Category: ទូរទស្សន៍

  • កម្ពុជារកឃើញអ្នកឆ្លងថ្មីនៃជម្ងឺអុតស្វា (Video Inside)

    កម្ពុជារកឃើញអ្នកឆ្លងថ្មីនៃជម្ងឺអុតស្វា (Video Inside)

    ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីជំងឺអុតស្វាជាបន្តបន្ទាប់ថ្មីបន្ថែមទៀត នៅក្នុងរាជធានីភ្នំពេញ ដែលនាំឲ្យការរកឃើញអ្នកឆ្លងជំងឺអុតស្វានៅកម្ពុជា បានកើនឡើងចំនួន ៩ករណីហើយ។ ការឆ្លងជម្ងឺអុតស្វា ៣ចុងក្រោយនេះ ត្រូវបានរកឃើញនៅក្នុងខណ្ឌដង្កោ, ខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ។ អ្នកឆ្លងទាំងបីកំពុងស្ថិតក្រោមការព្យាបាល របស់ក្រសួងសុខាភិបាល នៅតាមមន្ទីរពេទ្យ។ ជម្ងឺអុតស្វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ជាមួយអ្នកកើតជំងឺនោះ, និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ, ទឹកសារពាង្គកាយ, ទឹកមាត់, តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូកជាមួយនឹងវីរុស រួមមានសម្លៀកបំពាក់ ពូក កន្លែង ឬសម្ភារៈ ស្លាបព្រា ចាន និងកែវទឹកជាដើម។ ជម្ងឺអុតស្វា ត្រូវគេរកឃើញកើតឡើងដំបូងក្នុងប្រទេសកម្ពុជាកាលពីខែសីហា ឆ្នាំ២០២២ កើតលើជនជាតិនីហ្សេរីយ៉ា និងក្រោយមកទើបមានការកើតជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៣។ ក្រសួងសុខាភិបាលបានថ្លែងថា ការផ្ទុះឆ្លង នៃជម្ងឺអុតស្វាគិតត្រឹមថ្ងៃទី២៥ មករា ឆ្នាំ២០២៤ នៅទូទាំងសកលលោក តួលេខមនុស្សឆ្លងមាន ៩ម៉ឺន ៣ពាន់ ៣០នាក់ នៃប្រទេសចំនួន១១៧។ តួលេខអ្នកស្លាប់ដោយសារជម្ងឺអុតស្វានេះ ត្រូវគេបញ្ជាក់ថា មានចំនួន ១៧៦នាក់ផងដែរនៅលើសកលលោកនេះ។

  • គណបក្សប្រជាជនកម្ពុជាផ្ទេរសិទ្ធិឱ្យតំណាងតាមរាជធានីខេត្តសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា (Video Inside)

    គណបក្សប្រជាជនកម្ពុជាផ្ទេរសិទ្ធិឱ្យតំណាងតាមរាជធានីខេត្តសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា (Video Inside)

    ប្រធានគណបក្សប្រជាជនកម្ពុជាបានផ្ទេរសិទ្ធិជូនប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជា តាមរាជធានីខេត្តនៅទូទាំងប្រទេស ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី, ខេត្ត, ក្រុង, ស្រុក និងខណ្ឌ ក្នុងអាណ្ណត្តិទី៤ នឹងមកដល់ក្នុងរយៈពេល១០៤ថ្ងៃទៅមុខទៀតនេះ។ គួរបញ្ជាក់ថា កម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី, ខេត្ត, ក្រុង, ស្រុក និងខណ្ឌក្នុងអាណ្ណត្តិទី៤ នៅថ្ងៃទី២៦ឧសភាឆ្នាំ២០២៤។ សេចក្តីជូនដំណឹងរបស់គជប ថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ទេរសិទ្ធិជូនប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជា តាមរាជធានីខេត្តនៅទូទាំងប្រទេស ឱ្យធ្វើជាតំណាងគណបក្សប្រជាជនកម្ពុជា ក្នុងការចុះហត្ថលេខាលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ តាមទម្រង់បែបបទកំណត់ដោយគជប ដើម្បីសង្កេតមើលការចុះឈ្មោះបោះឆ្នោត, ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ក្នុងក្របខណ្ឌរាជធានីខេត្តរបស់ខ្លួន សម្រាប់ថ្ងៃទី២៦ ឧសភា ឆ្នាំ២០២៤។

