-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបលោក ថាក់ស៊ីន ក្នុងក្រុងបាងកក (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានធ្វើទស្សនកិច្ចឯកជនច្រើនម៉ោង ក្នុងប្រទេសថៃ នៅថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២៤ ដើម្បីជួបជាមួយនឹងលោក ថាក់ស៊ីន ស៊្ហីណាវ៉ាត្រា ដែលទើបត្រូវបានដោះលែងចេញពីពន្ធនាគារ បន្ទាប់បានស្ម័គ្រចិត្តជាប់ក្នុងគុកជាច្រើនខែ ដើម្បីការទទួលទោសតាមការចោទប្រកាន់។ សម្តេចតេជោ ហ៊ុន សែន អាយុ៧១ឆ្នាំ និងលោក ថាក់ស៊ីន ស៊្ហីណាវ៉ាត្រា អាយុ ៧៤ឆ្នាំ គឺជាបងប្អូនធម៌រវាងគ្នាទៅវិញទៅមក។ សម្តេចតេជោ បានបង្ហោះរួបភាពក្នុងបណ្តាញសង្គមនៅថ្ងៃទី២១កុម្ភៈ សរសេរបញ្ជាក់ថា «ខ្ញុំបានមកសួរសុខទុក្ខបងធម៌ដល់ផ្ទះនៅទីក្រុងបាងកក»។ លោក ថាក់ស៊ីន ត្រូវបានដោះលែងចេញពីពន្ធនាគារកាលពីថ្ងៃអាទិត្យ ទី១៨ កុម្ភៈ បន្ទាប់បានជាប់ក្នុងពន្ធនាគាររយៈពេល៦ខែ ដែលជាទោសត្រូវបានកាត់បន្ថយអស់ជាច្រើន នៃរយៈពេលត្រូវជាប់សរុប៨ឆ្នាំនោះ តាមរយៈព្រះរាជសារសណ្តោសប្រណី របស់ព្រះមហាក្សត្រថៃ។ ក្នុងជំនួបច្រើនម៉ោងក្នុងគេហស្ថានរបស់លោក ថាក់ស៊ីន ក្នុងសង្កាត់ Bang Phlat នៃទីក្រុងបាងកក, សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ឯកឧត្តម ថាក់ស៊ីន ទោះបីមានជម្ងឺ ក៏បានទទួលយើងក្នុងនាមជាបងប្អូនដោយមានការចូលរួមអ៊ុងអ៊ីង ជាកូនស្រីពៅ និងជាប្រធានគណបក្សភឿថៃផងដែរ»។ សម្តេចតេជោបានសរសេរក្នុងបណ្តាញសង្គមទៀតថា…
-
ភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយលើកដំបូងក្នុងសប្តាហ៍នេះ (Video Inside)

ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា កម្ពុជានឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយ នៅសប្ដាហ៍នេះ ខណៈសីតុណ្ហភាពកម្តៅមានការកើនខ្ពស់។ យោងតាមការព្យាករណ៍រវាងពី ថ្ងៃទី២០ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ សីតុណ្ហភាពកម្តៅអប្បបរមា មាន ២៥អង្សាសេ រីឯសីតុណ្ហភាពកម្តៅអតិបរមាមាន ៣៦អង្សាសេ។ នៅតំបន់វាលទំនាបនេះ ផ្ទៃមេឃ គឺមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្រប់ដណ្តប់លើផ្ទៃដីប្រមាណ ៥ភាគរយ។ ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពកម្តៅអប្បបរមាមាន ២៤អង្សាសេ និងសីតុណ្ហភាព កម្តៅអតិបរមាមា ៣៧អង្សាសេ។ នៅតំបន់ខ្ពង់រាបនេះ ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសបូព៌ មានល្បឿន ២ម៉ែត្រ ក្នុងមួយវិនាទី។ ដោយឡែកនៅខេត្តកំពង់ស្ពឺ មានភ្លៀងធ្លាក់ខ្សោយគ្រប់ដណ្តបលើផ្ទៃដី៥ភាគរយ។ នៅតំបន់មាត់សមុទ្ទនោះវិញ សីតុណ្ហភាពក្តៅអប្បបរមា ២៥អង្សាសេ និងសីតុណ្ហភាពក្តៅ អតិបរមាមាន ៣៦អង្សាសេ។ នៅតំបន់មាត់សមុទ្ទនេះ ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្រប់ដណ្តប់លើផ្ទៃដី ២០ភាគរយ។
-
សៀមរាបគ្រោងដង្ហែរតុក្កតាយក្ស (Video Inside)

