-
សម្តេចធិបតីចេញបទបញ្ជាបណ្តេញមន្ត្រីបុគ្គលិកក្នុងក្រសួងណាដែលពាក់ព័ន្ធនឹងគ្រឿងញៀន (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មន្ត្រីរាជការណាក៏ដោយ នឹងត្រូវបណ្តេញចេញពីអង្គភាព និងក្រសួង ប្រសិនណាបើរកឃើញថា ជាប់ជំពាក់នឹងគ្រឿងញៀន។ ការបង្ក្រាបគ្រឿងញៀន គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលក្នុងអាណ្ណត្តិទី៧ នៃរដ្ឋសភា។ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ បានក្លាយជាអង្គភាព នៃគំរូមុនគេបំផុត តាមរយៈការធ្វើតេស្តទឹកនោម ដើម្បីការស្វែងរកបុគ្គលិក ឬមន្ត្រីណាដែលពាក់ព័ន្ធនឹងអំពើសេពគ្រឿងញៀន។ សម្តេចធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន បានថ្លែងជុំវិញការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការបណ្តេញបុគ្គលិក និងមន្ត្រីក្នុងក្រសួងទាំងឡាយណា ដែលបានរកឃើញជាប់ពាក់ព័ន្ធនឹងអំពើគ្រឿងញៀន។ យោងតាមបទបញ្ជាបីចំណុចចុះហត្ថលេខានៅថ្ងៃទី២០កុម្ភៈ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត៖ ១៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំ ចំពោះមន្ត្រីរាជការស៊ីវិល, មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ ២៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌ ដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល, មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណា ដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់…
-
ព្រះមហាក្សត្រខ្មែរយាងសាកសួរសុខទុក្ខពលរដ្ឋក្នុងខេត្តតាកែវ (Video Inside)

ព្រះមហាក្សត្រខ្មែរ បានយាងសាកសួរសុខទុក្ខពលរដ្ឋចំនួន ៤៧៣គ្រួសារក្នុងខេត្តតាកែវ ជាមួយនឹងការប្រោសព្រះរាជទានអំណោយផងដែរ។ ព្រះរាជដំណើរយាងសាកសួរសុខទុក្ខនាថ្ងៃទី២០កុម្ភៈ បានធ្វើនៅឃុំខ្វាវនៃស្រុកទ្រាំង និងនៅក្នុងឃុំស្រែរនោង នៃស្រុកត្រាំកក់។ ព្រះអង្គបានសព្វព្រះរាជហឫទ័យ យាងសំណេះសំណាលសាកសួរសុខទុក្ខ កុមារា កុមារី សិស្សានុសិស្សចំនួន ២៥០នាក់ និងលោកគ្រូអ្នកគ្រូចំនួន ១៣នាក់ថែមទៀតផងដែរ។
-
រាជរដ្ឋាភិបាលអាណ្ណត្តិថ្មីបញ្ជាក់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្រោមដី (Video Inside)

រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបង្ហាញនូវគម្រោងបង្កើតបង្កើតហេដ្ឋារចនាសម្ព័ន្ធក្រោមដី ដែលនឹងក្លាយជាគម្រោងនសប្រវត្តិសាស្ត្រមួយ។ គម្រោងនេះបង្កើតហេដ្ឋារចនាសម្ព័ន្ធក្រោមដីនេះ បានធ្វើដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ នាតំបន់ចាក់អង្រែក្រោម-ព្រែកប្រា នាថ្ងៃទី១៩កុម្ភៈ។ អប្សរាណិតរាយការណ៍
-
សម្តេចធិបតីថ្លែងថាកម្ពុជាមានស្ពានចំនួនជាង២០ហើយឆ្លងកាត់ទន្លេ (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងជុំវិញការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការបង្កើតស្ពានឆ្លងកាត់ទន្លេ បន្ទាប់ពីប្រទេសជាតិ បានទទួលនូវសុខសន្តិភាពពេញលេញ។ កម្ពុជាក្នុងរយៈពេលឆ្លងកាត់សង្គ្រាមស៊ីវិលជិត ៣០ឆ្នាំ មិនដែលបានកសាងសមិទ្ធផលស្ពានណាមួយឡើយ ប៉ុន្តែមានតែសមិទ្ធផលចាស់របស់ខ្លួន ដែលបានរងបែកបាក់ និងត្រូវបានបំផ្លាញដោយសារសង្គ្រាម។ អតីតស្ពានជ្រោយចង្វារដែលជាស្ពានតែមួយគត់ដែលបន្តភ្ជាប់ ក្រុងភ្នំពេញនាសម័យអតីតកាលទៅកាន់តំបន់ជ្រោយចង្វារ និងតភ្ជាប់ទៅកាន់បណ្តាខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា ត្រូវបានគេដាក់មីនបំផ្ទុះនៅក្នុងដើមទសវត្ស១៩៧០។ ក្រោយកម្ពុជាមានសន្តិភាពពិតប្រាកដ ក្រោមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោសែន, កម្ពុជាបានកសាងស្ពានជាច្រើនឆ្លងកាត់ទន្លេ និងដៃទន្លេជាច្រើន។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់នាតំបន់ចាក់អង្រែក្រោម-ព្រែកប្រា នាថ្ងៃទី១៩កុម្ភៈ, សម្តេចធិបតីបានថ្លែងរៀបរាប់ជុំវិញសមិទ្ធផលស្ពាន ដែលត្រូវបានកសាងឡើង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ សំណង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រា គឺជាប្រភេទស្ពានបេតុងភ្លោះ ដែលនឹងមានប្រវែង ៨៤៥,៧ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រាជធានីភ្នំពេញដែលមានទំហំ ៦៧៩គីឡូម៉ែត្រក្នុងសម័យដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយ ដែលមានពលរដ្ឋរស់នៅប្រមាណ ៣លាននាក់។ បច្ចុប្បន្នក្រៅពីសំណង់ស្ពានឆ្លងកាត់ទន្លេ និងដៃទន្លេក្នុងរាជធានី, ក្រុងភ្នំពេញក៏មានស្ពានអាកាស ដែលកំពុងប្រើប្រាស់ចំនួន៧រួចមកហើយ គឺស្ពានអាកាស៧មករា , ស្ពានអាកាស ស្ទឹងមានជ័យ , ស្ពានអាកាស៥ មករា, ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ឬហៅថា ស្ពានអាកាសផ្សារដីហុយ,…
-
១៥ថ្ងៃ អនុម័តគំរោងបណ្តាក់ទុនបានចំនួន ៤៤៤លានដុល្លារ (Video Inside)

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងថាគេបានអនុម័តការបណ្តាក់ទុនចំនួន ៤៤៤លានដុល្លារ ក្នុងរយៈពេលត្រឹមតែ១៥ថ្ងៃនៃខែកុម្ភៈ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងសេចក្តីប្រកាសផ្សាយនាថ្ងៃទី១៩ ខែកុម្ភៈ បានបញ្ជាក់ថា ការបណ្តាក់ទុន ៤៤៤លានដុល្លារនោះ គឺពាក់ព័ន្ធនឹងគំរោងវិនិយោគចំនួន ២២កន្លែង ដែលស្ថិតនៅរាជធានីភ្នំពេញ, ខេត្តកណ្ដាល, ខេត្តកំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តកោះកុង, ខេត្តក្រចេះ, ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ។ គម្រោងវិនិយោគទាំង២២នោះ រួមមាន ការបង្កើតរោងចក្រចំនួន១៧, ការបង្កើតកសិដ្ឋាន ចំនួន២, ការបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យចំនួន២ និងគម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណងមានចំនួន១។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ក្នុងរយៈពេលប្រមាណ៦ខែមកនេះ បានអនុម័តការបណ្តាក់ទុនចំនួន ៦៥៥គម្រោង ដែលផ្ដល់ការងារជាង ១៧ម៉ឺនកន្លែង ដល់ប្រជាពលរដ្ឋខ្មែរ។ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក ហ្សង់ហ្វ្រង់ស្វ័រ តាន់ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃនេះ បញ្ជាក់ជុំវិញភាពប្រឹងប្រែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដើរអូសទាញរកការបណ្តាក់ទុន ពីក្រុមហ៊ុនបរទេសនានា។
-
សម្តេចធិបតីដាស់តឿនពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ (Video Inside)