  • រដ្ឋបាលខេត្តកំពង់ស្ពឺច្រានចោលករណីក្មេងស្លាប់ដោយសារក្មេងទំនើងឈ្លោះគ្នា (Video Inside)

    រដ្ឋបាលខេត្តកំពង់ស្ពឺច្រានចោលករណីក្មេងស្លាប់ដោយសារក្មេងទំនើងឈ្លោះគ្នា (Video Inside)

    រដ្ឋបាលខេត្តកំពង់ស្ពឺ បានច្រានចោលព័ត៌មានដែលបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម និយាយថាករណីក្មេងទំនើងដេញកាប់គ្នា បានបណ្តាលឱ្យមានមនុស្សស្លាប់ នៅតាមផ្លូវធ្វើដំណើរទៅកាន់ទីឧទ្យានគិរីរម្យ។ ការផ្សាយតាមបណ្តាញសង្គម បានសរសេររិះគន់ថា មានករណីក្មេងទំនើងវាយតប់គ្នា បណ្តាលឱ្យមានមនុស្សស្លាប់ក្នុងព្រឹត្តិការណ៍ថ្ងៃទី១១កុម្ភៈនោះ។ ប៉ុន្តែរដ្ឋបាលខេត្ត បានបដិសេធក្នុងសេចក្តីជូនដំណឹងថ្ងៃចន្ទ ទី១២ កុម្ភៈថា គ្មានមនុស្សស្លាប់ទេ ក្នុងព្រឹត្តិការណ៍នោះ និងបានបំភ្លឺតបមកវិញថា ហេតុការណ៍ដែលកើតឡើងនោះ គឺដោយសារតែទំនាស់គ្រោះថ្នាក់ចរាចរណ៍។ រដ្ឋបាលខេត្តបានរៀបរាប់បន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កចេញជាអំពើហិង្សានេះ បានកើតឡើងនៅវេលាម៉ោង២កន្លះរសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើឧទ្យានជាតិគិរីរម្យ ចំណុចជិតរង្វង់មូលនាគព័ន្ធ ក្នុងមូលដ្ឋានស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នៅក្នុងហេតុការណ៍នោះ មានម៉ូតូ scopy-I ដែលមានគ្នា២នាក់ បានជិះទៅបុកនឹងម៉ូតូម៉ាកឌ្រីមC125 របស់យុវជន២នាក់ បណ្ដាលឲ្យអ្នកជិះម៉ូតូ scopy-I ម្នាក់រងរបួសធ្ងន់។ សេចក្តីរាយការណ៍បន្តថា ខណៈនោះមានបក្ខពួករបស់ក្រុមម៉ូតូឌ្រីម បានមកដល់ជាបន្ថែមទៀតនោះ ពូកគេបានកាន់ដំបងមែកស្រល់ព្រួតគ្នា ដេញវាយបន្ថែមទៅលើភាគីម៉ូតូ scopy-I និងបក្ខពួក និងបានបង្កឱ្យមានភាពអនាធិបតេយ្យកើតឡើង។ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន៣នាក់ រួមមាន ឈ្មោះ សេង រ៉ាវ័ន្ត, ឈ្មោះ គង់ ណាវី និងឈ្មោះ សេង…

  • ឃាត់ខ្លួនក្មេងទំនើង ៥០នាក់ ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន៣ថ្ងៃ (Video Inside)

    ឃាត់ខ្លួនក្មេងទំនើង ៥០នាក់ ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន៣ថ្ងៃ (Video Inside)

