-
ក្រុមការងារអន្តរាគមន៍ពិសេសខុទ្ទកាល័យនាយករដ្ឋមន្ត្រី ធ្វើចំណាត់ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅខេត្តស្ទឹងត្រែង (Video Inside)

-
សម្តេចតេជោអបអរសាទរខួប២៥ឆ្នាំ កម្ពុជាចូលជាសមាជិកអាស៊ាន (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានអបអរខួប២៥ឆ្នាំ របស់កម្ពុជា ដែលបានក្លាយជាសមាជិកអាស៊ាន និងចាត់ទុកថា «ការក្លាយទៅជាសមាជិកអាស៊ាននេះ គឺជាជោគជ័យ នៃការទូតមួយរបស់ប្រទេសកម្ពុជា ក្នុងការពង្រីកអនុភាព និងបង្កើនតួនាទីរបស់ខ្លួន កាន់តែសកម្មនៅក្នុងតំបន់»។ កម្ពុជាបានក្លាយជាសមាជិករបស់អាស៊ាននៅថ្ងៃទី៣០ មេសា ឆ្នាំ១៩៩៩ គឺនៅច្រើនខែបន្ទាប់ពីកម្ពុជាអស់សង្គ្រាមស៊ីវិល និងមានសន្តិភាពពិតប្រាកដ ក្រោមនយោបាយឈ្នះឈ្នះ។ កម្ពុជាក្រោយការធ្វើសមាហរណកម្មរបស់ខ្លួន ក្នុងអង្គការតំបន់នេះមក បានពង្រីកទំនាក់ទំនងរបស់ខ្លួន កាន់តែធំលើវិស័យនយោបាយ និងសេដ្ឋកិច្ច ជាពិសេសភាពដៃគូសេដ្ឋកិច្ចជាយុទ្ធសាស្ត្រក្នុងតំបន់ RCEP ដែលបានជួយជំរុញប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងដែលបានផ្តល់ប្រយោជន៍ធំធេង សម្រាប់កម្ពុជា។ សម្តេចតេជោបានសរសេរថា «អាស៊ានបានក្លាយជាស្នូលមួយ នៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ, ផ្នែកនយោបាយ សង្គមសេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ»។
-
ជំនួបក្រៅផ្លូវការរវាងសម្តេចតេជោ និងព្រះចៅស៊ុលតង់ ទទួលការចាប់អារម្មណ៍ ក្នុងតំបន់ និងពិភពលោក (Video Inside)

ដំណើរទស្សនកិច្ចក្រៅផ្លូវការរបស់ព្រះចៅស៊ុលតង់ នៃប្រទេសប្រុយណេ ដើម្បីការទទួលអាហារពេលព្រឹក ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន បានទទួលការចាប់អារម្មណ៍ពីពលរដ្ឋ ក្នុងតំបន់ និងពិភពលោក។ រួបភាពនៃជំនួបទទួលទានអាហារពេលព្រឹក ថ្ងៃទី៣០មេសា និងរូបភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលជូនដំណើរព្រះចៅស៊ុលតង់ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានទទួលការចុច Like ចូលមើលពីមនុស្សច្រើនសិបម៉ឺននាក់ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ អប្សរាណិតរាយការណ៍
-
ព្រះមហាក្សត្រយាងសាកសួរសុខទុក្ខប្រជានុរាស្ត្រនៅខេត្តកំពង់ធំ (Video Inside)

-
ផ្ទះ១០៨ខ្នង នៅពោធិ៍សាត់ រងការខូចខាត (Video Inside)

