-
ចាប់គ្រឿងញៀនហ៊ីរ៉ូអ៊ីន ២០គីឡូ និងជនសង្ស័យវៀតណាម ២នាក់ នៅក្រុងព្រះសីហនុ (Video Inside)

គ្រឿងញៀនឆ្លងដែន ២០គីឡូក្រាម និងជនសង្ស័យវៀតណាម ២នាក់ ត្រូវបានបង្ក្រាបនៅក្នុងក្រុងព្រះសីហនុ។ សមត្ថកិច្ចបានថ្លែងថាគ្រឿងញៀនហ៊ីរ៉ូអ៊ីន៦០ដុំ ត្រូវបាននាំចូលមកពីប្រទេសឡាវ។ គ្រឿងញៀនទាំងនេះ ត្រូវបានបង្ក្រាបនៅចំណុចមុខសណ្ឋាគារមួយកន្លែងនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុកាលពីថ្ងៃទី២៤ធ្នូ។ បុរសជនសង្ស័យវៀតណាម២នាក់ ត្រូវបានគេបង្ហាញអត្តសញ្ញាណរួមមានឈ្មោះ ឡូ ទួនហាន់ អាយុ៦៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឈុង ដួន អាយុ៤៣ឆ្នាំ។
-
សំណង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខេត្តកណ្តាល ក្នុងដំណាក់កាលទី១ សម្រេចបានជាងពាក់កណ្តាល (Video Inside)

សំណង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខេត្តកណ្តាលបានសាងសង់សម្រេចទើបបានជាង ៥៨% ទេ គ្រាដែលគម្រោងសម្ពោធបានពន្យារហូតដល់ឆ្នាំ២០២៥។ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជាលោក ស៊ីន ចាន់សេរីវុត្ថា បានថ្លែងថា ចំណាយលើការសាងសង់គិតត្រឹមខែធ្នូក្នុងដំណាក់កាលទីមួយនេះ មានទំហំ ៨៥០លានដុល្លារអាមេរិកហើយ។ សំណង់អាកាសយានដ្ឋានអន្តរជាតិតេជោ មានទីតាំងស្ថិតនៅក្នុងខេត្តកណ្តាល និងចូលទៅក្នុងទឹកដីខេត្តតាកែវផងដែរ លើផ្ទៃដីលាតសន្ធឹងទំហំ ២ពាន់ ៦០០ហិកតា។ សំណង់ព្រលានយន្តហោះនេះ ត្រូវបានគ្រោងសាងសង់ក្នុងបីដំណាក់កាល ដោយដំណាក់កាលទី១ នឹងមានតម្លៃសាងសង់ ១ពាន់ ៥០០លានដុល្លារ និងគ្រោងបញ្ចប់នាចុងឆ្នាំ២០២៤។ បើតាមលោក ស៊ីន ចាន់សេរីវុត្ថា ការចំណាយជាមធ្យមទៅលើគម្រោងសាងសង់នោះ ក្នុងមួយថ្ងៃៗ គឺអស់ប្រមាណពីជាង ២លាន ៥សែនដុល្លារ ទៅ ៣លានដុល្លារ។ បើសិនជាដំណាក់កាលទី១នឹងសាងសង់រួចរាល់, សំណង់ក្នុងដំណាក់កាលដំបូងនេះ នឹងអាចទទួលបានភ្ញៀវទេសចរណ៍ ១៣លាននាក់ក្នុង១ឆ្នាំ។ ដោយឡែកដំណាក់កាលទី២ មុននេះ ត្រូវបានគ្រោងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចរំពឹងទទួលភ្ញៀវទេសចរចំនួន ៣០លាននាក់ក្នុង១ឆ្នាំ, ចំណែកដំណាក់កាលទី៣ នឹងគ្រោងបញ្ចប់នៅឆ្នាំ២០៥០ ដែលនឹងអាចទទួលភ្ញៀវទេសចរ ៥០លាននាក់ក្នុង ១ឆ្នាំ។
-
កម្ពុជារកឃើញការឆ្លងវីរុសបំប្លែងថ្មី Omicron JN.1 (Video Inside)

