-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣ពាន់ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ នៅអាស៊ានមានចំនួន ៣ពាន់ ៣២៤ករណី។ តួលេខឆ្លងថ្មីថ្ងៃនេះ បានកើនឡើងមកវិញច្រើនដល់ចំនួន ៣ពាន់ ១៤៨ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ២ រួមមានប្រទេសម៉ាឡេស៊ី មានការឆ្លង ៣ពាន់ ៣២៣ករណី និងប្រទេសកម្ពុជា ដែលមានការឆ្លង ១ករណី។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៤នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៧២ម៉ឺន ១ពាន់ ១២៥ករណីហើយ, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ២៤៣នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៧០០លានករណី, និងការស្លាប់មានជាង ៦លាន ៩៦ម៉ឺននាក់ហើយ៕
-
ចាប់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលសង្ស័យពាក់ព័ន្ធអំពើពុករលួយ (Video Inside)

អភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុបកែប ត្រូវបានគេចាប់ខ្លួន នៅក្នុងហេតុការណ៍មួយ ដែលបានកើតឡើងវេលាម៉ោង១១ថ្ងៃត្រង់ទី២មករាឆ្នាំ២០២៤។ សេចក្តីរាយការណ៍របស់មន្ត្រីខេត្តបានថ្លែងបញ្ជាក់ថា ពិតជាមានការចាប់ខ្លួនអភិបាលក្រុងកែបលោក ខេង យ័ន និងនាយករដ្ឋបាលឈ្មោះ ហុន ពិតប្រាកដមែន តាមរយៈរថយន្តចំនួនបីគ្រឿង ដែលបានចាប់ខ្លួនអ្នកទាំង២នោះ។ ប៉ុន្តែមន្ត្រីខេត្តមិនបានបញ្ជាក់ថា តើការចាប់ខ្លួននោះបានជាប់ពាក់ព័ន្ធនឹងអ្វីឡើយ។ សេចក្តីរាយការណ៍ក្រោយមកទៀត បានបញ្ជាក់ថាការចាប់ខ្លួនមន្ត្រីខេត្តទាំង២ ត្រូវបានចាប់ខ្លួនពីបទពាក់ព័ន្ធនឹងអំពើពុករលួយ និងការចាប់ខ្លួននោះ ធ្វើឡើងដោយសមត្ថកិច្ច នៃអង្គភាពប្រឆាំងនឹងអំពើពុករលួយ។ អង្គភាពប្រឆាំងនឹងអំពើពុករលួយនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការថា តើមន្ត្រីខេត្តកែបទាំង២នាក់នោះ បានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយអ្វីនោះឡើយ។
-
រាជរដ្ឋាភិបាលបដិសេធការផ្សាយព័ត៌មានមិនពិតរបស់ Cambodia Daily Khmer (Video Inside)

-
ក្រសួងសាធារណការអំពាវនាវម្ចាស់យានយន្តស្វែងយល់ច្រកបញ្ជរចេញចូលផ្លូវល្បឿនលឿន (Video Inside)

