Category: ទូរទស្សន៍

  • ការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ (Video Inside)

    ការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ (Video Inside)

    កម្រិតទឹកភ្លៀង ត្រូវបានព្យាករណ៍ថា នឹងកើនឡើងតិចតួចរវាងពី១៥ទៅ២៥ភាគរយ ខណៈកម្ដៅថយចុះក្នុងរវង្វង់ពី២៤ទៅ៣៦អង្សាសេ។ គួរបញ្ជាក់កាលពីសប្តាហ៍មុនកម្រិតទឹកភ្លៀង មានរវាងពី១០ទៅ២០ភាគរយ គ្រាដែលសីតុណ្ហភាពកំដៅអតិបរមារវាងពី៣៥ដល់៣៧អង្សាសេ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា នៅតំបន់វាលទំនាបដែលមានខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តកណ្តាល អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់ លើផ្ទៃដីចំនួន ២៥ភាគរយ។ ចំណែកនៅតំបន់ខ្ពង់រាបដែលរួមមានខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តត្បូងឃ្មុំ ខេត្តប៉ៃលិន ខេត្តកំពង់ស្ពឺ និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដីចំនួន ២០ភាគរយ។ ដោយឡែក នៅតំបន់មាត់សមុទ្ទ នោះវិញ ដែលរួមមាន ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃ ដីចំនួន១៥ភាគរយ។

  • សត្វដំរីញីឈ្មោល នៃអំណោយប្រទេសឡាវ ដាក់ឱ្យរស់នៅសួនសត្វ «ភ្នំតាម៉ៅ» (Video Inside)

    សត្វដំរីញីឈ្មោល នៃអំណោយប្រទេសឡាវ ដាក់ឱ្យរស់នៅសួនសត្វ «ភ្នំតាម៉ៅ» (Video Inside)

    កម្ពុជាបានទទួលដំរីញីឈ្មោលមួយគូ អាយុ៣ឆ្នាំពីប្រទេសឡាវ ក្នុងពិធីមួយដែលបានរៀបចំធ្វើនៅនៅឧទ្យានសួនសត្វ «ភ្នំតាម៉ៅ» ក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងកសិកម្ម នៃប្រទេសទាំង២។ សត្វដំរីញីឈ្មោះរំដូល និងសត្វដំរីឈ្មោលឈ្មោះចម្ប៉ា គឺជាអំណោយរបស់ប្រធានាធិបតីឡាវ លោក ថងលុន ស៊ីសុលីត ថ្វាយចំពោះព្រះមហាក្សត្រខ្មែរ សម្តេចបរមនាថនរោត្តម សីហមុនី ក្នុងឱកាសដែលប្រធានរដ្ឋឡាវ បានធ្វើទស្សនកិច្ចជាផ្លូវការ ក្នុងប្រទេសកម្ពុជា កាលពីក្នុងអម្លុងខែមេសា ឆ្នាំ២០២៤។ ពិធីប្រគល់សត្វដំរីនេះ បានធ្វើកាលពីថ្ងៃទី១២ ឧសភា ឆ្នាំ២០២៤។ អប្សរាណិតរាយការណ៍

  • សម្តេចតេជោ ហ៊ុន សែន ដាស់តឿនពលរដ្ឋប្រយ័ត្នគណនីក្លែងក្លាយ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន ដាស់តឿនពលរដ្ឋប្រយ័ត្នគណនីក្លែងក្លាយ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានជូនដំណឹងដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នដោយសារមានក្រុមអនាមិកបានបង្កើតគណនីក្លែង Fake Account ដោយប្រើឈ្មោះ និងរូបភាពរបស់សម្តេចតេជោ។ ប្រសាសន៍ជូនដំណឹងនេះ បានធ្វើឡើងក្រោយមានសេចក្តីរាយការណ៍ការបង្កើតគណនីក្លែងមួយចំនួន តាមបណ្តាញសង្គមហ្វេសប៊ុកផង, តាមតេឡេក្រាមផង របស់គណនីអនាមិក ដែលសរសេរណែនាំឱ្យមានការបំពេញទិន្នន័យ ដើម្បីឈ្នះប្រាក់រង្វាន់ច្រើនរយដុល្លារ, គណនីក្លែងខ្លះទៀត បានណែនាំឱ្យចុចតំណភ្ជាប់ ដើម្បីទទួលបានប្រាក់រង្វាន់, គណនីខ្លះបោកបញ្ជោតឱ្យដាក់ប្រាក់វិនិយោគ និងមានគណនីក្លែងដទៃទៀត ដែលសុទ្ធសឹងជាអំពើខុសច្បាប់។ សម្តេចតេជោបានថ្លែងអំពាវនាវប្រាប់ពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះគណនីក្លែងទាំងនោះ ដែលធ្វើឡើងក្នុងគោលបំណងអាក្រក់តែប៉ុណ្ណោះ។ សម្តេចតេជោបានសរសេរព្រមានដល់អ្នកបង្កើតគណនីក្លែងទាំងនោះ «ត្រូវផ្អាកសកម្មភាពជាបន្ទាន់»។