តុក្កតាយក្សចំនួន៩ ដែលនឹងមានកម្ពស់១០ម៉ែត្រ នឹងត្រៀមដង្ហែរនៅក្នុងក្រុងសៀមរាប ដែលជាផ្នែកមួយ នៃការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ក្រុមអ្នករៀបចំបានថ្លែងថាតុក្កតាយក្សទាំង៩ គឺជាប្រភេទសត្វដាយណួស៊័រដែលនឹងមានទំហំ និងប្រវែងទទឹងពី ១៥ ទៅ ២០ម៉ែត្រ។ តុក្កត្តាយក្សទាំងនេះ កំពុងតំឡើងដោយក្រុមកុមារ ប្រមាណ ៦៥០នាក់ មកពីសាលារដ្ឋឯកជន និងដោយអង្គការក្រៅរដ្ឋាភិបាលចំនួន១៩។ តុក្កតាយក្សទាំងនេះ នឹងគ្រោងដង្ហែរនៅថ្ងៃទី២៤កុម្ភៈ ដោយចេញពីវត្តដំណាក់ យកទៅដាក់តាំងនៅក្នុងសួនច្បារព្រះដំណាក់ និងរក្សាទុករយៈពេល ៥ថ្ងៃ ដើម្បីឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ថតរួបទុកធ្វើជាអនុស្សាវរីយ៍។ សម្រាប់ឆ្នាំ២០២៤នេះ គឺជាឆ្នាំទី១៣ហើយ ដែលគម្រោងតំឡើង និងមានការដង្ហែរតុក្កតាយក្សជាប្រចាំឆ្នាំ ជាមួយការចូលរួម និងគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅក្នុងខេត្តសៀមរាប។
-
រថភ្លើងបុករថយន្ត, របួស៥នាក់ (Video Inside)

រថភ្លើងសណ្តោងដឹកប្រេង បានបុករថយន្តមួយគ្រឿងផ្ទុកមនុស្ស ៥នាក់ ខណៈកំពុងធ្វើដំណើរឆ្លងឆ្លងកាត់ផ្លូវនៅក្នុងខេត្តពោធិ៍សាត់។ ហេតុការណ៍បានកើតឡើងនារសៀលម៉ោង៤ និង២០នាទី ថ្ងៃទី១៩កុម្ភៈ ស្ថិតនៅភូមិក្រពើរោទិ៍, ឃុំស្នាមព្រះ នៃស្រុកបាកាន។ សាក្សីបាននិយាយថា មុនពេលកើតហេតុគេបានឮស្នូរស៊ីប្លេរថភ្លើងបន្លឺឱ្យយានយន្តឆ្លងកាត់ទាំងឡាយ ត្រូវប្រុងប្រយ័ត្នពេលកំពុងធ្វើដំណើរមកដល់កន្លែងឆ្លងកាត់ ប៉ុន្តែរថយន្តហ៊ីយុនដាយមួយគ្រឿងស្លាក លេខព្រះសីហនុ 3A-8596 ផ្ទុកមនុស្ស ៥នាក់ នៅតែបន្តបើកឆ្លងកាត់ផ្លូវទន្ទឹមនឹងរថភ្លើងបានមកដល់។ មនុស្សបួននាក់រងរបួសធ្ងន់ និងម្នាក់រងរបួសស្រាលក្នុងហេតុការណ៍រថភ្លើងបុករថយន្តនោះ។ ក្នុងហេតុការណ៍នោះ រថយន្តត្រូវបានរក្សាទុក ប៉ុន្តែរថភ្លើងមិនបានឃាត់ទុកឡើយ ដោយគ្រាន់តែទុកលេខទូរស័ព្ទសម្រាប់ទាក់ទង។
-
ការប្រមូលចំណូលពន្ធក្នុងខែមករាឆ្នាំ២០២៤ធ្លាក់ចុះ (Video Inside)

ការប្រមូលចំណូលពន្ធតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញ បានថយចុះប្រមាណ ២លានដុល្លារនៅក្នុងខែមករា ឆ្នាំ២០២៤។ អគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា ការប្រមូលពន្ធតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ បានចំនួនជាង ២៩៨ក្បៀស ៥៥លានដុល្លារ នៅក្នុងមករា ឆ្នាំ២០២៤។ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល នៅក្នុងកិច្ចប្រជុំបួកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២៤ បានថ្លែងថា ចំណូលនេះមានការធ្លាក់ចុះប្រមាណ ២លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២៣។
-
កម្ពុជាបណ្តេញជនអាមេរិកាំងម្នាក់ពាក់ព័ន្ធបទល្មើសបៀតបៀនផ្លូវភេទ (Video Inside)

បុរសជាតិអាមេរិកម្នាក់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធបទល្មើសបៀតបៀនផ្លូវភេទលើកុមារ។ អង្គភាពការពារកុមារ CPU បានថ្លែងនៅថ្ងៃទី២០ ខែកុម្ភៈនេះថា លោក វីលហ្វ្រេត វីលីស ហូឡី Wilfred Willis Holley ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាំងពីថ្ងៃទី៧កុម្ភៈ ឆ្នាំ២០២៤ ក្រោយការរកឃើញថាបុរសជាតិអាមេរិកាំងរូបនេះ បានប្រព្រឹត្តបទល្មើសបៀតបៀនផ្លូវភេទលើកុមារ។ អង្គភាពការពារកុមារ CPU បានថ្លែងថាជនសង្ស័យអាមេរិកាំងរូបនោះ ធ្លាប់មានប្រវត្តិជាប់ទោសពីបទល្មើសកម្រិតធ្ងន់ ដែលបានប្រព្រឹត្តទៅលើកុមារ នៅក្នុងប្រទេសផ្សេងៗមួយចំនួនទៀតផងដែរ។
-
ចាប់ក្មេងទំនើងកាប់បង្កអុកឡុកក្នុងតំបន់ Pub Street (Video Inside)