ក្រសួងសុខាភិបាលបានថ្លែងថា គេបានរកឃើញជាលើកដំបូងនូវវីរុសកូវីដ១៩ បំប្លែងថ្មី Omicron JN.1។ វីរុសបំប្លែងថ្មីនេះ ត្រូវគេរកឃើញថាបានឆ្លងចំនួន ៤ករណីហើយ នៅក្នុងប្រទេសកម្ពុជា។ ក្រសួងសុខាភិបាល បានអោយដឹងថា អ្នកឆ្លងទាំង៤ករណីនោះ បានទទួលការព្យាបាលជាសះស្បើយទាំងអស់គ្នាហើយ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក នៅតាមផ្ទះរៀងៗខ្លួន។ យោងតាមអង្គការសុខភាពពិភពលោក, វីរុសបំប្លែងថ្មី Omicron JN.1 នេះ ជាប្រភេទវីរុសឆ្លង មិនសូវមានសភាពធ្ងន់ធ្ងរទេ។ ក្រសួងសុខាភិបាល ទោះជាយ៉ាងណាក៏ដោយ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួន ដើម្បីបង្ការការចម្លងវីរុសបំប្លែងថ្មីនេះ ដោយត្រូវអនុវត្តនូវវិធានការបង្ការឱ្យបានខ្ជាប់ខ្ជួន គឺត្រូវពាក់ម៉ាស, លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ឬជែលលាងដៃជាដើម។
-
កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលស្តីពីពិភពលោក គ្មានមីន ចូលរួមពីជាង ១៦០ប្រទេស នៅសៀមរាប (Video Inside)

រាជរដ្ឋាភិបាលកម្ពុជាបានសេចក្តីសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដើម្បីការត្រៀមរៀបចំកិច្ចប្រជុំកំពូលមួយ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ពាក់ព័ន្ធនឹងចក្ខុវិស័យបំបាត់គ្រាប់មីន របស់សកលលោក ដែលនឹងមានការចូលរួមពីជាង ១៦០ប្រទេសរបស់ពិភពលោក។ សេចក្តីសម្រេចចុះថ្ងៃទី២៧ធ្នូ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់តាំងទេសរដ្ឋមន្ត្រី លី ធុជ ធ្វើជាប្រធាននៃគណៈកម្មការកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។ លោក លី ធុជ បានថ្លែងបញ្ជាក់ជុំវិញការរៀបចំកិច្ចប្រជុំកំពូលនេះនៅលើទឹកដីកម្ពុជា។ លោក លី ធុជ បានថ្លែងថានៅក្នុងឆ្នាំ២០២៤ខាងមុខនេះ កម្ពុជានឹងត្រូវធ្វើជាប្រធានពេញមួយឆ្នាំ នៃកិច្ចប្រជុំកំពូល នៃគោលដៅ ដើម្បីការគ្មានគ្រាប់មីន របស់ពិភពលោក ក្នុងនោះរួមមាន កិច្ចប្រជុំនៅតាមបណ្តាប្រទេសនានាលើសកលលោកផង និងការប្រជុំដ៏ធំបង្អស់មួយទៀត ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នឹងគ្រោងធ្វើក្នុងខែវិច្ឆិកាឆ្នាំ២០២៤។ កម្ពុជាបានដាក់ចេញនូវចក្ខុវិស័យបំបាត់គ្រាប់មីនឱ្យអស់ចេញពីកម្ពុជានៅក្នុងឆ្នាំ២០២៥។
-
អតីតមេទ័ពធ្លាប់ប្រឆាំងនយោបាយឈ្នះឈ្នះទទួលស្គាល់ការពិត (Video Inside)

