Category: ទូរទស្សន៍

  • ភូមិសាស្ត្រនយោបាយ៖ សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ២ឆ្នាំកន្លងមកនេះតើភាគីណាមានប្រៀប នៅលើសមរភូមិប្រយុទ្ធ ? (មានវីដេអូ)

    ភូមិសាស្ត្រនយោបាយ៖ សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ២ឆ្នាំកន្លងមកនេះតើភាគីណាមានប្រៀប នៅលើសមរភូមិប្រយុទ្ធ ? (មានវីដេអូ)

    សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ២ឆ្នាំកន្លងមកនេះតើភាគីណាមានប្រៀប នៅលើសមរភូមិប្រយុទ្ធ ? វគ្គទី១ ៖ ការប្រយុទ្ធគ្នាអស់រយៈពេល២ឆ្នាំរវាងរុស្ស៊ី-អ៊ុយក្រែន តើអ្នកណាខ្លាំងជាងអ្នកណា ? វគ្គទី២ ៖ តើគោលជំហររបស់វ្លាឌើមៀរពូទីនមេដឹកនាំរុស្ស៊ីមានភាពប្រែប្រួលយ៉ាងដូចម្តេចក្រោយពីបើកកិច្ចប្រតិបត្តិការយោធាទៅក្នុងអ៊ុយក្រែនអស់រយៈពេល២ឆ្នាំមកហើយនេះ ? វគ្គទី៣ ៖ តើសង្រ្គាមរុស្ស៊ី-អ៊ុយក្រែននឹងបញ្ចប់ទៅវិញតាមរបៀបណា ?

  • យុវជនជិត ២០០នាក់ ទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមរតកដូនតា (Video Inside)

    យុវជនជិត ២០០នាក់ បានមកទទួលការបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈមរតកដូនតា។ ជំនាញវិជ្ជាជីវៈមរតកដូនតា គឺជាផ្នែកមួយ នៃកម្មវិធីជួយបណ្តុះបណ្តាលធនធានមនុស្សចំនួន ១លាន ៥សែននាក់ ពីរង្វង់យុវជនមកពីគ្រួសារក្រីក្រ។ អគ្គនាយករងបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ជ័យ ច័ន្ទកិត្យា បានថ្លែងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា មកដល់ពេលនេះទើបមានយុវជន ១៨៥នាក់ មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យប៉ុណ្ណោះ បានមកទទួលការបណ្តុះបណ្តាល លើជំនាញវិជ្ជាជីវៈមរតកដូនតា។ វគ្គទី១ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំឡើងក្នុងខែកុម្ភៈនេះ បានកំណត់ និងជ្រើសរើសយុវជន មកពីគ្រួសារក្រីក្រសរុបចំនួន ៣០០នាក់ ដោយការសិក្សានឹងមានរយៈពេល ១២ខែ សម្រាប់ជំនាញវិជ្ជាជីវៈមរតកដូនតា។ វគ្គបណ្តុះបណ្តាលកំពុងតែប្រព្រឹត្តទៅក្នុងទីតាំងចំនួន ១១ ដែលមាន ១៣ថ្នាក់ នៅខេត្តចំនួន៦។ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ ត្រូវបានដាក់ឱ្យដំណើរការ នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ ក្រោមគំនិតផ្តួចផ្តើម របស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភា។ តាមរយៈចំណេះ និងជំនាញជួយបណ្តុះបណ្តាលនេះ នឹងត្រូវរំពឹងថា នឹងជួយរួមចំណែកឱ្យកម្ពុជាអាចសម្រេចនូវមហិច្ឆតាចក្ខុវិស័យ…

  • មួយសប្តាហ៍ចាប់ខ្លួនជនល្មើសបទព្រហ្មទណ្ឌចំនួន ៩៤នាក់ (Video Inside)

    មួយសប្តាហ៍ចាប់ខ្លួនជនល្មើសបទព្រហ្មទណ្ឌចំនួន ៩៤នាក់ (Video Inside)

