-
សមរភូមិរ៉ាហ្វាហ៍ មានអ្វីសំខាន់បានជាអ៊ីស្រាអែលវាយប្រហារយ៉ាងសង្ខុញមកកាន់ទីនេះ ? (វីដេអូ)

-
តម្លៃប្រេងសាំងកើនឡើង (Video Inside)

តម្លៃប្រេងសាំងបានកើនឡើងមកវិញ សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម, សម្រាប់ការលក់រវាងពីថ្ងៃទី២១ រហូតដល់ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រេងសាំងធម្មតា មានតម្លៃចំនួន ៤ពាន់ ៣៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះបានកើន មកវិញចំនួន ៥០រៀល បើប្រៀបធៀបទៅនឹងការលក់រយៈពេល ១០ថ្ងៃមុន។ ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន ៤ពាន់ ៣០០រៀល ក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការលក់ រយៈពេល១០ថ្ងៃមុន គឺតម្លៃនេះគឺកើនឡើងចំនួន ៥០រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច ៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។
-
ការដាច់ភ្លើងចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

ការដាច់ភ្លើងចុងសប្តាហ៍ក្នុងរដូវដែលសីតុណ្ហភាពកម្តៅកាន់តែកើនឡើង បានមកដល់ទៀតហើយ។ ការដាច់ភ្លើងក្នុងសីតុណ្ហភាពក្តៅអតិបរមា ៣៧អង្សាសេ ក្នុងសប្តាហ៍នេះ មានរយៈពេល៤ថ្ងៃ គឺនៅថ្ងៃព្រហស្បតិ៍ សុក្រ សៅរ៍ និងថ្ងៃអាទិត្យ។ តើការដាច់ភ្លើងទាំងបួនថ្ងៃរយៈពេលពី៦ទៅ៩ម៉ោង មាននៅទីណាខ្លះ ក្នុងរាជធានី និងនៅខេត្តកណ្តាល? អប្សរាណិតរាយការណ៍
-
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិម្នាក់បញ្ចូលជាសមាជិកបក្ខប្រជាជន (Video Inside)

អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ខណៈការស្នើសុំចូលរួមរបស់ក្រុមសកម្មជន នៃគណបក្សប្រឆាំងដទៃទៀត កំពុងមានសភាពផុលផុសគួរឱ្យកត់សម្គាល់។ សេចក្តីប្រកាសថ្ងៃទី២១កុម្ភៈរបស់គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ, លោក សាន សាង សញ្ជាតិខ្មែរអាមេរិក ដែលធ្លាប់ធ្វើជាសមាជិករដ្ឋសភារបស់គណបក្ស សម រង្ស៊ី និងជាអតីតគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ ត្រូវបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ចំណុះគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ។ លោក សាន សាង ជាអតីតប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤ និងបច្ចុប្បន្ន លោកជាអនុប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម។
-
សម្តេចធិបតីជំរុញដំណើរទៅមុខ នៃប្រព័ន្ធ SME (Video Inside)