  • ក្រសួងកសិកម្មបំភ្លឺជុំវិញការផ្សាយនិយាយថា សណ្តែកកូរវៀតណាមថ្លៃជាងសណ្តែកកួរខ្មែរ (Video Inside)

    ក្រសួងកសិកម្មបំភ្លឺជុំវិញការផ្សាយនិយាយថា សណ្តែកកូរវៀតណាមថ្លៃជាងសណ្តែកកួរខ្មែរ (Video Inside)

    ការផ្សព្វផ្សាយមួយតាមបណ្តាញសង្គម ដែលនិយាយថា សណ្តែកកួរដែលនាំមកពីវៀតណាម ចូលមកស្រុកខ្មែរ ថ្លៃជាងសណ្តែកកួរក្នុងស្រុកនោះ បានប្រញាប់ឱ្យមន្ត្រីក្រសួងកសិកម្ម ធ្វើការបកស្រាយបំភ្លឺឆ្លើយតប។ អប្សរាណិតរាយការណ៍

  • សមយុទ្ធនាគមាសលើកទី៦ រវាងកម្ពុជា និងចិន បញ្ចូលរបៀបប្រើប្រាស់ទប់ស្កាត់ការវាយប្រហារតាមផ្លូវអាកាស (Video Inside)

    សមយុទ្ធនាគមាសលើកទី៦ រវាងកម្ពុជា និងចិន បញ្ចូលរបៀបប្រើប្រាស់ទប់ស្កាត់ការវាយប្រហារតាមផ្លូវអាកាស (Video Inside)

    សមយុទ្ធនាគមាសលើកទី៦ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ត្រូវនឹងចាប់ផ្តើមក្នុងសប្តាហ៍នេះហើយ រយៈពេល១៥ថ្ងៃ។ មន្ត្រីនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានថ្លែងបញ្ជាក់ក្នុងសន្និសីទកាសែតមួយ នាថ្ងៃទី១៣ឧសភាថា សមយុទ្ធនាគមាស គឺដើម្បីការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងបង្កើនសមត្ថភាពកងទ័ព ឲ្យកាន់តែល្អប្រសើរជាបន្ថែមទៀត និងវាពុំមែនជាសមយុទ្ធធ្វើឡើង ដើម្បីជាការគំរាមកំហែង ឬធ្វើឲ្យប៉ះពាល់ដល់អ្នកណា ឬប្រទេសណាមួយនោះឡើយ។ អប្សរាណិតរាយការណ៍

  • ការប្រើប្រាស់ប្រព័ន្ធទូទាត់ «បាគង» ផ្តល់ប្រយោជន៍ដល់ស្ត្រី បានទទួលពានរង្វាន់សកល (Video Inside)

    ការប្រើប្រាស់ប្រព័ន្ធទូទាត់ «បាគង» ផ្តល់ប្រយោជន៍ដល់ស្ត្រី បានទទួលពានរង្វាន់សកល (Video Inside)

