-
សម្តេចធិបតីទទួលជួបសាស្ត្រាចារ្យ Jeffrey Sachs (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Jeffrey Sachs ប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍដោយចីរភាព នៃសាកលវិទ្យាល័យ Columbia ចូលជួបសម្តែងការគួរសម ក្នុងឱកាសកំពុងបំពេញទស្សនកិច្ចការងារក្នុងរាជធានីភ្នំពេញ។ លោកសាស្ត្រាចារ្យ Jeffrey Sachs ដែលប្រធានផ្នែកដោះស្រាយការអភិវឌ្ឍដោយចីរភាព របស់អង្គការសហប្រជាជាតិ ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាមួយ ដែលផ្តោតលើកត្តាបរិស្ថាន។ សិក្ខាសាលាស្តីពី «ភាពធន់នឹងអាកាសធាតុ និងអន្តរកាលថាមពល៖ បច្ច័យសម្រាប់កម្ពុជា» គ្រោងនឹងរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រីវេលាព្រឹកថ្ងៃទី១១ មករាដោយមានមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញកម្ពុជា ចូលរួមប្រមាណ៤០០នាក់។ លោកសាស្ត្រាចារ្យ Jeffrey Sachs បានថ្លែងបង្ហាញនូវឆន្ទៈដ៏មុតមាំ និងបញ្ជាក់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែក និងជួយប្រទេសកម្ពុជា នូវទស្សនាទាន និងបទពិសោធន៍ ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយចីរភាព, ការអភិវឌ្ឍប្រព័ន្ធថាមពលកកើតទ្បើងវិញ ដោយចីរភាព និងការកសាងសេដ្ឋកិច្ចពណ៌បៃតងជាដើម។ សម្តេចធិបតី បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកសាស្ត្រាចារ្យ Jeffrey Sachs និងភរិយា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា និងបានថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមរបស់លោកសាស្រ្តាចារ្យ ជាវាគ្មិនកិត្តិយស នៅក្នុងសិក្ខាសាលា និងសម្តេចធិបតី មានជំនឿយ៉ាងមុតមាំងថា មន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញកម្ពុជា នឹងមានឱកាសបានសិក្សារៀនសូត្របន្ថែម…
-
ថៃបញ្ជាក់ការរង់ចាំធ្វើបដិសណ្ឋារកិច្ចទទួលស្វាគមន៍ដំណើរទស្សនកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត (Video Inside)

ឯកអគ្គរាជទូតថៃ លោក ឆឺតកៀត អឌ្ឍកោ បានថ្លែងនៅថ្ងៃនេះ បញ្ជាក់ការរង់ចាំធ្វើបដិសណ្ឋារកិច្ចទទួលស្វាគមន៍ដំំណើរទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ ក្នុងពេលខាងមុខនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាក់វីស៊ីន កាលពីខែកញ្ញា ឆ្នាំ២០២៣ បានព្រមទទួលយកនូវការអញ្ជើញធ្វើដំណើរបំពេញទស្សនកិច្ច នៅក្នុងប្រទេសថៃ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៤០០ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ នៅអាស៊ានមានចំនួន ៤១២ករណី។ តួលេខឆ្លងថ្មីថ្ងៃនេះ បានបន្តថយចុះចំនួន ១៦១ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ប្រទេសចំនួន៣ នៅអាស៊ានដែលមានការឆ្លងថ្ងៃនេះ រួមមាន ប្រទេសប្រុយណេ មានការឆ្លង ៤១០ករណី, ប្រទេសឡាវ ១ករណី និងប្រទេសកម្ពុជាមានការឆ្លង១ករណី។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ ពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៧៣ម៉ឺន ១ពាន់ ៦០១ករណីហើយ, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ២៨៩នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមាន ចំនួនជាង ៧០១លានករណី, និងការស្លាប់មានជាង ៦លាន ៩៦ម៉ឺននាក់ហើយ៕
-
បទល្មើសជលផលមួយឆ្នាំមាន ៣ពាន់ ៥៤ករណី (Video Inside)

