Category: ទូរទស្សន៍

  • ភូមិសាស្រ្តនយោបាយ ៖ ស្ថានការណ៍នយោបាយថៃក្រោយការសម្រេចរបស់តុលាការដ្ឋធម្មនុញ្ញដកនាយករដ្ឋមន្រ្តី សេដ្ឋាចេញពីតំណែង! (មានវីដេអូ)

    ភូមិសាស្រ្តនយោបាយ ៖ ស្ថានការណ៍នយោបាយថៃក្រោយការសម្រេចរបស់តុលាការដ្ឋធម្មនុញ្ញដកនាយករដ្ឋមន្រ្តី សេដ្ឋាចេញពីតំណែង! (មានវីដេអូ)

    វគ្គទី១៖ វិបត្តិដែលនាំឱ្យមានការលោកនាយករដ្ឋមន្ត្រីសេដ្ឋរបស់ថៃវគ្គទី២៖ ស្ថាប័នតុលាការរដ្ឋធម្មនុញ្ញរបស់ថៃគឺជាអ្វី?វគ្គទី៣៖ នាយករដ្ឋមន្រ្តីថ្មីរបស់ថៃចេញពីត្រកូល ស៊ីណាវ៉ាត់

  • កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ​ធ្វើឱ្យវិស័យ​អចលនទ្រព្យ​រីកដុះដាលពេញផ្ទៃប្រទេស

    កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ​ធ្វើឱ្យវិស័យ​អចលនទ្រព្យ​រីកដុះដាលពេញផ្ទៃប្រទេស

    ភ្នំពេញ៖ អគារលំនៅឋានប្រណីតដំបូងគេនៅប្របមហាវិថីព្រះមុនីវង្ស ដែលមានកម្ពស់ខ្ពស់កប់ពពក នៅកណ្តាល​រាជធានីភ្នំពេញ បានលេច​រូប​រាងយ៉ាងត្រដែតត្រដឹម ហើយត្រូវបានសាងសង់បញ្ចប់ដល់ជាន់លើ​បំផុតប្រកបដោយជោគជ័យ។ ថ្លែងនៅក្នុងពិធីបិទបញ្ចប់ការសាងសង់ជាន់ដំបូលអគា“The Pinnacle Residence” គម្រោងទី១ នាយកប្រតិបត្តិក្រុមហ៊ុនលោក Edward Lee បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឱ្យប្រទេសមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ហើយបើកទូលាយឱ្យមានការវិនិយោគលើគ្រប់វិស័យ ពិសេសវិស័យ​អចលនទ្រព្យដែលជាទន្ទល់ដ៏រឹងមាំនៃសេដ្ឋកិច្ច បាននិងកំពុង​រីកដុះដាលពាសពេញប្រទេស។ លោកបានលើកឡើងពីសំខាន់របស់គម្រោងក្នុងការលើកកម្ពស់មុខមាត់អគារខ្ពស់របស់រាជធានីភ្នំពេញនិងបទពិសោធន៍នៃការរស់នៅដែលមិនអាចប្រៀបផ្ទឹមបាន ។ជាខុនដូ ដ៏ប្រណិតផ្តល់ជូនអតិជនក្នុងទីក្រុង ប្រកបស្តង់ដារគុណភាពខ្ពស់ និងធានាបាន​នូវការបញ្ចប់ទាន់ពេលវេលា ដើម្បីបំពេញតាមក្តីស្រមៃរបស់ម្ចាស់ផ្ទះនីមួយៗ។ ចំណែកលោក Xiao Haibo បានលើកឡើងថា ការបញ្ចប់ទាន់​ពេលវេលាជាន់ដំបូលអគារទី១របស់គម្រោងនេះគឺជា​លទ្ធផល​នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមការងារទាំងអស់។ សូមបញ្ជាក់ថា ខុនដូ The Pinnacle Residence មានទីតាំង​ស្ថិតនៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស មហាវិថីយោធពល​ខេមរភូមិន្ទ និងមហាវិថីសម្តេច ហ៊ុន សែន៕ដោយ៖ ហេង សម្បត្តិ

  • ភូមិសាស្រ្តនយោបាយ ៖ ការវិភាគស្ថានការណ៍ នៅមជ្ឈឹមបូព៌ាអាចនឹងមានសង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល!(មានវីដេអូ)

    ភូមិសាស្រ្តនយោបាយ ៖ ការវិភាគស្ថានការណ៍ នៅមជ្ឈឹមបូព៌ាអាចនឹងមានសង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល!(មានវីដេអូ)