ផ្ទះប្រជាពលរដ្ឋចំនួន ១០៨ខ្នង នៅក្នុងខេត្តពោធិ៍សាត់ បានរងនឹងការខូចខាត ដោយសារភ្លៀងធ្លាក់លើកដំបូងលាយឡំនឹងខ្យល់កន្ត្រាក់។ កម្ពុជាបានរងនឹងបាតុភូតកម្តៅ El Nino ដែលធ្វើឱ្យប្រភពទឹក តាមកន្លែងជាច្រើន បានរីងស្ងួត ដោយសារតែអាកាសធាតុកើនកម្តៅខ្លាំងពេក។ ពលរដ្ឋបានទន្ទឹងរង់ចាំការធ្លាក់ភ្លៀងសាឡើងវិញ ប៉ុន្តែការធ្លាក់ភ្លៀងលើកដំបូង តាមកន្លែងខ្លះ មិនបានផ្តល់ភាពរីករាយដល់ពលរដ្ឋឡើយ។ នៅក្នុងខេត្តពោធិ៍សាត់នៅក្នុងស្រុកចំនួន៣ និងក្រុងមួយ ភ្លៀង និងខ្យល់កន្ត្រាក់ បានបង្កឱ្យផ្ទះពលរដ្ឋ ១០៨ខ្នង បានខូចខាត និងដួលរំលំ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា គ្រោះធម្មជាតិ នៅក្រុងពោធិ៍ មានផ្ទះពលរដ្ឋ ៣១ខ្នង និងផ្ទាំងប៉ាណូចំនួនបី បានរងការខូចខាតរបើកប៉ើងដំបូល និងដួលរលំ។ នៅស្រុកក្រគរ ផ្ទះ ៧១ខ្នង, មណ្ឌលសុខភាពមួយ និងបង្គោលភ្លើងបីដើម បានខូចខាត និងដួលរលំ…នៅក្នុងស្រុកកណ្ឌៀង ខូចខាតផ្ទះបីខ្នង និងនៅស្រុកបាកាន ខូចខាតផ្ទះមួយខ្នង។ មិនមានសេចក្តីរាយការណ៍មនុស្សរងរបួសឡើយ។
-
ភ្លៀងធ្លាក់ដំបូងក្នុងក្រុងព្រះវិហារបង្កឱ្យផ្ទះខូចខាត (Video Inside)

ក្រុងព្រះវិហារដែលរងនឹងសីតុណ្ហភាពក្តៅអស់រយៈពេលជាយូរខែ បានទទួលការធ្លាក់ភ្លៀងមួយមេជាលើកដំបូង ប៉ុន្តែការធ្លាក់ភ្លៀងនេះ មិនបានបង្កក្តីរីករាយដល់ពលរដ្ឋ ដែលរង់ចាំនូវទឹកភ្លៀងលើកទីមួយនេះឡើយ។ ភ្លៀងលើកដំបូងកាលពីយប់ថ្ងៃទី២៨ មេសា បានបង្កការខូចខាតដល់ផ្ទះសំបែង, ដើមឈើបាក់, បង្គោលភ្លើងរលំ ដោយសារតែករណីខ្យល់កន្ត្រាក់។ អប្សរាណិតរាយការណ៍
-
បុរសអាយុ៣៥ឆ្នាំស្លាប់ដោយសារស្តារអណ្តូងក្នុងភូមិដែលរងចំណោទខ្វះទឹក (Video Inside)

