-
ពលរដ្ឋខ្មែរក្នុងទ្វីបអឺរ៉ុបទន្ទឹងរង់ចាំដំណើរសម្តេចធិបតី ដែលនឹងអញ្ជើញដល់ប្រទេសបារាំង ចុងសប្តាហ៍នេះ (Video Inside)

ពលរដ្ឋ និងនិស្សិតខ្មែររស់នៅក្នុងបណ្តាប្រទេស នៃទ្វីបអឺរ៉ុប បានបញ្ជាក់ការទន្ទឹងរង់ចាំទទួលជួបស្វាគមន៍សម្តេចធិបតី និងលោកជំទាវ ដែលគ្រោងនឹងអញ្ជើញដល់ប្រទេសបារាំង នាចុងសប្តាហ៍នេះហើយ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ នឹងបំពេញទស្សនកិច្ចជាផ្លូវការ ក្នុងសាធារណរដ្ឋបារាំងតបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង និងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក WEF នៅប្រទេសស្វីស។ ក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសបារាំងរវាងពីថ្ងៃទី១៨ដល់១៩មករា, សម្តេចធិបតី នឹងជួបសវនាការជាមួយប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង ក្នុងវិមានប្រធានាធិបតី Élysée។ ដោយឡែកកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅក្នុងប្រទេសស្វីស រវាងពីថ្ងៃទី១៥ ដល់១៩មករា សម្តេចធិបតីនឹងមានគំរោងជួបជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេសថែមទៀត។ ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសបែលហ្ស៊ីក ដែលទើបវិលត្រឡប់មកពីប្រទេសកម្ពុជា បានថ្លែងថា លោកនឹងក្រុមគ្រួសាររីករាយណាស់ពេលឮដំណឹងថា សម្តេចធិបតីនឹងបំពេញទស្សនកិច្ចក្នុងប្រទេសបារាំង។ ដំណើរគ្រោងបំពេញទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងប្រទេសបារាំងនាពេលខាងមុខនេះ គឺជាដំណើរលើកដំបូង ក្នុងតំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សារលិខិតរបស់ប្រធានាធិបតីបារាំងបានសរសេរបញ្ជាក់ថា ដំណើរទស្សនកិច្ចជាលើកទីមួយ របស់សម្តេចធិបតីក្នុងពេលខាងមុខនេះ «នឹងអនុញ្ញាតឱ្យជំរុញទៅមុខយ៉ាងជាក់ស្តែង នូវវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរជាអាទិ៍ វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងហ្វ្រង់កូហ្វូនី»។
-
សម្តេចធិបតីកោតសរសើរកំណែទម្រង់វិស័យសិក្សាធិការអប់រំ (Video Inside)

សម្តេចធិបតីបានថ្លែងកោតសរសើរកិច្ចប្រឹងប្រែងរបស់ក្រសួងអប់រំលើការកែទម្រង់ នៃវិស័យសិក្សាធិការ ដែលបានជំរុញធនធានសិស្សប្រឡងកាន់តែមានសមត្ថភាពខ្ពស់ ដែលអាចប្រៀបធៀបជាមួយបណ្តាប្រទេសនានាដទៃបានលើសកលលោក។ ប្រសាសន៍កោតសរសើរនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សិស្សប្រឡងជាប់បាក់ឌុបនិទ្ទេស A ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ចំនួន ១ពាន់ ៦៩១នាក់ ក្នុងនោះរាប់ទាំងបេក្ខជនអប់រំបច្ចេកទេស ១៨នាក់ផងដែរ។ អប្សរាណិតរាយការណ៍
-
សម្តេចតេជោ ហ៊ុន សែន ស្ថិតក្នុងប្រទេសជប៉ុន ដើម្បីផ្លាស់ប្តូរគ្រាប់កែវភ្នែក (Video Inside)