ក្មេងទំនើងជាច្រើនដែលបានកាន់កាំបិតកាប់គ្នា នៅកណ្តាលតំបន់ទេសចរណ៍ នៃក្រុងសៀមរាបអង្គរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់។ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនក្មេងទំនើងយ៉ាងហោចចំនួន ៥នាក់ ក្នុងហេតុការណ៍ដែលពួកគេ បានបង្កភាពអុកឡុកនៅតំបន់ Pub Street ដោយការជិះម៉ូតូកាន់ដាវវែងដេញកាប់គ្នា វេលាយប់ឈានចូលថ្ងៃទី១៨កុម្ភៈ ក្នុងកន្លែងដែលមានភ្ញៀវទេសចរដើរលេងកំសាន្ត។ ក្មេងម្នាក់អាយុ១៧ឆ្នាំបានស្លាប់ និងម្នាក់ទៀតអាយុ១៧ឆ្នាំ បានរងរបួសក្នុងហេតុការណ៍កាប់សម្លាប់គ្នានោះ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៥នាក់ អាយុពី១៤ឆ្នាំដល់១៧ឆ្នាំ ដែលខ្លះជា សិស្សសាលា និងខ្លះទៀតគ្មានមុខរបរ។ ក្មេងទំនើងទាំង ៥នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន បានសារភាពថាមូលហេតុដែលពូកគេកាប់សម្លាប់គ្នា គឺដោយសារគំនុំ។
-
ពលរដ្ឋខ្មែរបញ្ជូនសារត្រៀមស្វាគមន៍ដំណើរសម្តេចធិបតី និងលោកជំទាវ (Video Inside)

ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ បានចាប់ផ្តើមបញ្ជូនសារអបអរសាទរ ចំពោះដំណើរត្រៀមធ្វើទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ រយៈពេល៤ថ្ងៃ នាដើមខែមីនាខាងមុខនេះ។ ដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់សម្តេចធិបតីរវាងពីថ្ងៃទី២ ដល់៦មីនាខាងមុខនេះ គឺការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នាទីក្រុងម៉ែលប៊ន។ ក្នុងដំណើរស្នាក់នៅ ក្នុងប្រទេសអូស្ត្រាលីនោះ សម្តេចធិបតី និងលោកជំទាវ គ្រោងនឹងជួបសំណេះសំណាលជាមួយពលរដ្ឋក្នុងសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្ត្រាលី និងប្រទេសនូវ៉ែលហ្សេឡង់ផងទៀត។ ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសបានធ្វើសាររង់ចាំការទទួលស្វាគមន៍ដំណើរទស្សនកិច្ច របស់សម្តេចនិងលោកជំទាវ៖ (សម្លេងពលរដ្ឋ)
-
មន្ត្រីរាជរដ្ឋាភិបាលថ្លែងថា ៦ខែនៃការឡើងកាន់អំណាច, សម្តេចធិបតីជោគជ័យលើគោលដៅសេដ្ឋកិច្ចការទូតធំចំនួនបី (Video Inside)

-
សម្តេចធិបតីបញ្ជាក់ការប្រឆាំងនឹងសំណើចង់ដាំកញ្ឆា (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ការប្តេជ្ញាចិត្តម្តងទៀត ប្រឆាំងនឹងសំណើចង់ឱ្យដាំដំណាំកញ្ឆា និងបានប្រាប់អ្នកចង់បណ្តាក់ទុននៅក្រៅប្រទេសខ្លះ សូមបោះបង់នូវគំនិតដែលចង់វិនិយោគលើដំណាំកញ្ឆា ដែលច្បាប់កម្ពុជាបានហាមឃាត់។ ដំណាំកញ្ឆា គឺជាផ្នែកនៃគ្រឿងញៀន ដែលច្បាប់កម្ពុជាបានហាមឃាត់មិនឱ្យធ្វើការដាំដុះឡើយ ប៉ុន្តែតាមរយៈការបង្ក្រាបកន្លងមក ដំណាំកញ្ឆាត្រូវបានគេរកឃើញលួចដាំនៅតាមទីវាលព្រៃដាច់ស្រយាល ជាពិសេសក្នុងតំបន់ព្រៃភ្នំ នៃខេត្តតាកែវជាដើម។ សម្តេចធិបតីបាន ថ្លែងថាបើសិនជាសម្តេចនៅតែបន្តជានាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា, សម្តេចនឹងមិនអនុញ្ញាតឱ្យកញ្ឆាក្លាយជាដំណាំស្របច្បាប់ឡើយ បើទោះបីជាប្រទេសមួយចំនួន បានលើកលែងដំណាំកញ្ឆានេះ ដោយសារតែអាចប្រើប្រាស់វាជាឱសថក៏ដោយ។