    ជនសង្ស័យចំនួន៩៤នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ពាកព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានថ្លែងថា ការចាប់ខ្លួនជនសង្ស័យ ៩៤នាក់ នោះបានធ្វើរវាងពីថ្ងៃទី១៩ ដល់២៥កុម្ភៈ ក្នុងការបង្ក្រាបចំនួន ៦១ករណី ក្នុងនោះរួមមាន ១៩ករណីជាអំពើលួច, ៧ករណីជាអំពើប្លន់, ៥ករណី ជាអំពើរំលោភសេពសន្ធវៈ, អំពើហិង្សា ១៥ករណី និងបទល្មើសផ្សេងទៀតចំនួន ៤ករណី។ បើប្រៀបធៀបនឹងសប្តាហ៍មុន តួលេខចាប់ខ្លួននេះ បានកើនឡើង ៣០នាក់។

  • សមត្ថកិច្ចបង្ហាញមុខចោរឆក់សកម្មបួននាក់ក្នុងរាជធានី (Video Inside)

    សមត្ថកិច្ចបង្ហាញមុខចោរឆក់សកម្មបួននាក់ក្នុងរាជធានី (Video Inside)

    សមត្ថកិច្ចបានបង្ហាញមុខក្រុមចោររឆក់ចំនួន ៤នាក់ ដែលតែងធ្វើសកម្មភាពឆក់យ៉ាងសកម្ម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ការបង្ក្រាបក្រុមជនសង្ស័យទាំង ០៤នាក់នេះ ធ្វើឡើងដោយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌចំការមន ដែលបំបែកករណីទាំងនេះ ដោយប្រើពេលវេលាមិនដល់កន្លះថ្ងៃឡើយ។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានី លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃទី២៧កុម្ភៈនេះថា ជនសង្ស័យជាចោរឆក់ទាំងបួននេះ គឺជាមុខសញ្ញាដែលសមត្ថកិច្ចបានតាមជាយូរមកហើយ និងក្រុមទាំងនេះ គឺជាដែលធ្លាប់ជាប់ក្នុងពន្ធនាគារ កាលពីពេលមុននោះមកទៀត។

  • ឧបការីរងរដ្ឋមន្ត្រីការពារជាតិអាមេរិកជួបពិភាក្សាជាមួយអគ្គមេបញ្ជាការកងទ័ពកម្ពុជា (Video Inside)

    ឧបការីរងរដ្ឋមន្ត្រីការពារជាតិអាមេរិកជួបពិភាក្សាជាមួយអគ្គមេបញ្ជាការកងទ័ពកម្ពុជា (Video Inside)

    ឧបការីរងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Jed Royal បានជួបពិភាក្សាជាមួយនឹងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលកិច្ចពិភាក្សាបានផ្តោតលើកិច្ចសហប្រតិបត្តិរវាងកម្ពុជា និងអាមេរិក។ កិច្ចពិភាក្សានេះ បានធ្វើនៅថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២៤ នាបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។ អប្សរាណិតរាយការណ៍

  • សម្តេចធិបតីគ្រោងចូលរួមពិធីបុណ្យទន្លេខេត្តសៀមរាបជាលើកដំបូង (Video Inside)

    សម្តេចធិបតីគ្រោងចូលរួមពិធីបុណ្យទន្លេខេត្តសៀមរាបជាលើកដំបូង (Video Inside)

