Category: ទូរទស្សន៍

  • រដ្ឋបាលខេត្តពោធិ៍សាត់ ជូនដំណឹងពលរដ្ឋតាមស្ទឹងពោធិ៍សាត់ត្រូវប្រុងប្រយ័ត្ន (Video Inside)

    រដ្ឋបាលខេត្តពោធិ៍សាត់ ជូនដំណឹងពលរដ្ឋតាមស្ទឹងពោធិ៍សាត់ត្រូវប្រុងប្រយ័ត្ន (Video Inside)

    កម្ពស់ទឹកក្នុងស្ទឹងពោធិ៍សាត់ បានកើនឡើងលើសកម្រិតប្រកាសអាសន្ន។ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានដាស់តឿនប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកដែល បានកើនឡើងជាបន្តបន្ទាប់ទៀតនេះ។

  • រដ្ឋបាលខេត្តកំពង់ធំ ជូនដំណឹងពលរដ្ឋតាមដងស្ទឹងសែន ត្រូវប្រុងប្រយ័ត្នទឹកជំនន់ (Video Inside)

    រដ្ឋបាលខេត្តកំពង់ធំ ជូនដំណឹងពលរដ្ឋតាមដងស្ទឹងសែន ត្រូវប្រុងប្រយ័ត្នទឹកជំនន់ (Video Inside)

    រដ្ឋបាលខេត្តកំពង់ធំ ជូនដំណឹងដល់ពលរដ្ឋទាំងអស់ដែលរស់នៅតាមដងស្ទឹងសែន ត្រូវ បង្កើនការប្រុង ប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ទឹកភ្លៀង ខណៈកម្ពស់ទឹកបានឡើងលើសកម្រិត ប្រកាសអាន្នខ្ពស់។

  • ពលរដ្ឋរងគ្រោះទឹកជំនន់ក្នុងខេត្តព្រះវិហារបានទទួលអំណោយ (Video Inside)

    ពលរដ្ឋរងគ្រោះទឹកជំនន់ក្នុងខេត្តព្រះវិហារបានទទួលអំណោយ (Video Inside)

    ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តព្រះវិហារ ទទួលបាន អំណោយ សង្គ្រោះ បន្ទាន់ពីរដ្ឋាភិបាល ខណៈដែលជំនន់ទឹកភ្លៀងនៅមិនទាន់បានស្រាកស្រាននៅឡើយទេក្នុង ខេត្តភាគឧត្តរប្រទេសនោះ។ ការចែកជូនអំណោយនេះបានធ្វើនៅក្នុងសង្កាត់ ប៉ាលហាល នៃក្រុងព្រះវិហារ ។ យោងតាមរបាយការណ៍របស់ មន្ទីរកសិកម្ម មានពលរដ្ឋចំនួនជិត២ពាន់ គ្រួសារហើយដែលបានរងគ្រោះដោយសារគ្រោះទឹកជំនន់នេះ។ អប្សរាណិតរាយការណ៍

  • សវនាការកាត់ទោស សម រង្ស៊ី និងបក្ខពួកនឹងបនុ្តសប្តាហ៍ក្រោយ (Video Inside)

    សវនាការកាត់ទោស សម រង្ស៊ី និងបក្ខពួកនឹងបនុ្តសប្តាហ៍ក្រោយ (Video Inside)

    សវនាការកាត់ទោសសមរង្ស៊ីនិងបក្ខពួកលើសំណុំរឿង «រូមគំនិតក្បត់» កើតឡើងក្នុងអំឡុង ឆ្នាំ ២០២០ ត្រូវបានលើកយកមកធ្វើសវនាការថ្ងៃនេះ។ ប៉ុន្តែសវនាការនឹងត្រូវលើកបន្តដល់ថ្ងៃទី ១៣តុលាសប្តាហ៍ក្រោយ។

  • ២៤ម៉ោងទទួលបានសំណើរកជនបរទេស៣៣នាក់ (Video Inside)

    ២៤ម៉ោងទទួលបានសំណើរកជនបរទេស៣៣នាក់ (Video Inside)

    សមត្ថកិច្ចកម្ពុជា បានទទួលសំណើមួយចំនួនទៀត ទាក់ទងនឹងកិច្ចអន្តរាគមន៍ស្វែងរកជន បរទេសក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

  • ប៉ូឡូញបើកស្ថានកុងស៊ុលក្នុងរាជធានី (Video Inside)

    ប៉ូឡូញបើកស្ថានកុងស៊ុលក្នុងរាជធានី (Video Inside)

    ប្រទេសប៉ូឡូញទើបតែមានស្ថានកុងស៊ុលកិត្តិយសនៅរាជធានីភ្នំពេញជាលើកដំបូង ដែល មន្ត្រីជាឯកអគ្គរដ្ឋទូត បានថ្លែងចាត់ទុកថាដើម្បី លើកកម្ពស់សេដ្ឋកិច្ចនិងវប្បធម៌ជាមួយ កម្ពុជា។

  • កម្ពុជាប្តេជ្ញាចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ (Video Inside)

    កម្ពុជាប្តេជ្ញាចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ (Video Inside)

