Category: ទូរទស្សន៍

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសាររំលែកទុក្ខដល់នាយករដ្ឋមន្ត្រីជប៉ុន (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសាររំលែកទុក្ខដល់នាយករដ្ឋមន្ត្រីជប៉ុន (Video Inside)

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសាររំលែកទុក្ខជូននាយករដ្ឋមន្ត្រីជប៉ុន ចំពោះការបាត់បង់ជីវិតប្រជាជនជប៉ុន ដែលបណ្តាលមកពីការរញ្ជួយដី ក្នុងថ្ងៃដំបូងដែលមានការបើកទំព័រឆ្នាំសកលថ្មី។ គ្រោះរញ្ជួយដីមួយនារសៀលថ្ងៃទី១មករាឆ្នាំ២០២៤ ក្នុងកម្រិត៧ចុច៦រីច្ឆតឺ បានបណ្តាលឱ្យផ្លូវថ្នល់, ផ្ទះសម្បែង និងអគារជាច្រើនម៉ឺនខ្នង បានរងការបាក់ស្រុត និងដួលរលំ, មនុស្សជាច្រើនបានបាត់បង់ជីវិត និងជាប់ក្នុងអគារដែលដួលរលំ គ្រាដែលក្រុមសង្គ្រោះច្រើនពាន់នាក់ បានប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីជួយសង្គ្រោះអ្នករងគ្រោះ។ តួលេខមនុស្សស្លាប់ បានកើនដល់ ៩២នាក់ និង២៤២នាក់កំពុងបាត់ខ្លួនរកមិនទាន់ឃើញ។ សារសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្ងៃទី២ធ្នូ ទៅកាន់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ៊្វូមីអូ គីស៊្ហីដា បានសរសេរថា «ខ្ញុំមានក្តីសោកស្តាយយ៉ាងក្រៃលែងនូវគ្រោះថ្នាក់ និងការបាត់បង់ដ៏ធ្ងន់ធ្ងរ ចំពោះទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ ដោយសារតែគ្រោះរញ្ជួយដីនៅខេត្ត Ishikawa នៅថ្ងៃចូលឆ្នាំថ្មីដំបូង»។ សារលិខិតបានសរសេរថា «តាមនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវការចូលរួមទុក្ខដ៏ជ្រាលជ្រៅ និងសាមានចិត្តអាណិតអាសូរ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេអ្នកទាំងឡាយដែលបានរងការប៉ះទង្គិច ដោយសារវិនាសកម្មនេះ»។ សារលិខិតដដែលបានបនុ្តថា «ខ្ញុំសួមបួងសួងដល់អ្នកដែលរងរបួសទាំងអស់ សូមឱ្យបានជាសះស្បើយយ៉ាងឆាប់រហ័ស»។

  • មរតក លោកតា (មានវីដេអូ)

    មរតក លោកតា (មានវីដេអូ)

    លោកតា គឺជាមនុស្សដ៏អស្ចារ្យ ដែលបានលះបង់ ដើម្បីជាតិមាតុភូមិ និងបានបង្រួបបង្រួមទឹកដី ក្រោយបាក់បែកជាង ៥០០ឆ្នាំ ទុកសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ ដោយ៖ ជា ច័ន្ទបរិបូរណ៍

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១១ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១១ករណី (Video Inside)

    នៅទូទាំងអាស៊ាន នារយៈពេល ២៤ម៉ោងចុងក្រោយ មានតែប្រទេសកម្ពុជាមួយប៉ុណ្ណោះ ដែលមានការឆ្លងថ្មីកូវីដ១៩ ដែលមានឆ្លងច្រើនដល់ ១១ករណី។ ការឆ្លងជំងឺកូវីដ១៩ នៅថ្ងៃនេះ ក្នុងអាស៊ាន បានបន្តថយចុះច្រើនដល់ចំនួន ៣៩៣ករណី បើប្រៀបធៀបនឹងម្សិលមិញ ក្នុងក្របខណ្ឌទូទាំងអាស៊ានទាំងមូល។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ ក៏ពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។

  • រដ្ឋមន្ត្រី ហួត ហាក់ បកស្រាយកិច្ចការខុសគ្នារវាងក្រសួងអធិការកិច្ច, អង្គភាពអាជ្ញាធរសវនកម្មជាតិ និងអង្គភាពប្រឆាំងពុករលួយ (Video Inside)

