Category: ទូរទស្សន៍

  • សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី២៦ វិច្ឆកា ឆ្នាំ២០២២ (មានវីដេអូ)

    សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី២៦ វិច្ឆកា ឆ្នាំ២០២២ (មានវីដេអូ)
  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២៧ វិច្ឆិកា ២០២២ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២៧ វិច្ឆិកា ២០២២ (មានវីដេអូ)
  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងជាង ១ម៉ឺន ៣ពាន់នាក់ (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងជាង ១ម៉ឺន ៣ពាន់នាក់ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១ម៉ឺន៣ពាន់ ២៧៧ករណី ដែលថយចុះចំនួន ៣៤៤ករណី បើប្រៀបធៀបតួលេខឆ្លងសរុប កាលពីម្សិលមិញ ។ នៅក្នុងអាស៊ានថ្ងៃនេះ មានប្រទេសចំនួន ៨ ដែលមានករណីឆ្លងថ្មីកូវីដ ១៩ ដែលរួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសដែលមានតួលេខឆ្លងច្រើន ជាងគេដដែល ដែលមានចំនួន៧ពាន់១១០ករណី ស្មើនឹងប្រមាណ៥៤ភាគរយ នៃតួលេខ ឆ្លង សរុបក្នុងចំណោមប្រទេសដែលរកឃើញឆ្លងនៅថ្ងៃនេះ នៅអាស៊ាន។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនតែ ៩ករណីប៉ុណ្ណោះ ។ ប្រទេសព្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មាន ចំនួន ៧០នាក់ ក្នុងនោះប្រទេសឥណ្ឌូណេស៊ី មានមនុស្សស្លាប់ចំនួន ៤១នាក់…

  • នគរបាលចរាចរណ៍ចាប់ផ្តើមរឹតបន្តឹងការបើកបរពលរដ្ឋលើផ្លូវល្បឿនលឿន (Video Inside)

    នគរបាលចរាចរណ៍ចាប់ផ្តើមរឹតបន្តឹងការបើកបរពលរដ្ឋលើផ្លូវល្បឿនលឿន (Video Inside)

    នគរបាលចរាចរណ៍ គ្រោងនឹងចាប់ផ្ដើមរឹតបន្តឹងចំពោះ ការបើកបររបស់ប្រជាពលរដ្ឋ លើផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ដោយត្រួតពិនិត្យល្បឿន និងអនុវត្តវិធានការ ផាកពិន័យចំពោះអ្នកបើកបរណាដែលល្មើស។ ឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានថ្លែងថាវិធានការរឹតបន្តឹង នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២តទៅ។ លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី បានថ្លែងថា «ដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវ, ត្រូវចៀសវាងការបើកបរដែលលើស ល្បឿនកំណត់»។ លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន សូមបើកបរដោយគោរពច្បាប់ ដោយបើកបរត្រឹមត្រូវទៅតាមគន្លងវ៉ាជែង…គន្លងធម្មតា នឹងមិនត្រូវបើកបរលើគន្លងអាសន្ននោះឡើយ៕

  • ដំណើរការចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោតនៅសល់ពេលតែ១៥ថ្ងៃប៉ុណ្ណោះ (Video Inside)

    ដំណើរការចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោតនៅសល់ពេលតែ១៥ថ្ងៃប៉ុណ្ណោះ (Video Inside)

    ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មីនៅសល់តែរយៈពេល១៥ថ្ងៃទៀត តែប៉ុណ្ណោះ។ មន្ត្រីគជប បានអំពាវប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះនិងពិនិត្យបញ្ជី ឈ្មោះសាជាថ្មី ត្រូវប្រញាប់រួសរាន់។ យោងតាមមន្ត្រីគជប ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ពលរដ្ឋដែលបានមកចុះបញ្ជីឈ្មោះមានចំនួន ៧ពាន់៩៨៨នាក់ ដែលនាំឲ្យ ចំនួនអ្នកមក ចុះឈ្មោះរយៈ៣៥ថ្ងៃបន្តបន្ទាប់ជាប់គ្នាមកនេះបានកើនដល់ជាង៤៧ម៉ឺននាក់។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ រយៈពេល៥០ថ្ងៃ នឹងបញ្ចប់នៅថ្ងៃទី៨ខែធ្នូ ខាងមុខនេះ ។ ក្នុងរយៈពេល៣៥ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋដែលបានមកពិនិត្យបញ្ជីឈ្មោះនិង ការចុះឈ្មោះថ្មីមានចំនួន ៤៧ម៉ឺន៦៦២នាក់ , អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះ ឆ្នោតសរុបមានចំនួន ២០ម៉ឺន៤ពាន់៣៣៦នាក់ ,អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន៤ម៉ឺន៦ពាន់៩១៨នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុបចំនួន ១៣ម៉ឺន៣ពាន់ ១៩៣នាក់។