រដ្ឋបាលជលផលបានថ្លែងថា សំណុំរឿងបទល្មើសនេសាទនៅទូទាំងប្រទេសក្នុងមួយឆ្នាំកន្លងមកនេះ មានចំនួន ៣ពាន់ ៥៤ករណី។ បទល្មើសក្នុងឆ្នាំ២០២៣ ត្រូវគេរាយការណ៍ថា បានកើនឡើង ២៧៦ករណី បើប្រៀបធៀបឆ្នាំ២០២២។ យោងតាមរបាយការណ៍, គ្រាន់តែបទល្មើសនៅដែនសមុទ្រ មានចំនួន ១៩៧ករណី។ អាជ្ញាធរបានដុតកម្ទេចវត្ថុតាង ២ពាន់ ៨៤៩ករណី, បង្ក្រាបរបាំងស្បៃមុងជាង ១លានម៉ែត្រ និងបង្ក្រាបឧបករណ៍នានាផ្សេងៗទៀត។ រដ្ឋបាលជលផលបានធ្វើការពិន័យអន្តរការណ៍ចំនួន ១១៣ករណី ដែលមានទំហំទឹកប្រាក់ ជាង ៤១០លាន ៥៣ម៉ឺន ៨ពាន់ ៥០០រៀល និងបញ្ជូនជនសង្ស័យចំនួន ៦២នាក់ ទៅតុលាការ ខណៈ ៣៨នាក់ ត្រូវបានតុលាការសម្រេចដាក់ឱ្យជាប់ពន្ធនាគារ។ របាយការណ៍ដដែលបង្ហាញថា ប្រាក់ចំណូលបានពីវិស័យជលផល មានចំនួនជាង ៨២៨លានរៀល ដែលកើនលើសឆ្នាំមុនជាង ២០៥លានរៀល។ ចំណែកផលនេសាទមានចំនួន ៨៦ម៉ឺន ៦ពាន់ ២៥០តោន ដែលកើនឡើងចំនួន ៤ពាន់ ៥០តោន។
-
ក្រសួងមហាផ្ទៃបញ្ជាក់ការបង្ក្រាបទីតាំងល្បែងស៊ីសងចំនួន ២០កន្លែងរយៈពេល៦ថ្ងៃដើមឆ្នាំ (Video Inside)

មន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា ទីតាំងល្បែងស៊ីសងចំនួន ២០ទីតាំង និងជនសង្ស័យ ២៣នាក់ ត្រូវបានបង្ក្រាបក្នុងរយៈពេល៦ថ្ងៃនាដើមខែមករាឆ្នាំ២០២៤។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានថ្លែងថា ការបង្ក្រាបនេះបានធ្វើរវាងពីថ្ងៃទី២ ដល់៧មករា ក្នុងរាជធានី និងខេត្តចំនួន៨។ លោក ទូច សុឃៈ បានថ្លែងថា ការបង្ក្រាបល្បែងស៊ីសង គឺជាវិធានការដ៏ក្តៅគគុកមួយផងដែរ ពីលើបញ្ហាគ្រឿងញៀន, បទល្មើសព្រហ្មទណ្ឌទូទៅ, ក្រុមក្មេងទំនើង, បញ្ហាចរាចរណ៍, ការជួញដូរមនុស្ស និងបញ្ហានានា ដែលកើតឡើងតាមបណ្ដាព្រំដែនកម្ពុជា»។ លោកបានថ្លែងថា សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង ២៣នាក់ ទៅតុលាការ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃដដែល បានថ្លែងថា ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ បានប្រព្រឹត្តទៅក្រោមទស្សនៈ «អ្វីៗដើម្បីភាពកក់ក្តៅជូនប្រជាពលរដ្ឋ» ដាក់ចេញដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា។ អ្នកនាំពាក្យដដែល នៅបានបញ្ជាក់ផងដែរ ជុំវិញចំណាត់ការ របស់ក្រសួងមហាផ្ទៃ ជាមួយការអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិ លេខ០០៦ ដែលឈានដល់ការបញ្ចប់មុខតំណែងតួនាទី, បន្ថយឋានន្តរស័ក្តិ និងការបណ្ដេញចេញពីក្របខ័ណ្ឌ លើមន្ត្រីនគរបាលមួយចំនួន ដែលក្នុងនោះ មានមន្ត្រីមួយចំនួន ត្រូវបានចាត់វិធានការណ៍ ដោយឥតមានការយល់យោគពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់គ្រឿងញៀន ឬបទល្មើសគ្រឿងញៀនផ្សេងៗទៀត…
-
៧ថ្ងៃដើមឆ្នាំស្លាប់៣១នាក់ របួស៩០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ (Video Inside)