ភាពកកស្ទះប្រវែងច្រើនគីឡូម៉ែត្រនៅបញ្ជរបង់ប្រាក់នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានប្រញាប់ឱ្យមន្ត្រីក្រសួងសាធារណការ អំពាវនាវម្ចាស់យានយន្ត ត្រូវស្វែងយល់ពីច្រករថយន្តបើកចេញចូលតាមបញ្ជរបង់ប្រាក់នីមួយៗ។ កាលពីថ្ងៃទី១មករាឆ្នាំ២០២៤, សេចក្តីរាយការណ៍បានបង្ហាញថា ការកកស្ទះរថយន្តនៅតាមបញ្ជរបង់ប្រាក់ធ្វើដំណើរពីខេត្តព្រះសីហនុមកភ្នំពេញ មានប្រវែងយ៉ាងហោច ៩គីឡូម៉ែត្រ។ ការកកស្ទះដ៏វែងអន្លាយនេះ គឺជាលើកដំបូងហើយកើតមាននៅលើផ្លូវល្បឿនលឿននេះ ដោយសារតែរយៈពេលបុណ្យចូលឆ្នាំសកលនេះ រថយន្តច្រើនម៉ឺនគ្រឿង បានសម្រុកការធ្វើដំណើរតាមផ្លូវល្បឿនលឿននេះ ដើម្បីការឆាប់ទៅដល់គោលដៅ។ យោងតាមសេចក្តីរាយការណ៍ក្នុងរយៈពេលឈប់សម្រាកបីថ្ងៃ នៃបុណ្យដំណាច់ឆ្នាំសកលនេះ មានរថយន្តបើកបរលើផ្លូវល្បឿនលឿនមានជាង ៨ម៉ឺនគ្រឿង។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជួន លោក ហ៊ាង សុទ្ធាយុត្តិ បានថ្លែងថាការកកស្ទះដ៏វែងនោះ គឺដោយសារកត្តាធំចំនួនពីរ គឺទី១ ម្ចាស់យានយន្តមិនបានប្រើប្រាស់កាត ETC ដែលជាមធ្យោបាយងាយស្រួលសម្រាប់ឆ្លងកាត់បញ្ជរបង់ប្រាក់ ដោយនៅតែបន្តប្រើជម្រើសបង់លុយនៅនឹងកន្លែង…ចំណែកកត្តាមួយទៀត ម្ចាស់យានយន្តមួយចំនួនមិនទាន់យល់ពី ការប្រើប្រាស់គន្លង ETC និងគន្លងបង់ប្រាក់ធម្មតា។ ម្ចាស់យានយន្តខ្លះមិនមានកាត់ ETC នោះទេ ប៉ុន្តែបែរជាបើកចូលគន្លង ETC ទៅវិញ។ លោក សុទ្ធាយុត្តិ បានអំពាវនាវម្ចាស់យានយន្តស្វែងយល់ពីការប្រើប្រាស់កាត់ ETC ឬ ANPR ដែលជាមធ្យោបាយបង់ប្រាក់ជាមុនតាមប្រព័ន្ធបច្ចេកវិទ្យា ជួយសម្រួលឱ្យការធ្វើដំណើរឆ្លងបញ្ជរបង់ប្រាក់បានលឿនរហ័ស និងមិនស្មុគស្មាញ។
-
សម្តេចធិបតីអបអរកម្មករទទួលបានប្រាក់បៀវត្សថ្មី (Video Inside)