    ប្រធានបទ ៖ ការវិភាគស្ថានការណ៍ នៅមជ្ឈឹមបូព៌ាអាចនឹងមានសង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល! វគ្គទី១៖ ស្ថានការណ៍នៅមជ្ឈឹមបូព៌ាក្រោយពីការលបធ្វើឃាត លោកអ៊ីស្មាអែល ហានីយេហ៍វគ្គទី២៖ តើកងនាវារបស់សហរដ្ឋអាមេរិកមានចំនួនប៉ុន្មាន ហើយស្ថិតនៅទីណាខ្លះ?វគ្គទី៣៖ សមត្ថភាពរបស់អ៊ីរ៉ង់ និងអ៊ីស្រាអែលលើសមរភូមិប្រយុទ្ធ

  • ភូមិសាស្រ្តនយោបាយ៖ អ៊ីរ៉ង់-អ៊ីស្រាអែល បញ្ឆេះមជ្ឈឹមបូព៌ាសំដៅឆ្ពោះទៅរកសង្រ្គាមម្តងទៀតហើយ!

    ភូមិសាស្រ្តនយោបាយ៖ អ៊ីរ៉ង់-អ៊ីស្រាអែល បញ្ឆេះមជ្ឈឹមបូព៌ាសំដៅឆ្ពោះទៅរកសង្រ្គាមម្តងទៀតហើយ!

    វគ្គទី១៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ណេតាន់ យ៉ាហ៊ូ បញ្ឆេះសង្គ្រាមឱ្យកាន់តែធំបន្ថែមទៀត? វគ្គទី២៖ សហរដ្ឋអាមេរិកបានបញ្ជូននាវាចំបាំងទៅកាន់ភូមិភាគមជ្ឈឹមបូព៌ាដែលជាការចល័តកម្លាំងដ៏ធំបំផុតមួយក្នុងពេលនេះ? វគ្គទី៣៖ ការធ្វើឃាតលោក អ៊ីស្មាអែល ហានិយេហ៍ ធ្វើឱ្យពិភពលោកមានកង្វល់លើសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាសអាចឆាបឆេះរាលដាលពេញមជ្ឈឹមបូព៌ា?

  • ភូមិសាស្រ្តនយោបាយ៖ សមរភូមិដណ្តើមសេតវិមានរវាង លោកស្រី Kamala Harris និង លោក Donal Trump (មានវីដេអូ)

    ភូមិសាស្រ្តនយោបាយ៖ សមរភូមិដណ្តើមសេតវិមានរវាង លោកស្រី Kamala Harris និង លោក Donal Trump (មានវីដេអូ)

    វគ្គទី១៖ ចំណុចខ្សោយ និងចំណុចខ្លាំងរបស់លោកDonal Trumpវគ្គទី២៖ ចំណុចខ្លាំង និងចំណុចខ្សោយរបស់ លោកស្រី Kamala Harrisវគ្គទី៣៖ លទ្ធផលធ្វើសម្រង់មតិលើប្រជាប្រិយភាពរបស់លោកស្រី Kamala Harris និងលោក Donal Trump ក្នុងពេល១០០ថ្ងៃមុនការបោះឆ្នោតនៅសហរដ្ឋអាមេរិក ។

  • ការដាច់ភ្លើងនៅចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងនៅចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងនៅចុងសប្តាហ៍ បានមកដល់ទៀតហើយ ដែលមានរយៈពេល៤ថ្ងៃ គឺមាននៅថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ តើការដាច់ភ្លើងប្រចាំសប្តាហ៍នេះ មាននៅកន្លែងណាខ្លះ? សូមស្ដាប់សេចក្ដីរាយការណ៍

  • ឃាត់ខ្លួនក្មេងទំនើងបង្ហោះម៉ូតូ២៧នាក់ (Video Inside)

    ឃាត់ខ្លួនក្មេងទំនើងបង្ហោះម៉ូតូ២៧នាក់ (Video Inside)

