-
តុលាការឃុំខ្លួនស្មៀនសង្កាត់តាខ្មៅ ដែលសង្ស័យលួចលុយឧបត្ថម្ភជនក្រីក្រ(Video Inside)

-
កម្ពុជារៀបចំព្រឹត្តិការណ៍កីឡាជាតិមុនការប្រកួតស៊ីហ្គេម(Video Inside)

ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាប៉ារ៉ាហ្គេមលើកទី១ រយៈពេល១១ថ្ងៃនឹងចាប់ផ្តើម ចាប់តាំងពីចុងសប្តាហ៍នេះហើយ ដែលជាការរៀបចំនៅច្រើនខែមុនកម្ពុជារៀបចំកីឡា ស៊ីហ្គេមជាប្រវត្តិសាស្ត្រ។ ព្រឹត្តិការណ៍កីឡាជាតិរវាងពីថ្ងៃទី១៩ដល់៣០វិច្ឆិកាឆ្នាំ២០២២ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកនាល្ងាចថ្ងៃទី២១វិច្ឆិកានៅពហុកីឡដ្ឋានជាតិមរតកតេជោ។ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានថ្លែងថានេះគឺជាព្រឹត្តិការណ៍កីឡាដ៏ធំរៀបចំក្នុងក្របខណ្ឌទូទៅប្រទេស បន្ទាប់ពីខកខានរៀបចំប៉ុន្មាន ឆ្នាំមកនេះដោយសារជំងឺរាតត្បាតជាសកលកូវីដ-១៩។ លោក វ៉ាត់ ចំរើន ដែលជារដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងថា ព្រឹត្តិការណ៍កីឡាជាតិនេះ នឹងត្រូវរៀបចំតាមទម្រង់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម និងជាការតេស្ដសាកល្បង សមត្ថភាពក្រុមកីឡាជាតិរបស់កម្ពុជា មុនការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ នាឆ្នាំ២០២៣ ខាងមុខនេះ។ ព្រឹត្តិការណ៍កីឡាជាតិរយៈពេល១១ថ្ងៃនេះ ត្រូវបានរៀបចំការប្រកួតលើ ៣៨ប្រភេទកីឡា ដូចទៅនឹងប្រភេទកីឡាដែលបានអនុម័ត ដាក់ក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាដែរ។ ការប្រកួតនៃប្រភេទកីឡានីមួយៗនឹងត្រូវរៀបចំទៅតាមទីតាំងនៃរាជធានី-ខេត្ត ដែលត្រូវ រៀបចំការប្រកួតស៊ីហ្គេមទៀតផង ដូចជារាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ…
-
កម្ពុជាប្រធានអាស៊ានអបអរការដោះលែងអ្នកទោសនៅមីយ៉ាន់ម៉ា (Video Inside)

-
អាជ្ញាធរអាមេរិកចាប់មន្ត្រីក្រសួងកសិកម្មខ្មែរ២រូប ពីបទសង្ស័យរត់ពន្ធសត្វស្វាក្តាម (Video Inside)

-
បណ្ឌិត ហ៊ុន ម៉ាណែត ប្តេជ្ញាប្រែក្លាយ «ដីមីន» ទៅជា «ដីមាស» (Video Inside)

-
ប្រធានរដ្ឋសភាវៀតណាមគ្រោងបំពេញទស្សនកិច្ច៤ថ្ងៃនៅកម្ពុជា (Video Inside)

-
ព្រះបរមរាជវាំង បើកទទួលភ្ញៀវទេសចរសាឡើងវិញចាប់ពីថ្ងៃទី១ធ្នូ (Video Inside)

-
សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៨ វិច្ឆកា ឆ្នាំ២០២២ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៩ វិច្ឆិកា ២០២២ (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងជាង ១ម៉ឺន ៥ពាន់នាក់ (Video Inside)