    ក្មេងទំនើងចំនួន ៥០នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន។ ក្មេងទំនើងទាំង ៥០នាក់នេះ ត្រូវឃាត់ខ្លួនក្នុងករណីបទល្មើស ដែលបានកើតឡើងចំនួន ៨លើកនៅទូទាំងប្រទេស។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានឱ្យដឹងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ថា គិតពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីក្មេងទំនើង បានកើតឡើងចំនួន ៨លើក នៅទូទាំងប្រទេស ក្នុងនោះរួមមាននៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល ពោធិ៍សាត់ និងខេត្តបាត់ដំបង។ នៅរាជធានីភ្នំពេញ ករណីក្មេងទំនើងកើតឡើង ចំនួន ៣ដង និងបានឃាត់ខ្លួនចំនួន ៨នាក់, នៅខេត្តពោធិ៍សាត់មាន ២ករណី ឃាត់ខ្លួនបាន ចំនួន ១២នាក់, ខេត្តកណ្ដាលកើតឡើង ២ករណី ឃាត់ខ្លួនក្មេងទំនើងចំនួន ១២នាក់ ចំណែកខេត្តបាត់ដំបង កើតឡើងតែ ១ករណីប៉ុណ្ណោះ ប៉ុន្តែឃាត់ខ្លួនក្រុមក្មេងទំនើងបានច្រើនជាងគេ រហូតដល់ ១៨នាក់។ យោងតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងរយៈពេល ៤ថ្ងៃដែលមានការរៀបចំពិធីបុណ្យចូលឆ្នាំចិននេះ មានបទល្មើសព្រហ្មទណ្ឌចំនួន…

  • រកឃើញយុវជនអាយុ ១៦ឆ្នាំម្នាក់ ឆ្លងវីរុសផ្តាសាយបក្សីនៅខេត្តក្រចេះ (Video Inside)

    រកឃើញយុវជនអាយុ ១៦ឆ្នាំម្នាក់ ឆ្លងវីរុសផ្តាសាយបក្សីនៅខេត្តក្រចេះ (Video Inside)

    បងប្រុសរបស់កុមារាម្នាក់ដែលបានស្លាប់ដោយសារការឆ្លងជម្ងឺផ្តាសាយបក្សី នៅក្នុងខេត្តក្រចេះ ត្រូវបានគេរកឃើញឆ្លងវីរុស H5N1។ សេចក្តីថ្លែងការណ៍ថ្ងៃចន្ទនេះ បានបញ្ជាក់ថា ក្មេងទំទង់អាយុ ១៦ឆ្នាំ រស់នៅភូមិកាប៉ូ១, ឃុំអូរឫស្សី នៃក្រុងក្រចេះ ត្រូវបានរកឃើញឆ្លងនឹងជម្ងឺផ្តាសាយបក្សីនេះ នៅថ្ងៃទី១១កុម្ភៈ។ គួរបញ្ជាក់ថាប្អូនប្រុសរបស់ក្មេងជំទង់អាយុ ៩ឆ្នាំ ដែលឆ្លងនឹងវីរុសផ្តាសាយបក្សីនេះ បានបាត់បង់ជីវិតកាលពីថ្ងៃទី៨កុម្ភៈ។ ផ្ទះរបស់កុមារជាបងប្អូនបង្កើតរស់នៅក្នុងក្រុងក្រចេះនេះ មានសត្វមាន់ងាប់ចំនួន ៥ក្បាល និងទា ៣ក្បាល។ ក្រុមគ្រួសារនោះ បានយកសត្វមាន់ ទាងាប់ ទាំងនោះ មកធ្វើម្ហូបបរិភោគ ដែលនាំឱ្យការឆ្លងនឹងវីរុសផ្តាសាយបក្សី។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា តើក្រុមគ្រួសារដែលទទួលទានសត្វមាន់ទា ដែលងាប់នោះ មានអ្នកដទៃទៀតណាបានឆ្លងទៀតឡើយ ប៉ុន្តែក្រុមគ្រួពេទ្យបាននិយាយថា ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃក្នុងសហគមន៍ គេបានចែកជួនឱសថវីតាមីន Tamiflu ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិដែលកើតហេតុនេះ។

  • មន្ត្រីគជប៖ ដំណើរការឃោសនារយៈពេល ៣ថ្ងៃ បានប្រព្រឹត្តដោយរលូន (Video Inside)

    មន្ត្រីគជប៖ ដំណើរការឃោសនារយៈពេល ៣ថ្ងៃ បានប្រព្រឹត្តដោយរលូន (Video Inside)