មន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា មនុស្ស២២នាក់បានស្លាប់ និង៧៧នាក់បានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍កើតឡើងរយៈពេល៦ថ្ងៃដើមឆ្នាំ២០២៤។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានថ្លែងថា គ្រោះថ្នាក់ដែលបង្កការស្លាប់ និងរបួសសរុប៩៩នាក់នេះ គឺរវាងពីថ្ងៃទី២មករាដល់៧មករា។ គ្រោះថ្នាក់ចរាចរណ៍នេះ មិនបានរាប់បញ្ចូលដល់ករណីកើតឡើងថ្ងៃទី១មករាឆ្នាំ២០២៤ឡើយ។ យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១មករាឆ្នាំ២០២៤នោះ គ្រោះថ្នាក់ចរាចរណ៍ទួទាំងប្រទេស បានសម្លាប់មនុស្ស៩នាក់ និងបង្ករងរបួសធ្ងន់ និងស្រាល ១៣នាក់។ ដូច្នេះបើគិតសរុបពេញមួយសប្តាហ៍ចាប់ពីថ្ងៃទី១រហូតដល់៧មករា, ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មាន សរុប ៣១នាក់ និងអ្នករងរបួសធ្ងន់ និងស្រាលចំនួនសរុប៩០នាក់។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានថ្លែងថា «មិនខុសពីឆ្នាំ២០២៣ឡើយ ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហារសើប ជាពិសេសកើតលើអ្នកប្រើប្រាសម៉ូតូតែម្ដង គឺជួបគ្រោះថ្នាក់ច្រើនជាងគេដដែល ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត របស់យើងកាន់តែរីកចម្រើនជាលំដាប់»។
-
កម្ពុជាចាប់ផ្តើមកសាងសំណង់ព្រះបដិមាកម្ពុជា ៤៥ម៉ែត្រក្នុងខេត្តកែប (Video Inside)

សំណង់បដិមាព្រះពុទ្ធអភយមុទ្រៈ កម្ពស់ ៤៥ម៉ែត្រ នៅខេត្តកែប ត្រូវបានចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅថ្ងៃអង្គារនេះហើយ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ «ព្រះពុទ្ធអភយមុទ្រៈ» និងសំណង់នានា នៅមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ស្ថិតក្នុងភូភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ។ សំណង់ព្រះពុទ្ធអភយមុទ្រៈ កម្ពស់ ៤៥ម៉ែត្រ ត្រូវគេចាត់ទុកថានឹងក្លាយជាសំណង់ព្រះបដិមា ដ៏ខ្ពស់បំផុតមួយ នៅក្នុងប្រទេសកម្ពុជា និងសំណង់ព្រះបដិមានេះ នឹងក្លាយជាមជ្ឈមណ្ឌលវប្បធម៌ដ៏ធំបង្អស់ ដែលនឹងធ្វើឱ្យតំបន់ទេសចរណ៍កែប នឹងក្លាយជាតំបន់កាន់តែទាក់ទាញអារម្មណ៍ ពីពុទ្ធសាសនិកជន និងពីទេសចរណ៍ជាតិ និងអន្តរជាតិផងទៀត។
-
សមត្ថកិច្ចណែនាំសិស្សសាលា ក្រោយអំពើហិង្សានៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានីវត្តភ្នំ (Video Inside)

ការផ្សព្វផ្សាយតាមបណ្តាញសង្គមនូវរូបភាពហិង្សារវាងសិស្សស្រីនៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានីវត្តភ្នំ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងបានកោះហៅភាគីពាក់ព័ន្ធមកបំភ្លឺ និងដោះស្រាយនៅថ្ងៃទី៩មករា។ យោងតាមបណ្តាញសង្គម, សិស្សស្រីចំនួន៣នាក់ បានព្រួតគ្នាវាយធ្វើបាបសិស្សស្រីម្នាក់ ក្នុងបរិវេណវិទ្យាល័យ ដែលហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៨មករាឆ្នាំ២០២៤។ ទំនាស់នេះ ត្រូវគេរាយការណ៍ថា ដោយសារការនិយាយឌឺដង រវាងសិស្សស្រីទាំងនោះ ដាក់គ្នាទៅវិញទៅមក។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានថ្លែងបញ្ជាក់ជុំវិញចំណាត់ការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញអំពើហិង្សានោះ។
-
ក្រសួងធនធានទឹកសម្រេចបើកទឹកអាងជួយកសិករធ្វើស្រែប្រាំងក្នុងខេត្តពោធិ៍សាត់ (Video Inside)

