-
ពលរដ្ឋ១៦៨គ្រួសារ រងគ្រោះដោយសារជំនន់ទឹកភ្លៀង បានទទួលអំណោយ (Video Inside)

ស្ថានភាពជំនន់ទឹកឡើងដោយសារភ្លៀងក្នុងខេត្តភាគឧត្តរនិងពាយព្យ នៅមិនទាន់បានស្ងប់ នៅឡើយទេ។ ក្នុងខេត្តបន្ទាយមានជ័យ មនុស្សដែលបានស្លាប់ដោយសារករណីទឹកជំនន់ បានកើនដល់១៣នាក់ហើយ។ នៅថ្ងៃនេះ លោកឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ាន បាននាំយក អំណោយ ចុះពិនិត្យស្ថានភាពពលរដ្ឋក្នុងកន្លែងមួយចំនួនដែលរងគ្រោះដោយសារគ្រោះធម្ម ជាតិនេះ។ អប្សរាណិតរាយការណ៍
-
មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១បិទបញ្ចប់ (Video Inside)

មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីលើកទី៤១ រយៈពេល៥ថ្ងៃបានបញ្ចប់ទៅនៅ ថ្ងៃទី៥តុលាឆ្នាំ២០២២។ ប្រធានស្ដីទីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីលោក រាចា រ៉ាន់ធៀ ស៊ិញ Raja Randhir Singh បាន ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជាសម្រាប់ការទទួលរៀបចំ និងអញ្ជើញបណ្ដាប្រទេសចលនាអូឡាំពិក មក ចូលរួមក្នុងមហាសន្និបាតដែលចាប់ផ្តើមតាំងពីថ្ងៃទី១តុលានោះមក។
-
អាជ្ញាធរថ្លែងថា២៤ម៉ោងមកនេះ គេទទួលបណ្តឹងតាមរកជនបរទេសចំនួន៧៥នាក់ (Video Inside)

អាជ្ញាធរបានថ្លែងថាក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ, គេបានទទួលសំណើរកកិច្ចជួយ អន្តរាគមន៍ស្វែងរកនិងជួយសង្គ្រោះជនបរទេស៧៥នាក់។ កម្ពុជាកំពុងស្ថិតក្នុងយុទ្ធការបង្ក្រាបអំពើជួញដូរមនុស្ស ក្រោយមានសេចក្តីរាយការណ៍ថាមាន ក្រុមទុច្ចរិតដែលមានប្រ ភពមកពីក្រៅប្រទេស បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេសកម្ពុជា បង្កនូវអំពើចាប់ បង្ខាំងមនុស្ស ក្រោមរូបភាពល្បួងមកធ្វើការក្នុងប្រទេស កម្ពុជាដោយសន្យាឱ្យកម្រៃពល កម្មច្រើន។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន (Video Inside)

-
កម្ពុជា និងគុយបាប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី (Video Inside)

កម្ពុជាបានជម្រុញរកកិច្ចសហប្រតិបត្តិការខ្លាំងជាមួយគុយបាលើវិស័យកិច្ចសហប្រតិបត្តិ ការផ្នែកវិស័យសុខាភិបាល។ គុយបា បើទោះបីជាប្រទេសដ៏តូចមួយមានពលរដ្ឋប្រមាណជាង ១១លាននាក់នៅក្នុងតំបន់អឌ្ឍគោលខាងលិចនោះមែន ប៉ុន្តែជាប្រទេសដែលផលិតវ៉ាក់សាំង កូវីដ១៩ដោយខ្លួនឯង និងក៏ជាប្រទេសដែលមានវិធីការពារទប់ទល់ការឆ្លងបានល្អប្រសើរលើ ការទប់ស្កាត់និងការឆ្លងនៃជម្ងឺកូវីដ១៩ផងដែរ។
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០៥ តុលា ឆ្នាំ២០២២ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៦ តុលា ២០២២ (មានវីដេអូ)

-
២៤ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដជាង ៧ពាន់នាក់ (Video Inside)

ប្រទេសអាស៊ានខ្លះ ត្រូវគេរាយការណ៍នៅថ្ងៃនេះថាមិនមានករណីឆ្លងកើតឡើងឡើយ។ នៅថ្ងៃនេះផងដែរ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានករណីឆ្លងថ្មីច្រើនជាងគេ នៅ ក្នុងអាស៊ាន នារយៈ ពេល ២៤ម៉ោងចុងក្រោយនេះ ។ នៅថ្ងៃនេះមានប្រទេសតែ ៧ប៉ុណ្ណោះ នៅអាស៊ាន ដែលមានករណីឆ្លង និងស្លាប់ថ្មី ។ តើប្រទេសបីដែលមិនមានករណីឆ្លង និង ស្លាប់ថ្មីនោះជាប្រទេសណាខ្លះ ? អប្សរាណិតរាយការណ៍ជុំវិញការឆ្លងក្នុងប្រទេសទាំង១០ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
-
២៤ម៉ោងចុងក្រោយក្រសួងសុខាភិបាលរកឃើញឆ្លងកូវីដថ្មី ៤នាក់ (Video Inside)

តួលេខឆ្លងថ្មីនៃជម្ងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះ នៅកម្ពុជា មានការថយ ចុះ ៤នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។ តួលេខឆ្លង ក្នុងរយៈពេល ២៤ម៉ោងមកនេះ មាន ៤នាក់ ដែលជាការឆ្លងនៅក្នុងសហគមន៍ទាំងអស់។ កម្ពុជាមានតួលេខអ្នកចាក់វ៉ាក់សាំងដូស មូលដ្ឋានទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី០៤ តុលា បានកើនដល់ចំនួន ១៥លាន ១៩ម៉ឺន ៧ពាន់ ៩១១នាក់ ដែលស្មើនឹង ៩៤,៩៩ភាគរយ ។
-
ផ្ទះពលរដ្ឋ៥១៣ខ្នង នៅខេត្តកំពត រងការខូចខាតដោយបាតុភូតខ្យល់កន្ត្រាក់ (Video Inside)

ផ្ទះពលរដ្ឋចំនួន៥១៣គ្រួសារ នៅខេត្តកំពត បានរងការខូចខាតដោយបាតុភូតខ្យល់កន្ត្រាក់។ យោងតាមអភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន ការរងគ្រោះនឹងបាតុភូតធម្មជាតិនេះ បានកើតឡើងតាំងពីល្ងាចថ្ងៃទី៣តុលា ដោយភ្លៀងនិងខ្យល់កន្ត្រាក់ បានបោកបក់មកលើឃុំ ចំនួន៣ នៃស្រុកទឹកឈូ រួមមាន ឃុំត្រពាំងព្រីង ,ឃុំកណ្តោល និងឃុំត្រពាំងសង្កែ។ គ្រោះ ធម្មជាតិនេះ បានបណ្តាលឱ្យខូចខាតផលដំណាំ និងផ្ទះសំបែងប្រជាពលរដ្ឋសរុប៥១៣ គ្រួសារ ក្នុងនោះផ្ទះប្រជាពលរដ្ឋចំនួន ៩គ្រួសារ ត្រូវបានដួលរលំទាំងស្រុង ប៉ុន្តែមិនមាន ការបង្កឱ្យពលរដ្ឋណាម្នាក់រងការបាត់បង់ជីវិត ឬរងរបួសនោះឡើយ។