    ការឃោសនាបោះឆ្នោតសម្រាប់ដំណើរការជ្រើសតាំងសមាជិកព្រឹទ្ធសភា បានឈានចូលថ្ងៃទី៣ហើយគិតត្រឹមថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២៤។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានគណបក្សនយោបាយចំនួន៤ ចូលរួម គឺគណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ មន្ត្រីគជប បានថ្លែងថាដំណើរការឃោសនារយៈពេល ៣ថ្ងៃកន្លងមកនេះ បានប្រព្រឹត្តទៅដោយរលូន និងគ្មានភាពរកាំរកូសណាមួយ លេចឡើងគួរឱ្យកត់សម្គាល់ឡើយ។ រយៈកាលឃោសនា នឹងចប់សព្វគ្រប់ដល់ថ្ងៃទី២៣កុម្ភៈ។ ថ្ងៃទី២៤កុម្ភៈ គឺជាថ្ងៃសំរាក និងថ្ងៃទី២៥ គឺជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ រយៈពេលមួយថ្ងៃ។

  • សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមបិទសន្និបាតបូកសរុបលទ្ធផលក្រសួងអធិការកិច្ច (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមបិទសន្និបាតបូកសរុបលទ្ធផលក្រសួងអធិការកិច្ច (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលក្រសួង អធិការកិច្ចនាវេលាថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២៤។ ក្រសួងអធិការកិច្ច គឺជាអតីតក្រសួងទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា ដែលបច្ចុប្បន្នគ្រប់គ្រងដោយលោករដ្ឋមន្ត្រី ហួត ហាក់។ លោករដ្ឋមន្ត្រី ហួត ហាក់ ក្នុងពិធីបើកសន្និបាតថ្ងៃទី១២ កុម្ភៈ បានថ្លែងថា សន្និបាត «បានត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារ ដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមក និងការដាក់ចេញនូវវិធានការ និងទិសដៅការងារសំខាន់ៗ សម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៤ លើការងារដឹកនាំ និងគ្រប់គ្រងវិស័យអធិការកិច្ចនៅកម្ពុជា សំដៅរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានស្នូលនៃយុទ្ធសាស្ត្រ គឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចឱ្យមានប្រសិទ្ធភាព ដើម្បីជាឧត្តមប្រយោជន៍របស់សង្គមជាតិ»។

  • តើហោរាចិនទស្សន៍ទាយជុំវិញជោគជតារាសីសម្រាប់ឆ្នាំថ្មីឈានមកដល់នេះ មានអ្វីខ្លះ? (Video Inside)

    តើហោរាចិនទស្សន៍ទាយជុំវិញជោគជតារាសីសម្រាប់ឆ្នាំថ្មីឈានមកដល់នេះ មានអ្វីខ្លះ? (Video Inside)

    បុណ្យចូលឆ្នាំចិន បានឈានមកដល់ហើយ។ ឆ្នាំដែលបានចូលមកដល់នេះ គឺឆ្នាំរោង ដែលមានសត្វនាគជានិមិត្តរូប។ យោងតាមប្រពៃណីចិន ការព្យាករណ៍ជុំវិញជោគជតារាសីប្រចាំឆ្នាំ គឺជាជំនឿមួយ ដែលគេតែងប្រាថ្នាចង់ដឹងថា តើឆ្នាំរោងដែលមានសត្វនាគជានិម្មិតរូបនេះ នឹងមានវាសនារបស់ខ្លួនឡើងចុះយ៉ាងណា? ហោរាចិនដ៏ល្បីល្បាញម្នាក់ គឺលោកតា កុក ឡុង បានធ្វើការទស្សន៍ទាយហេតុការណ៍ លាភ និងឆុងតាមជំនឿសាសនាចិន ដែលមានខ្លឹមសារដូចតទៅនេះ

  • កម្ពុជារកឃើញអ្នកឆ្លងអុតស្វាម្នាក់ទៀត (Video Inside)

    កម្ពុជារកឃើញអ្នកឆ្លងអុតស្វាម្នាក់ទៀត (Video Inside)

