-
ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao ស្លៀកឈុត «គុនខ្មែរ – Kun Khmer» ឡើងប្រដាល់ នៅសង្វៀនក្នុងប្រទេសជប៉ុន (Video Inside)
ស្តេចប្រដាល់របស់ហ្វីលីពីន កីឡាករ Manny Pacquiao គ្រោងនឹងស្លៀកឈុតខោអាវប្រដាល់គុនខ្មែរ របស់ប្រទេសកម្ពុជា ដើម្បីប្រកួតជាមួយកីឡាករប្រដាល់ Kick Boxing ជប៉ុនម្នាក់ ឈ្មោះ រូគីយ៉ា អានប៉ូ Rukiya Anpo នាចុងសប្តាហ៍នេះ។ ការប្រកួតចំនួន៣ទឹក ដែលមិនស្ថិតក្រោមច្បាប់ប្រដាល់នោះ ត្រូវគេនិយាយថា នឹងអាចជួយឱ្យស្តេចប្រដាល់ហ្វីលីពីន ទទួលបានលុយផាកច្រើន បើសិនជាដៃគូប្រដាល់ជប៉ុននោះ ហ៊ានតែប្រើក្បាច់ដែលខុសនឹងច្បាប់របស់វា។ ប្រធានសហព័ន្ធរៀបចំការប្រដាល់ក្នុងប្រទេសជប៉ុន លោក ណូបូយូគី សាកាគីបារ៉ា បានថ្លែងថា ការវាយបំពានខុសច្បាប់ណាមួយ នឹងត្រូវផាកពិន័យប្រាក់ ៥លានដុល្លារអាមេរិក។ នៅក្នុងថ្ងៃប្រកួតទី២៨ កក្កដា ឆ្នាំ២០២៤ លើទឹកដីជប៉ុននោះ, លោក Manny Pacquiao ត្រូវគេបញ្ជាក់ថា លោកនឹងស្លៀកឈុតខោអាវប្រដាល់គុនខ្មែរ ដែលនឹងជួយផ្សព្វផ្សាយក្បាច់គុន របស់កម្ពុជានេះ ទៅកាន់ពិភពលោក។ គួរបញ្ជាក់ថា លោក Manny Pacquiao មានអាយុ ៤៥ឆ្នាំហើយ, ចំណែកដៃគូប្រដាល់លោក រូគីយ៉ា អានប៉ូ គឺជាមនុស្សមានអាយុ ២៨ឆ្នាំ ដែលក្លាយជាអ្នកប្រដាល់…
-
សម្តេចតេជោ ហ៊ុន សែន ជួបប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man (Video Inside)
សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម នៅថ្ងៃទី២៦កក្កដា ក្នុងដំណើរអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធ មេដឹកនាំកំពូលបក្សកុម្មុយនីស្តវៀតណាមលោក ង្វៀង ភូជុង នៅក្នុងរដ្ឋធានីហាណូយ។ ប្រធានរដ្ឋសភាវៀតណាមលោក ត្រីន ថាញ់ម៉ឹន Tran Thanh Man ត្រូវគេរាយការណ៍ថា បានថ្លែងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្តេចតេជោ ក្នុងការរក្សា និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពជិតខាង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ក៏ដូចជាសំណើ និងគំនិតទាំងឡាយ សម្រាប់កិច្ចសហប្រតិបត្តិការ នាពេលកន្លងមក។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ នៃស្ថាប័ននិតិបញ្ញត្តិ នៃប្រទេសទាំងពីរ និងបានគាំទ្រគ្នាទៅវិញទៅមក ចំពោះលទ្ធផលដែលទទួលបានជាផ្លែផ្កា តាមរយ:កិច្ចសហប្រតិបត្តិការជាន់ខ្ពស់រវាងគណបក្ស និងគណបក្ស ក៏ដូចជាស្ថាប័ននិតិបញ្ញត្តិ នៃប្រទេសទាំងពីរ និងក្នុងវេទិកាការទូតសភា និងវេទិកាពហុភាគី។ ភាគីទាំងពីរបានអញ្ជើញគ្នាទៅវិញទៅមក ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ក្នុងនោះភាគីវៀតណាមបានគោរពអញ្ជើញសម្តេចតេជោ ប្រធានព្រឹទ្ធសភា