សម្តេចធិបតីបានលើកឡើងនូវគោលដៅធំៗ របស់ជាតិ និងដំណើរឆ្ពោះទៅសម្រេចគោលដៅ តាមចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ «អគារតេជោសែន», សម្តេចធិបតីបានប្រាប់អ្នកចូលរួមថា គោលដៅរបស់រាជរដ្ឋាភិបាល គឺការជម្រុញសេដ្ឋកិច្ចប្រកបដោយចិរភាព និងភាពធន់និងការបង្កើតការងារឱ្យបានច្រើន ហើយមីក្រូសហគ្រាសធុនតូចនិងមធ្យម គឺជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច។ សម្តេចបានថ្លែងការដាក់ចេញនូវផែនការនៅក្នុងការបង្កើតការងារ ត្រូវធ្វើយ៉ាងណាឱ្យមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ។ សម្តេចបានថ្លែងថាគ្រឹះ នៃសេដ្ឋកិច្ច គឺវិស័យឯកជនត្រូវរឹងមាំ និងវិស័យឯកជនរឹងមាំ ត្រូវពិនិត្យមើលលើក្រុមហ៊ុនសហគ្រាសធុនតូច និងមធ្យមSME និងត្រូវធ្វើយ៉ាងណាឱ្យប្រព័ន្ធនេះមានដំណើររបស់វាទៅមុខ។ សង្គ្រាមជិត៣០ឆ្នាំក្នុងប្រទេសកម្ពុជា បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស និងធ្វើឱ្យកម្ពុជាស្ថិតក្នុងប្រទេស នៃបាតតារាងរបស់សកលលោក។ ក្រោមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន, កម្ពុជាបានទទួលសុខសន្តិភាពពិតប្រាកដនាចុងឆ្នាំ១៩៩៨ និងកម្ពុជាបានប្រឹងប្រែងដោយខ្លួនឯងបន្តិចម្តងៗ ក្នុងការនាំប្រទេសចេញពីភាពងងឹត នៃអ្វីដែលកម្ពុជាមិនធ្លាប់បានធ្វើសោះកាលពីមុន ក្លាយជាកម្ពុជា ដែលអាចធ្វើកិច្ចការបានជាច្រើនដោយខ្មែរខ្លួនឯងអាចធ្វើបាន។ សម្តេចធិបតីបានថ្លែងបង្ហាញការជឿជាក់ថា នាអនាគតកម្ពុជានឹងអាចធ្វើកិច្ចការខ្ពស់នានាបានទាំងអស់ តាមរយៈការពង្រឹងមូលដ្ឋាន នៃការបង្កើនចំណេះដឹងដោយខ្លួនឯង។
-
កាណាដាផ្តល់ថវិកាជាង ២៦ម៉ឺនដុល្លារ ដល់កម្ពុជា រៀបចំកិច្ចប្រជុំកំពូលគ្មានគ្រាប់មីន (Video Inside)

កាណាដា បានផ្តល់ថវិកាជាង ២៦ម៉ឺនដុល្លារ គាំទ្រដំណើរការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។ ការប្រកាសជំនួយនេះ បានធ្វើឡើងដោយលោក Alan Bowman អគ្គនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី នៃក្រសួងការបរទេសពាណិជ្ជកម្ម និងអភិវឌ្ឍន៍ របស់ប្រទេសកាណាដា ក្នុងពេលជួបជាមួយទេសរដ្ឋមន្ត្រី លី ធុជ ដែលជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន។ លោក Alan Bowman បានសម្តែងនូវការអបអរសាទរចំពោះភាពជាប្រធាន និងម្ចាស់ផ្ទះ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ព្រមទាំងបានផ្តល់នូវការគាំទ្រដល់ដំណើរការរៀបចំនេះ។ កម្ពុជាបានដាក់ចេញនូវចក្ខុវិស័យបំបាត់គ្រាប់មីនឱ្យអស់ចេញពីកម្ពុជានៅក្នុងឆ្នាំ២០២៥។ ប៉ុន្តែមុននឹងឆ្នាំនៃចក្ខុវិស័យនោះឈានមកដល់, កម្ពុជានឹងត្រូវធ្វើជាប្រធានពេញមួយឆ្នាំ នៃកិច្ចប្រជុំកំពូល នៃគោលដៅដើម្បីការគ្មានគ្រាប់មីនរបស់ពិភពលោក ក្នុងនោះរួមមាន កិច្ចប្រជុំនៅតាមបណ្តាប្រទេសនានា លើសកលលោក និងចុងក្រោយ គឺកិច្ចប្រជុំដ៏ធំបង្អស់មួយទៀត នៅក្នុងខែវិច្ឆិកា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ជាមួយនឹងការចូលរួមពីបណ្តាប្រទេសជាង ១៦០ មកពីសកលលោក។ លោក លី ធុជ ដែលជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកាណាដា ដែល «បានរួមចំណែកដល់ការអភិវឌ្ឍននៅកម្ពុជា ក៏ដូចជាបានរួមចំណែកគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌…
-
មន្ត្រីក្រសួងមហាផ្ទៃថ្លែងថា តួលេខបង្ក្រាបក្មេងទំនើងបានថយចុះ (Video Inside)