    បុណ្យទន្លេជាលើកដំបូងក្នុងខេត្តសៀមរាប ដែលជិតមកដល់ក្នុងពេលខាងមុខនេះ នឹងអញ្ជើញចូលរួមអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ។ បុណ្យទន្លេលើកទី៨ ដែលត្រៀមនឹងរៀបចំធ្វើនៅតាមដងស្ទឹងសៀមរាប នឹងប្រារព្ធធ្វើឡើងរវាងពីថ្ងៃទី១៦ ដល់១៧ មីនា ឆ្នាំ២០២៤។ គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេ បានថ្លែងថា ក្នុងរយៈពេល២ថ្ងៃ នៃការរៀបចំនោះ នឹងមានការសម្តែងសិល្បៈ, ការប្រគុំតន្ត្រីដែលនឹងចូលរួមពីសិល្បករ និងសិល្បការីនីជាតិ និងអន្តរជាតិល្បីៗ, មានការដុតកាំជ្រួច, ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ, មានមហោស្រពម្ហូបអាហារមេគង្គ ព្រមទាំងសកម្មភាពកំសាន្តនានាជាច្រើនដទៃទៀត។ បុណ្យទន្លេបានចាប់ផ្តើមធ្វើលើកដំបូងក្នុងឆ្នាំ២០១៥ នៅក្នុងខេត្តក្រចេះ, ក្រោយមកនៅកំពង់ចាម និងត្បូងឃ្មុំ ឆ្នាំ២០១៦, នៅខេត្តស្ទឹងត្រែងឆ្នាំ២០១៧, នៅក្រុងតាខ្មៅខេត្តកណ្តាល ឆ្នាំ២០១៨, នៅកំពង់ឆ្នាំង ឆ្នាំ២០១៩, នៅបាត់ដំបង ឆ្នាំ២០២០, នៅកំពង់ធំ ឆ្នាំ២០២៣ និងនៅឆ្នាំ២០២៤នេះ ក្នុងខេត្តសៀមរាប។

  • ស្ថានទូតអាមេរិកបង្ហាញខ្លឹមសារជួបរវាងឧបការីរងរដ្ឋមន្ត្រីការបរទេសជាមួយនឹងសម្តេចធិបតី (Video Inside)

    ស្ថានទូតអាមេរិកបង្ហាញខ្លឹមសារជួបរវាងឧបការីរងរដ្ឋមន្ត្រីការបរទេសជាមួយនឹងសម្តេចធិបតី (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងបរទេសអាមេរិក ដែលកិច្ចពិភាក្សាបានផ្តោតលើ «វឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ»។ ស្ថានទូតអាមេរិក នៅជាមួយគ្នានេះបានថ្លែងថា កិច្ចពិភាក្សារវាងលោក ដានីញ៉ែល គ្រីថិនប្រ៊ីង និងសម្តេចធិបតីនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២៤ បានផ្តោតលើទំហំប្រតិបត្តិការ ដែលមានស្រាប់ នៃប្រទេសទាំង២។ អប្សរាណិតរាយការណ៍

  • មន្ត្រីគជប៖ ការត្រូតពិនិត្យលទ្ធផលបោះឆ្នោត មិនបានឃើញកំហុសកើតឡើងឡើយ (Video Inside)

    មន្ត្រីគជប៖ ការត្រូតពិនិត្យលទ្ធផលបោះឆ្នោត មិនបានឃើញកំហុសកើតឡើងឡើយ (Video Inside)

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ក្នុងការបញ្ជាក់ភាពត្រឹមត្រូវ នូវលទ្ធផលបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា និងបានបញ្ជាក់ថា «ក្រុមត្រួតពិនិត្យមិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយ» ឡើយ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥កុម្ភៈ មានគណបក្សនយោបាយចូលរួមចំនួន៤ គឺគណបក្សប្រជាជនកម្ពុជា, គណបក្ស ឆន្ទៈខ្មែរ, គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ។ យោងតាមការប្រកាសលទ្ធផលបឋម, គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ ក្នុងមណ្ឌលភូមិភាគទាំង៨ នូវសំឡេងឆ្នោតសរុបចំនួន ១ម៉ឺន ៥២សំឡេង ដែលនឹងរំពឹងទទួលបានអាសនៈចំនួន ៥៥អាសនៈ។ គណបក្សដែលទទួលបានអសនៈក្នុងការបោះឆ្នោតនោះដែរ គឺគណបក្សឆន្ទៈខ្មែរ មានសំឡេងឆ្នោតគាំទ្រ ១ពាន់ ៣៩៤សំឡេង និងរំពឹងថា ទទួលបានចំនួន ៣អាសនៈ។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ដែលចូលរួមក្នុងការប្រកួតប្រជែង មិនទទួលបានអាសនៈឡើយ។ មន្ត្រីគជប នៅក្នុងថ្ងៃទី២៧ដែលមានការត្រួតពិនិត្យផ្ទៀងផ្ទាត់លទ្ធផលនេះ បានប្រាប់បណ្តាញសារព័ត៌មាន ជុំវិញកិច្ចការដែលបាន និងកំពុងធ្វើដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ សេចក្តីប្រកាសព័ត៌មានរបស់គជបថ្ងៃទី២៧កុម្ភៈ បានសរសេរថា «ជាលទ្ធផលក្រុមត្រួតពិនិត្យ មិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹងការគណនាតួលេខលទ្ធផល សំឡេងឆ្នោតគាំទ្រគណបក្សនយោបាយនីមួយៗ» ឡើយ។