សម្តេចតេជោ ហ៊ុន សែន កំពុងស្ថិតក្នុងប្រទេសជប៉ុន ដើម្បីការប្តូរគ្រាប់កែវភ្នែក តាមបច្ចេកវិទ្យាខ្ពស់ របស់ក្រុមវេជ្ជបណ្ឌិត នៃប្រទេសជប៉ុន។ សម្តេចតេជោ ហ៊ុន សែន បានសរសេរតាមបណ្តាញសង្គមនៅថ្ងៃទី៩ មករា ឆ្នាំ២០២៤ ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងគ្រូពេទ្យជប៉ុន ដែលជួយផលិតកែវភ្នែកសប្បនិមិត្តចំនួន ៥គ្រាប់ទៀតជូនសម្តេច ដើម្បីប្រើប្រាស់ក្នុងរយៈពេល១០ឆ្នាំខាងមុខ»។ សម្តេចធ្លាប់បានថ្លែងថា មុនការប្រើប្រាស់គ្រាប់កែវភ្នែក ផលិតដោយបច្ចេកវិទ្យារបស់ជប៉ុននោះ, សម្តេចធ្លាប់បានប្រើប្រាស់កែវភ្នែកសិប្បនិម្មិតផ្សេង ក្នុងរយៈពេល ១៥ឆ្នាំរវាងពីឆ្នាំ១៩៧៥ ដល់១៩៩០ ប៉ុន្តែកែវភ្នែកសិប្បនិម្មិតនោះ ខុសពីកែវភ្នែកផលិតដោយបច្ចេកវិទ្យារបស់ជប៉ុន។ សម្តេចបានថ្លែងរយៈពេល ៣៤ឆ្នាំចុងក្រោយនេះ ការប្រើប្រាស់កែវភ្នែកសិប្បនិម្មិត របស់រដ្ឋាភិបាលជប៉ុន «ពុំបង្កឱ្យសម្តេចឈឺភ្នែក ឬឈឺក្បាលនោះឡើយ» ដែលខុសពីកែវភ្នែកសិប្បនិម្មិតមុន ដែលតែងតែបង្កឱ្យសម្តេចឈឺភ្នែកនិងឈឺក្បាល។ សម្តេចតេជោ ហ៊ុន សែន បានពិការភ្នែកខាងឆ្វេង នាថ្ងៃទី១៦ មេសា ឆ្នាំ១៩៧៥ គឺ១ថ្ងៃមុន ពេលខ្មែរក្រហម ទទួលបានជោគជ័យ ក្នុងការវាយចូលទីក្រុងភ្នំពេញ ដែលរហូតមកដល់ពេល នេះមានរយៈពេល៤៩ឆ្នាំមកហើយ។ សម្តេចតេជោបញ្ជាក់ថា «នេះជាលទ្ធផល នៃប្រទេសដែលមានសង្រ្គាម ដូចនេះហើយបានជាខ្ញុំដឹកនាំស្វែងរកសន្តិភាព និងរក្សាសន្តិភាព»។ សម្តេចតេជោបានសរសេរសម្តែងក្តី…
-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួនជិត ២ពាន់ករណី (Video Inside)

តួលេខឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ មានចំនួន ១ពាន់ ៧២៤ករណី ក្នងនោះរួមទាំងកម្ពុជាដែលឆ្លងចំនួន៩ករណីផងដែរ។ ការឆ្លងថ្មីនៅអាស៊ាននា ៧២ម៉ោងកន្លងមកនេះ បានកើនឡើងមកវិញចំនួន ១ពាន់ ១៩៦ករណី បើប្រៀបធៀបនឹងការឆ្លង រយៈពេល ៣ថ្ងៃដូចគ្នា នៃសប្តាហ៍មុន។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៣ រួមមាន ប្រទេសហ្វីលីពីន មានការឆ្លង ១ពាន់ ៨២ករណី, ប្រទេសឥណ្ឌូនេស៊ី មានឆ្លង ៦៣៣ករណី និងប្រទេសកម្ពុជាដែលមានការឆ្លង ៩ករណី។ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ នៅអាស៊ាន មានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ចំនួន ២០នាក់ ដែលជាពលរដ្ឋនៃប្រទេសហ្វីលីពីន។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៧២ម៉ឺន ៧ពាន់ ៩៨ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ២៨៩នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៧០១លានករណីហើយ, និងការស្លាប់មានជាង ៦លាន ៩៦ម៉ឺននាក់៕
-
ខេត្តស្វាយរៀងអំពាវនាវពលរដ្ឋផ្អាកធ្វើស្រែប្រាំងលើកទី២ (Video Inside)

