-
សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៧ វិច្ឆកា ឆ្នាំ២០២២ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៨ វិច្ឆិកា ២០២២ (មានវីដេអូ)

-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៩រោច ខែកត្តិក ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីអាជីពក្នុងថ្ងៃនេះ មិនបានព្យារកណ៍ឃើញភាពរអាក់រអួល ឬស្ថានភាពអវិជ្ជមាន ទាក់ទង នឹងសកម្មភាពដែលកំពុងអ្នកអនុវត្តនោះទេ។ បញ្ហាទាំងអស់ត្រូវបានដោះស្រាយ ដូច្នេះសូមមានអារម្មណ៍សេរីក្នុងការបន្តផែនការរបស់អ្នក ហើយសំខាន់បំផុត កុំប្រញាប់ប្រញាលពេក។ ចំពោះមនុស្សដែលនៅជុំវិញខ្លួន មានចិត្តស្រលាញ់រាប់អាន និងជួយទំនុកបម្រុងកិច្ចការរបស់អ្នកណាស់។ ក្រៅពីនេះ ប្រសិនបើអ្នក មានបំណងប៉ងប្រាថ្នាអ្វីមួយសូមធ្វើចុះ ពីព្រោះអ្នកនឹងអាចបញ្ចៀសផលលំបាកបាន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ក្នុងវេលានេះ សូមផ្អាក ឬបំភ្លេចចោល នូវគម្រោងមហិច្ចតាទាំងឡាយ ហើយផ្តោតលើកិច្ចការជាប្រចាំ។ សូមដាក់គំនិតរបស់អ្នក ឲ្យមានសណ្តាប់ធ្នាប់ ហើយគិតគូរពីគម្រោងទាំងអម្បាលមាណដែលបានដាក់ចេញរួចរាល់។ ក្នុងនោះ ភាពមមាញឹកអាចជះឥទ្ធិពលអាក្រក់ដល់សុខមាលភាពរបស់អ្នក ដូច្នេះគួរសម្រាកឲ្យបានច្រើន។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមស្វែងយល់អំពី ដំណើរការដែលកំពុងកើតឡើង ហើយធ្វើយ៉ាងណាធ្វើការសម្របសម្រួលអោយបានត្រឹមត្រូវ។ ក្នុងនោះដែរ សូមរក្សាពាក្យសំដី ជាពិសេស ជាពិសេសពេលព្រឹក។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នក មិនទាន់អាចកំណត់ស្ថានភាពអ្វីសោះនៅក្នុងថ្ងៃនេះ…
-
សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៦ វិច្ឆកា ឆ្នាំ២០២២ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៧ វិច្ឆិកា ២០២២ (មានវីដេអូ)

-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៨រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២

ជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ហោរាសាស្រ្តណែនាំលោកអ្នកមិនឲ្យប្រមូលផ្តុំការងារច្រើនមកធ្វើ ក្នុងពេលតែមួយ។ សូមជ្រើសរើសការងារជាអាទិភាព ហើយបំពេញការងារនោះឲ្យបានល្អ បំផុតតាំងពីពេលព្រឹក។ លោកអ្នកក៏គួរតែប្រុងប្រយ័ត្នផងដែរ ទាក់ទងនឹងការប្រើប្រាស់ អារម្មណ៍មកលើការងារ។ ក្នុងនោះជៀសវាងការសង្ស័យច្រើនដោយគ្មានមូលដ្ឋាន ពីព្រោះ វានឹងជះឥទ្ធិពលយ៉ាងខ្លាំងចំពោះប្រជាប្រិយភាព និងទំនាក់ទំនងជិតឆ្ងាយរបស់លោកអ្នក។ ដោយឡែក សូមកុំធ្វើទំនាក់ទំនង ឬចែករំលែកបញ្ហាសំខាន់ជាមួយមនុស្សថ្មីផ្ទុយភេទ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពលោកអ្នកកំពុងរងផលប៉ះពាល់មួយចំនួនពីមជ្ឈដ្ឋាន ខាងក្រៅ។ ប្រហែលជាអ្នកត្រូវចំណាយពេលបន្ថែមស្វែងយល់ពីហេតុការណ៍ដែលកំពុង កើតឡើង ហើយប្រមូលពត៌មានអោយបានច្រើនបំផុត។ ក្នុងនោះ សូមស្នើសុំជំនួយប្រសិន បើអ្នកមិនអាចរកច្រកចេញបានត្រឹមត្រូវ។ ធ្វើយ៉ាងណាកុំប្រថុយប្រថានចំពោះហេតុការណ៍ ណាមួយឡើយ។ យកចិត្តទុកដាក់បំពេញការងារក្រោមបន្ទុកអោយបានឆាប់រួសរាន់ ហើយ យកល្អចំណាយពេលខ្លះដើម្បីស្វែងរកការសិក្សាដកស្រង់យកបទពិសោធន៍បន្ថែម។ បន្ថែម ពីនេះ អ្នកគួរចូលអោយកាន់តែកៀកនឹងថ្នាក់លើ ការព្រងើយកន្តើយនឹងនាំឲ្យខាតបង់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់អ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការចាប់ផ្តើមអាជីព ណាមួយឡើយ។ ក្នុងនោះការចំណាយលុយកាក់ច្រើនពិបាករំពឹងថាទទួលបានផល ចំណេញ ឬប្រមូលដើមទុនមកវិញណាស់។…
-
សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៥ វិច្ឆកា ឆ្នាំ២០២២ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៦ វិច្ឆិកា ២០២២ (មានវីដេអូ)

-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងជាង ៣ម៉ឺន ៩ពាន់នាក់ (Video Inside)

ប្រទេសចំនួន ៩ នៅក្នុងអាស៊ានរយៈពេល៣ថ្ងៃចុងក្រោយនេះ ត្រូវបានរកឃើញតួលេខឆ្លង ដោយសារកូវីដ១៩ ក្នុងនោះប្រទេសខ្លះ មានតួលេខមនុស្សស្លាប់ថែមទៀត។ ប្រទេសទាំង ៩ ដែលរកឃើញករណីឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោង ចុងក្រោយនេះ រួមមាន ៖ ប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ, ថៃ និងប្រទេសកម្ពុជា ។
-
កម្ពុជាឆ្លងកូវីដ១៩ចំនួន៣ករណី (Video Inside)

កម្ពុជាមានការឆ្លងថ្មីកូវីដ១៩ថ្ងៃនេះចំនួន៣ករណី ក្រោយការស្ងប់ស្ងាត់មួយរយៈពេលកន្លង មក។ ការឆ្លងបីករណីរយៈពេល២៤ម៉ោងកន្លងមកនេះ គឺជាការឆ្លងក្នុងសហគមន៍។ កម្ពុជារហូតមកទល់នឹងពេលនេះ មានតួលេខអ្នកឆ្លងសរុបចំនួនជាង ១៣ម៉ឺននាក់ ប៉ុន្តែក្រោមគោលនយោបាយចាក់វ៉ាក់សាំងស្រោចរបស់ប្រមុខរាជរដ្ឋាភិបាល និងការដាស់តឿន ជារៀងរាល់ថ្ងៃរបស់ក្រសួងសុខាភិបាល តួលេខឆ្លងពេលខ្លះបាត់ និងពេលខ្លះមានដោយ មិនទៀងទាត់ ប៉ុន្តែការឆ្លងវេលាចុងក្រោយនេះ មិនមានលើសពីតួលេខមួយខ្ទង់ឡើយ ។