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាការបើកទឹកចញពីអាង ដើម្បីផ្តល់ជួនប្រជាកសិករក្នុងខេត្តពោធិ៍សាត់ ដែលនាំគ្នាធ្វើស្រែប្រាំងជាលើកទី២។ រដ្ឋបាលខេត្តពោធិ៍សាត់មុននេះ បានចេញការណែនាំកផ្អាកការងារបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២ ខណៈគម្រោងធ្វើស្រែប្រាំងរបស់កសិករបានកើនឡើងទ្វេដងពីជាង ២ម៉ឺនហិកតា កើនឡើងដល់ ៤ម៉ឺន ៦ពាន់ ៣៤១ហិកតា ដែលលើសផែនការប្រើប្រាស់ទឹក តែក្នុងទំហំ ២ម៉ឺន ៦ពាន់ ៣៤១ហិកតា។ ការណែនាំនេះ មានមតិរិះគន់ចោទប្រកាន់មកលើចំណាត់ការក្រសួងរបស់រាជរដ្ឋាភិបាល។ នៅថ្ងៃទី៩មករាឆ្នាំ២០២៤, លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានចុះពិនិត្យជាក់ស្តែងនូវស្ថានភាព ក្នុងការផ្តល់ទឹកបម្រើដល់ការធ្វើស្រូវប្រាំងលើកទី២ ជូនប្រជាកសិករនៅក្នុងភូមិសាស្ត្រឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ លោករដ្ឋមន្ត្រី បានណែនាំការបើកអាងទឹកលេខ៣ និងលេខ៥ ដើម្បីបន្តផ្តល់ទឹកជូនដល់ប្រជាកសិករ ដែលកំពុងធ្វើស្រែប្រាំងជាលើកទី២នៅទីនោះ។ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានថ្លែងថា នៅខេត្តពោធិ៍សាត់មានអាងទឹកធំៗ លេខ៣ និងលេខ៥ សម្រាប់បម្រើឱ្យវិស័យកសិកម្ម និងអាងទឹកលេខ១ សម្រាប់បម្រើឱ្យការផលិតអគ្គិសនី។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា បណ្តាអាងទឹកទាំងនេះពុំទាន់អាចផ្គត់ផ្គង់ទឹក បានគ្រប់គ្រាន់នៅឡើយទេ។ លោកថ្លែងថាក្រសួងធនធានទឹក កំពុងស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីសាងសង់អាងទឹកថ្មីមួយបន្ថែមទៀត គឺអាងទឹកលេខ២ ដែលអាចផ្ទុកទឹកបានប្រមាណពី ៧០០លាន ទៅ…
-
ក្រសួងយុត្តិធម៌ប្រកាសយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ (Video Inside)

ក្រសួងយុត្តិធម៌ បានធ្វើសន្និសីទកាសែតនៅថ្ងៃទី៩មករា ប្រកាសការដាក់ចេញនូវយុទ្ធនាការចំនួន២ ដែលជាចំណុចស្នូលមួយ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ យោងតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលថ្មីអាណ្ណត្តិទី៧ របស់រដ្ឋសភា ក្នុងចំណោមកិច្ចការអាទិភាពចំនួន៥ នៃស្នូលយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាទិភាពទី៤ គឺ «ការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាព នៃច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្តោតលើការពង្រឹងគោលការណ៍នីតិរដ្ឋ, ការពង្រឹងការប្រយុទ្ធប្រឆាំងអំពើបំពានដោយអយុត្តិធម៌ក្នុងសង្គម និងការពង្រឹងជំនឿទុកចិត្តពីសាធារណជនមកលើវិស័យយុត្តិធម៌។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី៩មករា បានប្រកាសដាក់អនុវត្តនូវយុទ្ធនាការចំនួន២ ចាប់ពីដើមឆ្នាំ២០២៤នេះទៅ ក្នុងនោះយុទ្ធនាការទី១ គឺ ជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីតាមតុលាការ ចំណែកយុទ្ធនាការទី២ គឺយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ។ ក្រសួងយុត្តិធម៌ក្នុងរយៈពេលប្រមាណ១៤០ថ្ងៃមកនេះ ចាប់តាំងពីមានការបង្កើតរាជរដ្ឋាភិបាលថ្មីអាណ្ណត្តិទី៧ របស់រដ្ឋសភានោះមក បានរៀបចំកិច្ចការនានាជាច្រើន ដើម្បីការកែទម្រង់ ក្នុងប្រព័ន្ធតុលាការផង និងការជម្រុញដោះស្រាយបញ្ហានានាជាច្រើនផង ដើម្បីជំរុញកិច្ចការដោះស្រាយ ដែលបានកកជាប់ស្ទះតាមផ្លូវតុលាការនារយៈពេលកន្លងមក។ ក្នុងរយៈពេលប្រមាណ១៤០ថ្ងៃកន្លងមកនេះផងដែរ, អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីមួយរូប ដែលមានអនុប្រធាន៤រូប និងមានសមាជិក ៧រូប ត្រូវបានគណៈរដ្ឋមន្ត្រីបានអនុម័តទាំងស្រុង។ លោករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងក្នុងសន្និសីទកាសែត បញ្ជាក់ជុំវិញផលប្រយោជន៍…