-
ក្រសួងអប់រំណែនាំគ្រឹះស្ថានសិក្សាលើរូបភាពអវិជ្ជមានបង្រៀនគួរ (Video Inside)

ក្រសួងអប់រំបានណែនាំគ្រឹះស្ថានសិក្សារបស់រដ្ឋ មិនត្រូវបង្ខិតបង្ខំសិស្សឱ្យរៀនគួរ និងយកមេរៀន ឬលំហាត់បង្រៀនគួរ ដើម្បីធ្វើជាវិញ្ញាសាប្រឡងនោះឡើយ។ ការណែនាំនេះ បានធ្វើឡើងតាមរយៈការចេញសេចក្តីថ្លែងការណ៍មួយ របស់ក្រសួង នៅថ្ងៃទី៧ឧសភា ក្រោយមានការត្អូញត្អែររបស់មាតា-បិតា អ្នកអាណាព្យាបាលសិស្សមួយចំនួន ពាក់ព័ន្ធនឹងការលំបាកក្នុងការរ៉ាប់រងចំណាយលើការរៀនគួរបន្ថែមក្រៅម៉ោង ទាំងនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា។ អ្វីដែលជាបាតុភាពអវិជ្ជមាននោះ គឺខ្លឹមសារវិញ្ញាសារប្រឡងប្រចាំខែ ឬប្រចាំឆមាសនូវលំហាត់នានា គឺជាខ្លឹមសារដូចទៅនឹងការបង្រៀនគួរ ដែលកត្តានេះធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់សិស្ស ដែលក្រីក្រលំបាកមិនបានទៅរៀនគួរ។ ក្រសួងអប់រំដើម្បីទប់ស្កាត់នូវភាពអវិជ្ជមានទាំងនោះ បានដាក់ចេញនូវវិធានការ ៥ចំណុច ក្នុងនោះការដាស់តឿន គ្រូត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន, មិនត្រូវបង្ខិតបង្ខំសិស្សឱ្យរៀនគួរ និងមិនត្រូវយកមេរៀន ឬលំហាត់បង្រៀនគួរ ធ្វើជាវិញ្ញាសាប្រឡង និងបានណែនាំគ្រឹះស្ថានសិក្សា ត្រូវរៀបចំអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីបង្កើនម៉ោងស្វ័យសិក្សា យ៉ាងតិច ២ម៉ោងបន្ថែម។
-
កម្ពុជាជ្រើសរើសយុវជនពិការភាពប្រកួតប្រជែងព័ត៌មានវិទ្យានៅហ្វីលីពីន (Video Inside)

កម្ពុជាកំពុងជ្រើសរើសយុវជនមានពិការភាព ចូលរួមប្រកួតផ្នែកព័ត៌មានវិទ្យានៅហ្វីលីពីន។ យោងតាមអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ការប្រកួតប្រជែងក្នុងលក្ខណៈជាអន្តរជាតិនោះ នឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ នៅក្នុងខែតុលា ឆ្នាំ២០២៤។ ការប្រកួតប្រជែងនេះមានចំនួន ៦ប្រភេទវិញ្ញាសា គឺ e Tool Presentation, e Tool Spreadsheet, e Life Map, e Content, e Creative-Smart Car និង e Creative IoT។ យុវជនមានពិការភាព អាចដាក់ពាក្យដោយភ្ជាប់ជាមួយលក្ខណ្ឌអាយុចាប់ពីចាប់ពី១៤ ទៅ ២៣ឆ្នាំ, ចេះភាសាអង់គ្លេស ដែលអាចទំនាក់ទំនងបាន, មានចំណេះដឹងកំព្យូទ័រ និងមានស្មាតហ្វូនប្រើប្រាស់, មានលទ្ធភាពធ្វើលិខិតឆ្លងដែន ឬមានលិខិតឆ្លងដែន ដែលអាចប្រើប្រាស់បាន និងមានការអនុញ្ញាតពីគ្រួសារ, អាណាព្យាបាល និងសាលារៀន។ អគ្គលេខាធិការស្តីទី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក អ៊ុង សម្បត្តិ បានថ្លែងថា នេះជាកម្មវិធីដ៏មានសារៈសំខាន់មួយ សម្រាប់ជនមានពិការភាព។ លោកបញ្ជាក់ថា យុវជនមានពិការភាព…
-
ក្រសួងព័ត៌មានចាប់ផ្តើមធ្វើតេស្តលើទឹកនោម បញ្ជាក់ភាពស្អាតស្អំមិនពាក់ព័ន្ធគ្រឿងញៀន (Video Inside)

