Category: ទូរទស្សន៍

  • អង់គ្លេសផ្តល់ជំនួយ ៣លាន ៨សែនដុល្លារ បោសសំអាតមីន (Video Inside)

    អង់គ្លេសផ្តល់ជំនួយ ៣លាន ៨សែនដុល្លារ បោសសំអាតមីន (Video Inside)

    ប្រទេសអង់គ្លេស បានប្រកាសផ្តល់មូលនិធិបន្ថែម ៣លាន ៨សែនដុល្លារ សម្រាប់ការបោសសម្អាតមីននៅកម្ពុជា។ ការផ្តល់មូលនិធិត្រូវបានប្រកាសនៅថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៤ សម្រាប់ជួយអង្គការដោះមីន២ នៅកម្ពុជា គឺអង្គការ Mines Advisory Group ដែលហៅកាត់ថា MAG និងអង្គការ The HALO Trust។ ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាលោក ដូមីនីក វីលៀម Dominic Williams បានថ្លែងថា «ខ្ញុំរីករាយដែលចក្រភពអង់គ្លេស នឹងផ្តល់មូលនិធិបន្ថែមចំនួន ៣លាន ៨សែនដុល្លារអាមេរិក នៅពីក្រោយគោលដៅរបស់រដ្ឋាភិបាលកម្ពុជា សម្រាប់ប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ២០២៥»។

  • សមត្ថកិច្ចបង្ហាញមុខក្រុមប្លន់និងលួច (Video Inside)

    សមត្ថកិច្ចបង្ហាញមុខក្រុមប្លន់និងលួច (Video Inside)

    ជនសង្ស័យ៦នាក់ដែលប្រព្រឹត្តអំពើប្លន់ និងលួច ចំនួន ៣ករណីផ្សេងគ្នា នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានបង្ហាញមុខជាសាធារណៈ ខណៈការបង្ក្រាបធ្វើឡើងប្រមាណ ៨ម៉ោងតែប៉ុណ្ណោះ។ ការបង្ហាញមុខជនសង្ស័យប្រព្រឹត្តអំពើឧក្រិដ្ឋទាំងនេះ បានធ្វើឡើងនៅថ្ងៃទី ២២ កុម្ភៈ ឆ្នាំ២០២៤ ក្រោមវត្តមានចូលរួមពីអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានី លោកវរសេនីយ៍ឯក សំ វិច្ឆិកា និងអធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ឯក ជឹម ស៊ីថា។ ជនសង្ស័យលួចម៉ូតូឈ្មោះ សុខ មករា អាយុ៣០ឆ្នាំ, ជនសង្ស័យប្រើហិង្សា និងប្រើកាំបិតកែច្នៃ ប្លន់ម៉ូតូឈ្មោះ ឆាន កក្កដា អាយុ២១ឆ្នាំ, ជនសង្ស័យ ៤នាក់ពាក់ព័ន្ធនឹងអំពើប្លន់ទូរស័ព្ទជាមួយនឹងការប្រើហិង្សាដោយដំបងឈើរួមមានឈ្មោះ សិដ្ឋ វាសនា អាយុ៣៤ឆ្នាំ, ឈ្មោះ អាត ប៊ុនលី អាយុ២៤ឆ្នាំ, ឈ្មោះ នួន ចាន់ណារ័ត្ន អាយុ២៤ឆ្នាំ និង ឈ្មោះ ចាន់ សុខវិន ភេទស្រី អាយុ១៨ឆ្នាំ។

  • កងទ័ពមួកខៀវកម្ពុជាចេញបំពេញបេសកកម្ម MINUSCA (Video Inside)

    កងទ័ពមួកខៀវកម្ពុជាចេញបំពេញបេសកកម្ម MINUSCA (Video Inside)