    ការប្រើប្រាស់ប្រព័ន្ធទូទាត់ «បាគង» ដែលបានផ្តល់ផលប្រយោជន៍ដល់ស្ត្រីកម្ពុជា បានទទួលពានរង្វាន់សកល នៅក្នុងកិច្ចប្រជុំកំពូលស្រ្តីពិភពលោក ឆ្នាំ២០២៤។ ក្រសួងកិច្ចការនារី និងធនាគារជាតិនៃកម្ពុជា ក្នុងសេចក្តីប្រកាសព័ត៌មានរួមបញ្ជាក់ថា ស្ថាប័នជាតិទាំង២ របស់កម្ពុជានេះ បានទទួលពានរង្វាន់សកលថ្នាក់ក្រសួង លើ «គម្រោងដែលមានផលជះវិជ្ជមានចំពោះស្រ្តី និងក្មេងស្រី» តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់ «បាគង» ពីកិច្ចប្រជុំកំពូលស្ត្រីពិភពលោកឆ្នាំ២០២៤ រៀបចំឡើងនៅទីក្រុងម៉ាឌ្រីដ នៃប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១០ ឧសភា ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវ អ៊ឹង កន្ថាផាវី បាននាំយលគម្រោងបង្កើនភាពភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់ «បាគង» អភិវឌ្ឍដោយធនាគារជាតិ នៃកម្ពុជានេះ បង្ហាញជូនដល់អង្គប្រជុំនៅក្នុងវេទិកាតុមូលថ្នាក់រដ្ឋមន្ត្រី នៃកិច្ចប្រជុំកំពូលស្រ្តីពិភពលោក ឆ្នាំ២០២៤»។

  • កិច្ចប្រជុំកំពូលសម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីកូរ៉េខាងត្បូង នឹងធ្វើនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះនៅក្នុងក្រុងសេអ៊ូល (Video Inside)

    កិច្ចប្រជុំកំពូលសម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីកូរ៉េខាងត្បូង នឹងធ្វើនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះនៅក្នុងក្រុងសេអ៊ូល (Video Inside)

    សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា គ្រោងនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ រយៈពេល៥ថ្ងៃ ដើម្បីពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងជំរុញការវិនិយោគពាណិជ្ជកម្ម។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងថា ក្នុងដំណើរទស្សនកិច្ចនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំង២ នឹងត្រូវជួបប្រជុំកំពូលជាមួយគ្នា នៅថ្ងៃព្រហស្បតិ៍ ទី១៦ ឧសភា ដែលនឹងផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិ, ពាណិជ្ជកម្ម, ការអភិវឌ្ឍន៍ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងលើបញ្ហាជាច្រើនទៀត។ អប្សរាណិតរាយការណ៍

  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងចំនួន ២២ តម្លៃជាង ៣០៩ដុល្លារ (Video Inside)

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងចំនួន ២២ តម្លៃជាង ៣០៩ដុល្លារ (Video Inside)

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងថា គេបានអនុម័តលើគម្រោងថ្មីចំនួន២២ ដែលមានទុនវិនិយោគជាង ៣០៩លានដុលា្លរ។ យោងតាមសេចក្តីប្រកាសព័ត៌មានថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងចំណោមគម្រោងវិនិយោគទាំង ២២គម្រោង រួមមានគម្រោងចំនួន ១៤ ដែលស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានទុនវិនិយោគប្រមាណ ៩លានដុល្លារ និងគម្រោងចំនួន ៨ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានទុវិនិយោគប្រមាណជាង ២០០លានដុល្លារ និងអាចបង្កើតការងារបាន ២ម៉ឺន ៣ពាន់កន្លែង។ សេចក្តីរាយការណ៍បង្ហាញថា ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែកសរុបរហូតដល់ទៅ ៩៨ភាគរយ នៃទុនវិនិយោគសរុប។

  • សមត្ថកិច្ចតាមចាប់សង្ស័យម្នាក់បាញ់របួសយុវជនម្នាក់នៅតំបន់បឹងកក់ (Video Inside)

    សមត្ថកិច្ចតាមចាប់សង្ស័យម្នាក់បាញ់របួសយុវជនម្នាក់នៅតំបន់បឹងកក់ (Video Inside)

