-
ផ្អាកការងារប្រធានគុកខេត្តស្ទឹងត្រែង ក្រោយការផ្សាយសារព័ត៌មានក្នុងស្រុក សង្ស័យថា ជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់មនុស្ស (Video Inside)

ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ដែលទើបឡើងកាន់តំណែងប្រមាណ ២ខែ ត្រូវបានផ្អាកការងារបណ្តោះអាសន្ន។ លោក លឹម វាសនា ដែលផ្លាស់ពីប្រធានពន្ធនាគារ ខេត្តប៉ៃលិន ក្នុងខែឧសភា និងទើបបានប្រកាសឡើងកាន់តំណែងជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែងថ្មី នៅថ្ងៃទី៧ មិថុនា ឆ្នាំ២០២៤ ត្រូវបានផ្អាកការងារតាមរយៈសេចក្តីប្រកាសមួយ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤កក្កដា ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា។ អនុប្រធានពន្ធនាគារខេត្តស្ទឹងត្រែង លោក សាត់ ភី ត្រូវបានតែងតាំងជាប្រធានស្តីទីជំនួស។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា តើការផ្អាកតំណែងជាប្រធាននោះ គឺដោយសារមានមូលហេតុអ្វីទេ។ ប៉ុន្តែការផ្អាកតួនាទីនេះ បានកើតឡើងក្រោយមានសេចក្តីរាយការណ៍ ពីសារព័ត៌មានក្នុងស្រុក ក្នុងពីខែមិថុនា ដែលបាននិយាយថា លោក លឹម វាសនា នោះ មានឈ្មោះដើម គឺ គួន វាសនា ដែលជាអតីតមន្ត្រីនគរបាលខេត្តកំពង់ធំ និងធ្លាប់ជាប់ពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្ស នៅក្នុងខេត្តកំពង់ធំ ឆ្នាំ១៩៩៨ និងក៏ធ្លាប់ត្រូវបានតុលាការ ចេញដីកាតាមចាប់ខ្លួន កាលពីឆ្នាំ២០០០កន្លងមកផងដែរ។
-
សមត្ថកិច្ចបញ្ចេញមុខលើកដំបូង ការចាប់ខ្លួនមន្ត្រីនគរបាលជាប់ពាក់ព័ន្ធគ្រឿងញៀន (Video Inside)

មេប៉ុស្តិ៍រដ្ឋបាលឃុំអ្នកលឿង និងបក្ខពួកចំនួន ៨នាក់ ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបានឃុំខ្លួន ដើម្បីរង់ចាំការកាត់ទោស ខណៈក្រសួងមហាផ្ទៃបានប្តេជ្ញាស្រាវជ្រាវ និងចាប់ខ្លួនមន្ត្រីអនុវត្តច្បាប់ណា ដែលជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់នេះ។ មេប៉ុស្តិ៍រដ្ឋបាលឈ្មោះ យ៉ែម រ៉ាន់យ៉ា អាយុ ៤២ឆ្នាំ បានរងបទចោទប្រកាន់ «ជួញដូរ, ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចហាង KTV ផ្កាកុលាប ស្ថិតនៅភូមិ៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង» កាលពីថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៤។ ការចាប់ខ្លួននេះ បានធ្វើមួយថ្ងៃបន្ទាប់ពីមានការប្តេជ្ញាចិត្តរបស់អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ដែលបានថ្លែងក្នុងវេទិកាពិភាក្សាមួយ កាលពីថ្ងៃទី២២កក្កដា។ លោក មាស វិរិទ្ធ បានបញ្ជាក់ថា ពិតជាមានមន្ត្រីអនុវត្តច្បាប់ខ្លះ បានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន និងលោកថែមទាំងបង្ហើបឱ្យដឹងដែរថា មានទាំងថ្នាក់ឧត្តមសេនីយ៍ផងដែរ។ មន្ត្រីអាជ្ញាធរជាតិបានបញ្ជាក់ការប្តេជ្ញាចិត្ត ការចាប់ខ្លួន និងបញ្ជូនអ្នកប្រព្រឹត្តទាំងនោះ ទៅតុលាការ ដើម្បីផ្តន្ទាទោសទាំងអស់ ដោយគ្មានការលើកលែងឡើយ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា នៅក្នុងខែកក្កដានេះ…
-
ក្រសួងធនធានទឹកជូនដំណឹងពលរដ្ឋប្រុងប្រយ័ត្នការអាចលិចស្ទឹងចំនួន៩ (Video Inside)

ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងឱ្យពលរដ្ឋដែលស្ថិតនៅតាមដងស្ទឹងចំនួន ៩ ត្រូវប្រុងប្រយត្ន័ការលិចនូវជំនន់ទឹកភ្លៀង ខណៈភ្លៀងនឹងបន្តធ្លាក់មកជាច្រើនថែមទៀត។ យោងតាមក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី២៩កក្កដា, កម្ពុជានៅតែបន្តរងឥទ្ធិពលព្យុះ និងប្រព័ន្ធវិសម្ពាធទាប ដែលបានកើតឡើង និងកំពុងស្ថិតលើតំបន់ និងផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ និងទន្លេសាប។ ឥទ្ធិពលនៃការធ្លាក់ភ្លៀងនោះ នឹងបារម្ភស្ទឹងចំនួន ៩ ដែលខ្លះលើសកម្ពស់ប្រកាសអាសន្ន និងខ្លះជិតដល់កម្រិតប្រកាសអាសន្នត្រូវប្រុងប្រយ័ត្ន។ ស្ទឹងទាំង៩នោះ គឺស្ទឹងសែន ក្នុងខេត្តព្រះវិហារ, ស្ទឹងសែន ក្នុងខេត្តកំពង់ធំ, ស្ទឹងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់, ស្ទឹងសង្កែ នៅក្នុងអាងសេកសក និងស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបង, ស្ទឹងដូនទ្រី, ស្ទឹងស្រែង, ស្ទឹងសៀមរាប និងស្ទឹងស្ទោង។ នៅថ្ងៃទី២៩កក្កដានេះផងដែរ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើកិច្ចប្រជុំតាមប្រព័ន្ធ zoom ជាបន្ទាន់មួយផងដែរ ដើម្បីដាស់តឿនមន្ត្រីក្រោមបង្គាប់ ក្នុងរាជធានីខេត្ត ត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ក្នុងតំបន់ដែលរងហានិភ័យពីជំនន់ទឹកភ្លៀង និងជួយពួកគេមានការស្នាក់នៅ បណ្តោះអាសន្នតាមទីទួលមានសុវត្ថិភាព។
-
តំបន់ខ្លះក្នុងរាជធានី និងខេត្ត៣ លិចដោយជំនន់ទឹកភ្លៀង (Video Inside)

-
សម្តេចធិបតីបង្កើនចំណាត់ការបង្ក្រាបក្រុមក្មេងទំនើងម៉ូតូហោះ (Video Inside)