    កងទ័ពមួកខៀវកម្ពុជាចំនួន ៩៨នាក់ បានចេញដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក្នុងពិធីជូនដំណើរកងទ័ពមួកខៀវកម្ពុជានាល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានថ្លែងថា កងទ័ពមួកខៀវកម្ពុជា ដែលចេញទៅបំពេញបេសកម្ម «មីនូស្កា» MINUSCA នាពេលនេះ គឺកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ ដែលប្តូរវេនក្រុមទីមួយរបស់កម្ពុជា បន្ទាប់ពីបានបញ្ចប់បេសកកម្ម និងបានវិលត្រឡប់មកមាតុប្រទេសវិញ នាល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ បេសកម្ម «មីនូស្កា» នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល គឺបេសកកម្មមួយដែលត្រូវបាន គេដាស់តឿនការប្រុងប្រយ័ត្នសុវត្ថិភាពគ្រប់ពេលវេលា ដោយសារតែសាធារណរដ្ឋអាហ្វ្រិកកណ្តាល ជាប្រទេសដែលមានសង្គ្រាមស៊ីវិល។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានរំលឹកប្រសាសន៍សម្តេចពិជ័យសេនា ទៀ បាញ់ ដែលតែងដាស់តឿននូវពាក្យថា «ទៅគ្រប់មកគ្រប់» ដោយមិនត្រូវមើលស្រាលស្ថានការណ៍ណាមួយ ក្នុងការបំពេញបេសកកម្មអន្តរជាតិនេះឡើយ។ កម្ពុជា ក្នុងរយៈពេល១៨ឆ្នាំមកនេះ បានបញ្ជូនកងកម្លាំងមួកខៀវចេញក្រៅប្រទេសសរុប ៩ពាន់ ៤៦៥នាក់ ក្នុងនោះនារី ៨០១នាក់ ទៅកាន់ ១២បេសកកម្មក្នុង ១០ប្រទេស រួមមាន៖ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ,…

  • ពលរដ្ឋខ្មែរក្នុងនិងក្រៅស្រុក បន្តគាំទ្រចំណាត់ការប្រឆាំងគ្រឿងញៀន (Video Inside)

    ពលរដ្ឋខ្មែរក្នុងនិងក្រៅស្រុក បន្តគាំទ្រចំណាត់ការប្រឆាំងគ្រឿងញៀន (Video Inside)

    ពលរដ្ឋខ្មែរក្នុងនិងក្រៅប្រទេស បានបន្តផ្ញើសារសម្លេងគាំទ្របទបញ្ជាម៉ឺងម៉ាត់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រឆាំងដាច់ខាតបញ្ហាគ្រឿងញៀនតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ យោងតាមប្រសាសន៍របស់សម្តេចធិបតី មន្ត្រីរាជការណាដែលរកឃើញជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីអង្គភាព និងក្រសួង ដែលទណ្ឌកម្មនេះ នឹងមិនរារាំងដល់ការអនុវត្តច្បាប់ឡើយ។ អប្សរាណិតរាយការណ៍

  • សម្តេចធិបតីបកស្រាយពន្យល់មូលហេតុអ្វីបានជាមានការតម្លើងតួនាទីលោក ហ៊ុន ម៉ានី (Video Inside)

    សម្តេចធិបតីបកស្រាយពន្យល់មូលហេតុអ្វីបានជាមានការតម្លើងតួនាទីលោក ហ៊ុន ម៉ានី (Video Inside)

    សម្តេចធិបតីបានលើកឡើងបកស្រាយ និងពន្យល់ជាសាធារណៈ នូវមូលហេតុអ្វីបានជាមានការតម្លើងតួនាទីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី។ លោក ហ៊ុន ម៉ានី ដែលត្រូវជាប្អួនបង្កើតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ត្រូវបានរដ្ឋសភា បោះឆ្នោតគាំទ្រការបំពេញបន្ថែមនាថ្ងៃទី២១កុម្ភៈ ដើម្បីក្លាយជាឧបនាយករដ្ឋមន្ត្រី ដែលជាឋានៈដ៏ខ្ពង់ខ្ពស់មួយរបស់រាជរដ្ឋាភិបាល ប៉ុន្តែមានមតិរិះគន់ខ្លះ បានលើកឡើងនូវការចោទប្រកាន់ផ្សេងៗ ពាក់ព័ន្ធនឹងការតែងតាំងនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី២២កុម្ភៈ បង្ហាញជុំវិញមូលហេតុអ្វីដែលមានការគាំទ្រលោក ហ៊ុន ម៉ានី ក្លាយជាឧបនាយករដ្ឋមន្ត្រី។ លោក ហ៊ុន ម៉ានី អាយុ៤១ឆ្នាំ ក្រោយរដ្ឋសភា បានបោះឆ្នោតគាំទ្រការបំពេញបន្ថែមសមាសភាពនោះរួចមក ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់មកប្រមុខរាជរដ្ឋាភិបាល «ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យចាប់ពីថ្ងៃឡាយព្រហស្ថលេខា» ថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២៤។

  • កម្ពុជាសិក្សាកសាង «ផ្លូវរថភ្លើងធុនស្រាល» នៅរាជធានី និងសៀមរាប (Video Inside)