    រដ្ឋមន្ត្រី ហួត ហាក់ បកស្រាយកិច្ចការខុសគ្នារវាងក្រសួងអធិការកិច្ច, អង្គភាពអាជ្ញាធរសវនកម្មជាតិ និងអង្គភាពប្រឆាំងពុករលួយ (Video Inside)

    រដ្ឋមន្ត្រីក្រសួងអធិការកិច្ច លោក ហួត ហាក់ បានធ្វើការបកស្រាយ ជុំវិញសមត្ថកិច្ចរបស់ក្រសួងលោក ដែលកន្លងមកតែងមានការនិយាយថា បានធ្វើកិច្ចការជាន់គ្នាជាមួយនឹងអាជ្ញាធរសវនកម្មជាតិ និងអង្គភាពប្រឆាំងអំពើពុករលួយ។ លោករដ្ឋមន្ត្រីបានថ្លែងថាអាជ្ញាធរសវនកម្មជាតិ គឺជាស្ថាប័នឯករាជ្យ ចំណែកអង្គភាពប្រឆាំងនឹងអំពើពុករលួយ មានសិទ្ធិកោះហៅ និងចាប់ខ្លួននរណាម្នាក់ ពេលរកឃើញមានកំហុស។ ហើយអង្គភាពប្រឆាំងអំពើពុករលួយ ក៏មានសិទ្ធិដោះលែងវិញដែរ បើសិនអ្នកត្រូវបានឃាត់ខ្លួននោះ ត្រូវគេរកឃើញមិនមានកំហុស។ ចំណែកក្រសួងអធិការកិច្ចវិញ គឺជាក្រសួងមានសមត្ថកិច្ចចុះត្រួតពិនិត្យស្រាវជ្រាវ នៅតាមស្ថាប័នទាំងរឿងល្អ និងមិនល្អ។ លោកថា បើឃើញថាស្ថាប័ននោះល្អ ក្រសួងនឹងជួយផ្សព្វផ្សាយឲ្យយកជាគម្រូ ប៉ុន្តែបើធ្វើអធិការកិច្ចទៅមានកំហុស ក្រសួងអធិការកិច្ចនឹងបន្តនីតិវិធី។ លោកបានថ្លែងថានីតិវិធីនោះ បើសិនជាកំហុសតូចតាច, ស្ថាប័ននោះនឹងត្រូវណែនាំអប់រំ និងកែប្រែ ប៉ុន្តែបើធ្ងន់ធ្ងរ ត្រូវស្រាវជ្រាវឲ្យច្បាស់ និងធ្វើរបាយការណ៍ជូនសម្តេចនាយករដ្ឋមន្ត្រីដើម្បីចាត់វិធានការ។ ទោះជាយ៉ាងណាក៏ដោយលោកបានថ្លែងនៅថ្ងៃទី៤មករា នៅក្នុងក្រសួងអធិការកិច្ច តាមរយៈវេទិកាពិភាក្សាមួយរបស់ក្លឹបអ្នកកាសែតកម្ពុជា បញ្ជាក់ថា ក្រសួងទាំងបី មានភារកិច្ចរួមគ្នាមួយនោះ គឺការប្រឆាំងអំពើពុករលួយ និងភាពអសកម្មនានា កើតឡើងក្នុងប្រទេសកម្ពុជា។

  • ក្រសួងមហាផ្ទៃចេញប្រកាសកំណត់ចំនួនមន្ត្រីធ្វើការតាមប៉ុស្តិ៍ច្រកទ្វារ (Video Inside)

    ក្រសួងមហាផ្ទៃចេញប្រកាសកំណត់ចំនួនមន្ត្រីធ្វើការតាមប៉ុស្តិ៍ច្រកទ្វារ (Video Inside)