ខេត្តស្វាយរៀង បានអំពាវនាវពលរដ្ឋផ្អាកធ្វើស្រែប្រាំងលើកទី២ ដោយសារការប្រមើលជួបនឹងបញ្ហាខ្វះទឹក។ អភិបាលខេត្តស្វាយរៀង លោក ប៉េង ពោធិ៍សា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ បានប្រាប់ពលរដ្ឋ សូមផ្អាកបង្កបង្កើនផលស្រូវនារដូវប្រាំងលើកទី២សិន ក្រោយពិនិត្យឃើញស្ថានភាពទឹក នៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀង មិនសូវអំណោយផលល្អឡើយ។ អភិបាលខេត្តស្វាយរៀង បានបញ្ជាក់ថា យោងតាមផែនការសក្ដានុពលទឹកសម្រាប់ស្រោចស្រពដីធ្វើស្រែប្រាំង ឆ្នាំ២០២៣-២០២៤ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានបង្ហាញថា ប្រជាពលរដ្ឋអាចធ្វើស្រែប្រាំងបានត្រឹម ២ម៉ឺន ១ពាន់ ២០៦ហិកតាប៉ុណ្ណោះ ប៉ុន្តែផ្អែកតាមការពិនិត្យ និងវាយតម្លៃជាក់ស្ដែងរបស់មន្ទីរកសិកម្មខេត្តវិញឃើញថា ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ បានកើនឡើងរហូតដល់ ២ម៉ឺន ៧ពាន់ ២៥១ហិកតា ដែលលើសផែនការ នៃការប្រើប្រាស់ទឹករហូតដល់ ៦ពាន់ ៤៥ហិកតា។ កម្ពុជាយោងតាមការព្យាករណ៍មុននេះ បានបង្ហាញថានឹងជួបប្រទះបាតុភូតកម្តៅអែលនីញ៉ូ ក្នុងឆ្នាំ២០២៤នេះ ដែលនឹងបង្កឱ្យមានភាពរាំងស្ងួត និងការខ្វះទឹក។
-
ទណ្ឌិត២៤៥នាក់ ត្រូវបានបន្ធូរបន្ថយទោស ក្នុងទិវាជ័យជម្នះ៧មករា (Video Inside)

ទណ្ឌិត២៤៥នាក់ ត្រូវបានបន្ធូរបន្ថយទោស ក្នុងទិវាជ័យជម្នះ៧មករា។ យោងតាមរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បណ្ឌិត គឹម សន្តិភាព ទណ្ឌិតទាំង២៤៥នាក់ ដែលត្រូវបានបន្ធូរបន្ថយទោសនេះ រួមមានស្ត្រី២៨នាក់។ ក្នុងចំណោមទណ្ឌិតដែលត្រូវបានបន្ថូរបន្ថយទោស រួមមានការបន្ថយទោសរយៈពេល៣ខែ មានចំនួន ១៧៨នាក់, បន្ថយទោសរយៈពេល ៦ខែ ចំនួន ៥៧នាក់, បន្ថយទោសរយៈពេល ៩ខែ ចំនួន ០៨នាក់, បន្ថយទោសរយៈពេល ១២ខែ ចំនួនមួយនាក់ និងបន្ថយទោសមួយជីវិត មកនៅត្រឹម ៣០ឆ្នាំ ចំនួន ១នាក់។ មិនមានការលើកលែងទោសទេក្នុងចំណោមទណ្ឌិតទាំង ២៤៥នាក់នោះ។ កម្ពុជាបានកំណត់ឳកាសលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិត ក្នុងមួយឆ្នាំមានច្រើនដង ក្នុងនោះរួមមាន ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ថ្ងៃ៧មករា, ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ, ពិធីបុណ្យវិសាខបូជា, ពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកា, និងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។
-
សកម្មជនគន្លឹះ ៤រូប នៃក្រុមទ្រទ្រង់គណបក្សភ្លើងទៀន ប្រចាំប្រទេសថៃ សារភាពកំហុស (Video Inside)