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាបង្កើនចំណាត់ការក្តៅជាបន្ថែមទៀត ចំពោះក្មេងទំនើងដែលជិះម៉ូតូបង្ហោះ។ គួរបញ្ជាក់ថាកន្លងមក ក្នុងការបង្ក្រាបក្រុមជិះម៉ូតូហោះនេះ សមត្ថកិច្ចគ្រាន់តែបានឃាត់ខ្លួន ក្មេងដែលបង្ហោះម៉ូតូទាំងនោះ មកអប់រំ និងបានកោះហៅឱពុក ម្តាយ ឬអ្នកអាណាព្យាបាល របស់ពួកគេមកទទួល និងការធ្វើលិខិតសន្យារាងចាល ប៉ុន្តែមិនបានឃាត់ទុកម៉ូតូទុកឡើយ។ ចំពោះចំណាត់ការក្តៅលើកនេះវិញ, ម៉ូតូរបស់ក្មេងទំនើង នឹងត្រូវឃាត់ទុករយៈពេល៣ខែ ក្នុងបទល្មើសលើកទី១ និងឃាត់ទុកដល់ ៦ខែ ចំពោះបទល្មើសដដែលជាលើកទី២។ ប្រសាសន៍ដាក់បទបញ្ជាបង្កើនចំណាត់ការក្តៅដល់ក្មេងទំនើងជិះម៉ូតូបង្ហោះនេះ បានធ្វើតាមរយៈសារសម្លេងថ្ងៃទី២៩ កក្កដា ឆ្នាំ២០២៤។ ក្រុមក្មេងជិះម៉ូតូហោះ គឺជាផ្នែកមួយនៃក្រុមក្មេងទំនើងទូទៅ ដែលជាក្រុមភាគច្រើនមានប្រភព មកពីការមិនស្តាប់បង្គាប់ឱពុកម្តាយ និងគ្រូបង្រៀន។ ក្រុមក្មេងទំនើងទាំងនេះ តែងប្រើប្រាស់ដាវសាមូរ៉ៃ និងឧបករណ៍ផ្សេងៗ ធ្វើសកម្មភាពវាយប្រហារគ្នា ក្នុងសហគមន៍បង្កការភ័យខ្លាចដល់ពលរដ្ឋ ក្នុងមូលដ្ឋានផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៤ បានដាក់ចេញនូវបទបញ្ជាបង្ក្រាបករណីក្មេងទំនើងទាំងនេះ ឱ្យស្អាតជ្រះស្រឡះ ចេញពីមូលដ្ឋាន និងពីសហគមន៍ដើម្បីការកសាង និងពង្រឹងភូមិឃុំមានសុវត្ថិភាព។ មន្ត្រីនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានថ្លែងថា រវាងពីថ្ងៃទី២៣ឧសភា ដល់ថ្ងៃទី២២ កក្កដា…
-
ប្រទះឃើញសាកសពអាកាសយានិកម្នាក់ ក្រោយពេលរកឃើញឧទ្ធម្ភាគចក្រ Z9 ដែលបាត់ដំណឹង១៧ថ្ងៃ (Video Inside)

ឧទ្ធម្ភាគចក្រ Z9 ដែលបានបាត់ការទាក់ទងរយៈពេល១៧ថ្ងៃនោះ ត្រូវបានរកឃើញហើយ ខណៈមានសេចក្តីរាយការណ៍ការរកឃើញសាកសពមនុស្សម្នាក់ផងដែរ ស្ថិតនៅលើខ្នងភ្នំយ៉ាវយ៉ៃ នៃកន្លែងដែលផ្កាយរណបបានផ្តល់សញ្ញារួចមកនោះ។ ភ្នំយ៉ាវយ៉ៃ គឺជាភ្នំដែលមានកំពស់ ១ពាន់ ២៤០ម៉ែត្រ ស្ថិតនៅចន្លោះអូរសោម នៃឃុំថ្មដា ស្រុកវាលវែង។ ការវិភាគតាមរលកសញ្ញាផ្កាយរណប បានផ្តល់សញ្ញាតម្រុយមុននេះ បញ្ជាក់ថាភ្នំយ៉ាវយ៉ៃ គឺជាភ្នំមួយមួយក្នុងចំណោមភ្នំបី ដែលជាកន្លែងផ្តល់សញ្ញា តាមរយៈផ្កាយរណបបញ្ជាក់ការបាត់ទំនាក់ទំនង។ ភ្នំ២ផ្សេងទៀតក្បែរនោះ គឺភ្នំខ្មោចកម្ពស់ ១ពាន់ ៧១៧ម៉ែត្រ និងភ្នំព្រះ កម្ពស់ ១ពាន់ ៥០០ម៉ែត្រ ដែលសុទ្ធតែជាតំបន់មានព្រៃក្រាស់។ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា កងកម្លាំងថ្មើរជើង កំពុងធ្វើដំណើរទៅកាន់គោលដៅ ដើម្បីជួយសង្គ្រោះមនុស្សដែលបាត់ខ្លួន គឺលោក ស៊ុន ផ្លា ដែលជាប្រធានក្រុមហោះហើរ និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក។ ឧទ្ធម្ភាគចក្រ Z9-MH-912 បានបាត់តាំងពីរសៀលថ្ងៃទី១២កក្កដា ក្នុងពេលកំពុងហោះហ្វឹកហ្វឺន ដែលគិតមកទល់នឹងពេលនេះ មានរយៈពេល១៧ថ្ងៃហើយ។ សេចក្តីរាយការណ៍តាមបណ្តាញសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា សាកសពម្នាក់…
-
សម្តេចធិបតីនាយករដ្ឋមន្ត្រីទទួលជួបមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន (Video Inside)

