-
នាយករដ្ឋមន្ត្រីកម្ពុជាចូលរួមមរណទុក្ខកុមារថៃ និងមនុស្ស៣៤នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្នុងមជ្ឈមណ្ឌលថែទាំកុមារ (Video Inside)

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានសម្តែងការសោកស្តាយ និងចូលរួមមរណទុក្ខ ចំពោះការ បាញ់ប្រហារសម្លាប់លើកុមារថៃដោយបុរសម្នាក់ដែលមានប្រវត្តិសេពថ្នាំញៀន។ ការចូលរួម នូវមរណទុក្ខដ៏ក្រៀមក្រំនេះ បានធ្វើឡើងក្នុងឳកាសដែលសម្តេចតេជោហ៊ុនសែនទទួលជួប ពិភាក្សាជាមួយ រដ្ឋមន្ត្រីឧត្តមសិក្សាវិទ្យាសាស្ត្រ ស្រាវជ្រាវនិងនវានុវត្តន៍ថៃ បណ្ឌិត អាណែក ឡៅថាំម៉ាថាស់ នាថ្ងៃសុក្រទី៧តុលាឆ្នាំ២០២២។
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០៧ តុលា ឆ្នាំ២០២២ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៨ តុលា ២០២២ (មានវីដេអូ)

-
ឯកឧត្ដម វ៉ាន់ មុនីនាថ៖ កិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាន លើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ ចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការ លើការងារបរិស្ថានកាន់តែប្រសើរ ជាមួយដៃគូពាក់ព័ន្ធនានា(មានវីដេអូ)

ស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាន លើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅលើទឹកដីអង្គរ ខេត្ដសៀមរាប ជាបន្តបន្ទាប់ នៅថ្ងៃទី០៦-០៧ ខែតុលា ឆ្នាំ២០២២ មានកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថាន អាស៊ាន បូក៣ បូកចិន ជប៉ុន កូរ៉េខាងត្បូង ដើម្បីពិនិត្យមើលពីវឌ្ឍនភាព នៃការអនុវត្តកិច្ចសហប្រតិបត្តិការ ដែលប្រទេសរដ្ឋសមាជិកអាស៊ាន បានឯកភាពគ្នានៅក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្ត រយៈពេល ៥ឆ្នាំ និងបន្តពង្រឹងពង្រីក ភាពជាដៃគូរវាងអាស៊ាន បូក៣ ឱ្យកាន់តែល្អប្រសើរថែមទៀត តាមតម្រូវការក្នុងក្របខ័ណ្ឌនៅក្នុងតំបន់លើវិស័យបរិស្ថាន។ នៅក្នុងរយៈពេលពីរថ្ងៃនេះ ដែរ កិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាន-អាមេរិក និងកិច្ចប្រជុំអាស៊ាន-អឺរ៉ុប ក៏នឹងត្រូវរៀបចំឡើងផងដែរ ដើម្បីពិភាក្សាគ្នាស្តីពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងក្របខ័ណ្ឌតំបន់ជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប។ ឯកឧត្ដម វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ដ្រ ក្រសួងបរិស្ថាន បានសំដែងការរំពឹងទុកពីលទ្ធផលលើការការឯកភាពគ្នាជាច្រើនផ្សេងទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន កាន់តែមានប្រសិទ្ធភាព នៃបណ្តាប្រទេសក្នុងតំបន់ ជាមួយដៃគូសហការនានា៕
-
២៤ម៉ោង អាស៊ានមានអ្នកឆ្លងជាង ១ម៉ឺននាក់ (Video Inside)

-
២៤ម៉ោងចុងក្រោយក្រសួងសុខាភិបាលរកឃើញឆ្លងថ្មី ៧នាក់ (Video Inside)

-
ទណ្ឌិត៦៨៣នាក់ស្នើរកការបន្ធូរបន្ថយ និងលើកលែងទោស (Video Inside)

-
ស្លាប់១នាក់ របួស៥នាក់ដោយរន្ទះបាញ់ (Video Inside)

-
សម្តេចតេជោបញ្ជាក់ការនៅបន្តឧបត្ថម្ភគ្រួសាររងគ្រោះដោយវិបត្តិកូវីដ១៩ (Video Inside)

-
កម្ពស់ទឹកទន្លេក្នុងខេត្តកំពង់ឆ្នាំងបន្តកើនឡើង (Video Inside)