    ក្រសួងមហាផ្ទៃ បានកំណត់អាណត្តិច្បាស់លាស់សម្រាប់កិច្ចការរបស់នាយ និងនាយរងប៉ុស្ដិ៍នគរបាល ជាមួយនឹងការកំណត់ចំនួនមនុស្ស ដែលត្រូវធ្វើការសម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្ដរជាតិ។ ការកំណត់នេះ បានធ្វើឡើងតាមរយៈប្រកាសមួយរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបណ្តាញសារព័ត៌មានទើបបានទទួលនៅថ្ងៃនេះ។ ការកំណត់នេះ បានទន្ទឹមនឹងសេចក្តីរាយការណ៍ខ្លះនិយាយថា ចំនួននាយរងប៉ុស្ដិ៍នគរបាលតាមច្រកខ្លះ មានច្រើន ដែលក្រសួងចាំបាច់ត្រូវតែកំណត់ឱ្យបានច្បាស់លាស់។ ក្នុងចំណោមប៉ុស្តិ៍នគរបាលសម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្ដរជាតិចំនួន២៧, ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិបាវិត និងនៅប៉ោយប៉ែត ត្រូវបានកំណត់ចំនួននាយរងប៉ុស្តិ៍ច្រើនជាងគេដល់ចំនួន ២៤នាក់។ ក្រៅពីនោះ ច្រកខ្លះមានរវាងពី ៤រូប ដល់ ១៥រូបនោះទេ។ ប៉ុស្តិ៍នគរបាល ច្រកទ្វារកំពង់ផែអន្តរជាតិឧកញ៉ាម៉ុង និងច្រកទ្វារអន្តរជាតិស្ទឹងហាវ ត្រូវបានកំណត់ឱ្យមាននាយរងប៉ុស្តិ៍ចំនួន ៤នាក់តិចជាងគេ។ ប្រកាសរបស់រដ្ឋក្រសួងមហាផ្ទៃដដែល បានបញ្ជាក់ថានាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ នឹងត្រូវបម្រើការងាររយៈពេល ៤ឆ្នាំយ៉ាងយូរ។ ប្រកាសដដែលបាននិយាយបន្តថា នាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារ ដែលត្រូវបានចប់អាណត្តិ នឹងត្រូវតែងតាំងមុខតំណែងថ្មី ឬត្រូវតែងតាំងជានាយ ឬនាយរងប៉ុស្តិ៍នគរបាល ច្រកទ្វារផ្សេងទៀតសម្រាប់អាណត្តិបន្ទាប់។ ប្រកាសដដែលនិយាយថា ចំនួនមុខតំណែងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារណា ដែលមានចំនួនលើសពីការកំណត់ ត្រូវរក្សាទុកនៅដដែលសិន។ ប្រកាសដដែលបន្តថា ក្នុងករណីមុខតំណែងនោះនៅទំនេរដោយមូលហេតុ ចូលនិវត្តន៍ ឬផ្ទេរចេញ ឬមូលហេតុផ្សេងទៀតនោះ នឹងមិនត្រូវបានបំពេញបន្ថែមឡើយ ដោយរក្សាទុករហូតដល់មានចំនួន…

  • កម្ពុជារកឃើញអ្នកឆ្លងជម្ងឺអុតស្វា ២ករណីថែមទៀត (Video Inside)

    កម្ពុជារកឃើញអ្នកឆ្លងជម្ងឺអុតស្វា ២ករណីថែមទៀត (Video Inside)

    ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីជំងឺអុតស្វាចំនួន ២ករណីបន្ថែមទៀត ដែលនាំឲ្យការរកឃើញអ្នកឆ្លងជំងឺអុតស្វា បានកើនឡើងចំនួន ៤ករណីហើយ។ ក្រសួងសុខាភិបាលតាមរយៈសេចក្តីប្រកាសមួយរបស់ខ្លួននាថ្ងៃទី៣ មករា មិនមានបញ្ជាក់អត្តសញ្ញាណលើអ្នកឆ្លងជំងឺអុតស្វា ២ករណីចុងក្រោយនេះឡើយ។ សេចក្តីរាយការណ៍ពីក្រសួងសុខាភិបាលគ្រាន់តែបានបញ្ជាក់ថា បច្ចុប្បន្នអ្នកជំងឺទាំងពីរនាក់នោះ ត្រូវដាក់ឲ្យនៅដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យយ៉ាងត្រឹមត្រូវ។ វីរុសអុតស្វានេះ ត្រូវគេរាយការណ៍ថា មានប្រភពកើតនៅតំបន់ដាច់ស្រយ៉ាល នៃអាហ្វ្រិកកណ្ដាល និងអាហ្វ្រិកខាងលិច និងក្រោយមកបានឆ្លងរាលដាលមកប្រទេសដទៃ តាមរយៈទេសចរណ៍មកពីទ្វីបអាហ្វ្រិច។ ជម្ងឺអុតស្វានេះ ត្រូវគេរកឃើញកើតឡើងដំបូង ក្នុងប្រទេសកម្ពុជា កាលពីខែសីហា ឆ្នាំ២០២២ កើតលើជនជាតិនីហ្សេរីយ៉ា និងក្រោយមកកើតលើបុរសម្នាក់ទៀតនៅក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៣។ ជម្ងឺអុតស្វា អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកកើតជំងឺនោះ, និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ, ទឹកសារពាង្គកាយ, ទឹកមាត់, តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូក ជាមួយនឹងវីរុស រួមមានសម្លៀកបំពាក់ ពូក កន្លែង ឬសម្ភារ ស្លាបព្រា ចាន និងកែវទឹកជាដើម។ វីរុសអុតស្វា ក៏អាចឆ្លងពីម្តាយទៅកូនតាមរយៈ ទងសុក ក្នុងអំឡុងពេល ឬក្រោយពេលសម្រាល តាមរយៈការប៉ះពាល់បើស្ត្រីមានផ្ទៃពោះ ឬឪពុកម្តាយមានជំងឺអុតស្វា។