  • កំពង់ឆ្នាំងរៀបចំពិធីបុណ្យអុំទូក (Video Inside)

    កំពង់ឆ្នាំងរៀបចំពិធីបុណ្យអុំទូក (Video Inside)

    ខេត្តកំពង់ឆ្នាំង គ្រោងនឹងរៀបចំប្រារព្ធពិធីបុណ្យអុំទូកនៅដើមខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។ យោងតាមរដ្ឋបាលខេត្ត ការរៀបចំបុណ្យអុំទូក នៃខេត្តដែលជាប់នឹងដងទន្លេសាបនេះ នឹង មានរយៈ២ថ្ងៃ គឺរវាងពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែធ្នូ ដែលស្ថិតនៅមាត់ទន្លេផ្សារក្រោម នៃក្រុងកំពង់ឆ្នាំង ។ យោងតាមរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅក្នុងពិធីបុណ្យអុំទូកខាងមុខនេះ, រដ្ឋបាលខេត្ត គ្រោងរៀបចំកម្មវិធីជាច្រើនមានដូចជា៖ ការរៀបចំតាំងពិពណ៌ផលិតផលកសិកម្ម និងផលិតផលផ្សេងៗទៀត ដែលជាផលិតផលសម្រេចក្នុងខេត្ត, ការរៀបចំតំបន់កំសាន្តគឺជា តំបន់ត្រជាក់ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវពីផ្សារលើ មកកាន់ផ្សារក្រោមមាត់ទន្លេទៀតផងដែរ។

  • នាយកជំនួយរបស់កូរ៉េខាងត្បូងបង្ហាញគម្រោងកសាងមន្ទីរពេទ្យបង្អែកដង្កោជើងឯក (Video Inside)

    នាយកជំនួយរបស់កូរ៉េខាងត្បូងបង្ហាញគម្រោងកសាងមន្ទីរពេទ្យបង្អែកដង្កោជើងឯក (Video Inside)

    នាយកជំនួយ នៃអង្គការមួយរបស់កូរ៉េខាងត្បូង បានបង្ហាញនូវគម្រោងមួយដែលត្រៀមនឹងកសាងមន្ទីរពេទ្យបង្អែកមួយស្ថិតក្នុងខណ្ឌដង្កោ។ ការបង្ហាញនូវគម្រោងចង់ កសាង «មន្ទីរពេទ្យបង្អែកដង្កោជើងឯក» តាមរយៈជំនួយ របស់រដ្ឋាភិបាលកូរ៉េខាងត្បូង បានធ្វើ ឡើងក្នុងជំនួបពិភាក្សាមួយរវាងអភិបាលរាជធានីលោក ឃួង ស្រេង ជាមួយនឹងនាយក ទីភ្នាក់ងារKOICA លោករ៉ូយុន ជុនRhoHyun Jun នាព្រឹកថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២២។ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានថ្លែងចាត់ទុកជំនួយ របស់កូរ៉េខាងត្បូងកសាង មន្ទីរពេទ្យបង្អែកជើងឯក គឺជាជំនួយដែលរាជធានីភ្នំពេញចង់ បានបំផុត។ លោកអភិបាលរាជធានី បានថ្លែងថាការកសាងមន្ទីរពេទ្យបង្អែកនោះ នឹងជួយ លើកកំពស់ សុខមាលភាពប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក៏ដូចជួយពលរដ្ឋមកពីតាមបណ្តា ខេត្តនានា ដែលកំពុងត្រូវការសេវាសុខាភិបាលនៅរាជធានីភ្នំពេញ។ អភិបាលរាជធានីបាន បង្ហាញពីការគាំទ្រពេញទំហឹងនឹងផ្តល់កិច្ចសហការដល់ដំណើរការគម្រោងកែលំអមន្ទីរពេទ្យ បង្អែកជើងឯកនេះទៅតាមស្តង់ដារបច្ចេកទេសដែលរំពឹងថានឹងមានកំពស់លើសពី៤ជាន់។ នាយកអង្គការ Koica បានថ្លែងថា លោកបានដាក់ចេញគម្រោងចំនួនបី រវាងពីឆ្នាំ២០២៤ ដល់ ២០២៩ ក្នុងនោះរួមមាន៖ ការសាងសង់អាគារថ្មី, ការបំពាក់ឧបករណ៏បរិក្ខាពេទ្យ និងការបណ្តុះបណ្តាលជំនាញបន្ថែមដល់បុគ្គលិកមន្ទីរពេទ្យ។ នាយកអង្គការកូរ៉េខាងត្បូងដដែល បានអោយដឹងទៀតថា៖ គម្រោងនេះគ្រោងនឹងចំណាយថវិកា១១លានដុល្លាអាមេរិក។ លោកបានថ្លែងចាប់អារម្មណ៍លើការមានមន្ទីរពេទ្យបង្អែកនេះ នឹងទាក់ទាញចំពោះអ្នកជំងឺ…