ការខ្វះទឹកនៅតំបន់មួយចំនួន នៅក្នុងខេត្តមណ្ឌលគិរី បានចាប់ផ្តើមបណ្តើរៗហើយ ក្នុងចុងខែមេសានេះ គ្រាដែលសីតុណ្ហភាពក្តៅ បានកើនដល់ជាង ៤០អង្សាសេ។ ពលរដ្ឋក្នុងមូលដ្ឋាន ក្នុងខេត្តភាគឥសានប្រទេសនេះ ត្រូវគេឃើញបាននាំគ្នាជីកអណ្តូង, ខ្លះស្តារស្រះ ដើម្បីស្វែងរកប្រភពទឹកប្រើប្រាស់។ នៅក្នុងស្រុកកោះញែក នៃភូមិរវាក់, ឃុំរយ៉ បុរសអាយុ៣៥ឆ្នាំម្នាក់ឈ្មោះ កសឹម អារី ដោយសារតែការខ្វះទឹក បានជីកដីស្តារអណ្តូងទឹកកាលពីថ្ងៃទី២៨មេសា ប៉ុន្តែគាត់ត្រូវបានដីបាក់សង្កត់បណ្តាលឱ្យស្លាប់ នៅពេលបញ្ជូនទៅមន្ទីរពេទ្យ។ អធិការនគរបាលស្រុកកោះញែកលោក យ៉ម ហ៊ុនអេង បានបញ្ជាក់ថា ចំណោទខ្វះទឹកដោយសារកំដៅហួតហែងខ្លាំង បានបណ្តាលឱ្យបុរសខ្មែរឥស្លាមរូបនោះ ចុះស្ដារអណ្ដូងទឹក ប៉ុន្តែនៅក្នុងពេលកំពុងស្តារនោះ ក៏មានដីបាក់ធ្លាក់សង្កត់បណ្ដាលឲ្យជាប់ជនរងគ្រោះនៅក្នុងអណ្ដូង។ ក្រុមគ្រួសារ និងសាច់ញាតិ បាននាំគ្នាជួយគាស់យកជនរងគ្រោះ ពីក្នុងអណ្ដូង រួចបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ពេលទៅដល់មន្ទីរពេទ្យ។
-
សម្តេចធិបតីដាក់សំណួរទៅឱ្យ សម រង្ស៊ី ដែលប្រឆាំងគម្រោងព្រែកជីកហ៊្វូណនតេជោ (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជូនសារមួយទៅអ្នកនយោបាយចាស់វស្សា សម រង្ស៊ី ដែលប្រឆាំងនឹងគម្រោងព្រែកជីកហ៊្វូណន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គំរោងព្រែកជីកហ៊្វូណននេះ គ្មានអ្វីជាអាថ៌កំបាំងទេ ហើយផលប្រយោជន៍របស់វា គឺគ្មានអ្វីក្រៅតែពីដើម្បីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ដើម្បីការពង្រីកសក្តានុពលសេដ្ឋកិច្ចជាតិតែប៉ុណ្ណោះ ប៉ុន្តែទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី បានសរសេរចោទថា សំណង់ព្រែកជីកជាប្រវត្តិសាស្ត្ររបស់ជាតិនេះ មិនបានបំរើផលប្រយោជន៍សេដ្ឋកិច្ចប្រទេសកម្ពុជាឡើយ។ ក្នុងពិធីមួយនាថ្ងៃទី២៨មេសា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់សំណួរសួរទៅអ្នកនយោបាយចាស់វស្សា សម រង្ស៊ី ដែលគេស្គាល់ថា ជាអ្នកធ្លាប់រៀនសេដ្ឋកិច្ចខ្ពង់ខ្ពស់ នៅក្រៅប្រទេសនោះ។ អ្នកនយោបាយចាស់វស្សា សម រង្ស៊ី នៅមិនទាន់បានឆ្លើយតបមកវិញនៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី២៩ មេសា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា។
-
បណ្តេញមន្ត្រីរកឃើញមានសារធាតុគ្រឿងញៀនចំនួន៧៦នាក់ (Video Inside)

