-
កម្ពុជាឆ្លងកូវីដ១៩ចំនួន ៣ករណី (Video Inside)

-
អំណាចសាលដីកាតុលាការកំពូលហាមឃាត់រយៈពេល៥ឆ្នាំផុតសុពលភាព (Video Inside)

អំណាចសាលដីកាតុលាការកំពូលរយៈពេល៥ឆ្នាំដែលផ្អាកសកម្មភាពការធ្វើនយោបាយ របស់ថ្នាក់ដឹកនាំក្រុមប្រឆាំងចំនួន១១៨រូប ត្រូវគេរាយការណ៍ថាបានផុតសុពលភាពហើយ។ គួររំលឹកថាកាលពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០១៧ តុលាការកំពូលបានសម្រេចរំលាយគណបក្ស សង្គ្រោះជាតិដែលពាក់ ព័ន្ធនឹងបទល្មើសក្បត់ជាតិ និងតុលាការបានផ្អាកសកម្មភាពនយោបាយរបស់បុគ្គលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨រូប។
-
២៧ថ្ងៃមានពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតជាង៣៩ម៉ឺននាក់ (Video Inside)

-
អាជ្ញាធរពង្រាយកម្លាំងចម្រុះជាង២ពាន់នាក់ការពារកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការពារជាតិ អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ (Video Inside)

-
គ្រោះថ្នាក់ចរាចរណ៍នៅតែបន្តគំរាមកំហែងអាយុជីវិតពលរដ្ឋ (Video Inside)

គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២២មានមនុស្សស្លាប់១ពាន់៣៤២នាក់ ដែលស្មើនឹងជិត៥នាក់ក្នុងមួយថ្ងៃ, ចំណែកអ្នករងរបួសធ្ងន់ស្រាលចំនួន៤ពាន់៣៩៥នាក់ ដែលស្មើនឹងជាង១៦នាក់ក្នុងមួយថ្ងៃ។ មន្ត្រីនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ បាន ចាត់ទុកតួលេខមនុស្សស្លាប់និងរបួសដោយសារចរាចរណ៍នេះ មានការកើនឡើង។ អប្សរាណិតរាយការណ៍
-
អង្ករផ្ការំដួលរបស់កម្ពុជាឈ្នះលេខ១ ក្នុងការប្រកួតលំដាប់ពិភពលោក (Video Inside)

«អង្ករផ្ការំដួល» របស់ប្រទេសកម្ពុជាបានឈ្នះដាច់គេនៅក្នុងការប្រកួតប្រជែងលក្ខណៈពិភពលោកមួយដែលបានធ្វើក្នុងខេត្តភូកេត នៃប្រទេសថៃ។ ការប្រកួតក្នុងចំណោមបណ្តាប្រទេស ដែលនាំចេញអង្ករល្អលើសកលលោកនៅក្នុង «វេទិកាសន្និសីទអង្ករ ពិភពលោក» រវាងពីថ្ងៃ ទី១៥ ដល់១៧ វិច្ឆិកា ឆ្នាំ២០២២នោះ «អង្ករផ្ការំដួល» កម្ពុជា ត្រូវបានប្រកាសជាអង្ករដែលល្អ ដាច់គេ។
-
ACU អំពាវនាវពលរដ្ឋផ្តល់ភស្ថុតាងបន្ថែមសម្រាប់ការផ្តន្ទាទោសជនសង្ស័យកឹបកេងប្រាក់ ជាង៧០លានរៀល (Video Inside)

-
ប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្សជួបជាមួយតំណាង ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំអាស៊ីអាគ្នេយ៍ (Video Inside)

-
កម្ពុជានឹងរំពឹងការដកចេញពីបញ្ជីប្រផេះរបស់ FATF នៅដើមឆ្នាំក្រោយ (Video Inside)

-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១០រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះអ្នកនឹងជួបស្ថានភាពដែលលំបាកនឹងធ្វើការ សម្រេចចិត្ត។ លើសពីនេះ ប្រហែលជាការសម្រេចចិត្តដែលអ្នកនឹងធ្វើមិនមែនជាការ សម្រេចចិត្តដ៏ល្អប្រសើរនោះទេ។ ប៉ុន្តែសូមកុំព្រួយបារម្ភពីព្រោះភាពអវិជ្ជមាននឹងផ្លាស់ ប្តូរទៅវិញក្នុងពេលយ៉ាងឆាប់។ ទន្ទឹមនឹងនោះ ហោរាសាស្រ្តមិនបានមើលឃើញពីបញ្ហាធ្ងន់ ធ្ងរនឹងកើតឡើងចំពោះដំណើរអនុវត្តការងាររបស់អ្នកឡើយ។ ក្នុងនោះសូមចងចាំថា អ្វី ដែលអាចរំខានទៅដល់ការងារគឺពេលវេលាទៅវិញទេ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អបំផុតសម្រាប់ការបណ្តាក់ទុន និង ការប្រើប្រាស់រូបិយបណ្ណ។ ក្នុងដំណាក់ពេលនេះ សូមចំណាយពេលវេលាខ្លះដើម្បីចូលរួម ក្នុងវគ្គបណ្តុះបណ្តាល ដើម្បីលោកអ្នកមានលទ្ធភាពកាន់តែប្រសើរក្នុងការអនុវត្តការងារ និងឈានទៅដល់ភាពជោគជ័យដ៏ងាយស្រួល។ ហោរាសាស្រ្តអាជីព ណែនាំលោកអ្នកមិន ឲ្យធ្វើការងារលើសលុបពេកនោះទេ ពីព្រោះលោកអ្នកបានខិតខំច្រើនមកហើយក្នុងមួយ រយៈពេលនេះ ដូច្នេះរកពេលវេលាសម្រាកខ្លះទើបប្រសើរ។ លើសពីនេះ សូមគិតគូរមុននឹង សម្រេចចិត្ត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកនឹងមានភាពរហ័សរហួន និងថាមពលច្រើន ក្នុងការបំពេញការងារ។ ឳកាសដែលអ្នកនឹងទទួលបានភាពជោគជ័យមានចំនួនច្រើន ប៉ុន្តែ ក៏ប្រហែលជាអ្នកត្រូវប្រឹងប្រែងខ្លាំង និងអនុវត្តការងារជាមួយនឹងគម្រោងផែនការជានិច្ច…