    កម្ពុជាសិក្សាកសាង «ផ្លូវរថភ្លើងធុនស្រាល» នៅរាជធានី និងសៀមរាប (Video Inside)

    ក្រុមជំនាញកំពុងធ្វើការសិក្សាបង្កើតគម្រោងសាងសង់ «ផ្លូវរថភ្លើងធុនស្រាល» ចំនួន២កន្លែង នៅកម្ពុជា ដើម្បីជួយសម្រួលការដឹកជញ្ជូន និងការជួយបញ្ចៀសការកកស្ទះចរាចរណ៍។ គម្រោងកសាង «ផ្លូវរថភ្លើងធុនស្រាល» ទាំង២កន្លែងនោះ គឺមួយកន្លែងនៅខេត្តសៀមរាប ក្នុងការតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប…និងមួយកន្លែងទៀត រវាងពីខេត្តកណ្តាល មករាជធានី គម្រោងផ្លូវរថភ្លើងធុនស្រាលនេះ នឹងតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោក្នុងក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ។ កិច្ចពិភាក្សាលើការសិក្សាគម្រោងទាំង២នេះ បានធ្វើឡើងកាលពីថ្ងៃទី២១កុម្ភៈ រវាងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា ជាមួយនឹងអគ្គនាយកក្រុមហ៊ុនចិន លោក លី ខ័រ នៃក្រុមហ៊ុន China Metro Group នាទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ មន្ដ្រីអ្នកនាំពាក្យក្រសួងសាធារណការបានថ្លែងថា ពាក់ព័ន្ធនឹងគម្រោងទាំងពីរនេះ គេនៅមិនទាន់ចេញលទ្ធផលជុំវិញការចំណាយថវិកា និងពេលវេលា ដែលនឹងត្រូវសាងសង់នោះនៅឡើយទេ។

  • សម្តេចធិបតីថ្លែងថាថ្នាលអប់រំធនធាននឹងស្ទុះទៅមុខបានដោយសារការរៀបចំគ្រឹះរឹងមាំ (Video Inside)

    សម្តេចធិបតីថ្លែងថាថ្នាលអប់រំធនធាននឹងស្ទុះទៅមុខបានដោយសារការរៀបចំគ្រឹះរឹងមាំ (Video Inside)

    សម្តេចធិបតីបានថ្លែងថា គ្រឹះរឹងមាំ នៃការអប់រំថ្នាលបណ្តុះបណ្តាល គឺការរៀបគ្រឹះដំបូងរបស់វាឱ្យបានរឹងមាំ។ សម្តេចធិបតីបានមានប្រសាសន៍បន្តថា ការអប់រំថ្នាលបណ្តុះបណ្តាលសិស្ស គឺចាប់ផ្តើមពីគ្រឹះដំបូង នៃថ្នាក់មតេយ្យ, បឋមជាបន្តបន្ទាប់រហូតដល់ការបញ្ចប់ថ្នាក់មធ្យមសិក្សារយៈពេល១២ឆ្នាំ។ សម្តេចធិបតីក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល នាថ្ងៃទី២២កុម្ភៈបញ្ជាក់ថា បើសិនជាការអប់រំថ្នាលដំបូងនេះ មានគ្រឹះរឹងមាំហើយ ធនធានរបស់សិស្សនោះ គង់នឹងល្អជាមិនខានឡើយ ពេលបន្តការឈោងចាប់រៀនអ្វីសម្រាប់អនាគតខាងមុខនោះ។ សម្ដេចធិបតី បានថ្លែងទៀតថា ដើម្បីពង្រឹងគុណភាពអប់រំ ត្រូវពង្រឹងការតាមដានត្រួតពិនិត្យ ដែលមិនមែនជាវិធានការចាប់កំហុសនោះទេ ប៉ុន្តែជាផែនការជួយឱ្យបានជោគជ័យ ដោយចាប់ផ្ដើមចេញពី៥០សាលា, ឈានទៅ១០០សាលា, ២០០សាលារហូតដល់១ពាន់សាលាជាដើម…ហើយផែនការត្រួតពិនិត្យនេះ គួរអនុវត្តរៀងរាល់ ៣ខែម្ដង។

  • នាវាស្វ័យការពារកងទ័ពជប៉ុន ២គ្រឿង ចូលចតកំពង់ផែកម្ពុជា (Video Inside)

