Category: ទូរទស្សន៍

  • ក្រសួងកិច្ចការនារីអំពាវនាវយុវជនមិនត្រូវយល់ខុសថ្ងៃ Valentine’s Day (Video Inside)

    ក្រសួងកិច្ចការនារីអំពាវនាវយុវជនមិនត្រូវយល់ខុសថ្ងៃ Valentine’s Day (Video Inside)

    ក្រសួងកិច្ចការនារី បានអំពាវនាវពលរដ្ឋខ្មែរ កុំយកថ្ងៃទី១៤កុម្ភៈ ជាថ្ងៃប្រព្រឹត្តអំពើខុសឆ្គងនឹងសីលធម៌ និងវប្បធម៌នៃប្រពៃណីខ្មែរ។ ថ្ងៃទី១៤កុម្ភៈ ដែលគេស្គាល់ថាទិវានៃក្តីស្រឡាញ់ Valentine’s Day គឺជាទិវាដែលប្រទេសមួយចំនួន បានប្រើប្រាស់ក្នុងការរំលឹកក្តីស្រឡាញ់រាប់អានគ្នា ក្នុងក្តីកោតគោរព ប៉ុន្តែយុវវ័យមួយចំនួន បែរជាយល់ច្រឡំ និងប្រើប្រាស់ទិវា Valentine’s Day ក្នុងរបៀបអាវ៉ាសែនៃក្តីប្រគល់ស្នេហារវាងបុរស និងស្ត្រីនោះទៅវិញ។ ក្រសួងកិច្ចការនារី នៅថ្ងៃទី១៣កុម្ភៈ បានចេញលិខិតមួយអំពាវនាវ «ប្រជាពលរដ្ឋជាពិសេស យុវជន យុវនារីខ្មែរ សូមមេត្តាប្រកាន់ខ្ជាប់នូវកិត្តិយស សេចក្ដីថ្លៃថ្នូរ ព្រមទាំងចូលរួមថែរក្សា និងលើកស្ទួយកិត្យានុភាពជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលជាមរតកដ៏ថ្លៃថ្លា បន្សល់ទុកតាំងពីបុរាណកាលមក ហើយគួរសិក្សាស្រាវជ្រាវស្វែងយល់ ឱ្យបានស៊ីជម្រៅគ្រប់ជ្រុងជ្រោយលើអត្ថន័យ និងខ្លឹមសារ នៃទិវានៃក្តីស្រឡាញ់នេះ»។

  • ចាប់ជនសង្ស័យជាតិចិនបើកបុកមនុស្សស្លាប់ហើយរត់ (Video Inside)

    ចាប់ជនសង្ស័យជាតិចិនបើកបុកមនុស្សស្លាប់ហើយរត់ (Video Inside)

    ជនសង្ស័យជាតិចិនម្នាក់ ដែលបើករថយន្តបុកមនុស្ស បង្កឱ្យស្លាប់ និងរបួស ហើយបានរត់គេចនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ។ ហេតុការណ៍បានកើតឡើងតាំងពីម៉ោង៩កន្លះយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ គ្រាដែលរថយន្តម៉ាក HILUX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ 1520 បានបើកបុកមនុស្ស ៣នាក់ មួយគ្រួសារជិះម៉ូតូជាមួយគ្នានៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងហេតុការណ៍នោះ ក្មេងស្រីដែលត្រូវជាកូនបានបាត់បង់ជីវិត ខណៈបុរសជាឱពុក និងម្នាក់ទៀតជាកូនប្រុស បានរងរបួស។ អ្នកបើកបររថយន្តនោះបានរត់គេចខ្លួន ប៉ុន្តែត្រូវបានចាប់ខ្លួនបានវិញនាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកវរសេនីយ៍ឯក សំ វិច្ឆិកា បានរៀបរាប់នូវហេតុការណ៍ដែលកើតឡើង។ អំពើបើកបុកហើយរត់ គឺជាទង្វើខុសច្បាប់។ បុរសជាតិចិនឈ្មោះ ហួង ផេង អាយុ ៣៧ឆ្នាំ ដែលអ្នកត្រួតពិនិត្យបច្ចេកទេសយានយន្តនៅម្ដុំអូឡាំព្យា ក្នុងខណ្ឌ៧មករា កំពុងស្ថិតក្នុងការសាកសួរនៅមុនការបញ្ជូនទៅតុលាការ។

