-
ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤

-
តើការដាច់ភ្លើងនៅចុងសប្តាហ៍ មាននៅទីណាខ្លះ? (Video Inside)

-
សមត្ថកិច្ចបំបែកករណីក្លែងតេឡេក្រាមចោទប្រកាន់មន្ត្រីនគរបាលចរាចរណ៍ (Video Inside)

មនុស្សដែលប្រឌិតរឿងចោទប្រកាន់ និងទម្លាក់កំហុសមកលើសមត្ថកិច្ចនគរបាលចរាចរណ៍ថា បានប្រព្រឹត្តអំពើគាបសង្កត់យកលុយពីពលរដ្ឋ ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីធ្វើការដាក់ទោសតាមផ្លូវច្បាប់។ បុរសជាជនសង្ស័យឈ្មោះ យឹម សុផាន់ណា បានប្រើគណនីក្លែងមួយដោយប្រើរូបថតស្ត្រីម្នាក់ ឈ្មោះ ម៉ូលីកា ប្រឌិតរឿងថា កាលពីថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២៤ មានមន្ត្រីនគរបាលម្នាក់ ក្រោយបានផាកពិន័យស្ត្រីឈ្មោះ ម៉ូលីកា នៅចំណុចស្តុបក្តាន់២ ក្នុងខណ្ឌ៧មករានោះរួចមក បានព្យាយាមទាក់ទងរូបនាងតាមប្រព័ន្ធតេឡេក្រាម ដើម្បីការចែចង់ស្នេហា គ្រាដែលហេតុការណ៍នោះ មិនមានកើតឡើងឡើយ។ ការប្រើគណនីក្លែងបន្លំចោទប្រកាន់សមត្ថកិច្ចនគរបាលនោះ បានធ្វើឱ្យសាធារណមតិ ខឹងសម្បារចោទថា ជាទង្វើអសីលធម៌។ ស្នងការដ្ឋាននគរបាលរាជធានី ក្រោយមានការចោទប្រកាន់នោះ បានចុះធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកការពិតដែលជាប់ពាក់ព័ន្ធ និងបានអំពាវនាវតាមបណ្តាញសង្គម សូមឱ្យស្ត្រីឈ្មោះ ម៉ូលីកា នោះ មកដាក់ពាក្យបណ្តឹង ដើម្បីការជួយរកយុត្តិធម៌ឱ្យរូបនាង។ ប៉ុន្តែក្រុមជំនាញ ក្រោយមកបានរកឃើញថាគណនីប្រើឈ្មោះ ម៉ូលីកា នោះ តាមពិតជាបុរសឈ្មោះ យឹម សុផាន់ណា នោះទេ។ សមត្ថកិច្ចបានឃាត់ខ្លួនបុរសរូបនោះ នៅថ្ងៃទី១៣កុម្ភៈ និងបានបញ្ជួនទៅតុលាការនារសៀលថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៤។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានី លោកវរសេនីយ៍ឯក សម វិច្ឆិកា…
-
មន្ត្រីជំនាញថ្លែងថាតួលេខឆ្លងអេដស៍កាន់តែកើនឡើង (Video Inside)

អាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍បានថ្លែងថា តួលេខអ្នកឆ្លងជម្ងឺអេដស៍ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈដែលកម្ពុជាបានកំណត់ទិសដៅលុបបំបាត់ជម្ងឺអេដស៍ ឱ្យអស់ក្នុងឆ្នាំ២០២៥។ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេសដ៍កម្ពុជាទេសរដ្ឋមន្រ្តី អៀង ម៉ូលី បានថ្លែងនៅក្នុងថ្ងៃទី១៤កុម្ភៈ ក្នុងយុទ្ធនាការផ្សព្វផ្សាយប្រឆាំងនឹងជម្ងឺអេដស៍ថា តួលេខឆ្លងកាលពីឆ្នាំ២០២៣ មានចំនួន ១ពាន់ ៤០០នាក់ ដែលស្មើនឹង ៤នាក់ក្នុងមួយថ្ងៃ។ លោក អៀង មូលី បានថ្លែងថាការឆ្លងបានកើនចំពោះបុរស។ លោក អៀង ម៉ូលី បានថ្លែងសង្កត់ធ្ងន់ចំពោះការកើតឡើងភាគច្រើន ទៅលើបុរសដែលស្រឡាញ់ភេទដូចគ្នា។ កម្ពុជាដែលបានប្តេជ្ញាបញ្ចប់អេដស៍នៅឆ្នាំ២០២៥ តាមរយៈយុទ្ធសាស្ត្រ កាត់បន្ថយចំនួនអ្នកឆ្លងថ្មីតិចជាងមួយនាក់ក្នុងមួយថ្ងៃ បានថ្លែងបារម្ភជុំវិញការប្រឈមខ្វះខាត លើថវិកាចំណាយ ដោយសារតែមូលនិធិសកលរបស់ពិភពលោក នឹងមិនអាចជួយគ្រប់គ្រងដល់អ្នកឆ្លងជម្ងឺអេដស៍ទាំងអស់ របស់កម្ពុជាបានឡើយ។ កម្ពុជាកំពុងតែស្ថិតនៅលើវិថីមួយដែលកំពុងឈានទៅសម្រេចបាននូវ “គោលដៅ៩៥-៩៥-៩៥” នៅត្រឹមឆ្នាំ២០២៥ ពោលគឺ ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន, ៩៥% នៃអ្នកដែលដឹងស្ថានភាពផ្ទុកមេរោគអេដស៍ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍, និង ៩៥% នៃអ្នកដែលបានទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ ទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយចំនួនមេរោគអេដស៍នៅក្នុងខ្លួន ដែលបានកំណត់ដោយអង្គការសហប្រជាជាតិនៅត្រឹមឆ្នាំ២០៣០។
-
សម្តេចធិបតីបង្ហាញកត្តាធំសំខាន់បួន នៃគ្រឹះកែទម្រង់ឈានទៅរកភាពជោគជ័យ (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវកត្តាធំសំខាន់ចំនួនបួន ដែលជាគ្រឹះ នៃកិច្ចការកែទម្រង់ឈានទៅរកភាពជោគជ័យ។ ប្រសាសន៍បង្ហាញរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីពាក់ព័ន្ធនឹងគ្រឹះសំខាន់ នៃការកែទម្រង់ ដើម្បីភាពជោគជ័យនេះ បានធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃកម្មវិធីកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤។ សម្តេចធិបតីបានថ្លែងស្នូល នៃយុទ្ធសាស្ត្របញ្ចកោណ គឺការកែទម្រង់និងការអភិបាលកិច្ច។ សម្តេចធិបតីបានថ្លែងថាកិច្ចការកែទម្រង់ដែលជោគជ័យត្រូវតែផ្អែកលើកត្តាសំខាន់ចំនួន៤ គឺទី១ ត្រូវមានចក្ខុវិស័យច្បាស់លាស់, ទី២ ត្រូវមានការប្តេជ្ញាចិត្តខ្ពស់, ទី៣ ត្រូវមានការចូលរួមដោយស្មោះត្រង់ និងទី៤ត្រូវមានការលះបង់។ សម្តេចធិបតីបានថ្លែងថា សម្តេចបានសម្រេចចិត្តទទួលដឹកនាំដោយផ្ទាល់លើការងារពាក់ព័ន្ធ នឹងវិធានការគន្លឹះចំនួន ក្នុងចំណោមវិធានការគន្លឹះទាំង៥ ជាមួយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅក្នុងសម័យប្រជុំដំបូងរបស់គណៈរដ្ឋមន្ត្រី។ សម្តេចធិបតីបានថ្លែងថារាជរដ្ឋាភិបាលអាណ្ណត្តិទី៧នេះ គឺជាអាណ្ណត្តិនៃការពង្រឹងគុណភាព និងសមត្ថភាពស្ថាប័នលើមូលដ្ឋាន ដែលមានស្រាប់ជាជាងការពង្រីក។ ប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នឹងបន្តជ្រោងកាន់តែខ្ពស់នូវ «ស្មារតីកែទម្រង់» និងនៅតែប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ សម្រាប់ការបំពេញកិច្ចការងាររបស់ខ្លួន។ សម្តេចបានចាត់ទុកអភិក្រមទាំង៥ ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់ គឺជាស្មារតីបុរេសកម្មក្នុងភាពភ្ញាក់រលឹក និងម៉ឺងម៉ាត់ ក្នុងការកែទម្រង់មុតស្រួច, ស៊ីជម្រៅ និងមានលក្ខណៈ គ្រប់ជ្រុងជ្រោយ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តសកម្មចូលរួមអនុវត្តតាមបេសកកម្ម, មុខងារ,…
-
កម្មករប្រមូលសំរាមជាង ២ពាន់នាក់ ត្រូវបានព្រះមហាក្សត្រមានព្រះរាជបន្ទូលកោតសរសើរ (Video Inside)