ក្មេងទំនើងជាង ៥០នាក់ ត្រូវបានឃាត់ខ្លួនក្នុងសប្ដាហ៍កន្លងទៅនេះ គ្រាដែលតួលេខនេះ ត្រូវគេចាត់ទុកថាបានធ្លាក់ចុះជាលំដាប់។ យោងតាមក្រសួងមហាផ្ទៃ, ការបង្ក្រាបក្មេងទំនើងទូទាំងប្រទេសក្នុងមួយខែមករាកន្លងមក មាន ១២៤ករណី ជាមួយមនុស្ស ២៨០នាក់ ដែលតួលេខនេះ គឺស្មើនឹង ៧០នាក់ ក្នុងមួយសប្តាហ៍។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ ក្នុងមួយសប្ដាហ៍កន្លងទៅនេះ ការបង្ក្រាបក្មេងទំនើងមាន ២២ករណី ជាមួយឃាត់ខ្លួនចំនួន ៥៧នាក់។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃដដែលបានថ្លែងថា ការបង្ក្រាបក្មេងទំនើង គឺជាអាទិភាពមួយ របស់គោលនយោបាយភូមិឃុំមានសុវត្ថិភាព។ លោក ទូច សុឃៈ បានថ្លែងថា បើទោះបីជាការបង្ក្រាបមានតួលេខធ្លាក់ចុះក៏ដោយ សមត្ថកិច្ចនឹងបន្ធូរដៃឡើយ។ លោកបានអំពាវនាវ មាតាបិតា និងអ្នកអាណាព្យាបាលទាំងឡាយ គប្បីបង្កើនការយកចិត្តទុកដាក់អប់រំសីលធម៌ ដល់សមាជិកគ្រួសារ ពិសេសតាមតម្រង់ផ្លូវល្អដល់កូនចៅរបស់ខ្លួនដែលជាយុវជន។
-
ពលរដ្ឋគាំទ្រចំណាត់ការប្រឆាំងគ្រឿងញៀនតាមក្រសួងមន្ទីរ (Video Inside)

បទបញ្ជាម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រឆាំងដាច់ខាតនឹងបញ្ហាគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានទទួលការគាំទ្រពីមជ្ឈដ្ឋាននានា ទាំងក្នុងនិងក្រៅប្រទេស។ គ្រឿងញៀនបាននិងកំពុងវាយលុកជាខ្លាំង នៅលើពិភពលោក ជាពិសេសក្នុងចំណោមស្រទាប់យុវជន។ សេចក្តីរាយការណ៍ឆ្នាំ២០២១ បាននិយាយថា មនុស្សដែលប្រើប្រាស់គ្រឿងញៀននៅលើពិភពលោក មានចំនួនជាង ២៩៦លាននាក់ ដែលកើនឡើង ២៣ភាគរយ ប្រៀបធៀបនឹងប្រមាណជាង ១០ឆ្នាំកន្លងមក។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
រដ្ឋសភាបោះឆ្នោតគាំទ្រការបំពេញបន្ថែមសមាសភាពមន្ត្រីជាន់ខ្ពស់ ៣រូប ក្នុងរាជរដ្ឋាភិបាល (Video Inside)