មន្ត្រីរាជការ នៃក្រសួងព័ត៌មាន និងមន្ត្រីជាប់កិច្ចសន្យាចំនួន ១ពាន់ ៨៤០នាក់ បានចាប់ផ្តើមធ្វើតេស្តលើទឹកនោម ដើម្បីការបញ្ជាក់ភាពស្អាតស្អំ នៃមន្ត្រីរាជការ ដែលមិនជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៤ បានដាក់ចេញបទបញ្ជាដាច់ខាត ប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ មន្ត្រីរាជការណាដែលរកឃើញថា បានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ដាច់ខាតត្រូវបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា បានថ្លែងថា៖ «យើងទាំងអស់គ្នាមានកាតព្វកិច្ច ក្នុងការធ្វើតេស្តរកសារធាតុញៀនទាំងអស់គ្នា រាប់ទាំងរូបខ្ញុំផងដែរ»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរក្នុងបណ្តាញសង្គម កាលពីចុងខែមេសារបញ្ជាក់ថា តាមរយៈលទ្ធផលនៃការធ្វើតេស្តលើមន្ត្រីក្រោមឱវាទចំនួន ៥ម៉ឺន ៦ពាន់ ៤៤៥នាក់, មានមន្ត្រី ៧៦នាក់ បានរកឃើញមានសារធាតុញៀន និងត្រូវបានបណ្តេញចេញពីក្របខណ្ឌ។ សម្តេចធិបតី បានសរសេរបន្តថា សម្តេចបានណែនាំដល់សាមីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីរកឃើញវិជ្ជមានគ្រឿងញៀន សូមឱ្យបញ្ជូនពួកគាត់ ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា។
-
តើ «ប្រព័ន្ធបញ្ជរតែមួយជាតិ» មានសារៈសំខាន់យ៉ាងណា ចំពោះប្រទេសកម្ពុជា? (Video Inside)

-
សម្តេចតេជោ ហ៊ុន សែន ស្នើមេដឹកនាំមីយ៉ាន់ម៉ា ពិចារណាសំណើចង់ជួបជជែកជាមួយលោកស្រី អង់សាន ស៊ូជី តាមប្រព័ន្ធអនឡាញ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានប្រាប់មេដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ា នៅក្នុងការជជែកគ្នាមួយ តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី៧ឧសភានេះ និងបានស្នើរកការជួបជជែកតាមប្រព័ន្ធវីដេអូ ជាមួយនឹងលោកស្រី អង់សាន ស៊ូជី។ លោកស្រី អង់ សានស៊ូជី អាយុ៧៨ឆ្នាំ ត្រូវបានគេដាក់គុក ក្រោយមានព្រឹត្តិការណ៍ខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែលោកស្រីត្រូវបានគេបញ្ជូនមកឃុំឃាំងក្នុងផ្ទះវិញ កាលពីខែមេសា ឆ្នាំ២០២៤នេះ ដោយសារតែសីតុណ្ហភាពក្តៅខ្លាំង។ សម្តេចតេជោ ហ៊ុន សែន ក្នុងការជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានស្នើសាជាថ្មីម្តងទៀត ចំពោះលោក មីន អោងឡាំង ក្នុងការពិចារណាលើសំណើរៀបចំ ឲ្យមានជំនួបតាមប្រព័ន្ធវីដេអូរវាងសម្តេចតេជោ និងលោកស្រី អោង សានស៊ូជី ក្នុងគោលបំណងសាកសួរសុខទុក្ខ ដោយសារសម្តេចតេជោ និងលោកស្រីធ្លាប់ជាសហការីជាមួយគ្នាជាច្រើនឆ្នាំ នៅក្នុងកិច្ចការអាស៊ាន។ លោក មីន អោងឡាំង ក្នុងប្រសាសន៍ឆ្លើយតប បានសន្យាថា នឹងយកសំណើរបស់សម្តេច ទៅពិចារណាដោយយកចិត្តទុកដាក់ខ្ពស់បំផុត។ ជំនួបអនឡាញរវាងសម្តេចតេជោ និងមេដឹកនាំមីយ៉ាន់ម៉ា ថ្ងៃទី៧ឧសភា គឺនៅបន្ទាប់ពីមានសារលិខិតរបស់លោក មីន…
-
ស្ថានការណ៍ក្នុងសមរភូមិប្រយុទ្ធ រុស្ស៊ី-អ៊ុយក្រែន ក្រោយពីការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិកទៅដល់អ៊ុយក្រែន ? (មានវីដេអូ)

-
កាកបាទក្រហមខេត្តព្រះវិហារចុះជួយពលរដ្ឋដែលរងគ្រោះ (Video Inside)