កម្មករជាង២ពាន់នាក់ នៃក្រុមប្រមូលសំរាមចំនួន៣ ដែលតែងសំអាតរាជធានីភ្នំពេញ ត្រូវបានព្រះមហាក្សត្រខ្មែរ មានព្រះរាជបន្ទូលកោតសរសើរក្នុងពិធីមួយក្នុងថ្ងៃទី១៤កុម្ភៈ ដែលមានការប្រោសប្រទានព្រះរាជអំណោយផងដែរ។ ព្រះរាជបន្ទូលកោតសរសើរដល់កម្មករទាំងជាង ២ពាន់នាក់ នៃក្រុមហ៊ុនស៊ិនទ្រី, ក្រុមហ៊ុន 800 SUPER/GAEA និងក្រុមហ៊ុន Mizuda Group បានធ្វើនៅក្នុងព្រះរាជពិធីនៅលើ កោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏មានវត្តមាន ចូលរួមក្នុងពេលនោះផងដែរ។ ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលកោតសរសើរ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានធ្វើឱ្យរាជធានីភ្នំពេញ អោយក្លាយជាទីក្រុងស្អាត, មានសោភណ្ឌភាព ទាក់ទាញ និងលើកកំពស់ជីវីភាពរស់នៅរបស់ប្រជាពលរដ្ឋ។ គួរបញ្ជាក់ថាក្នុងរាជធានីភ្នំពេញ សំរាម និងសំណល់រឹង យ៉ាងហោចប្រមាណ ៣ពាន់ ៧០០តោន ត្រូវបានដឹកជញ្ជូនទៅកាន់ទីលានចាក់សំរាមដង្កោ តាមរយៈក្រុមហ៊ុនប្រមូល និងដឹកជញ្ជួនសំរាមទាំងបីជារៀងរាល់ថ្ងៃ។
-
សម្តេចធិបតីចេញសារព្រមានពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ល្បែងផ្សងសំណាង (Video Inside)

ភាពផុសផុលនៃការរីកសាយល្បែងផ្សងសំណាងអនឡាញ បានប្រញាប់ឱ្យប្រមុខរាជរដ្ឋាភិបាល បានចេញសារព្រមានមន្ត្រីក្រោមឱវាទ ត្រូវចាត់វិធានការបិទជាបន្ទាន់។ ភាពរីកសាយនៃល្បែងផ្សងសំណាងអនឡាញ ត្រូវបានគេចាតទុកថាជាផ្នែកមួយ នៃការធ្វើឱ្យមានអំពើលួចឆក់ប្លន់ក្នុងសហគមន៍ ដែលប៉ះពាល់ដល់គោលនយោបាយភូមិឃុំមានសុវត្តិភាព។ តារាល្បីៗខ្លះ ត្រូវគេឃើញត្រូវបានគេជួលដើម្បីផ្សព្វផ្សាយល្បែងផ្សងសំណាងខុសច្បាប់នេះ និងក៏មានតារាខ្លះដែលរងការរិះគន់ពីមហាជន បានប្រញាប់ដកខ្លួនចេញពីសកម្មភាព ជួយផ្សព្វផ្សាយនេះផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងសារសម្លេងមួយនៅថ្ងៃទី១៤កុម្ភៈ បានចេញបញ្ជាដល់មន្ត្រីក្រោមឱវាទ តាមរាជធានី និងខេត្ត ត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់។ ចំណាត់ការទប់ស្កាត់នេះទៀត បានទន្ទឹមនឹងភាពផុសផុលផ្សព្វផ្សាយ ក្នុងបណ្តាញសង្គម តាមរយៈក្រុមតារាល្បីៗ ដែលនិយាយអូសទាញប្រជាពលរដ្ឋឱ្យធ្វើការផ្សងសំណាង នៃល្បែងទាំងនេះថែមទៀត។ ក្នុងចំណោមតារាល្បីៗដែលជួយផ្សព្វផ្សាយល្បែងសំណាងនេះ យ៉ាងហោចមានតារាកំប្លែងម្នាក់ ឈ្មោះ នាយគ្រឿន បានដកខ្លួនចេញពីការជួយផ្សាយពាណិជ្ជកម្មនេះ ក្រោយមានការរិះគន់ពីពលរដ្ឋ តាមបណ្តាញសង្គមយ៉ាងខ្លាំងក្លានោះមក។ នាយគ្រឿន គឺជាតារាមុនគេម្នាក់ដែលបានថ្លែងភ្ញាក់រលឹកដកខ្លួន ចេញពីការផ្សព្វផ្សាយល្បែងផ្សព្វសំណាងនេះ។ នៅមានតារាមួយចំនួនទៀត ដែលត្រូវបានគេឃើញថានៅមិនទាន់បានបង្ហាញការភ្ញាក់រឭកដូចនាយគ្រឿននេះឡើយ។ សម្តេចតេជោ ហ៊ុន សែន ខណៈដែលសមត្ថកិច្ចបាន និងកំពុងចាត់វិធានការប្រឆាំងនឹងល្បែងស៊ីសងនេះ បានថ្លែងតាមសារសម្លេងមួយនៅថ្ងៃទី១៤កុម្ភៈ អំពាវនាវអ្នកដែលញៀនល្បែង គប្បីតែបញ្ឈប់ទៅ។
-
២៤ម៉ោងអាស៊ានគ្មានអ្នកឆ្លងជំងឺកូវីដ១៩ឡើយ (Video Inside)