ធ្វើទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាពេលសមស្របខាងមុខ ក្នុងនាមជាប្រធានព្រឹទ្ធសភា ដែលនឹងក្លាយជាទស្សនកិច្ចលើកដំបូង របស់សម្តេចតេជោ ដើម្បីចារជាប្រវត្តិសាស្រ្ត នៃកិច្ចសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូល នៃស្ថាប័ននិតិបញ្ញត្តិ។ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៥កក្កដា នៅបានជួបពិភាក្សាជាមួយប្រធានរដ្ឋវៀតណាម…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ មេដឹកនាំកំពូលបក្ខកុម្មុយនីស្ត្រវៀតណាម (Video Inside)
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល អញ្ជើញគោរពវិញ្ញាណក្ខន្ធមេដឹកនាំកំពូលបក្សកុម្មុយនីស្តវៀតណាមលោក ង្វៀង ភូជុង ក្នុងពិធីមួយថ្ងៃទី២៦កក្កដា នាស្ថានទូតវៀតណាម ក្នុងរាជធានីភ្នំពេញ។ អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀង ភូជុង អាយុ ៨០ឆ្នាំ បានទទូលមរណភាពកាលពីថ្ងៃទី១៩កក្កដា ដោយជរាពាធ។ សម្ដេចធិបតី នៅក្នុងសាររំលែកមរណទុក្ខ បានចាត់ទុកលោកអគ្គលេខាធិការ ង្វៀង ភូជុង ជាមេដឹកនាំដ៏សំខាន់មួយរូប ដែលបានលះបង់ពេញមួយជីវិត ក្នុងបុព្វហេតុសុខុមាលភាព និងវិបុលភាព របស់ប្រជាជនវៀតណាម ក៏ដូចជាការពង្រឹកទំនាក់ទំនងប្រកបដោយភាតរភាពដ៏ជ្រាលជ្រៅ រវាងកម្ពុជា និងវៀតណាម។
-
ការដាច់ភ្លើងនៅចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)
ការដាច់ភ្លើងនៅចុងសប្តាហ៍ បានមកដល់ទៀតហើយ ដែលមានរយៈពេល៤ថ្ងៃ គឺមាននៅថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ តើការដាច់ភ្លើងប្រចាំសប្តាហ៍នេះ មាននៅកន្លែងណាខ្លះ? សូមស្ដាប់សេចក្ដីរាយការណ៍
-
ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បង្កើនជើងហោះហើរ (Video Inside)
ក្រុមហ៊ុនអាកាសចរណ៍ AirAsia នឹងបើកជើងហោះហើរថ្មីបន្ថែមទៀត ពីកោះភូកេត ប្រទេសថៃ មកអាកាសយានដ្ឋានសៀមរាប នៅចុងខែតុលាខាងមុខនេះ។ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានចាប់ផ្ដើមបើកជើងហោះហើរ នៅកម្ពុជា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ ក្នុងដំណើរការដំបូង, ក្រុមហ៊ុននេះមានយន្តហោះថ្មីចំនួន ២គ្រឿង ដោយហោះហើរ ៤ជើងក្នុង ១ថ្ងៃ ចេញដំណើរពីភ្នំពេញ ទៅខេត្តសៀមរាប និងរវាងក្រុងព្រះសីហនុ និងខេត្តសៀមរាប។ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានប្រកាសពីបើកជើងហោះហើរថ្មី ពីអាកាសយានដ្ឋានសៀមរាប ទៅកោះភូកេត ប្រទេសថៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។ ការហោះហើរថ្មីនេះ នឹងធ្វើឡើង ៣ជើងក្នុងមួយសប្ដាហ៍ ក្នុងតម្លៃ ៧០ដុល្លារ សម្រាប់ ១ជើង និង ១១២ដុល្លារ សម្រាប់តម្លៃទៅ-មក ដើម្បីឆ្លើយតបទៅនឹងកំណើន នៃតម្រូវការរបស់ភ្ញៀវទេសចរ។
-