យ៉ាងហោចមានមន្ត្រីរាជការ និងមន្ត្រីក្នុងកងកម្លាំងប្រដាប់អាវុធសរុបចំនួន ៧៦នាក់ ត្រូវបានបណ្តេញចេញពីក្របខណ្ឌ ក្រោយការរកឃើញជាប់ពាក់ព័ន្ធនឹងសារធាតុញៀន។ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៤ បានដាក់ចេញបទបញ្ជាដាច់ខាតប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ មន្ត្រីរាជការណាដែលរកឃើញថា បានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ដាច់ខាតត្រូវបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរក្នុងបណ្តាញសង្គមនៅថ្ងៃទី២៩មេសាបញ្ជាក់ថា តាមរយៈលទ្ធផល នៃការធ្វើតេស្តលើមន្ត្រីក្រោមឱវាទ ចំនួន ៥ម៉ឺន ៦ពាន់ ៤៤៥នាក់ មានមន្ត្រី ៧៦នាក់ បានរកឃើញមានសារធាតុញៀន និងត្រូវបានបណ្តេញចេញពីក្របខណ្ឌ។ សម្តេចធិបតី បានសរសេរបន្តថាសម្តេចបានណែនាំដល់សាមីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីរកឃើញវិជ្ជមានគ្រឿងញៀន សូមឱ្យបញ្ជូនពួកគាត់ ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា។
-
សម្តេចធិបតីថ្លែងថា សំណង់ព្រែកជីកហ៊្វូណនតេជោ មិនមែនជាផលប្រយោជន៍របស់ត្រកូល «ហ៊ុន» ទេ (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងការពារសំណង់ព្រែកជីកហ៊្វូណនតេជោ និងបញ្ជាក់ថា សំណង់ព្រែកជីកឆ្លងកាត់ខេត្តចំនួន៤ របស់កម្ពុជា មិនមែនជាផលប្រយោជន៍របស់ត្រកូល «ហ៊ុន» ឡើយ ប៉ុន្តែគឺជាផលប្រយោជន៍សម្រាប់ប្រជាជនខ្មែរទូទាំងប្រទេស។ គម្រោងសំណង់ព្រែកជីកហ៊្វូណនជាលើកដំបូងក្នុងប្រវត្តិសាស្ត្រជាតិ នៅមុនការបុកគ្រឹះ ដែលត្រៀមធ្វើនៅក្នុងឆ្នាំ២០២៤នេះ បានរងនឹងការវាយប្រហាររិះគន់ពីសំណាក់មនុស្សមួយចំនួន ជាពិសេសពីបុគ្គល សម រង្ស៊ី ដែលជាមេខ្លោងបង្កអំពើញុះញង់ ចង់ផ្តួលរំលំរបបរាជានិយមនៅក្នុងប្រទេសកម្ពុជា។ ពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានធ្វើសាររៀងៗខ្លួន តាមលិខិត និងតាមបណ្តាញសង្គម គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងធ្វើសំណង់ព្រែកជីក ភ្ជាប់ពីសមុទ្ទមកកាន់ទន្លេ របស់កម្ពុជា។ ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជុំវិញរឿងសំណង់ព្រែកជីកហ៊្វូណនតេជោ បានធ្វើនៅថ្ងៃទី២៨ មេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាល ជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគមន៍បុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ១ឧសភាឆ្នាំ២០២៤។ គំរោងព្រែកជីកហ្វូណនតេជោ ក៏ធ្លាប់ត្រូវបានប្រទេសវៀតណាមលើកឡើងនូវការបារម្ភ របស់ខ្លួនផងដែរ ពាក់ព័ន្ធនឹងលំហូរទឹកសមុទ្ទចូលក្នុងទន្លេមេគង្គ ប៉ុន្តែក្នុងដំណើរទស្សនកិច្ច ជាផ្លូវការមួយរបស់នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងខែធ្នូ ឆ្នាំ២០២៣, សម្តេចធិបតីបានប្រាប់មេដឹកនាំវៀតណាមវិញថា គំរោងព្រែកជីកហ្វូណនតេជោ មិនបង្កឱ្យផលប៉ះពាល់ជាអវិជ្ជមាន ដល់លំហូរទឹកទន្លេមេគង្គឡើយ។ សម្តេចធិបតីនៅថ្ងៃទី២៨មេសាបានបញ្ជាក់ថែមទៀត ជុំវិញអ្វីដែលជាកង្វល់របស់បរទេស…