សម្តេចធិបតីបានដាស់តឿនពលរដ្ឋខ្លះ ដែលមានគំនិតអវិជ្ជមាន ចំពោះការពួនស្ទាក់ចាប់ របស់សមត្ថកិច្ចរបស់នគរបាល ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍បានបង្កការស្លាប់ និងរបួសជាច្រើនពាន់នាក់ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ។ ក្រសួងមានសមត្ថកិច្ចបានដាក់ចេញនូវមធ្យោបាយនានា ដើម្បីឱ្យវិធីកាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវនេះ ស្របតាមការដាក់ទិសរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ប៉ុន្តែពលរដ្ឋមួយចំនួន ត្រូវគេឃើញបានបង្ហាញទស្សនៈអវិជ្ជមានរបស់ខ្លួនទៅវិញ នៅពេលដែលនគរបាលបានធ្វើការពួនស្ទាក់តាមចាប់អ្នកប្រព្រឹត្តខុសច្បាប់ទាំងឡាយនោះ។ សម្តេចធិបតី បានថ្លែងកោតសរសើរការរួមចំណែករបស់សមត្ថកិច្ច ក្នុងការជួយពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ និងបានលើកឡើងបង្ហាញពីបទពិសោធន៍នានា ដែលធ្លាប់កើតមាននៅខាងក្រៅប្រទេស។ សម្តេចធិបតី បានអំពាវនាវដល់ពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ដោយមិនត្រូវបើកបរក្នុងភាពស្រវឹង និងមិនត្រូវបើកបរក្នុងល្បឿនលឿនខុសច្បាប់ឡើយ។ គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣ មានមនុស្សស្លាប់ ១ពាន់ ៥៩០នាក់ និងអ្នករងរបួសមាន ចំនួន ៤ពាន់ ៥១៥នាក់។ ក្នុងចំណោមមនុស្សរងគ្រោះថ្នាក់ទាំងនោះ គ្រោះថ្នាក់ខ្លះត្រូវគេរាយការណ៍ថា គឺបណ្តាលមកពីករណីបើកបរក្នុងពេលស្រវឹង។
-
សម្តេចធិបតីអំពាវនាវការប្រឆាំងព័ត៌មានក្លែងក្លាយបំផ្លាញកិត្តិយសកម្ពុជា (Video Inside)

ការផ្សាយព័ត៌មានប្រឌិតមួយចំនួនរបស់ជនបរទេស ដែលបានបំផ្លាញកិត្តិយសជាតិកម្ពុជា និងបង្អើលភាពភ័យខ្លាចដល់ទេសចរណ៍ បានប្រញាប់ឱ្យសម្តេចធិបតី បានបកស្រាយដើម្បីទប់ស្កាត់កុំឱ្យពិភពលោកមានការយល់ច្រឡំអំពីកម្ពុជា។ កម្ពុជាបានរងការចោទប្រកាន់ពីអំពើផ្សព្វផ្សាយមួយចំនួន ពីសំណាក់បរទេស ដែលនិយាយមួលបង្កាច់ថា ជាប្រទេសមានក្រុមទុច្ចរិតប្រព្រឹត្តអំពើចាប់បង្ខាំងមនុស្ស ឬមានការវះក្រលៀន លក់នោះជាដើម។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃនេះលើកឡើងករណីផ្សាយរបស់បរទេសមួយចំនួន ដែលខុសពីការពិត និងជាព័ត៌មានប្រឌិតទាំងស្រុង។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» ប្រវែង ៨៤៥,៧០ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤

-
ជប៉ុនផ្តល់ថវិកាជិត ១៥លាន ដល់ការអភិវឌ្ឍន៍កម្ពុជា (Video Inside)

រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៨០ម៉ឺនដុល្លារ ដែលជាជំនួយសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ដល់ខេត្តមួយចំនួនរបស់កម្ពុជា។ ថវិកាចំនួន ៨២ម៉ឺន ៨ពាន់ ៥៤៦ដុល្លារ គឺសម្រាប់ការបោសសម្អាតមីនក្នុងខេត្តពោធិ៍សាត់, ខេត្តកំពង់ធំ និងខេត្តសៀមរាបផង និងសម្រាប់ការសាងសង់អគារបឋមសិក្សា និងការកែលម្អប្រតិបត្តិការកសិកម្ម នៅខេត្តបាត់ដំបង និងខេត្តរតនគិរី។ ថវិកានេះ ត្រូវបានប្រគល់ក្នុងពិធីចុះហត្ថលេខាមួយ នៅថ្ងៃទី១៥កុម្ភៈ ដោយឯកអគ្គរាជទូតប្រទេសជប៉ុនលោក អ៊ូអិណុ អាត់ស៊ូស៊ី និងអគ្គនាយកមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជាលោក ហេង រតនា។ គួររំលឹកដែរថា ជំនួយឥតសំណងរបស់ជប៉ុនចំនួនជិត ១៤លានដុល្លារ ត្រូវបានប្រគល់មកឱ្យកម្ពុជាផងដែរកាលពីថ្ងៃទី១៤កុម្ភៈ ដើម្បីសាងសង់អគារហ្វឹកហ្វឺនសកម្មភាពកំចាត់មីន នៅខេត្តកំពង់ឆ្នាំង និងអគារសារមន្ទីរតេជោសន្តិភាព នៅខេត្តសៀមរាប។
-
រកឃើញមនុស្សទី១២ ឆ្លងអុតស្វា (Video Inside)

អ្នកឆ្លងថ្មីនៃជម្ងឺអុតស្វាត្រូវបានរកឃើញជាបន្ថែមទៀត ខណៈដែលប៉ុន្មានថ្ងៃមកនេះ ចំនួនអ្នកឆ្លងត្រូវបានរកឃើញជាបន្តបន្ទាប់។ ក្នុងសប្តាហ៍នេះ បុរសបីនាក់ត្រូវបានរកឃើញឆ្លងវីរុសអុតស្វានេះ ក្នុងរាជធានីភ្នំពេញ…ចំណែកអ្នករកឃើញចុងក្រោយ គឺជាមនុស្សទី៤ហើយ ដែលនាំឱ្យចំនួនអ្នកឆ្លងរកឃើញជាបន្តបន្ទាប់ បានកើនឡើងដល់ ១២នាក់ហើយ។ អ្នកឆ្លងរកឃើញចុងក្រោយនេះ គឺជាពលរដ្ឋរស់នៅក្នុងខណ្ឌមានជ័យ។ ជម្ងឺអុតស្វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ជាមួយអ្នកកើតជំងឺនោះ, និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ, ទឹកសារពាង្គកាយ, ទឹកមាត់, តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូកជាមួយនឹងវីរុស រួមមានសម្លៀកបំពាក់ ពូក កន្លែង ឬសម្ភារៈ ស្លាបព្រា ចាន និងកែវទឹកជាដើម។ ជម្ងឺអុតស្វា ត្រូវគេរកឃើញកើតឡើងដំបូង ក្នុងប្រទេសកម្ពុជា កាលពីខែសីហា ឆ្នាំ២០២២ កើតលើជនជាតិនីហ្សេរីយ៉ា និងក្រោយមកទើបមានការកើតជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៣។ ក្រសួងសុខាភិបាលបានថ្លែងថា ការផ្ទុះឆ្លងនៃជម្ងឺអុតស្វាគិតត្រឹមថ្ងៃទី២៥ មករា ឆ្នាំ២០២៤ នៅទូទាំងសកលលោក មានមនុស្សឆ្លងចំនួន ៩ម៉ឺន ៣ពាន់ ៣០នាក់ ក្នុងប្រទេសចំនួន១១៧ មានអ្នកស្លាប់ចំនួន ១៧៦នាក់។