  • ស្ថាប័នប្រឆាំងអំពើពុករលួយ១០ប្រទេស ក្នុងអាស៊ានអនុម័តឯកសាររួមគ្នា (Video Inside)

    ស្ថាប័នប្រឆាំងអំពើពុករលួយ១០ប្រទេស ក្នុងអាស៊ានអនុម័តឯកសាររួមគ្នា (Video Inside)

    ស្ថាប័នប្រឆាំងអំពើពុករលួយនៃប្រទេសក្នុងតំបន់អាស៊ាន បានអនុម័តឯកសារស្តីពីការរួមគ្នា ប្រឆាំងអំពើពុករលួយក្នុងតំបន់។ ការអនុម័តឯកសាររួមគ្នានេះ បានធ្វើឡើងក្រោយមានកិច្ច ប្រជុំស្ថាប័នប្រឆាំងអំពើពុករលួយ នៃប្រទេសអាស៊ានលើកទី១៨ទាំងអស់រវាងពីថ្ងៃទី២២ ដល់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ ឯកសារដែលបានអនុម័តនោះរួមមាន ឯកសារអនុស្សរណៈ នៃការយោគយល់គ្នារបស់អាស៊ាន-ផេកASEAN-PAC។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានថ្លែងនៅថ្ងៃសុក្រនេះថាការអនុម័តឯកសារ ASEAN-PAC ដែលជាឯកសារថ្មីកំពូលរបស់អាស៊ានផេកនោះ គឺបានរៀបចំថ្មីឡើងវិញ ខណៈថ្នាក់ដឹកនាំស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន បានសម្រេចឯកភាពគ្នាប្តូរឈ្មោះពី ស្ថាប័នប្រឆំាងអំពើពុករលួយអាស៊ីអាគ្នេយ៍ មកដាក់ឈ្មោះ ស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ានវិញ ដែលហៅកាត់ថា ASEAN-PAC នៅក្នុងអំឡុងពេលដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។ ឯកសារដែលបានអនុម័ត ក្នុងកិច្ចកិច្ចប្រជុំ ក៏មានអនុស្សារណៈការយោគយល់គ្នារវាងកម្ពុជានិងថៃ និងរវាងកម្ពុជានិងមីយ៉ាន់ម៉ា ដើម្បីពង្រីកកិច្ចទំនាក់ទំនងនិងជួយគ្នាលើសកម្មភាពប្រឆាំងអំពើពុករលួយទ្វេភាគី។ កិច្ចប្រជុំដដែល នៅបានលើកយកឯកសារកូនសៀវភៅអេឡិកត្រូនិក អាស៊ាន-ផេក មួយទៀតយកមកពិភាក្សាគ្នាផងដែរ ដែលឯកសារនេះផ្ដួចផ្ដើម រៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ហើយឯកសារនោះ អាចនឹងទទួលការអនុម័តនៅ កិច្ចប្រជុំលើកក្រោយ។ គួរបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា នឹងបន្តធ្វើជាម្ចាស់ ផ្ទះ រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ានផេក រហូតដល់ខែវិច្ឆិកាឆ្នាំ ២០២៣ ហើយបន្ទាប់ទៅ គឺប្រទេសឡាវ នឹងទទួលធ្វើជាម្ចាស់ផ្ទះបន្តវេន៕

  • គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដាក់ប្រអប់បណ្តឹងតាមមណ្ឌលអប់រំកែប្រែ (Video Inside)

    គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដាក់ប្រអប់បណ្តឹងតាមមណ្ឌលអប់រំកែប្រែ (Video Inside)

    គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ប្រអប់បណ្តឹងនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារដែលវិធីនេះ ត្រូវគេចាត់ទុកថាដើម្បី លើកកម្ពស់ការគោរព និងការការពារសិទ្ធិ សេរីភាពរបស់ជនជាប់ឃុំ។ ការដាក់ប្រអប់បណ្តឹង បានធ្វើឡើងដោយប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី កាលពីថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២២ នៅមណ្ឌលអប់រំកែប្រែទី១, មណ្ឌលអប់រំកែប្រែទី២ និងនៅពន្ធនាគាររាជធានីភ្នំពេញ។ យោងតាមមន្ត្រីសិទ្ធិមនុស្ស តាមរយៈប្រអប់បណ្តឹងនេះ ជនជាប់ឃុំគ្រប់រូបអាចដាក់ពាក្យបណ្ដឹងតវ៉ារបស់ខ្លួនដោយសម្ងាត់ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនានាក្នុងពន្ធនាគារ ក៏ដូចជាការអនុវត្តនូវសិទ្ធិ សេរីភាពរបស់ខ្លួន ជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីពិនិត្យអង្កេត និងដោះស្រាយ។ ការដាក់ប្រអប់បណ្តឹងចំនួន៣ទីតាំងទាំងនេះ ត្រូវគេចាត់ទុកថាគឺជាចំណុចចាប់ផ្ដើម និងជាគម្រោងសាកល្បងមុនពេលឈានដល់ការសម្រេចដាក់ប្រអប់បណ្តឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅគ្រប់បណ្តាពន្ធនាគារទូទាំងរាជធានី-ខេត្ត។

  • បណ្ឌិត ហ៊ុន ម៉ាណែត ពង្រឹងស្មារតីយុវជនបន្តវេន (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត ពង្រឹងស្មារតីយុវជនបន្តវេន (Video Inside)

    បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បានពង្រឹងស្មារតីដឹកនាំយុវជន ដែលត្រៀមបន្តវេនដឹកនាំប្រទេសកម្ពុជានាអនាគត។ បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសជួបជាមួយយុវជនបក្ខ បានថ្លែងបញ្ជាក់នូវគន្លឹះដែលជាមូលដ្ឋានទ្រទ្រង់និរន្តភាព និងចិរភាពសម្រាប់ ដំណើរទៅមុខរបស់ប្រទេសជាតិ។ បណ្ឌិត ហ៊ុន ម៉ាណែត គឺជាដុំគ្រាប់ពេជ្រដ៏មានតម្លៃរបស់គណបក្សប្រជាជនកម្ពុជា។ ក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅប្រទេស បានព្យាយាមប្រើឧបាយកលកខ្វក់ជាច្រើនលើកច្រើនសារមកហើយ ក្នុងបំណងចង់បន្សាបឥទ្ធិពលនូវតម្លៃគ្រាប់ពេជ្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះ ប៉ុន្តែគ្រាប់ពេជ្រដែលត្រូវបន្តវេននាអនាគតរបស់គណបក្សប្រជាជនកម្ពុជានេះ នៅតែរះភ្លឺចិញ្ចាចក្នុងរង្វង់ឆាកនយោបាយដែលគ្មានសត្រូវអាចធ្វើឱ្យពន្លឺស្រអាប់បានឡើយ។