អតីតមេទ័ពដែលធ្លាប់ប្រឆាំងនឹងនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ក្នុងសម័យអតីតកាលសង្គ្រាមស៊ីវិល បានថ្លែងទទួលស្គាល់ការពិត និងបង្ហាញការគាំទ្ររបស់លោកចំពោះផលប្រយោជន៍ នៃការអនុវត្តនយោបាយឈ្នះឈ្នះ។ ការលើកឡើងរបស់អតីតមេទ័ពចលនាតស៊ួ ហ៊្វិនស៊ិនប៉ិចនេះ បានធ្វើនៅចំថ្ងៃដែលមានពិធីប្រារព្ធខួប ២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិល ក្នុងប្រទេសកម្ពុជា។ លោក ញ៉ឹក ប៊ុនឆៃ គឺជាអតីតមេទ័ពសំខាន់បំផុត របស់ក្រុមប្រដាប់អាវុធ នៃអតីតហ៊្វុនស៊ិនប៉ិច ទាំងការនាំអតីតកម្លាំងទាហានខ្មែរក្រហម ចូលមកក្នុងរាជធានីភ្នំពេញ និងការនាំកម្លាំងផ្ទុះអាវុធនាកណ្តាលរាជធានីភ្នំពេញ ក្នុងខែកក្កដាឆ្នាំ១៩៩៧ ប្រឆាំងនឹងការអនុវត្តនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោសែន។ ប៉ុន្តែទីបំផុត លោក ញ៉ឹក ប៊ុនឆៃ និងកម្លាំងប្រឆាំងរបស់លោក បានទទួលបរាជ័យ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោសែន។ នៅថ្ងៃទី២៩ធ្នូឆ្នាំ២០២៣ លោកបានប្រាប់អ្នកសារព័ត៌មាន នូវតម្លៃគួរកោតគោរព នៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
-
កម្ពុជាប្រារព្ធខួប២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិល (Video Inside)

កម្ពុជាបានប្រារព្ធខួប២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជា តាមរយៈយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន។ ខួបរំលឹកទិវាបញ្ចប់សង្គ្រាមនាថ្ងៃទី២៩ធ្នូនេះ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ប្រទេសកម្ពុជា បានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលរយៈពេល២៨ឆ្នាំ ដោយសារតែការធ្វើរដ្ឋប្រហារថ្ងៃទី១៨មីនាឆ្នាំ១៩៧០ ដឹកនាំដោយ លន់ នល់, សីរីមតៈ និងលោក ចេង ហេង។ សង្គ្រាមបាននាំឱ្យកម្ពុជាធ្លាក់ចូលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថា ជារបបខ្មែរក្រហម ដែលរបបនោះបានប្រព្រឹត្តអំពើកាប់សម្លាប់រង្គាល មកលើប្រជាជនរបស់ខ្លួនឯងច្រើនលាននាក់ និងបាននាំកម្ពុជាឈានដល់ចំណុចសូន្យ។ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ កម្ពុជាបានប្រឈមនឹងសង្គ្រាមស៊ីវិលបន្តមកទៀត រហូតដល់ថ្ងៃទី២៩ធ្នូឆ្នាំ១៩៩៨ សង្គ្រាមស៊ីវិលបានបញ្ចប់ ក្រោមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា។ កម្ពុជាមានមនុស្សស្លាប់ច្រើនណាស់ ក្នុងអតីតកាលសង្គ្រាមស៊ីវិល ទំរាំទទួលបានមកវិញនូវការបញ្ចប់សង្គ្រាមបង្ហូរឈាមរយៈពេលជិត៣០ឆ្នាំ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសថ្លែងក្នុងពិធីប្រារព្ធខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិល នាថ្ងៃទី២៩ធ្នូ បានគូសបញ្ជាក់នូវសារៈប្រយោជន៍ នៃនយោបាយឈ្នះឈ្នះ ដែលបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅកម្ពុជា និងបាននាំមកនូវទឹកដីឯកភាពទាំងស្រុង មិនធ្លាប់កើតមានក្នុងរយៈពេល៥០០ឆ្នាំកន្លងមកនេះ។ កម្ពុជាដើម្បីរំលឹកចងចាំទុកនូវប្រវត្តិសាស្ត្រជាតិ ដែលពន្លត់ភ្លើងសង្គ្រាមស៊ីវិលនេះ…
-
សារលិខិតថ្វាយព្រះពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លា នៃឱកាសឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៤ ដែលនឹងឈានមកដល់ក្នុងពេលខាងមុខនេះ

