹកដីនៃប្រទេសកម្ពុជានេះ បានប្រព្រឹត្តទៅដោយជោគជ័យ។ អប្សរាណិតរាយការណ៍

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៣កើត ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៣កើត ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានសំណាងល្អណាស់ក្នុងជីវិតនៅថ្ងៃនេះ។ កុំបោះបង់ការប្រឹងប្រែង បន្ថែមកំលាំងឆ្ពោះទៅមុខឲ្យខ្លាំង។ ត្រូវចេះសំលឹងមើលហេតុការផ្សេងៗដែលបានកើតឡើង និងរៀនដោះស្រាយដោយឆ្លាតវ័យ។ លោកអ្នកអាចសម្រេចចិត្តបណ្តាក់ទុន ឬចាប់ផ្តើមធ្វើកិច្ចការងារថ្មីបាន ចំណែកពិធីមង្គលនានាអាចធ្វើទៅបានគ្រប់ពេល។ ក្នុងថ្ងៃនេះ ធ្វើយ៉ាងណាសូមព្យាយាមបង្កើនកិច្ចទំនាក់ទំនងជាថ្មី។ ចូល អោយបានកាន់តែកៀននឹងដៃគូ រួមទាំងមិត្តរួមការងារផងដើម្បីទទួលបានពត៌មាន ឬទិន្ន ន័យសំខាន់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់អោយអ្នកបោះ ជំហានសម្រាប់ការងារថ្មី ឬសូម្បីតែការបោះទុន និងការប្រើប្រាស់លុយកាក់ច្រើននោះទេ។ លើសពីនេះ រាល់កិច្ចការងារ និងអាជីវកម្មហាក់នៅទ្រឹង ហើយក៏អាចប្រទះនូវឧបសគ្គ ដែលកើតឡើងពីចំនួនការងារច្រើនលើសលុបផងដែរ។ សូមយកចិត្តទុកដាក់ គ្រប់អ្វីៗដែលបានកើតឡើង ហើយដោះស្រាយឲ្យបានម៉ត់ចត់។ ក្នុងស្ថានភាពខ្លះ ប្រសិនបើអ្នកមិនអាចរកវិធីដោះស្រាយទេ ចូរស្វែងរកកិច្ចពិភាក្សាជាមួយ មនុស្សដែលនៅក្បែរលោកអ្នក ។ ប៉ុន្តែក៏ មិនគួរព្រួយពេកទេ ពីព្រោះស្ថានភាពនេះនឹងផ្លាស់ប្តូរ ទៅវិញក្នុងពេលយ៉ាងឆាប់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារ…

  • សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី២៥ វិច្ឆកា ឆ្នាំ២០២២ (មានវីដេអូ)

    សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី២៥ វិច្ឆកា ឆ្នាំ២០២២ (មានវីដេអូ)
  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២៦ វិច្ឆិកា ២០២២ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២៦ វិច្ឆិកា ២០២២ (មានវីដេអូ)
  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងជាង ១ម៉ឺន ៣ពាន់នាក់ (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងជាង ១ម៉ឺន ៣ពាន់នាក់ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១ម៉ឺន ៣ពាន់ ៧៤៨ករណី ដែលកើនឡើងចំនួន ១០៣ករណី បើប្រៀបធៀបតួលេខឆ្លងសរុប កាលពីម្សិលមិញ ។

  • ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ចំនួន ៧ករណី (Video Inside)

    ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ចំនួន ៧ករណី (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩នៅកម្ពុជា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការកើនឡើង ចំនួន៣ករណីបន្ថែមទៀត បើប្រៀបធៀបនឹងការរកឃើញឆ្លងកាលពីម្សិលមិញ ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងថ្មីកូវីដ១៩ នៅថ្ងៃនេះមានចំនួន ៧ករណី ដែលកើត ឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។

  • ការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មីនៅសល់រយៈពេល១៦ថ្ងៃទៀត (Video Inside)

    ការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មីនៅសល់រយៈពេល១៦ថ្ងៃទៀត (Video Inside)

    ពលរដ្ឋដែលបានមកចុះឈ្មោះថ្មីនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២មានចំនួនជាង៤៦ម៉ឺននាក់ ដែលចំនូននេះបានកើនលើសការប៉ាន់ស្មានរបស់គជប ខណៈដែលការដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មីនៅសល់រយៈពេល១៦ថ្ងៃទៀតប៉ុណ្ណោះ ។

  • ដំណាំចេកកំពុងត្រូវប៉ាន់ការនាំចេញទៅទីផ្សារប្រទេសចិន (Video Inside)

    ដំណាំចេកកំពុងត្រូវប៉ាន់ការនាំចេញទៅទីផ្សារប្រទេសចិន (Video Inside)

    ដំណាំចេក គឺជាដំណាំមួយដែលកំពុងពេញនិយម ក្នុងការនាំចេញទៅលក់លើទីផ្សារក្រៅប្រទេសជាពិសេសលើទីផ្សារនៃប្រទេសចិន។ កំណើននៃការនាំផ្លែចេកស្រស់របស់កម្ពុជា នាំចេញទៅលក់លើទីផ្សារ នៃប្រទេសចិន ត្រូវគេរាយការណ៍ថាកាន់តែកើនឡើង។ សូមទស្សនាសេចក្តីរាយការណ៍មួយស្តីពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា ដែលចុះពិនិត្យការដាំដំណាំចេកនៅកសិដ្ឋានចំការចេកក្រុមហ៊ុន ឡងមេត អេហ្គ្រីខលឈ័រ ស្ថិតនៅភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូកខេត្តកំពត