-
កម្ពុជា និងកូរ៉េខាងត្បូងដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” (Video Inside)

ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរដ្ឋធានីសេអ៊ូលថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៤។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល់ បានថ្លែងវាយតម្លៃខ្ពស់ ចំពោះសន្ទុះរីកចម្រើនទៅមុខ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២ ដែលនាំឱ្យការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏មានសារៈសំខាន់យ៉ាងក្រែលែងនេះ។ អប្សរាណិតរាយការណ៍
-
សម្តេចតេជោបដិសេធការចោទថា គម្រោងព្រែកជីកហ៊្វូណនតេជោ គឺជាគំរោងយុទ្ធសាស្ត្រផ្លូវ និងខ្សែក្រវាត់របស់ចិន (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានបដិសេធការចោទប្រកាន់ពីមជ្ឈដ្ឋានបរទេស ដែលនិយាយថា គម្រោងព្រែកជីកហ៊្វូណនតេជោ ដែលកម្ពុជាត្រៀមសាងសង់ខាងមុខនេះ គឺជាគំរោងរបស់ប្រទេសចិន ក្នុងយុទ្ធសាស្ត្រផ្លូវ និងខ្សែក្រវាត់។ គម្រោងសំណង់ព្រែកជីកហ៊្វូណនតម្លៃ ១ពាន់ ៧០០លានដុល្លារ ដែលកម្ពុជាត្រៀមនឹងកសាងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ បានរងនឹងការវាយប្រហាររិះគន់ពីសំណាក់មនុស្សមួយចំនួន ដោយការផ្សព្វផ្សាយនូវព័ត៌មានមិនពិត ក្នុងបំណងរារាំងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិខ្មែរនេះ មិនឱ្យសម្រេចបានឡើយ។ សម្តេចតេជោ ហ៊ុន សែន ក្នុងសារមួយថ្លែងតាមប្រព័ន្ធវីដេអូ ថ្ងៃទី១៦ឧសភាបានបដិសេធជុំវិញការផ្សាយចោទប្រកាន់គ្មានការពិត របស់ការផ្សព្វផ្សាយរបស់កាសែតបរទេសមួយចំនួន។ សម្តេចតេជោបានថ្លែងថាគម្រោងសាងសង់ព្រែកជីកហ្វូណន-តេជោ គឺដើម្បីបម្រើប្រយោជន៍សេដ្ឋកិច្ច កាត់បន្ថយចំណាយដឹកជញ្ជូន, ការជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ សម្រាប់ការដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា និងភាពឯករាជ្យនយោបាយលើការដឹកជញ្ជូន។ គម្រោងព្រែកជីកហ៊្វូណនតេជោ ប្រវែង១៨០គីឡូម៉ែត្រនេះ មិនមែនជាការជីកថ្មីទាំងអស់ទេ ដោយក្នុងនោះ មានផ្លូវទឹកចាស់១៣៥គីឡូម៉ែត្រ ដែលជាផ្លូវទឹកធម្មជាតិរួចទៅហើយ ដោយកម្ពុជាខ្លួនឯងគ្រាន់តែពង្រីកបន្ថែមតែប៉ុណ្ណោះ។ ប៉ុន្តែក្រុមធ្វើនយោបាយប្រឆាំងបាននិយាយផ្សព្វផ្សាយទាំងបំពានថា សំណង់ព្រែកជីកហ៊្វូណនតេជោ គឺជាគម្រោងច្រកផ្លូវទឹកសម្រាប់បំរើផលប្រយោជន៍ ដល់កងទ័ពរបស់ប្រទេសចិន។ សម្តេចតេជោបានចាត់ទុកការផ្សព្វផ្សាយនេះ គឺជាភាពឆោតល្ងង់មួយ ដែលគ្មានការយល់ដឹងអំពីវិស័យការពារជាតិឡើយ។ សម្តេចតេជោបានព្រមានដល់ក្រុមធ្វើនយោបាយប្រឆាំង និងប្រាប់ទៅក្រុមដែលបន្តចោទប្រកាន់លើបញ្ហាព្រែកជីកហ៊្វូណនតេជោថា «សូមបញ្ឈប់ទៅនូវនយោបាយប្រឆាំងចិន ដែលយកកម្ពុជាធ្វើជាក្របខណ្ឌភូមិសាស្ត្រនយោបាយ ដោយតំរង់ឆ្ពោះទៅរកការប្រឆាំងចិន ដោយផ្សារភ្ជាប់ព្រែកនេះជាមួយនឹងកង្វល់សន្តិសុខវៀតណាម ក្នុងពេលដែលទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា និងទំនាក់ទំនងវៀតណាម និងចិន…
-
ឃាត់ខ្លួនអ្នកសារព័ត៌មាន២រូប នៅតាកែវ ដោយសាររៀបចំឈុតឆាកសម្តែងគ្មានការពិត (Video Inside)