  • ក្រសួងព័ត៌មានបង្កើតគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ (Video Inside)

    ក្រសួងព័ត៌មានបង្កើតគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ (Video Inside)

    ក្រសួងព័ត៌មានបានបង្កើតគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ និងបានធ្វើកិច្ចប្រជុំគណៈកម្មការបង្កើតជាលើកដំបូងនេះ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន។ កិច្ចប្រជុំគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនារសៀលថ្ងៃទី១២កុម្ភៈ បានទន្ទឹមនឹងសេចក្តីរាយការណ៍បង្ហាញអំពីក្តីព្រួយបារម្ភ ជុំវិញសកម្មភាពរបស់ក្រុមទុច្ចរឹត ដែលព្យាយាមបង្កើតនូវព័ត៌មានក្លែងក្លាយជាច្រើន ក្នុងបំណងបោកប្រាស់សាធារណជន ដើម្បីស្វែងរកប្រយោជន៍ និងព័ត៌មានក្លែងក្លាយខ្លះទៀត គឺដើម្បីបំរើមហិច្ឆិតានយោបាយ របស់ក្រុមធ្វើនយោបាយប្រឆាំង នឹងរាជរដ្ឋាភិបាល។ កិច្ចប្រជុំគណៈកម្មការបង្កើតជាលើកដំបូងនេះ បានប្រព្រឹត្តទៅក្រោមវត្ត មានចូលរួមរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា។ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ មានភារកិច្ចត្រួតពិនិត្យការផ្សាយ និងតម្រង់ទិស ជាយុទ្ធសាស្ត្រលើការប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ ព័ត៌មានក្លែងក្លាយ តាមគ្រប់មធ្យោបាយផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមនៅព្រះរាជាណាចក្រកម្ពុជា។ គណៈកម្មការនេះមានភារកិច្ចដាក់ចេញនូវវិធានការតាមផ្លូវច្បាប់ប្រឆាំងរាល់ព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម ដែលអាចបង្កមហន្តរាយដល់សន្តិសុខជាតិ ស្ថិរភាព នយោបាយ សុខដុមនីយកម្ម សណ្តាប់ធ្នាប់សង្គម និងកិត្យានុភាពកម្ពុជា។

  • ក្រសួងប្រៃសណីយ៍ និងសកលវិទ្យាលជាតិគ្រប់គ្រងដាក់ QR Code ផ្ទៀងផ្ទាត់ភាពត្រឹមលើសញ្ញាបត្រ (Video Inside)

    ក្រសួងប្រៃសណីយ៍ និងសកលវិទ្យាលជាតិគ្រប់គ្រងដាក់ QR Code ផ្ទៀងផ្ទាត់ភាពត្រឹមលើសញ្ញាបត្រ (Video Inside)

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេចដាក់ QR Code ផ្ទៀងផ្ទាត់លើភាពត្រឹមត្រូវលើសញ្ញាបត្រ ចេញដោយសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ការសម្រេចដាក់ចេញ QR Code ដើម្បីការផ្ទៀងផ្ទាត់នេះ បានធ្វើឡើងតាមរយៈការចុះកិច្ចព្រមព្រៀងគ្នារវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសាកលវិទ្យាល័យជាតិគ្រប់គ្រង តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។ តាមរយៈការផ្ទៀងផ្ទាត់នៃថ្នាលឌីជីថលនេះ, សញ្ញាបត្រដែលមានដាក់បញ្ចូល QR Code អាចធ្វើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងអាចប្រើប្រាស់ជាផ្លូវការដោយមិនតម្រូវឱ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លង នៃសញ្ញាបត្រ ក្នុងទម្រង់ជាក្រដាសឡើយ។