ខេត្តក្រចេះរំលឹកមន្ត្រីរាជការ ជុំវិញការយកចិត្តទុកដាក់ លើកត្តាសុវត្ថិភាពភូមិឃុំ (Video Inside)
ខេត្តក្រចេះ នៃភាគឥសានប្រទេស បានធ្វើកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឆមាសទី១ ឆ្នាំ២០២៤ របស់ខ្លួន និងការដាក់គោលដៅបន្ត ដើម្បីការរៀបចំមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែរីកចំរើនថែមទៀត។ “ខេត្តក្រចេះ” ក្នុងជំនាន់អតីតកាល គឺជាអតីតសមរភូមិដ៏ក្ដៅគគុកមួយ និងជាខេត្តដែលរងគ្រោះខ្លាំងជាងគេ ជាពិសេសក្នុងអម្លុងទសវត្សរ៍ឆ្នាំ១៩៧០ ដោយសារការទម្លាក់គ្រាប់បែក របស់សហរដ្ឋអាមេរិក។ សូមទស្សនាសេចក្តីរាយការណ៍
-
ចាប់ខ្លួនមន្ត្រីគ្រឿងញៀនខេត្តស្ទឹងត្រែងបីនាក់ (Video Inside)
មន្ត្រីនគរបាលបីនាក់ នៃការិយាល័យគ្រឿងញៀនខេត្តស្ទឹងត្រែង ត្រូវបានចាប់ខ្លួន ដោយសារពាក់ព័ន្ធគ្រឿងញៀន, ប្រាក់ដុល្លារក្លែងក្លាយ និងករណីចោរកម្មថែមទៀត។ មន្ត្រីនគរបាលទាំងបីដែលបានចាប់ខ្លួន គឺម្នាក់ជានាយការិយាល័យគ្រឿងញៀន និង២នាក់ ទៀតជាអនុប្រធាន។ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង លោក ឈុំ ស៊ាងហាក់ បានអោយដឹងនៅថ្ងៃទី២៤ កក្តដា ២០២៤ នេះថា មន្ត្រីនគរបាលទាំងបី ដែលត្រូវកងកម្លាំងរាជអាវុធហត្ថខេត្ត ចាប់ខ្លួននោះ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន។ គេបានដកហូតគ្រឿងញៀន ៣,១៧ក្រាម, ប្រាក់ដុល្លារក្លែងក្លាយ ១៧ម៉ឺន ៨ពាន់ ១០០ដុល្លារ, ប្រាក់ដុល្លារសុទ្ធចំនួន ៤ម៉ឺនដុល្លារ, ទូរស័ព្ទដៃ ៥គ្រឿង, រថយន្តម៉ាកហាយឡិនឌ័រ ១គ្រឿង និង អាវុធខ្លី ១ដើម និងគ្រាប់ ៣៤គ្រាប់។ មន្ត្រីនគរបាលទាំងបីនាក់នេះ បានជាប់ពាក់ព័ន្ធ នឹងអំពើលួច និងកាត់ខ្សែភ្លើងថែមទៀត។ ការចាប់ខ្លួនមន្ត្រីនគរបាលទាំងបីនាក់នេះ បានធ្វើឡើង ក្រោយមានសម្តីសារភាពរបស់ជនសង្ស័យម្នាក់ ដែលជាបក្ខពួករបស់មន្ត្រីនគរបាលទាំងបីនាក់នោះ។ មន្ត្រីនគរបាលទាំងបីត្រូវបានគេបញ្ចេញអត្តសញ្ញាណរួមមានឈ្មោះ ចែម ផានិត ឋានៈវរសេនីយ៍ឯក, ឈ្មោះ ចន្ទ រដ្ឋា ឋានៈវរសេនីយ៍ត្រី…
-
ទ្រព្យសម្បត្តិ ស្រី ស៊ីណា តម្លៃច្រើនលានដុល្លាររឹបអូស ដើម្បីសងជម្ងឺចិត្ត (Video Inside)
ទ្រព្យសម្បត្តិតម្លៃច្រើនលានដុល្លាររបស់អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានបង្កក និងរំពឹងថា ត្រូវយកទៅសងជម្ងឺចិត្តដល់មនុស្សបួននាក់ ដែលបានស្លាប់ និងរបួសក្នុងហេតុការណ៍បាញ់ប្រហារថ្ងៃទី១៧មិថុនា។ ទ្រព្យសម្បត្តិដែលបង្កកតម្លៃច្រើនលានដុល្លារនោះ មានដូចជារថយន្តទំនើប SSAMYONG REXTON និងអចលនទ្រព្យ ៥កន្លែង រួមមានដីនៅស្រុកអង្គស្នួល, ដីនៅឫស្សីកែវ, ដីចំការ នៅព្រែកព្នៅ, ផ្ទះនៅច្បារអំពៅ និងផ្សារមួយកន្លែងនៅឫស្សីកែវ។ គួរបញ្ជាក់ថា ក្នុងហេតុការណ៍បាញ់សម្លាប់នោះ គូដណ្តឹង២នាក់ឈ្មោះលោក ឡុង លីសុង និងកញ្ញា ឃីន កញ្ចនា បានស្លាប់ និងយុវជន២រូប ដែលជាសហការីធ្វើការជាមួយ បានរងរបួស។ ក្រុមមេធាវីបានស្នើឱ្យសាលាដំបូងរាជធានី ចេញដីការឹបអូសទ្រព្យទាំងនោះជាបណ្តោះអាសន្ន ដើម្បីការធានាសំណងផ្នែករដ្ឋប្បវេណី។