ប្រទេសទាំង១០ នៅអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានករណីឆ្លង និងស្លាប់ដោយសារជំងឺ កូវីដ១៩ ឡើយ។ នេះជាលើកទី៣ហើយ នៃដើមឆ្នាំ២០២៤នេះ ដែលមិនមានសេចក្តីរាយការណ៍ អំពីការឆ្លងកូវីដ១៩ នៅក្នុងប្រទេសទាំង១០។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៩៧ម៉ឺន ១ពាន់ ៦១៨ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៤៦៨នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៧០៣លានករណីហើយ, និងការស្លាប់បានកើនជាង ៦លាន ៩ម៉ឺននាក់ផងដែរ៕
-
ក្រុងរុនតាឯកមានសេវារថយន្តក្រុងដឹកជញ្ជូនទៅក្រុងសៀមរាបឥតយកថ្លៃជាលើកដំបូង (Video Inside)

ក្រុងរុនតាឯកនៃខេត្តសៀមរាប នឹងមានសេវារថយន្តជាលើកដំបូងរបស់ខ្លួន ដែលនឹងដំណើរការសាកល្បងចាប់ពីក្នុងសប្តាហ៍នេះទៅ។ យោងតាមរដ្ឋបាលខេត្តសៀមរាប, សេវាសាកល្បងរថយន្តក្រុងសាធារណៈ រវាងពីក្រុងរុនតាឯក ទៅក្រុងសៀមរាប និងរវាងពីក្រុងសៀមរាប មកក្រុងរុនតាឯក ដោយឥតគិតថ្លៃ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៤។ រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា សេវារថយន្តក្រុងដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃនេះ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចាកចេញ ពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ក្នុងការបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ សេវាដឹកជញ្ជូនទៅវិញទៅមកនេះ គឺចាប់ផ្តើមតាំងពីព្រឹករហូតដល់ម៉ោង៦ល្ងាច។
-
រកឃើញមនុស្សទី១០ និងទី១១ ឆ្លងអុតស្វា (Video Inside)

ក្រសួងសុខាភិបាល បានរកឃើញមនុស្ស២នាក់ផ្សេងទៀត ដែលឆ្លងជំងឺអុតស្វា នៅក្នុងរាជធានីភ្នំពេញ ដែលនាំឲ្យចំនួនអ្នកឆ្លងវីរុសជាបន្តបន្ទាប់នេះ កើនឡើងចំនួន ១១ករណីហើយ។ បុរសទាំង២នាក់ដែលរកឃើញឆ្លងថ្មីចុងក្រោយនេះ ម្នាក់ជាពលរដ្ឋរស់នៅក្នុងខណ្ឌដង្កោ និងម្នាក់ទៀតជាពលរដ្ឋរស់នៅក្នុងខណ្ឌចំការមន និងត្រូវបានដាក់ព្យាបាលដាច់ដោយឡែកក្នុងមន្ទីរពេទ្យ។ ជម្ងឺអុតស្វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ជាមួយអ្នកកើតជំងឺនោះ, និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ, ទឹកសារពាង្គកាយ, ទឹកមាត់, តំណក់តូចៗតាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូកជាមួយនឹងវីរុស រួមមានសម្លៀកបំពាក់ ពូក កន្លែង ឬសម្ភារៈ ស្លាបព្រា ចាន និងកែវទឹកជាដើម។ ជម្ងឺអុតស្វា ត្រូវគេរកឃើញកើតឡើងដំបូងក្នុងប្រទេសកម្ពុជាកាលពីខែសីហា ឆ្នាំ២០២២ កើតលើជនជាតិនីហ្សេរីយ៉ា និងក្រោយមកទើបមានការកើតជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៣។ ក្រសួងសុខាភិបាលបានថ្លែងថា ការផ្ទុះឆ្លងនៃជម្ងឺអុតស្វាគិតត្រឹមថ្ងៃទី២៥ មករា ឆ្នាំ២០២៤ នៅទូទាំងសកលលោក មានមនុស្សឆ្លងចំនួន ៩ម៉ឺន ៣ពាន់ ៣០នាក់ ក្នុងប្រទេសចំនួន១១៧ មានអ្នកស្លាប់ចំនួន ១៧៦នាក់។