  • បណ្តឹងដីធ្លីគឺជាបណ្តឹងច្រើនជាងគេកើតឡើងរយៈពេល៣ខែចុងឆ្នាំ២០២៣ (Video Inside)

    បណ្តឹងដីធ្លីគឺជាបណ្តឹងច្រើនជាងគេកើតឡើងរយៈពេល៣ខែចុងឆ្នាំ២០២៣ (Video Inside)

    បណ្តឹងដីធ្លី គឺជាបណ្តឹងដែលបានកើតឡើងច្រើនបំផុតក្នុងរយៈពេលបីខែចុងឆ្នាំនេះ។ លេខាធិការដ្ឋានរដ្ឋសភា បានថ្លែងថា រយៈពេលជាង៣ខែមកនេះ គេបានទទួលពាក្យបណ្ដឹង និងសំណើសុំអន្តរាគមន៍ពីប្រជាពលរដ្ឋសរុបចំនួន ១០៦រឿង ក្នុងនោះករណីទំនាស់ដីធ្លីមានចំនួនច្រើនជាងគេ។ អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី៤ មករា ឆ្នាំ២០២៤ បានថ្លែងថា គណៈកម្មការរបស់រដ្ឋសភាទទួលបន្ទុកសិទ្ធិមនុស្ស បានទទួលពាក្យបណ្ដឹង និងសំណើសុំអន្តរាគមន៍ពីប្រជាពលរដ្ឋសរុប ចំនួន ១០៦រឿង ហើយបានបញ្ជូនសំណុំរឿងទាំងនោះទៅក្រសួងស្ថាប័នពាក់ព័ន្ធ។ លោកបានថ្លែងថាសមត្ថកិច្ចបានធ្វើការដោះស្រាយចំនួន ៤៤រឿង កំពុងពិនិត្យសិក្សាចំនួន ៦១រឿង និងទទួលលិខិតឆ្លើយតបអំពីលទ្ធផលដោះស្រាយ របស់ក្រសួងស្ថាប័នមានសមត្ថកិច្ចចំនួន ១៤រឿងទៀត។ ទំនាស់ដីធ្លី គឺជាទំនាស់ដ៏រ៉ាំរ៉ៃដែលកើតមានស្ទើរនៅគ្រប់ខេត្ត និងក្រុងនានា ខណៈដែលមានសេចក្តីរាយការណ៍ខ្លះចោទថា ការដោះស្រាយខ្លះ បានលំអៀងទៅបុគ្គលនេះ ឬបុគ្គលនោះ ដោយសារតែអំណាចលុយកាក់ និងអំណាចជាដើម ប៉ុន្តែសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានដាក់បញ្ជាការពង្រឹងដោយប្រសិទ្ធភាព នៃប្រព័ន្ធយុត្តិធម៌។ សម្តេចធិបតីបានបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះសា្រយវិវាទឱ្យបានឆាប់រហ័ស ជាពិសេសសសវិវាទរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ការជម្រុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ឱ្យបានឆាប់រហ័ស សម្តៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាព…