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ចប់ទស្សនកិច្ចមួយថ្ងៃក្នុងប្រទេសម៉ាឡេស៊ី (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ចប់ទស្សនកិច្ចមួយថ្ងៃក្នុងប្រទេសម៉ាឡេស៊ី (Video Inside)

    សម្តេចធិបតីនាយករដ្ឋមន្ត្រី និងគណៈប្រតិភូរាជរដ្ឋាភិបាល បានបំពេញទស្សនកិច្ចមួយថ្ងៃ ប្រកបដោយជោគជ័យនៅក្នុងប្រទេសម៉ាឡេស៊ី។ ថ្នាក់ដឹកនាំនៃប្រទេសទាំង២ បានសម្តែងភាពសុទិដ្ឋិនិយមថា ទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែរឹងមាំ និងឈានដល់កម្រិតទំនាក់ទំនងខ្ពស់ជាបន្ថែមទៀត។ អប្សរាណិតរាយការណ៍

  • រាជរដ្ឋាភិបាលប្រកាសថ្ងៃទី២៧កុម្ភៈ ជាថ្ងៃកាន់ទុក្ខព្រះសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស (Video Inside)

    រាជរដ្ឋាភិបាលប្រកាសថ្ងៃទី២៧កុម្ភៈ ជាថ្ងៃកាន់ទុក្ខព្រះសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស (Video Inside)

    រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថ្ងៃទី២៧កុម្ភៈ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ នៃការចូលទីវង្គតសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស។ សារាចរណែនាំចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំ «គ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ និងឯកជនទាំងអស់ និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាល នៃដងទង់ជាតិ នៅថ្ងៃទៅ២៧ កុម្ភៈ ឆ្នាំ២០២៤។ សារាចរណែនាំ បានសរសេរទៀតថា «គ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែង និងចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយ គគ្រឹកគគ្រេង នៅថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២៤។ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ព្រះជន្ម៩៣ព្រះវស្សា បានចូលព្រះទីវង្គត នាល្ងាចថ្ងៃចន្ទទី២៦កុម្ភៈ។ ព្រះមហាក្សត្រខ្មែរ ក្នុងព្រះរាជសំណេរតាមហ្វេសប៊ុកជាផ្លូវការមួយរបស់ព្រះអង្គ បានមានព្រះរាជបន្ទូលថា «សូមក្រាបថ្វាយព្រះរាជកុសលថ្វាយសម្តេចអគ្គព្រះមហាសង្ឃរាជរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សូមស្តេចយាងគង់ប្រថាប់ក្នុងទីស្ថានព្រះបរមសុខ»។ ព្រះសពរបស់ព្រះអង្គត្រូវបានតម្កល់ទុកក្នុងឧណ្ណាលោម ដើម្បីធ្វើបុណ្យទក្ខិនុប្បទានឧទ្ទិស ព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខ័ន្ធព្រះសពតាមប្រពៃណីពុទ្ធសាសនាខ្មែរ រហូតដល់ថ្ងៃថ្វាយព្រះភ្លើង។ កាលបរិច្ឆេទ្ធនៃព្រះរាជពិធីថ្វាយព្រះភ្លើង នៅមិនទាន់បានកំណត់ថ្ងៃណាមួយនៅឡើយទេ។…