សារលិខិតថ្វាយព្រះពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លា នៃឱកាសឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៤ ដែលនឹងឈានមកដល់ក្នុងពេលខាងមុខនេះ ។
-
សារលិខិតថ្វាយព្រះពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៤ ដែលនឹងឈានមកដល់ក្នុងពេលខាងមុខនេះ

សារលិខិតថ្វាយព្រះពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៤ ដែលនឹងឈានមកដល់ក្នុងពេលខាងមុខនេះ ។
-
រោងចក្រទឹកស្អាតលើកទីបី នៃជំនួយជប៉ុនសម្ពោធនៅពោធិ៍សាត់ (Video Inside)

រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន ក្រុងពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ ពិធីសម្ពោធនេះបានធ្វើឡើងក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសកម្ពុជា លោក UENO ATSUSHI។ លោក ហែម វណ្ណឌី បានថ្លែងថា “នេះជារោងចក្រផលិតទឹកស្អាតទី៣ហើយ ក្រោមជំនួយហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីរោងចក្រផលិតទឹកស្អាតថ្មី «ជ្រាវសៀមរាប» និងរោងចក្រផលិតទឹកស្អាត «ស្ទឹងសែនទី២» ក្នុងខេត្តកំពង់ធំ។
-
បណ្តាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល បន្តប្តឹងគណបក្សកាវក្លៃ (Video Inside)

បណ្តាគណបក្សនយោបាយ និងក្រុមអង្គការសង្គមស៊ីវិល បានបន្តធ្វើលិខិតរបស់ខ្លួន ទៅកាន់នាយករដ្ឋមន្ត្រីថៃ ប្តឹងគណបក្សកាវក្លៃ ដែលគេបានចោទថា កំពុងធ្វើសកម្មភាពជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ នៅថ្ងៃទី២៨ធ្នូនេះ គណបក្សខ្មែរតែមួយ និងគណបក្សនគរប្រជាធិបតេយ្យ បានធ្វើលិខិតប្តឹងគណបក្សកាវក្លៃ តាមរយៈស្ថានទូតថៃប្រចាំកម្ពុជា, គ្រាដែលបណ្តឹងតាមរយៈក្រុមអង្គការសង្គមស៊ីវិល ត្រូវគេរាយការណ៍ថាមានចំនួន១២។ គណបក្សកាវក្លៃ ត្រូវគេរាយការណ៍ថាបានផ្ដល់ទីកន្លែង និងជួយបណ្ដុះបណ្ដាលក្រុមជ្រុលនិយមខ្មែរ នៅលើទឹកដីថៃ ដើម្បីឲ្យប្រឆាំងជាមួយរាជរដ្ឋាភិបាលកម្ពុជា។ លិខិតបណ្តឹង បានសរសេរស្នើនាយករដ្ឋមន្ត្រីថៃសូម «ត្រួតពិនិត្យសកម្មភាពគណបក្សកាវក្លៃ ដែលបានគាំទ្រ និងបណ្តុះបណ្តាល ដល់ចលនានយោបាយខុសច្បាប់ប្រឆាំងកម្ពុជា»។ យោងតាមធម្មនុញ្ញអាស៊ាន ប្រទេសជាសមាជិកអាស៊ាន មិនអាចធ្វើសកម្មភាពជ្រែតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាពណាមួយបង្កផលប៉ះពាល់ដល់អធិបតេយ្យភាពប្រទេសមួយទៀត នៅក្នុងសមាគមអាស៊ានបានឡើយ។ សកម្មភាពរបស់គណបក្សកាវក្លៃត្រូវគេចាត់ទុកថា ជាអំពើជ្រៀតជ្រែកមួយលើកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជាសមាជិករបស់អាស៊ាន។ គិតចាប់តាំងពីថ្ងៃទី២៥ធ្នូមក មានគណបក្សនយោបាយខ្មែរចំនួន៩ និងក្រុមអង្គការសង្គមស៊ីវិលចំនួន១៤ហើយ ដែលបានធ្វើលិខិតផ្សេងគ្នាទៅកាន់នាយករដ្ឋមន្ត្រីថៃលោកសេដ្ឋាថាវីស៊ីន ដើម្បីចាត់អន្តរាគមន៍ ចំពោះសកម្មភាពរបស់គណបក្សកាវក្លៃនោះ។