សកម្មជនគន្លឹះ នៃក្រុមទ្រទ្រង់គណបក្សភ្លើងទៀន ប្រចាំប្រទេសថៃចំនួន ៤រូប បានប្រកាសផ្តាច់ខ្លួនពីគណបក្សប្រឆាំង ហើយស្នើសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ ក្រុមសកម្មជនគន្លឹះទាំងនេះ នៅថ្ងៃទី៧មករាឆ្នាំ២០២៤ បានធ្វើវីដេអូមួយ បញ្ជាក់ការផ្តាច់ខ្លួនចេញពីគណបក្សភ្លើងទៀន ហើយស្នើសុំសម្តេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សមាសសភាពរបស់សកម្មជនគន្លឹះទាំង ៤ ដែលរួមមានអនុប្រធាន និងសមាជិក នៃក្រុមទ្រទ្រង់គណបក្សភ្លើងទៀន ប្រចាំប្រទេសថៃទាំងនោះរួមមាន៖១- ឈ្មោះ ទៀប ពិសិដ្ឋ ជាអនុប្រធាន ២- ឈ្មោះ ញ៉ត ប៉ូ ជាសមាជិក ៣- ឈ្មោះ នួន ម៉េត ជាសមាជិក, និង៤ឈ្មោះ ឡន ល័ក្ខ សមាជិក។ កម្ពុជាក្រោមសម័យដឹកនាំសន្តិភាពដ៏រុងរឿងនាបច្ចុប្បន្ន, ក្រុមធ្វើនយោបាយប្រឆាំងទាំងនៅក្នុងស្រុក និងក្រៅស្រុក ត្រូវគេឃើញថា បាននាំគ្នាភ្ញាក់រលឹកម្តងមួយៗ និងបានសារភាពនូវទោសកំហុស និងសុំមកចូលរួមធ្វើជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ ប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងថាគណបក្សប្រជាជនកម្ពុជា នឹងស្វាគមន៍ទទួលយកមនុស្សភ្ញាក់រំលឹក មកចូលរួមទាំងអស់ លើកលែងតែមេខ្លោងទណ្ឌិត សម រង្ស៊ី។
-
សម្តេចតេជោប្រាប់អ្នកប្រឆាំងសន្តិភាពកុំភ្លេចធ្វើដំណើរទៅក្នុងចំការមីន (Video Inside)

ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជូនសារប្រាប់អ្នកដែលមិនពេញចិត្តទិវា៧មករា និងទិវា២៩ធ្នូថា ពួកគេអាចយកថ្ងៃទាំង២នោះ ធ្វើដំណើរទៅទស្សនកិច្ចក្នុងចំការមីនក៏បានដែរ។ ទិវា៧មករា គឺជាទិវាជ័យជំនះដែល៤៥ឆ្នាំមុននេះ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយនឹងកងកម្លាំងស្ម័គ្រចិត្តវៀតណាម វាយបណ្តេញរបបខ្មែរក្រហមកាប់សម្លាប់មនុស្ស ចេញពីអំណាចក្នុងក្រុងភ្នំពេញ…ចំណែកថ្ងៃទី២៩ធ្នូ គឺជាទិវាសន្តិភាពដែលរលឹកខួប ២៦ឆ្នាំ ដែលកម្ពុជាបំបាត់សង្គ្រាមស៊ីវិលអស់ទាំងស្រុង ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ ក្រុមធ្វើនយោបាយប្រឆាំងក្រៅស្រុក ដឹកនាំដោយមេខ្លោងក្បត់ជាតិបីជំនាន់ សម រង្ស៊ី បានប្រឆាំងនឹងទិវា៧មករា និងទិវាសន្តិភាព២៩ធ្នូ ដែលរាជរដ្ឋាភិបាលចាត់ទុកជាទិវាបុណ្យជាតិ។ សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍បញ្ជាក់ថ្ងៃទី៧ មករា ឆ្នាំ២០២៤ ក្នុងមជ្ឈមណ្ឌលកោះពេជ្រ នៅចំពោះមុខអ្នកចូលរួមជាង ២ម៉ឺននាក់ បានផ្ញើសារប្រាប់ទៅក្រុមអ្នកប្រឆាំងថា ពួកគេអាចមិនសម្រាកបាននាទិវាបុណ្យជាតិទាំងពីរថ្ងៃនោះ។ កម្ពុជាបើគ្មានទិវារំដោះ៧មករាឆ្នាំ១៩៧៩, ក៏គ្មានទិវាសន្តិភាព២៩ធ្នូ។ បើគ្មានថ្ងៃទាំង២នេះទេ កម្ពុជាមិនអាចអភិវឌ្ឍន៍ប្រទេសជាតិបានរុងរឿងដូចបច្ចុប្បន្ននេះឡើយ។
-
សម្តេចធិបតីដាក់សំណួរ២ ដល់អ្នកចង់កែប្រែប្រវត្តិសាស្ត្រ៧មករា (Video Inside)