-
រដ្ឋមន្ត្រីក្រសួងព័ត៌មានដឹកនាំកិច្ចពិភាក្សាសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈ» (Video Inside)
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត ភក្ត្រា បានដឹកនាំកិច្ចពិភាក្សាមួយ ជាមួយបណ្តាសារព័ត៌មាន ក្រោយភាពត្អូញត្អែរដែលចោទថា មានអ្នកសារព័ត៌មានខ្លះ បានប្រើប្រាស់អាជីពរបស់ខ្លួនដើរគំរាមកំហែងប្រាក់ពីពលរដ្ឋប្រកបរបរសុចរិត។ កិច្ចពិភាក្សាថ្ងៃទី២៤កក្កដាបានតម្រែតម្រង់ទិសដៅ ដើម្បីឱ្យអ្នកសារព័ត៌មានទាំងអស់ គោរព «ធម្មនុញ្ញវិជ្ជាជីវៈ» ដែលពេលនេះត្រូវបានតាក់តែងចេញជាសេចក្តីព្រាង ដើម្បីឱ្យអ្នកសារព័ត៌មានទាំងឡាយ ត្រូវទទួលខុសត្រូវលើវិជ្ជាជីវៈសារព័ត៌មាន។ សេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈ» ដែលមាន ៦ជំពូក បានសរសេរថា ទង្វើបំពានរបស់អ្នកសារព័ត៌មានផ្ទុយនឹងច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា «មិនស្ថិតក្នុងក្របខណ្ឌ នៃសេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មានឡើយ»។ ទោះជាយ៉ាងណាក៏ដោយសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ត្រូវគេរំពឹងថា នឹងមានការផ្លាស់ប្តូរ ឬថែមថយចំណុចខ្លះទៀត ខណៈមានតំណាងអង្គការយូណេស្កូ និងសមាគមអ្នកសារព័ត៌មានមួយចំនួន កំពុងតែពិភាក្សាមិនទាន់ឯកភាពគ្នាទាំងស្រុងឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់រដ្ឋមន្ត្រីក្រសួងព័ត៌មានកាលពីថ្ងៃទី១៨កក្កដាថា «ត្រូវយកចិត្តទុកដាក់លើការជួយអប់រំ និងតម្រែតម្រង់អ្នកសារព័ត៌មាន ដែលប្រព្រឹត្តខុសក្រមសីលធម៌ ធ្វើឱ្យប៉ះពាល់ដល់ភាពស្អាតស្អំរបស់អ្នកសារព័ត៌មានជាច្រើន ដែលប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈ»។
-
បាក់ដើមឈើចំណាស់ក្នុងបរិវេណអង្គរធំ សង្កត់ស្លាប់ម្នាក់ និងរបួសបីនាក់ (Video Inside)
ដើមឈើចំណាស់ នៃសម័យបុរាណមួយដើម ក្នុងបរិវេណអង្គរធំ នៃខេត្តសៀមរាប បានបាក់រលំដោយសារខ្យល់កន្ត្រាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងបីនាក់រងរបួស។ ហេតុការណ៍បាក់ដើមឈើនៅចំណុចក្លោងទ្វារទន្លេអុំ បានកើតឡើងវេលាល្ងាចម៉ោង ៥និង៥០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ខណៈមេឃធ្លាក់ភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់។ ដើមឈើនោះ បានបាក់មកលើមនុស្សបួននាក់ ធ្វើដំណើរតាមរ៉ឺម៉ក ក្នុងនោះអ្នកបើករ៉ឺម៉កបានស្លាប់ និងបីនាក់ទៀតរងរបួស។