កម្មករទូទាំងប្រទេសចាប់ផ្តើមទទួលប្រាក់បៀវត្សថ្មីរបស់ខ្លួន ដែលត្រូវបានតម្លើង ៤ដុល្លារ សម្រាប់ឆ្នាំ២០២៤នេះហើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានចេញសារនៅថ្ងៃទី២មករានេះ អបអរសាទរដល់ប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់កម្មករនយោជិត ដែលត្រូវបានតម្លើងចាប់ពីខែមករាឆ្នាំ២០២៤នេះទៅ។ អប្សរាណិតរាយការណ៍
-
សម្តេចតេជោរំលឹកអនុស្សាវរីយ៍កើតឡើងក្នុងខែមករា (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញថា ខែមករា គឺជាខែដែលមានអនុស្សាវរីយ៍កើតឡើងជាច្រើន ទាំងរឿងពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រជាតិ និងបុគ្គលផ្ទាល់ខ្លួន។ សម្តេចតេជោដែលជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាយប់ថ្ងៃទី១ មករា ឆ្នាំ២០២៤ បានសរសេរបង្ហាញនូវព្រឹត្តិការណ៍សំខាន់ៗ យ៉ាងហោចចំនួន៩ ដែលពាក់ព័ន្ធនឹងរឿងរ៉ាវកើតឡើងនៅក្នុងខែមករា ជាពិសេសក្នុងរយៈពេល ២៥ឆ្នាំរវាងពីឆ្នាំ១៩៧៥ ដល់ឆ្នាំ២០០០។ សម្តេចតេជោបានសរសេរថានៅថ្ងៃទី១មករាឆ្នាំ១៩៧៥ សម្តេចបានរងរបួសស្មាស្តាំ ក្នុងពេលប្រយុទ្ធលើសមរភូមិ ថ្ងៃ៥មករា ឆ្នាំ១៩៧៦ គឺជាថ្ងៃដែលសម្តេចបានរៀបការ ថ្ងៃ៧មករា ១៩៧៩ គឺជាថ្ងៃរំដោះជាតិ និងប្រជាជនចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃទី៨ មករា១៩៧៩ សម្តេចត្រូវបានបោះឆ្នោតឱ្យចូលជាថ្នាក់ដឹកនាំមជ្ឈឹមបក្ស ដែលមានសមាជិក ៧រូប ក្នុងឱកាសមហាសន្និបាតលើកទី៣ របស់គណបក្ស, ថ្ងៃទី៨មករា១៩៧៩ដដែល សម្តេចត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស ថ្ងៃទី១៤មករាឆ្នាំ១៩៨៥ សម្តេចត្រូវបានគេបោះឆ្នោតជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រី ថ្ងៃទី២០និង២១មករាឆ្នាំ ១៩៨៨ គឺថ្ងៃនៃជំនួបចរចារ សីហនុ ហ៊ុនសែន លើកទី២ នៅប្រទេសបារាំង ខែមករាឆ្នាំ១៩៧៧ ភរិយារបស់សម្តេចមានផ្ទៃពោះនៃកំណើតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្ងៃទី២៨មករា ឆ្នាំ២០០០…
-
ពលរដ្ឋ និងនិស្សិតខ្មែរខ្លះ ត្រូវបានជួយសង្គ្រោះពីគ្រោះថ្នាក់រញ្ជួយដីនៅជប៉ុន (Video Inside)

ពលរដ្ឋ និងនិស្សិតខ្មែរក្នុងប្រទេសជប៉ុន បានរាយការណ៍ពីការរួចផុត នៃគ្រោះថ្នាក់រញ្ជួយផែនដី ក្នុងប្រទេសជប៉ុន ខណៈមានសេចក្តីរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត៧ចុច៦រីច្ឆតឺ កាលពីថ្ងៃទី១មករា បានធ្វើឱ្យតួលេខមនុស្សស្លាប់កើនដល់ ៤៨នាក់ហើយ។ សេចក្តីរាយការណ៍បានបង្ហាញថា ក្នុងតំបន់ដែលរងនឹងករណីរញ្ជួយនោះ មានពលរដ្ឋ និងនិស្សិតខ្មែររស់នៅជាង ១ពាន់ ៦០០នាក់។ អប្សរាណិតរាយការណ៍
-
រាជរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» (មានវីដេអូ)

-
កិច្ចសម្ភាសន៍ ឯកឧត្តម ប៉ែន បូណា ស្តីអំពី ៖ នយោបាយឈ្នះឈ្នះ បង្កើតឧត្តមភាពដល់កម្ពុជា (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២ពាន់ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ នៅអាស៊ានមានចំនួន ២ពាន់ ៣៨២ករណី។ តួលេខឆ្លងថ្មីថ្ងៃនេះ បានកើនឡើងមកវិញច្រើនដល់ចំនួន ២ពាន់ ៣៧៦ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ ដែលមានការឆ្លងតែ ៦ករណី។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៤ រួមមានប្រទេសប្រុយណេ ដែលមានការឆ្លងចំនួន ១ពាន់ ២៦០ករណី ច្រើនជាងគេ, ឥណ្ឌូនេស៊ី មាន ៧២៣ករណី, ហ្វីលីពីន មាន ៣៩៥ករណី និងប្រទេសកម្ពុជាមានការឆ្លង ៤ករណី។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៩នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៦៧ម៉ឺន ៤ពាន់ ៨៦ករណីហើយ, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ១៩៦នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៧០០លានករណី, និងការស្លាប់មានជាង ៦លាន ៩៦ម៉ឺននាក់ហើយ៕