    សមត្ថកិច្ចនគរបាលបានថ្លែងនៅថ្ងៃនេះថា ក្មេងទំនើងចំនួន ២៧នាក់ ដែលជិះបង្ហោះម៉ូតូ និងបំពងសម្លេងរំខាន ត្រូវបានឃាត់ខ្លួននៅក្នុងខណ្ឌចំនួន៧ នៃភូមិសាស្រ្តទូទាំងរាជធានីភ្នំពេញ។ ក្មេងទំនើងបង្ហោះម៉ូតូ គឺជាគោលដៅបង្ក្រាបដាក់ចេញដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីភូមិឃុំមានសុវត្ថិភាព។ យោងតាមបទបញ្ជាម៉ូតូរបស់ក្មេងទំនើងនឹងត្រូវឃាត់ទុករយៈពេល៣ខែ ក្នុងបទល្មើសលើក ទី១ និងឃាត់ទុកដល់៦ខែ ចំពោះបទល្មើសដដែលជាលើកទី២។ ម៉ូតូចំនួន ២០គ្រឿង របស់ក្មេងទំនើងទាំង ២៧នាក់ ត្រូវបានដកហូតរក្សាទុក។ ការបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូនេះ បានធ្វើនៅក្នុងខណ្ឌជ្រោយចង្វារ, នៅខណ្ឌមានជ័យ, នៅខណ្ឌកំបូល, ខណ្ឌបឹងកេងកង, ខណ្ឌចំការមន, ខណ្ឌច្បារអំពៅ និងខណ្ឌព្រែកព្នៅ។

  • សម្តេចធិបតីទទួលជូបអគ្គរដ្ឋអាជ្ញាឡាវ (Video Inside)

    សម្តេចធិបតីទទួលជូបអគ្គរដ្ឋអាជ្ញាឡាវ (Video Inside)

    សម្តេចធិបតីនាយករដ្ឋមន្ត្រី បានទទួលជួបអគ្គរដ្ឋអាជ្ញា នៃអយ្យការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក សាយសាណា ឃុតភូនថន ដែលបានជំរាបជូនប្រមុខរាជរដ្ឋាភិបាល លើលទ្ធផល នៃដំណើរទស្សនកិច្ច ក្នុងប្រទេសកម្ពុជា។ គួរបញ្ជាក់ថា តុលាការកំពូលកម្ពុជា និងឡាវ បានចុះអនុស្សរណៈរួមគ្នានៅថ្ងៃទី៣១កក្កដានេះ ស្ដីពីកិច្ចសហប្រតិបត្តិការជាមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ ក្នុងនាមអ្នកជិតខាងល្អ និងការបង្កើនប្រសិទ្ធភាព ចំពោះការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ។ អគ្គរដ្ឋអាជ្ញាឡាវ បានលើកឡើងនូវលទ្ធផលបីចំណុច ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះ រួមមាន៖ (១) ការសម្រេចបាននូវការចុះអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងអយ្យការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងមហាអយ្យការអមតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា (២) ការបណ្តុះបណ្តាល និងការបន្តការផ្លាស់ប្ដូរទស្សនកិច្ច ព្រមទាំងការបន្តការចែករំលែកបទពិសោធន៍ និងព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរគ្រឿងញៀន (៣) ការបន្តជួយគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។ អគ្គរដ្ឋអាជ្ញា បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយមហាអយ្យការអមតុលាការកំពូលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ សម្ដេចធិបតីក្នុងប្រសាសន៍ឆ្លើយតប បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អ និងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងឡាវ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន…

  • តុលាការកំពូលកម្ពុជា និងឡាវ ចុះអនុស្សរណៈរួមគ្នា (Video Inside)

    តុលាការកំពូលកម្ពុជា និងឡាវ ចុះអនុស្សរណៈរួមគ្នា (Video Inside)

    តុលាការកំពូលកម្ពុជា និងឡាវ បានចុះអនុស្សរណៈរួមគ្នា ស្ដីពីកិច្ចសហប្រតិបត្តិការជាមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ ក្នុងនាមអ្នកជិតខាងល្អ និងការបង្កើនប្រសិទ្ធភាព ចំពោះការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។ អប្សរាណិតរាយការណ៍

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបអនុរដ្ឋមន្ត្រីការពារជាតិឡាវ (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបអនុរដ្ឋមន្ត្រីការពារជាតិឡាវ (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសឡាវ លោកឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន ដែលបំពេញទស្សនកិច្ចបី ថ្ងៃក្នុងប្រទេសកម្ពុជា។ ថ្ងៃទី៣១កក្កដានេះ គឺជាថ្ងៃចុងក្រោយហើយ នៃដំណើរបំពេញទស្សនកិច្ច របស់គណៈប្រតិភូក្រសួងការពារជាតិឡាវ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន នេះ។ អប្សរាណិតរាយការណ៍