កិច្ចប្រជុំរដ្ឋសភាថ្ងៃទី២១កុម្ភៈ បានបោះឆ្នោតគាំទ្រការបំពេញបន្ថែមសមាសភាពមន្ត្រីជាន់ខ្ពស់ ៣រូប របស់រាជរដ្ឋាភិបាល ក្នុងនោះរួមមានឧបនាយករដ្ឋមន្ត្រីម្នាក់ និងទេសរដ្ឋមន្ត្រី ២នាក់។ សមាជិក សមាជិកា រដ្ឋសភា ចំនួន ១២០រូប បានបោះឆ្នោតគាំទ្រលោក ហ៊ុន ម៉ានី អាយុ ៤៧ឆ្នាំ ដែលជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានតួនាទីខ្ពស់មួយទៀតជាឧបនាយករដ្ឋមន្ត្រី។ រដ្ឋសភាបានគាំទ្រការបំពេញបន្ថែមលោក ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោក ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។ ក្រោយការបោះឆ្នោតគាំទ្រការបំពេញបន្ថែមនេះរួចមក, ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យ តែងតាំងមន្ត្រីជាន់ខ្ពស់ទាំងបី ដើម្បីចូលបំរើកិច្ចការយោងតាមការត្រាស់បង្គាប់។
-
សម្តេចធិបតីបញ្ជាក់គោលដៅធ្វើសេដ្ឋកិច្ចតាមរយៈបច្ចេកវិទ្យា AI (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញនៅថ្ងៃទី២១កុម្ភៈនេះ ជុំវិញគោលដៅបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ដែលជាមុខព្រួញសម្រាប់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ត្រូវទាញយកមកប្រើប្រាស់ ដើម្បីជាកម្លាំងសម្រាប់ជំរុញដំណើរសេដ្ឋកិច្ចទៅមុខរបស់ជាតិ។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, សម្តេចធិបតីបានលើកឡើងនូវគោលការណ៍របស់រាជរដ្ឋាភិបាល ដែលចាប់យកកត្តាបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ សម្រាប់ការប្រើប្រាស់បំរើដល់ប្រយោជន៍ជាតិ។ កម្ពុជា និងពិភពលោក កំពុងស្ថិតក្នុងសម័យរីកចំរើនជឿនលឿន នៃបច្ចេកវិទ្យាឌីជីថល ក្នុងនោះបច្ចេកវិទ្យាថ្មីៗ ត្រូវបានបញ្ជ្រាបចាប់តាំងពីប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គម, ប្រព័ន្ធកំណត់ទីតាំងសកល GPS រហូតដល់បច្ចេកវិទ្យាសិប្បនិម្មិត AI និងបច្ចេកវិទ្យា Digital Twins ដែលបាននិងកំពុងធ្វើឱ្យពិភពលោកមានការប្រែប្រួលជាខ្លាំង។ កម្ពុជាត្រូវបានចាត់ទុកថា ជាប្រទេសមួយដែលកំពុងក្រេបជញ្ជក់នូវបច្ចេកវិទ្យាឌីជីថល ដើម្បីជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ខ្លួន។ ចំណេះដឹងបច្ចេកវិទ្យា គឺជាចំណេះដឹងមួយដ៏មានសារៈសំខាន់ ពីព្រោះពិភពលោកកំពុងតែធ្វើដំណើរក្នុងរបត់បច្ចេកវិទ្យា ដែលមនុស្សម្នាក់ៗ ត្រូវតែរៀននូវបច្ចេកវិទ្យានេះ មិនអាចមើលរំលងចោលបានឡើយ។ បច្ចេកវិទ្យាឌីជីថលបានផ្លាស់ប្តូរពិភពលោកស្ទើរតែគ្រប់កន្លែងអស់ទៅហើយ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ដែលការធ្វើទំនាក់ទំនងគ្នាទៅវិញទៅមក មិនចាំបាច់ការធ្វើដំណើរចុះឡើងដូចពីមុនទៀតឡើយ ដោយគ្រាន់តែមានទូរស័ព្ទ Smart មួយជាមួយនឹងការភ្ជាប់ទំនាក់ទំនង នៃប្រព័ន្ធ Internet គឺគេអាចធ្វើការប្រាស្រ័យទាក់ទងគ្នាភ្លាមៗបានទៅហើយ។ ម្យ៉ាងទៀតបច្ចេកវិទ្យាឌីជីថល ក៏អាចកត់ត្រានូវទិន្នន័យរបស់មនុស្សម្នាក់ៗ…