    សម្តេចតេជោហ៊ុនសែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាជាមួយនឹងប្រ ទេសក្នុងពិភពលោកដើម្បីចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ ប្រសាសន៍ ប្តេជ្ញា នេះបានធ្វើតាមរយៈប្រព័ន្ធវីដេអូនៅថ្ងៃទី៦តុលានេះ ក្នុងសន្និសីទគណបក្សអន្តរជាតិមួយ រៀបចំចេញពីក្រុងយូស៊្ហ្នូ សាខាលីនស៍ Yuzhno-Sakhalinsk នៃសហព័ន្ធរុស្ស៊ី។

  • សម្តេចតេជោ ហ៊ុន សែន ហៅការបាញ់មីស៊ីលកូរ៉េខាងជើងជាការគំរាមកំហែងសន្តិសុខ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន ហៅការបាញ់មីស៊ីលកូរ៉េខាងជើងជាការគំរាមកំហែងសន្តិសុខ (Video Inside)

    សម្តេចតេជោហ៊ុនសែន បានចាត់ទុកការបាញ់សាកល្បងមីស៊ីលកូរ៉េខាងជើងវេលាថ្មីៗចុង ក្រោយនេះគឺជាការគំរាមកំហែងសន្តិសុខក្នុងតំបន់។ ប្រទេសកូរ៉េខាងជើងក្នុងសប្តាហ៍នេះ បានបាញ់មីស៊ីលបាលីស្ទីកចំនួន២ដងហើយក្នុងនោះការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ៤ ពាន់៦០០គីឡូម៉ែត្រកាលពីថ្ងៃអង្គារ៍ និងការបាញ់២គ្រាប់ទៀតនៅថ្ងៃព្រហស្បតិ៍ទី៦តុលានេះ ដែលជាគ្រាប់រយៈចម្ងាយខ្លី។

  • សម្តេចតេជោសែន ស្នើ «សន្និសីទចក្ខុវិស័យ» ពិនិត្យឧបសគ្គរារាំងការដាក់ទិសអភិវឌ្ឍន៍កម្ពុជា (Video Inside)

    សម្តេចតេជោសែន ស្នើ «សន្និសីទចក្ខុវិស័យ» ពិនិត្យឧបសគ្គរារាំងការដាក់ទិសអភិវឌ្ឍន៍កម្ពុជា (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានស្នើ «សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» សិក្សាលើគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការនាំប្រទេសឱ្យរួចផុតពីភាពក្រីក្រនិងការ អភិវឌ្ឍន៍។

  • ឧត្តមមន្រ្តីបរិស្ថានអាស៊ាន បានឯកភាពគ្នាលើរបាយការណ៍សម្រាប់ឧត្តមប្រយោជន៍ក្នុងតំបន់ និងពិភពលោក (មានវីដេអូ)

    ឧត្តមមន្រ្តីបរិស្ថានអាស៊ាន បានឯកភាពគ្នាលើរបាយការណ៍សម្រាប់ឧត្តមប្រយោជន៍ក្នុងតំបន់ និងពិភពលោក (មានវីដេអូ)

    ឯកឧត្ដម វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ដ្រ ក្រសួងបរិស្ថាន បានឲ្យដឹងថា កិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាន លើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានដំណើរពេញ១ថ្ងៃ កាលពីថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដោយបានអនុម័តលើវឌ្ឍនភាព និងលទ្ធផលការងារសម្រេចបាន ក្នុងក្របខ័ណ្ឌតំបន់ ទៅតាមរយៈយន្តការ របស់ក្រុមការងារបច្ចេកទេសអាស៊ាននីមួយៗ។ ជាពិសេស នៅក្នុងកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាន បានឯកភាពលើសេចក្តីព្រាងប្រកាសរួមអាស៊ាន ស្តីពីការប្រែប្រួលអាកាសធាតុ។ សូមបញ្ជាក់ថា កិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ានឆ្នាំ២០២២នេះ នឹងលើកយកប្រធានបទសំខាន់ៗ មកពិនិត្យ និងពិភាក្សារួមមាន៖ ការអភិរក្សជីវៈចម្រុះ និងធម្មជាតិ ការគ្រប់គ្រងបរិស្ថានតំបន់ឆ្នេរនិងសមុទ្រ ការគ្រប់គ្រងធនធានទឹក ទីក្រុងនិរន្តរភាពបរិស្ថាន ការប្រែប្រួលអាកាសធាតុ សារធាតុគីមី និងសំណល់ អប់រំបរិស្ថាន ផលិតកម្ម និងការប្រើប្រាស់ដោយនិរន្តរភាព ការបំពុលបរិស្ថានផ្សែងអ័ព្ទឆ្លងដែន និងបញ្ហាបរិស្ថានសកល។ បន្ទាប់មកលទ្ធផល នៃកិច្ចប្រជុំទាំងអស់នេះ ក៏នឹងដាក់ឆ្លងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីបរិស្ថានអាស៊ាន ពិនិត្យនិងអនុម័ត នាឆ្នាំ២០២៣ ខាងមុខ ដែលគ្រោងរៀបចំឡើងនៅប្រទេសឡាវ៕