សម្តេចមហាបវរធិបតី បានដាក់សំណួរ២ ទៅកាន់មេដឹកនាំក្បត់ជាតិបីជំនាន់ ដែលចាត់ទុកទិវា ៧មករា ជាទិវាចងកំហឹង។ ទិវា៧មករាប្រមាណ ៤៥ឆ្នាំមុន គឺជាទិវាដែលជួយរំដោះជីវិតប្រជាពលរដ្ឋចេញរួចផុតពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថាជារបបដឹកនាំខ្មែរក្រហម។ ប៉ុន្តែមេដឹកនាំក្បត់ជាតិបីជំនាន់ សម រង្ស៊ី បានព្យាយាមចង់កែប្រែប្រវត្តិសាស្ត្រពិតរបស់ខ្មែរ ដោយចោទថា ជាទិវាចងកំហឹងនឹងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជាទៅវិញ។ ថ្លែងក្នុងពិធីសម្ពោធស្ពានបេតុង និងសំណេះសំណាលជាមួយកម្មករនិយោជិតសរុបជាង ១ម៉ឺននាក់ នៅក្នុងខេត្តកោះកុងនាថ្ងៃទី៨ មករា ឆ្នាំ២០២៤, សម្តេចធិបតីបានដាក់សំណួរចំនួន ២ ដល់អ្នកណាក៏ដោយ ដែលមានគំនិតអាក្រក់ ចំពោះទិវា៧មករាឆ្នាំ១៩៧៩ កាលពី ៤៥ឆ្នាំមុននេះ។ សម្តេចធិបតីនៅបានលើកឡើងថា តើហេតុអ្វីបានជាអង្គការសហប្រជាជាតិ ដែលដឹងថាកម្ពុជា មានអំពើសម្លាប់រង្គាលហើយនាពេលនោះ ម្តេចមិនជួយយកអាសារកម្ពុជា? និងហេតុអ្វីបានជាពេលនោះ ក្រុមអ្នកតស៊ូ ត្រូវរត់ទៅពឹងវៀតណាម? សម្តេចធិបតីបានថ្លែងថា ផ្លូវច្បាប់បានចងជាប់នូវបេសកកម្មស្វែងរកសន្តិភាព របស់អង្គការសហប្រជាជាតិដោយសារតែកងកម្លាំងអង្គការសហប្រជាជាតិអាចមានសិទ្ធិចូលធ្វើអន្តរាគមន៍ ក្នុងប្រទេសណាមួយបាន លុះត្រាតែរដ្ឋាភិបាលសាមីប្រទេសនោះ ស្នើរកការជួយធ្វើអន្តរាគមន៍។ ដូច្នេះកម្ពុជាដែលស្ថិតក្នុងគ្រោះ ថ្នាក់នៃអំពើប្រល័យពូជសាសន៍ ក្នុងគ្រានោះ នឹងមិនអាចមានជម្រើសឡើយ ក្រៅតែពីការពឹងវៀតណាមតែប៉ុណ្ណោះ ដើម្បីជួយសង្គ្រោះអាយុជីវិតពលរដ្ឋខ្មែរ ដែលរង់ចាំតែមានមនុស្សណា ក៏ដោយចូលមកជួយសង្គ្រោះជីវិត ដោយមិនប្រកាន់ថាជាតិសាសន៍នេះ ឬជាតិសាសន៍ណាឡើយ។
-
សម្តេចធិបតីបញ្ជាក់ «ការប្តេជ្ញាចិត្តខ្លាំងក្លាពិភាក្សា និងពង្រឹងទំនាក់ទំនងទ្វេភាគី» រវាងកម្ពុជា និងបារាំង (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នូវភាពប្តេជ្ញាចិត្តដ៏ខ្លាំក្លា ដើម្បីពិភាក្សា និងពង្រឹងទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងបារាំង។ ភាពប្តេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងសារលិខិតមួយ ឆ្លើយតបចំពោះប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង ដែលបានអញ្ជើញសម្តេចធិបតីនាយករដ្ឋមន្ត្រី បំពេញទស្សនកិច្ច ២ថ្ងៃ ក្នុងក្រុងប៉ារីសរវាងពីថ្ងៃទី១៨ និង១៩ ធ្នូ ឆ្នាំ២០២៤។ អប្សរាណិតធ្វើសេចក្តីរាយការណ៍