    នាវាស្វ័យការពារកងទ័ពជប៉ុន ២គ្រឿង ចូលចតកំពង់ផែកម្ពុជា (Video Inside)

    នាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុនចំនួន ២គ្រឿង ដែលផ្ទុកកងម៉ារីនជាង ៤០០នាក់ និងឧទ្ធម្ភាចក្រ បានចូលចតនៅកំពង់ផែផែស្វ័យ័តក្រុងព្រះសីហនុនៅថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២៤។ មន្ត្រីកម្ពុជាបានថ្លែងថា នាវាស្វ័យការពារទាំង២ ដែលបានចូលចតនៅកំពង់ផែស្វ័យ័តក្រុងព្រះសីហនុនេះ ដឹកនាំដោយមេបញ្ជាការកងពលធំទី១ គឺវរនាវីឯក យូណាជីហារ៉ ម៉ាកូតូ។ ដំណើរចូលសំចត នៃនាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុនឈ្មោះស៊្ហីម៉ាកាហ្សេ SHIMAKAZEជាមួយ នាវិក ២៦០នាក់ និងនាវាឈ្មោះ ស៊ូហ៊្សូណាមី SUZUNAMI ជាមួយនឹងនាវិកចំនួន ១៧៥នាក់ នឹងមានរយៈពេល៣ថ្ងៃរវាងពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ។ គិតចាប់ពីឆ្នាំ២០០០ រហូតមកដល់ពេលបច្ចុប្បន្ននេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលស្វាគមន៍នាវាស្វ័យការពារជើងទឹកជប៉ុន ចំនួន ១៤លើក ស្មើនឹង ៣០គ្រឿង។ ជប៉ុននិងកម្ពុជា មានទំនាក់ទំនងការទូតរវាងគ្នាចាប់តាំងពីឆ្នាំ១៩៥៣ មក។ ជប៉ុនបានជួយកម្ពុជាជាច្រើនលើការរៀបចំប្រទេស, ការអភិវឌ្ឍន៍ តាមរយៈការបណ្តាក់ទុន, ការអភិវឌ្ឍន៍ធនធានមនុស្ស, ការផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចជាតិកម្ពុជា ដែលអ្វីទាំងនេះ បានជួយកម្ពុជាជាច្រើន លើការកាត់បន្ថយភាពក្រីក្រ។

  • សម្តេចធិបតីពន្យល់អត្ថន័យនូវអ្វីជា «កិច្ចការទេវតា» (Video Inside)

    សម្តេចធិបតីពន្យល់អត្ថន័យនូវអ្វីជា «កិច្ចការទេវតា» (Video Inside)

    សម្តេចធិបតីបានហៅកិច្ចការរបស់គ្រូបង្រៀន និងគ្រូពេទ្យថាជា «កិច្ចការទេវតា» ដោយសារការបន់ស្រន់ពីមនុស្សទូទៅគឺចង់បាន «សេចក្តីសុខ» និង «សុំឱ្យរកស៊ីមានបាន»។ សម្តេចធិបតីក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល នាថ្ងៃទី២២កុម្ភៈបញ្ជាក់ថា បើគេចង់បានក្តីសុខ, មានសុខភាពល្អ និងអាយុយឺនយូរ គឺគេត្រូវទៅរកពេទ្យ ចំណែកការបន់សុំឱ្យរកស៊ីមានបាន គឺត្រូវពឹងផ្អែកលើគ្រូបង្រៀន ដែលនឹងផ្តល់ចំណេះឱ្យសិស្សក្លាយជាធនធានមនុស្ស អាចប្រកបការងារទទួលបានប្រាក់ចំណូលក្លាយជាមនុស្សមានទ្រព្យសម្បត្តិបាន។ សម្តេចធិបតីបានអំពាវនាវចំពោះគ្រូបង្រៀន និងគ្រូពេទ្យ សូមជួយបំពេញការបំរើ «កិច្ចការទេវតា» នេះ ឱ្យបានល្អ ដើម្បីការបានទទួលលទ្ធផលល្អមកវិញ ពីពលរដ្ឋដែលប្រាថ្នានូវសេចក្តីសុខ និងការសុំឱ្យរកស៊ីមានបាន។

  • ហ៊ុន ម៉ានី ៖ សមត្ថភាព ភាពជាអ្នកដឹកនាំ និងទស្សនវិស័យ (វីដេអូ)

    ហ៊ុន ម៉ានី ៖ សមត្ថភាព ភាពជាអ្នកដឹកនាំ និងទស្សនវិស័យ (វីដេអូ)