  • អាកាសចរណ៍ស៊ីវិលបំភ្លឺមូលហេតុដែលយន្តហោះ Airbus 330-202 ហោះក្រឡឹងច្រើនសិបដងនៅលើចំណុចខេត្តកែប (Video Inside)

    អាកាសចរណ៍ស៊ីវិលបំភ្លឺមូលហេតុដែលយន្តហោះ Airbus 330-202 ហោះក្រឡឹងច្រើនសិបដងនៅលើចំណុចខេត្តកែប (Video Inside)

    ក្តីសង្ស័យមួយពាក់ព័ន្ធនឹងការឃើញយន្តហោះ Airbus 330-202 ដែលបានហោះក្រឡឹងទៅ ក្រឡឹងមក ប្រមាណជា ៤០ជុំនៅពីលើចំណុចខេត្តកែប នៃប្រទេសកម្ពុជា រយៈពេលជាង ៣ម៉ោងនារសៀលថ្ងៃទី៣មករារួចមកនេះ ត្រូវបានបកស្រាយចម្ងល់ហើយ។ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថាបានថ្លែងបញ្ជាក់ថា យន្តហោះ Airbus 330-202 ដែលផ្ទុកអ្នកដំណើរជិត ២០០នាក់ បានចេញពីអាកាសយានដ្ឋានភូគុក PHU QUOC នៃប្រទេសវៀតណាម ទៅកាន់ប្រទេសម៉ុងហ្គោលី។ ប៉ុន្តែដោយសារ តែយន្តហោះនេះ បានជួបនឹងបញ្ហាច្ចេកទេសនៅត្រង់ស្លាបរបស់ខ្លួន នាវេលាម៉ោង៣ និង៣៥នាទីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នោះ គឺតម្រូវឱ្យយន្តហោះនេះ ត្រូវវិលត្រឡប់ទៅកាន់ព្រលានដើមរបស់ខ្លួននៅវៀតណាមវិញ ដោយមិនហ៊ានប្រថុយការធ្វើដំណើររយៈពេល ១៥ម៉ោង ៥៩នាទីទៅកាន់ប្រទេសម៉ុងហ្គោលីឡើយ។ យោងតាមបច្ចេកទេស, យន្តហោះដែលមានប្រេងសាំងពេញត្រៀមធ្វើដំណើរឆ្ងាយដល់ប្រមាណ១៦ម៉ោងនេះ នឹងអាចចុះចតដោយសុវត្ថិភាពវិញបាន លុះត្រាណាតែសាំងនៅសល់តិច។ ហេតុដូច្នេះហើយ ដើម្បីរក្សាសុវត្ថិភាព យន្តហោះ Airbus 330-202 ត្រូវគេឃើញបានហោះហើរក្នុងគន្លងវិលជុំដដែល ដើម្បីធ្វើឱ្យសាំងនៅសល់តិច ទើបអាចចុះចតវិញបាន។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងថា យន្តហោះ Airbus 330-202 មិនបានហោះចូលក្នុងដែនអាកាសកម្ពុជាឡើយ។…

  • សមត្ថកិច្ចចោទប្រកាន់ជនបរទេសបួនរូបពាក់ព័ន្ធការសម្លាប់ជនជាតិចិន (Video Inside)

    សមត្ថកិច្ចចោទប្រកាន់ជនបរទេសបួនរូបពាក់ព័ន្ធការសម្លាប់ជនជាតិចិន (Video Inside)