អ្នកសារព័ត៌មាន២រូប ក្នុងខេត្តតាកែវ ដែលបានរៀបចំឈុតឆាកសម្តែង ក្នុងបំណងចង់ឱ្យសាធារណមតិថ្កោលទោសចំណាត់ការរដ្ឋបាលខេត្ត ត្រូវបានគេឃាត់ខ្លួន ប៉ុន្តែបានដោះលែងមកវិញ ក្រោយការធ្វើកិច្ចសន្យារាងចាល។ យោងតាមក្រមសីលធម៌របស់អ្នកសារព័ត៌មាន ការរៀបចំឈុតឆាកសម្តែងគ្មានការពិត ដោយអ្នកសារព័ត៌មានខ្លួនឯងនោះ គឺជាអំពើផ្ទុយពីក្រមវិជ្ជាជីវៈ។ អប្សរាណិតរាយការណ៍
-
បុរសអាយុ៤៤ឆ្នាំស្លាប់ដោយសារពស់ស្រកាចាស់ចឹកនៅសៀមរាប (Video Inside)

បុរសអាយុ៤៤ឆ្នាំម្នាក់ ត្រូវបានពស់ស្រកាចាស់ ចឹក បណ្តាលឱ្យស្លាប់ក្នុងហេតុការណ៍មួយ ដែលគិតថាពស់នោះជាពស់ថ្លាន់។ ករណីស្លាប់ដោយសារពស់ស្រកាចាស់ចឹកស្លាប់បុរស ឈ្មោះ សឿ សឿន បានកើតឡើងនៅម៉ោង១២កន្លះរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ រស់នៅភូមិគោកចាន់ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។ យោងតាមសមត្ថកិច្ច បុរសឈ្មោះ សឿ សឿន នោះ ពេលបានឃើញពស់ស្រកាចាស់ ដែលមានភិនភាគដូចពស់ថ្លាន់ ដែលបានវារចូលរន្ធ ក៏បបួលប្អូនបង្កើតនឹងក្មួយប្រុសទៅចាប់ ដែលស្ថិតនៅចម្ងាយពីផ្ទះប្រវែង ៤០០ម៉ែត្រ។ បុរសឈ្មោះ សឿ សឿន នោះ ត្រូវគេនិយាយថា គាត់លូកដៃចូលរន្ធ ដើម្បីចាប់ពស់ ដោយគិតស្មានថាពស់ថ្លាន់ ប៉ុន្តែសត្វពស់នោះបានចឹកដៃឆ្វេង ចំម្រាមកណ្តាល ក្រោយទាញយកពស់នោះចេញពីរន្ធ និងក្រោយមកទើបបានដឹងថាជាពស់ស្រកាចាស់។ សាច់ញាតិបានប្រញាប់ដឹកបុរសឈ្មោះ សឿ សឿន មកផ្ទះ និងបានដឹកបន្តទៅមណ្ឌលសុខភាពល្វាក្រាំង ប៉ុន្តែគាត់បានស្លាប់នៅតាមផ្លូវតែម្ដង។
-
អគ្គមេបញ្ជាការកងទ័ពកម្ពុជាទទួលជួបមេបញ្ជាការវៀតណាមការពាររដ្ឋធានីហាណូយ (Video Inside)