    សមត្ថកិច្ចកំពុងស្វែងរកបុរសម្នាក់ដែលបានប្រើប្រាស់កាំភ្លើងខ្លីបាញ់ជាច្រើនគ្រាប់ បណ្តាលឱ្យយុវជនម្នាក់រងរបួសធ្លុះចង្កេះពីម្ខាងទៅម្ខាង។ ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោងមួយ រំលងអាធ្រាត្រឈានចូលថ្ងៃទី៧ឧសភា ស្ថិតនៅស្តុបR3 ច្រកចូលបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បុរសម្នាក់ជិះរថយន្តម៉ាក ហាយឡាក់ វីហ្គោ បានដកកាំភ្លើងបាញ់យុវជនមួយក្រុម ដែលកំពុងអង្គុយលេងនៅចំណុចស្តុបR3 នោះ។ ការបាញ់ចំនួន ៦គ្រាប់ បានបណ្តាលឱ្យយុវជនម្នាក់ រងរបួសធ្ងន់ធ្លុះចំត្រគាក គ្រាដែលគ្រាប់ដទៃទៀត ហោះខុសគោលដៅ។ បុរសជិះរថយន្តនោះ ក្រោយការបាញ់បានបើករថយន្តគេចចេញពីកន្លែងកើតហេតុ ចូលទៅក្នុងតំបន់បឹងកក់។ សមត្ថកិច្ចនគរបាលរាជធានីបានថ្លែងថា គេកំពុងតាមស្រាវជ្រាវតាមចាប់ជនសង្ស័យម្នាក់នោះហើយ និងបានដាក់បញ្ជាដល់អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវចាប់ជនសង្ស័យរូបនោះ ដើម្បីផ្តន្ទាទោសតាមច្បាប់។ មិនមានសេចក្តីរាយការណ៍ថា តើការបាញ់នោះ បណ្តាលមកពីរឿងអ្វីពិតប្រាកដទេ។

  • ក្រុមនិស្សិតខ្មែរក្នុងកូរ៉េខាងត្បូងរំពឹងដំណើរទស្សនកិច្ចសម្តេចធិបតីនឹងជួយជំរុញការអភិវឌ្ឍប្រទេសកម្ពុជា (Video Inside)

    ក្រុមនិស្សិតខ្មែរក្នុងកូរ៉េខាងត្បូងរំពឹងដំណើរទស្សនកិច្ចសម្តេចធិបតីនឹងជួយជំរុញការអភិវឌ្ឍប្រទេសកម្ពុជា (Video Inside)

    ក្រុមនិស្សិត និងពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅក្នុងសាធារណរដ្ឋកូរ៉េ បានថ្លែងរំពឹងថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ក្នុងរដ្ឋធានីសេអ៊ូល ក្នុងសប្តាហ៍ក្រោយនេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើនចំពោះប្រទេសកម្ពុជា។ កម្ពុជានិងកូរ៉េខាងត្បូង មានទំនាក់ទំនងការទូតរវាងគ្នាក្នុងឆ្នាំ១៩៧០ ប៉ុន្តែកាត់ផ្តាច់ដោយរបបដឹកនាំខ្មែរក្រហមឆ្នាំ១៩៧៥។ ចំណងការទូតសាឡើងវិញរវាងប្រទេសទាំង២ បានចាប់ផ្តើមនៅក្នុងឆ្នាំ១៩៩៧។ ដំណើរទស្សនកិច្ចក្នុងក្រុងសេអ៊ូល នាពាក់កណ្តាលខែឧសភានេះ គឺតបតាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយុល។ កម្ពុជាក្រោមកិច្ចសហការជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង បានបញ្ជូនពលករខ្មែរ ទៅធ្វើការនៅទីនោះមានចំនួនច្រើនម៉ឹននាក់។ ពលរដ្ឋ និងនិស្សិតខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូង បានថ្លែងថា គេមានក្តីរំភើបក្នុងការរងចាំទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី និងលោកជំទាវ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់កាលពីខែមីនាថា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការក្នុងប្រទេសកូរ៉េខាងត្បូង សម្តេចនឹងជួបជជែកអំពីការជំរុញរកការបណ្តាក់ទុនពីវិនិយោគិនកូរ៉េ មកកាន់ប្រទេសកម្ពុជា។ យោងតាមរបាយការណ៍របស់រាជរដ្ឋាភិបាល ចាប់ពីខែកញ្ញាឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ មានក្រុមហ៊ុនបរទេសសរុបចំនួន ១៧៣ បានវិនិយោគទឹកប្រាក់ ៤ពាន់ ១៥០លានដុល្លារនៅកម្ពុជា។ ការបណ្តាក់ទុនវិនិយោគទាំងនេះ ត្រូវគេរំពឹងថា នឹងបង្កើតការងារសម្រាប់ពលរដ្ឋជាង ១៧ម៉ឺននាក់។