    សមត្ថកិច្ចបានចោទប្រកាន់ជនបរទេស៤រូប ក្នុងចំណោម ៣៧រូប ដែលបានឃាត់ខ្លួន ក្រោយហេតុការណ៍ឈ្លោះប្រកែក និងបានចាក់សម្លាប់ជនជាតិចិនម្នាក់ នៅចំណុចខុនដូ Prince International Plaza ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គួរបញ្ជាក់ថា ជនបរទេសប្រុសស្រីជាច្រើនសិបនាក់ បានធ្វើការផឹកស៊ីជួបជុំគ្នា និងមានប្រើប្រាស់គ្រឿងញៀនផងទៀត។ នៅក្នុងហេតុការណ៍នោះ ស្រាប់តែមានទំនាស់រឿងលុយជំពាក់ ក៏កើតចេញជាជម្លោះដេញវាយគ្នា ពេញក្នុងអាគារតាំងពីជាន់ខាងលើ រហូតមកដល់ជាន់ផ្ទាល់ដី។ បុរសម្នាក់ត្រូវគេនិយាយថា បានដកកាំបិតចាក់ទៅលើជនរងគ្រោះម្នាក់ បានស្លាប់រួចជនដៃដល់នោះ បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។ រីឯបក្ខពួកជាច្រើននាក់ទៀត បាននាំគ្នារត់គេចទៅសំងំនៅជាន់ខាងលើ។ អ្នកយាមប្រចាំការក្នុងអគារ បានរាយការណ៍ទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដែលបានដឹកនាំកម្លាំងចុះមកបង្ក្រាបតែម្តង។ សមត្ថកិច្ចបានចាប់ខ្លួនជនជាតិចិន ៣៥នាក់ និងជនជាតិវៀតណាម ២នាក់ រួមនឹងវត្ថុតាង កាំភ្លើងខ្លីមួយដើម, កាំបិត, ដំបងឆក់, ថ្នាំញៀន និងវត្ថុតាងមួយចំនួនផ្សេងទៀត។ សមត្ថកិច្ចនៅថ្ងៃនេះបានចោទប្រកាន់ជនជាតិចិន ៤នាក់ពាក់ព័ន្ធនឹងការធ្វើឱ្យបុរសជាតិចិនជាជនរងគ្រោះបានស្លាប់។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីលោកវរសេនីយ៍ឯក សំ វិច្ឆិកា នារសៀលថ្ងៃទី៤មករា បានបញ្ជាក់នូវចំណាត់ការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញក្រុមបរទេសដែលប្រព្រឹត្តអំពើខុសច្បាប់នេះ។

  • ពលរដ្ឋខ្មែរក្នុងទ្វីបអឺរ៉ុបបន្តធ្វើសារសម្លេងស្វាគមន៍គាំទ្រដំណើរទស្សនកិច្ចសម្តេចធិបតីនាយករដ្ឋមន្ត្រី (Video Inside)

    ពលរដ្ឋខ្មែរក្នុងទ្វីបអឺរ៉ុបបន្តធ្វើសារសម្លេងស្វាគមន៍គាំទ្រដំណើរទស្សនកិច្ចសម្តេចធិបតីនាយករដ្ឋមន្ត្រី (Video Inside)

    ពលរដ្ឋនិងនិស្សិតខ្មែររស់នៅក្នុងបណ្តាប្រទេសនៃទ្វីបអឺរ៉ុប បានបន្តធ្វើសារសម្លេងតាមបណ្តាញសង្គម ក្រោយព័ត៌មានដែលប្រកាសជាផ្លូវការថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គ្រោងបំពេញទស្សនកិច្ចនៅប្រទេសបារាំង និងប្រទេសស្វីស នាពាក់កណ្តាលខែមករា ឆ្នាំ២០២៤។ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ នឹងបំពេញទស្សនកិច្ចជាផ្លូវការក្នុងសាធារណរដ្ឋបារាំង តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង និងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់វេទិកាសេដ្ឋកិច្ចពិភពលោក WEF នៅប្រទេសស្វីស។ ក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសបារាំងរវាងពីថ្ងៃទី១៨ដល់១៩មករា, សម្តេចធិបតីនឹងជួបសវនាការជាមួយប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង ក្នុងវិមានប្រធានាធិបតី Élysée។ ដោយឡែកកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅក្នុងប្រទេសស្វីស រវាងពីថ្ងៃទី១៥ ដល់ដល់១៩មករា សម្តេចធិបតីនឹងមានគំរោងជួបជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេសថែមទៀត។ ដំណើរចាកចេញរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវគេរាយការណ៍ថា គ្រោងនឹងធ្វើនៅមុនថ្ងៃទី១៥មករា។ ពលរដ្ឋខ្មែរក្នុងទ្វីបអឺរ៉ុបរួមមានពីប្រទេសបារាំង, ស្វីស, អាល្លឺម៉ង់, ប្រទេសអង់គ្លេស និងប្រទេសដទៃទៀត បានធ្វើសារសម្លេងអបអរសាទរដំណើរទស្សនកិច្ច របស់សម្តេចធិបតី និងបញ្ជាក់ការររង់ចាំទទួលស្វាគមន៍