  • ក្រសួងមហាផ្ទៃហាមមិនឱ្យមាននគរបាលទៅបម្រើការងារនៅក្នុងវិស័យឯកជន ក្នុងម៉ោងរដ្ឋបាល (Video Inside)

    ក្រសួងមហាផ្ទៃហាមមិនឱ្យមាននគរបាលទៅបម្រើការងារនៅក្នុងវិស័យឯកជន ក្នុងម៉ោងរដ្ឋបាល (Video Inside)

    ក្រសួងមហាផ្ទៃបានចេញសេចក្តីព្រមានការ «ហាមជាដាច់ខាតការបញ្ជូន ឬការអនុញ្ញាតឲ្យមន្ដ្រីនគរបាលក្រោមឱវាទរបស់ខ្លួន ឲ្យទៅបម្រើការងារនៅក្នុងវិស័យឯកជន ក្នុងម៉ោងរដ្ឋបាល» ឡើយ។ សេចក្តីព្រមាននេះ បានធ្វើតាមរយៈលិខិតមួយចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា គ្រាដែលសង្កេតឃើញថា មានមន្ត្រីនគរបាលខ្លះ ត្រូវបានជួលដោយវិស័យឯកជនសម្រាប់យាម ឬថែរក្សាសន្តិសុខកន្លែងលក់ហាងមាស, ហាងពេជ្រជាដើមក្នុងម៉ោងរដ្ឋបាល។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងលិខិតណែនាំ៥ចំណុច បានសរសេរថា «មានថ្នាក់ដឹកនាំ និងប្រធានអង្គភាពមួយចំនួន បានស្នើសុំយកមន្ត្រីនគរបាលជាតិ ដោយរក្សាឈ្មោះនៅអង្គភាពដើម ពីអគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋាន និងអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃឱ្យមកបំរើការងារក្នុងអង្គភាពរបស់ខ្លួន ឬមកជួយការងារផ្ទាល់ខ្លួនជាអង្គរក្ស, ជាអ្នកបើកបរ, ជំនួយការនៅក្នុងឬក្រៅក្រសួងមហាផ្ទៃ…»។ ក្នុងលិខិតណែនាំទាំង៥ចំណុច រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំថា ការយកមន្ត្រីពីអង្គភាពណាមួយ ទៅបំរើនៅអង្គភាពណាមួយក៏ដោយ ត្រូវតែមានការឯកភាពពីប្រធានអង្គភាពសាមី និងមានការយល់ព្រមពីរដ្ឋមន្ត្រី។ ការណែនាំក្នុងចំណុចទីបួន បានសរសេរថា «ហាមដាច់ខាតការបញ្ជូន ឬការអនុញ្ញាតឱ្យមន្ត្រីនគរបាលក្រោមឱវាទរបស់ខ្លួន ឱ្យទៅទៅបំរើការងារនៅក្នុងវិស័យឯកជនក្នុងម៉ោងរដ្ឋបាល»។

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រមានការបណ្តេញមន្ត្រីពាក់ព័ន្ធគ្រឿងញៀន (Video Inside)

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រមានការបណ្តេញមន្ត្រីពាក់ព័ន្ធគ្រឿងញៀន (Video Inside)

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាស់តឿនសាជាថ្មីដល់មន្ត្រីក្រោមបង្គាប់ មិនត្រូវពាក់ព័ន្ធនឹងអំពើគ្រឿងញៀនឡើយ។ លោករដ្ឋមន្ត្រី ស សុខា ក្នុងពិធីសម្ពោធសមិទ្ធផលនានា និងបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៧ នៅក្នុងខេត្តស្ទឹងត្រែងនាថ្ងៃទី១៣ កុម្ភៈ បានព្រមានថា បើមន្ត្រីនគរបាលណាត្រូវបានរកឃើញពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីអង្គភាព។ អប្សរាណិតរាយការណ៍