-
៦ខែប្រមូលពន្ធដារបានជាង ៤៦ភាគរយ នៃផែនការ (Video Inside)

ចំណូលពន្ធដារដែលប្រមូលបានក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ត្រូវគេរាយការណ៍ថា បានតែប្រមាណជាង ៤៦ភាគរយ នៃផែនការច្បាប់ដាក់ចេញតែប៉ុណ្ណោះ នោះគឺប្រមាណជាង ៧ពាន់ ៧៦៧ប៊ីលានរៀល ឬប្រមាណជាង១ពាន់៩១៧លានដុល្លារអាមេរិក។ ចំណូលប្រមួលដែលមិនបាន ៥០ភាគរយ ក្នុងឆមាសទីមួយនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៤កក្កដា។ យោងតាមរបាយការណ៍, ចំណូលពន្ធដែលប្រមូលបានក្នុងខែមិថុនាតែមួយ គឺមានប្រមាណជាង ២៤៨លានដុល្លារ ដែលស្មើនឹង ៥,៩៦ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ លោកឧបនាយករដ្ឋមន្ត្រី អូនព័ន្ធមុនីរ័ត្ន បានថ្លែងចាត់ទុកថា ការប្រមូលពន្ធក្នុងរយៈពេល ៦ខែមកនេះថា មាន «លទ្ធផលល្អប្រសើរ» និងចាត់ទុកថា ជាជោគជ័យ និងសមិទ្ធផលរួមរបស់អគ្គនាយកដ្ឋានពន្ធដារទាំងមូល។
-
ខ្យល់កន្ត្រាក់រលំដើមឈើខូចផ្ទះច្រើនខ្នង នៅសៀមរាប (Video Inside)

គ្រោះធម្មជាតិខ្យល់កន្ត្រាក់បានបណ្តាលអោយផ្ទះប្រជាពលរដ្ឋចំនួន ៧ខ្នង រងការខូចខាត ក្នុងឃុំចំនួន៣ នៃខេត្តសៀមរាប។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលារសៀលម៉ោង៤និង១០នាទី ថ្ងៃទី២៥កក្កដា ក្នុងហេតុការណ៍មានភ្លៀងធ្លាក់ខ្លាំងលាយឡំនឹងខ្យល់កន្ត្រាក់ បានបណ្តាលអោយបាក់ដើមឈើ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៧ខ្នង នៅក្នុងឃុំចំនួន៣ គឺឃុំស្វាយលើ, ឃុំបឹងមាលា, និងឃុំខ្នងភ្នំ នៃស្រុកស្វាយលើ ខេត្តសៀមរាប។ សមត្ថកិច្ចបានថ្លែងថា ក្នុងហេតុការណ៍គ្រោះធម្មជាតិនោះ ការខូចខាតនៅក្នុងឃុំទាំងបី រួមមាន៖ រលំបង្គោលភ្លើងចំនួន៣ដើម, របើកដំបូលផ្ទះចំនួន៤ ខ្នង, រលំផ្ទះអស់ចំនួន២ខ្នង រលំដើមឈើកាត់ផ្លូវ២កន្លែង និងក៏មានដើមឈើ១ដើម បាក់ដួលសង្កត់ផ្ទះ១ខ្នងផងដែរ។ សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ មិនបណ្ដាលអោយមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ៕
-
ក្រុមប្រឆាំងប្រយោជន៍សេដ្ឋកិច្ចជាតិ រងព្រនង់របស់សម្តេចតេជោ (Video Inside)