កាកបាទក្រហម បានប្រញាប់ឆ្លើយតបចំពោះប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយដោយគ្រោះធម្មជាតិ។ ក្រុងព្រះវិហារដែលរងនឹងសីតុណ្ហភាពក្តៅអស់រយៈពេលជាយូរខែ បានទទួលការធ្លាក់ភ្លៀងមួយមេជាលើកដំបូង ប៉ុន្តែការធ្លាក់ភ្លៀងនេះ មិនបានបង្កក្តីរីករាយដល់ពលរដ្ឋ ដែលរង់ចាំនូវទឹកភ្លៀងលើកទីមួយនេះឡើយ។ ភ្លៀងលើកដំបូងកាលពីយប់ថ្ងៃទី២៨មេសា បានបង្កការខូចខាតដល់ផ្ទះសំបែង, ដើមឈើបាក់, បង្គោលភ្លើងរលំ ដោយសារតែករណីខ្យល់កន្ត្រាក់។ កាកបាទក្រហមខេត្ត បានចុះធ្វើអនុ្តរាគមន៍ជួយប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិនោះ។ អប្សរាណិតរាយការណ៍
-
សាលសន្និសីទដេប៉ាតឺម៉ង់ភាសាជប៉ុន តម្លៃជាង ១១ម៉ឺនដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ (Video Inside)

-
កងកម្លាំងកម្ពុជា-ឡាវ ពិនិត្យអំពីវឌ្ឍនភាពសន្តិសុខព្រំដែនរួម នៃប្រទេសទាំងពីរ (Video Inside)

កម្ពុជា-ឡាវបានបើកកិច្ចប្រជុំរួមគ្នា ដើម្បីពិនិត្យអំពីវឌ្ឍនភាពសន្តិសុខព្រំដែនរួម របស់ប្រទេសទាំងពីរ។ កិច្ចប្រជុំរួមគ្នានេះថ្ងៃទី៣០ មេសា ឆ្នាំ២០២៤ បានធ្វើតាមរយៈជំនួប នៃគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ ដែលជាកិច្ចប្រជុំពិភាក្សាលើកទី២ ប្រព្រឹត្តទៅនៅក្នុងខេត្តសៀមរាប។ តើកិច្ចប្រជុំនេះ បានទទួលលទ្ធផលអ្វីខ្លះ? អប្សរាណិតរាយការណ៍
-
តុលាការកាត់ទោសដាក់គុកអស់មួយជីវិតជនជាតិថៃបីនាក់ ដែលដឹកជញ្ជូនគ្រឿងញៀន ៤០គីឡូក្រាម (Video Inside)

តុលាការបានសម្រេចកាត់ទោសជនជាតិថៃចំនួន ៣នាក់ ដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងករណីដឹកជញ្ជូន និងជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់។ ការដាក់ទោសជាប់ពន្ធនាគារអស់មួយជីវិតនេះ បានធ្វើដោយសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា បន្ទាប់ពីបានរកឃើញថា ជនជាតិថៃទាំង៣នាក់នោះ មានទោសកំហុសនូវបទ «ដឹកជញ្ជូន ជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបទកាន់កាប់ដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត»។ ជនជាតិថៃដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ទាំងនោះ ត្រូវបានសមត្ថកិច្ចបង្ក្រាប នៅចំណុចផ្លូវកែវចិន្តា ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ដោយក្រុមជនជាតិថៃទាំងនោះ បានបើករថយន្តបំបុក និងប្រើប្រាស់អាវុធបាញ់មកលើសមត្ថកិច្ចចំនួន ៨គ្រាប់ថែមទៀត។ ក្នុងហេតុការណ៍នោះ សមត្ថកិច្ចបានបាញ់តបតបណ្តាលឱ្យជនសង្ស័យជាតិថៃម្នាក់ បានស្លាប់ និងម្នាក់បានរងរបួស។ គ្រឿងញៀនជាង ៤០គីឡូក្រាម, អាវុធខ្លី ២ដើម ត្រូវបានសមត្ថកិច្ចរឹបអូសយកក្នុងពេលនោះ។ ច្បាប់ក្នុងប្រទេសថៃ បានតម្រូវឱ្យមានការកាត់ទោសប្រហារជីវិត ដល់អ្នកធ្វើចរាចរគ្រឿងញៀន ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា ទោសបានកំណត់ត្រឹមតែដាក់គុកអស់មួយជីវិតតែប៉ុណ្ណោះ បើសិនជាលក្ខណៈធ្ងន់ធ្ងរ។