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានទទួលជួបមេបញ្ជាការវៀតណាម នៃបញ្ជាការដ្ឋានការពាររដ្ឋធានីហាណូយ លោកឧត្តមសេនីយ៍ទោ ង្វៀន គួកហ្ស៊ាត (NGUYEN QUOC DUYET) នៅថ្ងៃទី១៥ឧសភានេះ។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកជុំវិញទំនាក់ទំនងរវាងប្រទេសទាំង២ ដែលមានតាំងពីដើមរៀងមក និងបានបន្តរហូតមកដល់បច្ចុប្បន្ន ដែលចំណងសាមគ្គីភាពនៅតែបន្ត ការពូនជ្រុំ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ មានការរីកចម្រើនរឹងមាំជាលំដាប់ ដោយគ្មានកម្លាំងអមិត្តណាមកបំបែកបំបាក់បានឡើយ។ កម្ពុជានិងវៀតណាម មានចំណងទំនាក់ទំនងស្អិតល្មួតរវាងគ្នា បើទោះបីជាមានពួកប្រតិកិរិយា ព្យាយាមចង់បំបែកទំនាក់ទំនងរវាងប្រទេសទាំង២ ក្នុងរឿងបញ្ហាព្រែកជីកហ៊្វូណនយ៉ាងណាក៏ដោយ។ អគ្គមេបញ្ជាការកងទ័ពកម្ពុជានៅបានថ្លែងអំណរគុណដល់បក្សរដ្ឋ និងកងទ័ពប្រជាជនវៀតណាម ដែលបានជួយរំដោះកម្ពុជា ពីរបបប្រល័យពូជសាសន៍ និងបានឧបត្ថម្ភគាំទ្រ ទាំងស្មារតី ថវិកា សម្ភារៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក៏ដូចជាបណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ ជាពិសេសការជួយបណ្តុះបណ្តាលធនធានមនុស្សជាច្រើនជំនាញក្នុងមួយឆ្នាំៗ រួមចំណែកក្នុងការកសាងកងយោធពលខេមរភូមិន្ទឱ្យមានភាពរីកចម្រើន។ លោកឧត្តមសេនីយ៍ទោ ង្វៀន គួកហ្ស៊ាត បានថ្លែង រំលឹកឡើងវិញពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលជាប្រទេសជិតខាង មានទំនាក់ទំនងជាប្រពៃណី ធ្លាប់កៀកស្មើគ្នាជួយគ្នាទៅវិញទៅមក តស៊ូប្រយុទ្ធប្រឆាំងពួកអាណានិគមនិយម ក៏ដូចជាការរួមគ្នាវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត…
-
សមយុទ្ធនាគមាសទី៦ ចាប់ផ្តើមថ្ងៃទី១៦នេះ (Video Inside)

សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន នឹងចាប់ផ្តើមនៅថ្ងៃទី១៦ ឧសភា ដែលនឹងមានការចូលរួមពីកងកម្លាំងរបស់ប្រទេសទាំង២ ចំនួនជាង ២ពាន់នាក់ និងនាវាចម្បាំង ១៤គ្រឿង។ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នៅថ្ងៃទី១៥ឧសភានេះ បានចុះត្រួតពិនិត្យការរៀបចំនានា នៅមួយថ្ងៃមុនសមយុទ្ធនាគមាសទី៦ ចាប់ផ្តើមជាផ្លូវការ។ នាយរងសេនាធិការតំបន់ភាគខាងត្បូងកងទ័ព រំដោះប្រជាជនចិនឧត្តមនាវីទោ កៅស៊ីវ ឈីង និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីចុះពិនិត្យការរៀបចំនៅមួយថ្ងៃមុននេះផងដែរ។ នេះជាសមយុទ្ធក្នុងទ្រង់ទ្រាយធំ មួយដែលរំពឹងថានឹងមានការចូលរួមពីនាវាចិន ជិនហ្គាង ស្ហាន Jinggangshan និងនាវាឈី ជីហ្គ័ង Qijiguang ក្នុងដែនទឹកនៃប្រទេសកម្ពុជា។ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទបាន លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានថ្លែងថាសមយុទ្ធយោធារវាងកងទ័ពកម្ពុជា និងចិនលើកទី៦នេះ នឹងមានកងទ័ពកម្ពុជាជាង ១ពាន់ ៣០០នាក់ ខណៈកងទ័ពចិន ចំនួនជាង ៧០០នាក់ ក្នុងនោះមាននាវាចម្បាំងរបស់ចិនខ្នាតធំចំនួន ៣គ្រឿង និងវាកម្ពុជាចំនួន ១១គ្រឿង។ មន្ត្រីនាំពាក្យយោធាកម្ពុជាបានថ្លែងថា សមយុទ្ធនេះ គឺដើម្បីការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក…
-
រដ្ឋមន្ត្រីក្រសួងបរិស្ថានប្រកាសដកតំណែងមន្ត្រីណាដែលឡើងដោយសារការ «រត់ការ» (Video Inside)

រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត បានប្រកាសដកតំណែងមន្ត្រីរូបណាដែល «រត់ការ» ដើម្បីទទួលបានតួនាទីនៅក្នុងក្របខណ្ឌក្រសួងបរិស្ថាន។ ការប្រកាសរបស់លោករដ្ឋមន្ត្រីបរិស្ថាន បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រកាសបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានកំណត់អាទិភាព «ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ» ជាកត្តាចំបងដោយមន្ត្រីរាជការជ្រើសរើសចូលបំរើក្នុងក្រសួង និងស្ថាប័ន គឺជាមន្ត្រីមានសមត្ថភាព, មានគុណភាព និងមានប្រសិទ្ធភាព ដោយមិនមែនជាមន្ត្រីដែលត្រូវឡើងតំណែង ដោយអំពើសូកប៉ាន់ណាមួយឡើយ។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា «បើការដំឡើងឋានៈដល់អ្នកណាមួយដោយការហ៊ានចាយលុយ គឺខ្ញុំសូមដកតំណែងនោះវិញ»។ លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា ការតំឡើងឋានៈរបស់មន្ត្រី គឺធ្វើឡើងតាមរយៈសមត្ថភាព ចំណេះដឹង បទពិសោធន៍ការងារ និងការទទួលខុសត្រូវរបស់មន្ត្រីនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
-
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបំពេញទស្សនកិច្ច៤ថ្ងៃនៅសាធារណរដ្ឋកូរ៉េ (Video Inside)

-
ការប្រមូលផ្តុំប្រឆាំងតវ៉ារបស់ពួកនិស្សិតនៅសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា នឹងប៉ះពាល់ដល់តំណែងប្រធានាធិបតីអាមេរិកដែរឬទេ? (មានវីដេអូ)

ភូមិសាស្រ្តនយោបាយ វគ្គទី១៖ ការបង្រ្កាបលើក្រុមនិស្សិតដែលប្រឆាំងនឹងអ៊ីស្រាអែលតាមសាកលវិទ្យាល័យក្នុងសហរដ្ឋអាមេរិកអាចធ្វើឱ្យមានផលវិបាកលើរដ្ឋាភិបាលរបស់គណបក្ស ដេម៉ូក្រាតដែរឬទេ?វគ្គទី២៖ ការប្រឆាំងនឹងសង្រ្គាមនៅហ្គាហ្សាដូចគ្នាកាលពីការប្រឆាំងនឹងសង្រ្គាមវៀតណាមក្នុងទស្សវត្ស១៩៦០?វគ្គទី៣៖ សង្រ្គាមនៅហ្គាហ្សាដូចគ្នាទៅនឹងសង្រ្គាមនៅវៀតណាមរបស់អាមេរិកាំង?
-
តម្លៃប្រេងសាំង បន្ដធ្លាក់ចុះ (Video Inside)

តម្លៃប្រេងសាំង បានបន្ដថយចុះបន្ដែមទៀត សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ រវាងពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤, ប្រេងសាំងធម្មតាមាន តម្លៃចំនួន៤ពាន់៣០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះបានធ្លាក់ចុះចំនួន ១៥០រៀល ក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការលក់ រយៈពេល១០ថ្ងៃមុន..ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន៤ពាន់៥០ រៀលក្នុង១លីត្រ ដែលតម្លៃនេះ បានថយចុះចំនួន ៥០រៀល ក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការលក់រយៈ ពេល១០ថ្ងៃមុន។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រ នៅតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន៤ពាន់៩០០រៀល និងនៅស្ថានីយ៍ខ្លះទៀត គឺមានតម្លៃចំនួន ៤ពាន់៩៥០រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។