  • សម្តេចធិបតីលើកទឹកចិត្តក្រសួងអធិការកិច្ចជួយលើកកម្ពស់អភិបាលកិច្ច និងពង្រឹងភាពស្អាតស្អំ (Video Inside)

    សម្តេចធិបតីលើកទឹកចិត្តក្រសួងអធិការកិច្ចជួយលើកកម្ពស់អភិបាលកិច្ច និងពង្រឹងភាពស្អាតស្អំ (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងលើកទឹកចិត្តដល់ដំណើរការប្រព្រឹត្តរបស់ក្រសួងអធិការកិច្ចសម្តៅជួយរាជរដ្ឋាភិបាលក្នុងកិច្ចការលើកកម្ពស់អភិបាលកិច្ច និងពង្រឹងភាពស្អាតស្អំ ក្នុងវិស័យសាធារណៈ។ ក្រសួងអធិការកិច្ច គឺជាអតីតក្រសួងទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា ដែលបច្ចុប្បន្នគ្រប់គ្រងដោយលោករដ្ឋមន្ត្រី ហួត ហាក់។ អតីតក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មុននេះត្រូវបានបង្កើត នៅក្នុងនីតិកាលទី២ នៃរដ្ឋសភា ក្នុងគោលបំណងតាមដានត្រួតពិនិត្យ និងវាយតម្លៃ តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព នៃការអនុវត្តបេសកកម្ម និងគោលនយោបាយរបស់ក្រសួង-ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពសាធារណៈទាំងអស់ សំដៅជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។ សម្តេចធិបតីក្នុងប្រសាសន៍នាពិធីបិទសន្និបាតបូកសរុបលទ្ធផលក្រសួងអធិការកិច្ចនៅថ្ងៃទី១៣កុម្ភៈ បានថ្លែងបញ្ជាក់នូវតួនាទីសំខាន់របស់ក្រសួងអធិការកិច្ច បើទោះបីជាមានការផ្លាស់ប្តូរឈ្មោះថ្មីយ៉ាងណាក៏ដោយ។ សម្តេចធិបតីក្នុងប្រសាសន៍នាពិធីបិទសន្និបាតបូកសរុបដដែលបានបញ្ជាក់ការទុកចិត្តលើការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច ដែលទើបបានប្តូរឈ្មោះថ្មីក្នុងអាណ្ណត្តិទី៧នេះ ក្នុងការដាក់ទណ្ឌកម្ម វិន័យ និងមានវិធានការច្បាប់ ចំពោះមន្ត្រីសាធារណៈណា ដែលប្រព្រឹត្តបំពាន ក្រមសីលធម៌វិជ្ជាជីវៈ។ សម្តេចធិបតីបានថ្លែងចាត់ទុកកិច្ចការរបស់ក្រសួងអធិការកិច្ច ដែលជាសេនាធិការមួយរបស់រាជរដ្ឋាភិបាល បានជួយដល់ការអនុវត្តអភិក្រមចំនួនបួន គឺការឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល និងព្យាបាល ដែលអភិក្រមទាំងបួននេះ គឺជាការឆ្លុះបញ្ចាំងនូវលក្ខណៈគុណសម្បត្តិ និងគុណវិបត្តិ ដើម្បីជួយពង្រឹងភាពស្អាតស្អំ របស់មន្ត្រីរាជរដ្ឋាភិបាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត…

  • ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ២៩ ចំនួនជាង២ពាន់ករណី (Video Inside)

    ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ២៩ ចំនួនជាង២ពាន់ករណី (Video Inside)

    តួលេខឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ មានចំនួន ២ពាន់ ៥០៧ករណី ដែលកើនឡើងច្រើនដល់ ១ពាន់ ៩១១ករណី បើប្រៀបធៀបនឹងការឆ្លងរយៈពេល ៣ថ្ងៃដូចគ្នា នៃសប្តាហ៍មុន។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៤ រួមមានប្រទេសសឹង្ហបុរី ដែលមានការឆ្លងចំនួន ១ពាន់ ៣១១ករណី, ប្រទេសប្រុយណេ មានឆ្លង ៥៦៥ករណី, ប្រទេសឥណ្ឌូនេស៊ី មាន៦៣០ករណី និងប្រទេសឡាវ ដែលមានឆ្លង ១ករណី។ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ នៅអាស៊ាន ពុំមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៩៧ម៉ឺន ១ពាន់ ៦១៨ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៤៦៨នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៧០២លានករណី, និងការស្លាប់បានកើនដល់ជាង ៦លាន ៩៨ម៉ឺននាក់ហើយ៕

  • តម្លៃប្រេងសាំងធ្លាក់ចុះ ប្រេងម៉ាស៊ូតនៅថេរ (Video Inside)

    តម្លៃប្រេងសាំងធ្លាក់ចុះ ប្រេងម៉ាស៊ូតនៅថេរ (Video Inside)

    តម្លៃប្រេងសាំង បានធ្លាក់ចុះមកវិញ ខណៈប្រេងម៉ាស៊ូតនៅថេរ សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម, តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ រវាងពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រេងសាំងធម្មតា មានតម្លៃចំនួន ៤ពាន់ ៣០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះបានថយចុះមកវិញចំនួន ៥០រៀល បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន..ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន ៤ពាន់ ២៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះនៅថេរ។ ដោយឡែក តម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងរបស់ក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះ ប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន ៤ពាន់ ៩៥០រៀល និងកន្លែងខ្លះទៀត គឺមានតម្លៃចំនួន ៥ពាន់រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច ៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

  • មួយខែនាំចេញអង្ករបាន ៤៦ពាន់តោនតម្លៃជាង ៣២លានដុល្លារ (Video Inside)

    មួយខែនាំចេញអង្ករបាន ៤៦ពាន់តោនតម្លៃជាង ៣២លានដុល្លារ (Video Inside)

    កម្ពុជារកចំណូលបានពីការនាំចេញអង្ករចំនួនជាង ៣២លានដុល្លារ ក្នុងរយៈពេល ១ខែ ក្នុងខែមករាដើមឆ្នាំ២០២៤នេះ។ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ទិន្នន័យនេះ មានការកើនឡើងចំនួន២៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ អង្ករសរុបចំនួន ៤៦ពាន់តោនតម្លៃ ៣២លាន ៦២ម៉ឺនលានដុល្លារអាមេរិក ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិចំនួន ៤២ប្រទេស ក្នុងទីផ្សារនៅអឺរ៉ុប ដែលមាន ២២ប្រទេស មានការនាំចេញអង្ករបានជាង ២ម៉ឺន ៥ពាន់តោនតម្លៃ ៨លាន ៨៥ម៉ឺនដុល្លារ។ អឺរ៉ុបគឺជាទីផ្សារដ៏ធំជាងគេបង្អស់មួយ ដែលមានការនាំចេញអង្ករសរុប ៥៤ភាគរយ នៃការនាំចេញអង្ករទាំង ៤៦ពាន់តោន កាលពីក្នុងខែមករាកន្លងមកនេះ។ ដោយឡែកអង្ករនាំចេញទៅកាន់តំបន់អាស៊ីអាគ្នេយ៍ រួមមានចំនួន ៥ប្រទេសគឺ ទីម័រខាងកើតចំនួនជិត ២ម៉ឺនតោន តម្លៃជាង ៨លាន ៣០ម៉ឺនលានដុល្លារ។ ប្រទេសចិន ចំនួន ៥ពាន់ ១៧១តោន មានតម្លៃ ២លាន ៩៣ម៉ឺនដុល្លារ និងគោលដៅចំនួន១៣ ផ្សេងទៀត ដូចជាអាហ្រ្វិក មជ្ឈិមបូព៌ា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងនូវែលសេឡង់ ដែលសរុបចំនួនជាង ៤ពាន់តោន ដែលមានតម្លៃ…