    កម្ពុជាបានរកឃើញអ្នកឆ្លងជម្ងឺអុតស្វាម្នាក់ទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងដោយសារវីរុស នាំចូលមកពីទ្វីបអាហ្វ្រិកនោះ កើនដល់ចំនួន ៦នាក់ ហើយគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣។ សេចក្តីប្រកាសក្រសួងសុខាភិបាលថ្ងៃទី៨កុម្ភៈ បានឱ្យដឹងថាបុរសឆ្លងថ្មី នៃជម្ងឺអុតស្វានោះ កំពុងដាក់ឱ្យស្ថិតនៅដោយឡែក ក្នុងមន្ទីរពេទ្យយ៉ាងត្រឹមត្រូវ។ ជម្ងឺអុតស្វា ត្រូវគេរកឃើញកើតឡើងដំបូងក្នុងប្រទេសកម្ពុជាកាលពីខែសីហា ឆ្នាំ២០២២ កើតលើជនជាតិនីហ្សេរីយ៉ា និងក្រោយមកទើបមានការកើតជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៣។ ជម្ងឺអុតស្វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ជាមួយអ្នកកើតជំងឺនោះ, និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ, ទឹកសារពាង្គកាយ, ទឹកមាត់, តំណក់តូចៗតាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូកជាមួយនឹងវីរុស រួមមានសម្លៀកបំពាក់ ពូក កន្លែង ឬសម្ភារៈ ស្លាបព្រា ចាន និងកែវទឹកជាដើម។ វីរុសអុតស្វា ក៏អាចឆ្លងពីម្តាយទៅកូនតាមរយៈ ទងសុក ក្នុងអំឡុងពេល ឬក្រោយពេលសម្រាល តាមរយៈការប៉ះពាល់ បើស្ត្រីមានផ្ទៃពោះ ឬឪពុកម្តាយមានជំងឺអុតស្វា។ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ការឆ្លង នៃជំងឺអុតស្វានេះ។

  • កុមារអាយុ ៩ឆ្នាំម្នាក់ នៅខេត្តក្រចេះ ស្លាប់ដោយសារឆ្លងវីរុស H5N1 (Video Inside)

    កុមារអាយុ ៩ឆ្នាំម្នាក់ នៅខេត្តក្រចេះ ស្លាប់ដោយសារឆ្លងវីរុស H5N1 (Video Inside)

    កុមារអាយុ ៩ឆ្នាំម្នាក់ បានបាត់បង់ជីវិតដោយសារឆ្លងវីរុសផ្តាសាយបក្សី H5N1 កើតឡើងនៅក្នុងខេត្តក្រចេះ។ យោងតាមក្រសួងសុខាភិបាល, ក្មេងប្រុសរងគ្រោះនោះ បានបាត់បង់ជីវិត កាលពីថ្ងៃទី៨កុម្ភៈ ស្ថិតក្នុងភូមិកាប៉ូ១, ឃុំអូរឫស្សី នៃក្រុងក្រចេះ។ ក្រុមគ្រូពេទ្យនិយាយថា កុមារដែលរងនឹងអាការៈគ្រុនក្តៅ ពិបាកដកដង្ហើម ហត់ ក្អក និងសន្លប់ ក្រោយមកបានបាត់បង់ជីវិត។ នៅផ្ទះរបស់កុមាររងគ្រោះ មានសត្វមាន់ងាប់ចំនួន ៥ក្បាល និងទា ៣ក្បាល និងគ្រួសារនោះ បានយកសត្វមាន់ទាទាំងនោះមកធ្វើម្ហូបបរិភោគ។ មិនមានសេចក្តីរាយការណ៍ថា តើមានសមាជិកក្នុងក្រុមគ្រួសារនោះ បានរងនឹងការឆ្លងជម្ងឺនោះដែរឬទេ ក្រោយការទទូលទានសត្វមាន់ និងសត្វទាងាប់រួចមកហើយនោះ។ មន្ត្រីអង្គការសុខភាពពិភពលោកបានថ្លែងថា ជម្ងឺផ្តាសាយបក្សី H5N1 ជាធម្មតាតែងឆ្លងនឹងសត្វបក្សីដូចគ្នា ប៉ុន្តែក៏មានករណីឆ្លងដល់មនុស្សផងដែរ។ នៅក្នុងប្រទេសកម្ពុជារវាងពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៤ មានការឆ្លងដល់មនុស្សដោយវីរុសបក្សីនេះ ចំនួន ៥៦ករណី ដែលបណ្តាលឱ្យស្លាប់ចំនួន ៣៧នាក់។ វីរុសបក្សី H5N1 ត្រូវបានគេរកឃើញដំបូងក្នុងឆ្នាំ១៩៩៦ នាភាគខាងត្បូងប្រទេសចិន និងក្នុងហុងកុង។ អង្គការសុខភាពពិភពលោកថ្លែងថា រវាងពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២២ មានករណីឆ្លងវីរុសបក្សីនេះ លើខ្លួនមនុស្សចំនួន ៨៦៨ករណី លើប្រទេសចំនួន២១…